-
លោក Cai Qi ប្រធានការិយាល័យកិច្ចការទូទៅ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន

រំឭកអំពីសមិទ្ធផលដ៏ត្រចះត្រចង់មួយចំនួន ដែលកកើតឡើងពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ រវាងកម្ពុជា-ចិន អស់រយៈកាលជាង ១០ ឆ្នាំ កន្លងមកនេះ តួយ៉ាងដូចជា៖ ១. ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ២. ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ៣. អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី៤. គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ លោក Cai Qi បញ្ជាក់អំពីឆន្ទៈក្នុងការបន្តសហការគាំទ្រដល់យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧។ #ams1minute
-
របាយការណ៍នៅថ្ងៃទី១៦ តុលា

-
សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រចំពោះគម្រោងវិនិយោគនានារបស់ក្រុមហ៊ុន China Railway Construction Corporation (CRCC) នៅកម្ពុជា

ជាពិសេសការវិនិយោគក្នុងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធផ្លូវដែក។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើគោលដៅចំនួនពីរ ដើម្បីឱ្យមានសមត្ថភាពគ្រប់ដណ្តប់ទូទាំងប្រទេសគឺ៖ ១. ការពិនិត្យលទ្ធភាពលើការជួសជុល និងទំនើបកម្មផ្លូវដែកដែលមានស្រាប់ ២.ការសិក្សាលើការតភ្ជាប់ប្រព័ន្ធផ្លូវដែកពីភ្នំពេញ-បាវិត និងប៉ោយប៉ែត-សៀមរាប និងការតភ្ជាប់រហូតដល់ព្រំដែនវៀតណាម ដោយឆ្លងកាត់ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី។ #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រក្រុមហ៊ុន China Metro Group

-
អនុប្រធានក្រុមប្រឹក្សាភិបាល CP Group បានបង្ហាញអំពីគោលបំណងក្នុងការពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា លើវិស័យអចលនទ្រព្យ សុខាភិបាល និងផ្កាយរណប

-
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC គ្រោងនឹងសហការវិនិយោគរួមជាមួយក្រុមហ៊ុនកម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណ ៣ ០០០ លានដុល្លារ លើវិស័យថាមពលហ្គាស

-
លោក ស៊ូណាក់ ថ្កោលទោសសកម្មភាពគាំទ្រប្រជាជនប៉ាឡេស្ទីនមួយចំនួននៅអង់គ្លេស ដែលប្រព្រឹត្តខុសច្បាប់

ឡុងដ៍៖ មេដឹកនាំអង់គ្លេស នៅថ្ងៃចន្ទទី១៦ ខែតុលានេះ បានថ្កោលទោសឧប្បត្តិហេតុមួយចំនួន ក្នុងអំឡុងការដើរក្បួនគាំទ្រប៉ាឡេស្ទីនក្នុងប្រទេសអង់គ្លេសកាលពីចុងសប្តាហ៍នេះ ដោយលោកបានចាត់ទុកថា ជារឿង “មិនអាចទទួលយកបាន” បន្ទាប់ពីប៉ូលីសបានធ្វើការចាប់ខ្លួនមនុស្សជាច្រើននាក់។ នាយករដ្ឋមន្រ្តីអង់គ្លេស លោក រីសស៊ី ស៊ូណាក់ បានព្រមានថា ការសរសើរក្រុមហាម៉ាស់ ដែលជាអង្គការភេរវករដែលត្រូវបានហាមឃាត់ក្នុងចក្រភពអង់គ្លេស អាចបណ្តាលឱ្យមានការកាត់ទោសជាប់ពន្ធនាគាររយៈពេលវែង។ លោក ស៊ូណាក់ បានប្រាប់ទូរទស្សន៍អង់គ្លេសថា ស្ថិតក្រោមច្បាប់ ការគាំទ្រ និងការលើកតម្កើងក្រុមហាម៉ាស់ គឺខុសច្បាប់ ហើយបទល្មើសទាំងនោះត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៤ឆ្នាំ។ ការអត្ថាធិប្បាយបែបនេះរបស់លោក ស៊ូណាក់ ត្រូវបានធ្វើឡើងបន្ទាប់ពីកម្លាំងប៉ូលិសក្រុងឡុងដ៍បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យទី១៥ ខែតុលានេះថា មនុស្ស ១៥នាក់ត្រូវបានចាប់ខ្លួន ក្នុងអំឡុងការដើរដង្ហែគាំទ្រប្រជាជនប៉ាឡេស្ទីនកាលពីថ្ងៃសៅរ៍ទី១៤ ខែតុលា នៅកណ្តាលរដ្ឋធានីនៃប្រទេសអង់គ្លេស។ ជាមួយគ្នានេះ បុរស ៣នាក់ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្ម រួមទាំងបុរសអាយុ ៦៨ឆ្នាំម្នាក់ដែលត្រូវបានគេសង្ស័យថា បានបញ្ចេញមតិរើសអើងជាតិសាសន៍។ ចំណែកមនុស្ស ២នាក់ទៀតត្រូវចោទប្រកាន់ពីបទកាន់កាប់កាំបិតខុសច្បាប់ និងមិនបានដោះរបាំងមុខ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ក្រុមប្រធានសម្ព័ន្ធអារ៉ាប់ទាមទារឱ្យបញ្ចប់ប្រតិបត្តិការយោធានៅហ្គាហ្សាជាបន្ទាន់

