-
សម្តេចធិបតី អនុញ្ញាតឱ្យ លោក Wang Bo ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Machinery Engineering Corporation ជួបសម្ដែងការគួរសម

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ តុលា ២០២៣

១. ស្ពានហាល នឹងត្រូវបើកឱ្យភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ចូលទស្សនាប្រាសាទអង្គរវត្តនាដើមខែវិច្ឆិកា – AMS Central ២. ៩ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូល ១ ១៨៩ លានដុល្លារ ពីការនាំចេញអង្ករ-ស្រូវ ដោយក្នុងនោះការនាំចេញអង្ករបានជាង ៤៥ ម៉ឺនតោន – AMS Economy ៣. ចិន គ្រោងបង្កើនទុន ៦០០ លានដុល្លាទៀត ដើម្បីរួមចំណែកដល់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា – កម្ពុជាថ្មី ៤. កូរ៉េខាងត្បូងកំពុងភ័យខ្លាចការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីចិន ក្រោយការចោទប្រកាន់លើក្រុមហ៊ុន ក្នុងស្រុកថាបានជួយតៃវ៉ាន់ផលិតនាវាមុជទឹក – Reuters ៥. ប្រជាជន ១លាននាក់ ក្នុងតំបន់ហ្កាហ្សា ភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈអ៉ីស្រាអែលត្រៀមធ្វើសង្រ្គាមជើងគោក – AFP #ams1minute
-
លោក អាន់វ៉ា៖ ម៉ាឡេស៊ីមិនយល់ស្របនឹងសម្ពាធលោកខាងលិច ឱ្យថ្កោលទោសក្រុមហាម៉ាស់នោះទេ

គូឡាឡាំពួ៖នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយនៅថ្ងៃចន្ទថា ម៉ាឡេស៊ីមិនយល់ស្របជាមួយលោកខាងលិច ដែលដាក់សម្ពាធឱ្យខ្លួនចូលរួមថ្កោលទោសក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននោះទេ ចំពេលដែលជម្លោះអ៊ីស្រាអែល-ហាម៉ាស់ បានសម្លាប់មនុស្សរាប់ពាន់នាក់ទាំងនៅហ្គាហ្សា និងអ៊ីស្រាអែល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ លោក អាន់វ៉ា បាននិយាយអះអាងដោយមិនបញ្ចេញព័ត៌មានលម្អិតថា បណ្តាប្រទេសលោកខាងលិច និងអឺរ៉ុប បានស្នើម្តងហើយម្តងទៀតឱ្យម៉ាឡេស៊ីថ្កោលទោសក្រុមហាម៉ាស់នៅក្នុងកិច្ចប្រជុំផ្សេងៗ។ លោក អាន់វ៉ា បានប្រាប់សភាម៉ាឡេស៊ីថា ៖ «ខ្ញុំបាននិយាយថា ក្នុងគោលនយោបាយរបស់យើង យើងមានទំនាក់ទំនងជាមួយក្រុមហាម៉ាស់ពីមុនមក ហើយនឹងបន្តគោលនយោបាយនេះទៅមុខទៀត»។ លោកបន្តថា ៖ «យើងមិនយល់ស្របនឹងអាកប្បកិរិយាដាក់សម្ពាធរបស់ពួកគេទេ ព្រោះក្រុមហាម៉ាស់ ក៏បានឈ្នះនៅហ្គាហ្សាដោយសេរីតាមរយៈការបោះឆ្នោត ហើយប្រជាជនហ្គាហ្សាបានជ្រើសរើសពួកគេឱ្យដឹកនាំ»។ គួរបញ្ជាក់ថា ប្រទេសម៉ាឡេស៊ី ដែលមានប្រជាជនភាគច្រើនកាន់សាសនាអ៊ិស្លាម ធ្លាប់ជាអ្នកគាំទ្រសំឡេងនៃបុព្វហេតុប៉ាឡេស្ទីន និងបានតស៊ូមតិសម្រាប់សេចក្ដីសម្រេចបង្កើតឱ្យមានរដ្ឋពីរ ក្នុងជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ប្រទេសនេះ មិនមានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលនោះទេ។ មេដឹកនាំក្រុមហាម៉ាស់ នាពេលកន្លងមក តែងតែធ្វើទស្សនកិច្ចនៅម៉ាឡេស៊ី និងជួបជាមួយនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ។ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak ក្នុងឆ្នាំ ២០១៣ បានរំលងវិធានការបិទខ្ទប់តំបន់ហ្គាហ្សាក្រោមវិធានការរបស់រដ្ឋអ៊ីស្រាអែល ដោយលោកបានឆ្លងកាត់ចូលទៅក្នុងទឹកដីរបស់ប៉ាឡេស្ទីនមួយនេះតាមព្រំដែនអេហ្ស៊ីប ក្រោយពីមានការអញ្ជើញពីក្រុមហាម៉ាស់៕ ប្រែសម្រួល៖ហួន…
-
រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល៖ “ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មី

មានចក្ខុវិស័យវែងឆ្ងាយ ដោយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌ តាមស្តង់ដាអន្តរជាតិ លំដាប់ប្រភេទ ៤អ៉ី (4E) ដែលមានសមត្ថភាពទទួលជើងហោះហើរក្នុងតំបន់ និងជើងហោះហើរឆ្ងាយៗ (Long Haul Flights)”។ អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មី មាន ៣៨ ចំណត ទទួលអ្នកដំណើរបាន ៧ លាននាក់ក្នុងឆ្នាំ២០២៤ និង ១២ លាននាក់ក្នុងឆ្នាំ២០៤០ ខាងមុខ អាចផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន ១០ ០០០តោនក្នុងឆ្នាំ ២០២៤ និង ២៦ ០០០តោនក្នុងឆ្នាំ២០៤០ខាងមុខ ហើយគ្រោងទទួលជើងហោះហើរបានចំនួន ៦៥ ០០០ជើង ក្នុងឆ្នាំ២០២៤ និង១១២ ០០០ជើង នៅក្នុងឆ្នាំ២០៤០ តាមការព្យាការណ៍ទុក។ #ams1minute
-
សម្តេចធិបតី អនុញ្ញាតឱ្យ លោក Ge HaiJiao ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារចិនគ្រុប ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

-
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation Ltd.៖ ប្តេជ្ញាបង្កើនទុនវិនិយោគចំនួន ៦០០ លានដុល្លាបន្ថែមទៀត

-
ឧបនាយករដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី៖ “ការបើកឱ្យប្រើប្រាស់ និងទទួលជើងហោះហើរពាណិជ្ជកម្មដំបូង មកកាន់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ

គឺជាការបើកទំព័រថ្មីមួយកម្ពុជា ក្នុងការលើកស្ទួយ ការអភិវឌ្ឍវិស័យទេសចរណ៍” អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ បានសាងសង់រួចរាល់ទាន់ពេលវេលា និងចំណាយទុនវិនិយោគដល់ទៅ ១ ១០០លានដុល្លារ ផ្តើមចេញសុទ្ធសាធពីគោលនយោបាយនៃចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ក្រោមគំនិតផ្តួចផ្តើមពីថ្នាក់ដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងប្រធានាធិបតីចិន ស៊ី ជិនពីង ហើយគោលនយោបាយនេះ កំពុងបន្តពូនផ្តុំ និងថែទាំដោយរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី។ #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រចំពោះការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Royal Group របស់កម្ពុជា និងក្រុមហ៊ុន CNEE របស់ចិន លើវិស័យថាមពល

-
ការពន្លឿនការចេញប្លង់កម្មសិទ្ធដីជូនប្រជាពលរដ្ឋ និងការកំណត់និតិវិធីសមស្របដើម្បីផ្តល់ភាពស្របច្បាប់ដល់សំណង់ដែលសាងសង់រួចតែពុំទាន់មានច្បាប់អនុញ្ញាតិ

គឺជាដំណោះស្រាយបន្ទាន់ ដើម្បីផ្តល់ជូនប្រជាជនយើងនូវសន្តិសុខ សុវត្ថិភាព និងភាពស្របច្បាប់នៃការកាន់កាប់ ការប្រើប្រាស់ដី និងការសាងសង់។ ទាំងនេះជាឬសរយាង ដុះចេញពីឬសកែវនៃសុខសន្តិភាព។ កិច្ចប្រជុំជីវភាពក្រុមការងារចុះវាយតម្លៃសំណង់សម្រាប់ភូមិសាស្ត្រ រាជធានីភ្នំពេញ ក្រុងសំពៅពូន ក្រុងបាវិត ក្រុងប៉ោយប៉ែត និងក្រុងព្រះសីហនុ ១៦ តុលា ២០២៣ #ams1minute
-
សម្តេចធិបតី អនុញ្ញាតឱ្យ លោក Zuo Lei ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Co.,Ltd. ជួបសម្ដែងការគួរសម