បាកដាដ៖ ប្រធានសម្ព័ន្ធអារ៉ាប់ នៅថ្ងៃចន្ទទី១៦ ខែតុលានេះ បានទាមទារឱ្យបញ្ចប់ប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សាស្ទ្រីបជាបន្ទាន់ ហើយបានចោទប្រកាន់ថា ការឡោមព័ទ្ធតំបន់នេះ គឺប្រៀបដូចជាការដកហូតមនុស្សជាតិចេញពីប្រជាជនប៉ាឡេស្ទីន។ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក អះម៉ាត់ អាប៊ូ ហ្គេត បាននិយាយក្នុងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីយុត្តិធម៌អារ៉ាប់នៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ យ៉ាងដូច្នេះថា យើងទាមទារឱ្យបញ្ចប់ប្រតិបត្តិការយោធាជាបន្ទាន់ និងបើកច្រករបៀងសុវត្ថិភាព ដើម្បីនាំយកជំនួយជួយដល់ប្រជាជននៅតំបន់ហ្គាហ្សា។ ប្រធានសម្ព័ន្ធអារ៉ាប់រូបនេះបានសង្កត់ធ្ងន់ទៀតថា ការឡោមព័ទ្ធតំបន់ហ្គាហ្សារបស់អ៊ីស្រាអែល ដែលបានកាត់ផ្តាច់ទឹក ស្បៀងអាហារ អគ្គិសនី និងប្រេងឥន្ធនៈ គឺប្រៀបដូចជាការដកហូតមនុស្សជាតិចេញពីប្រជាជនប៉ាឡេស្ទីន និងការត្រួសត្រាយផ្លូវដើម្បីលុបបំបាត់ជនជាតិដើមភាគតិច។ គួរបញ្ជាក់ថា អ៊ីស្រាអែលបានប្រកាសសង្រ្គាមលើក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស់ មួយថ្ងៃបន្ទាប់ពីរលកនៃពួកសកម្មប្រយុទ្ធរបស់ខ្លួនបានទម្លុះព្រំដែនដ៏រឹងមាំរបស់ហ្គាហ្សាចូលវាយលុកទឹកដីរបស់អ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដោយបានបាញ់ប្រហារ ចាក់ និងដុតសម្លាប់មនុស្សជាង ១,៤០០នាក់។ បន្ទាប់ពីការវាយប្រហារដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រនេះ អ៊ីស្រាអែលបានបញ្ចេញយុទ្ធនាការទម្លាក់គ្រាប់បែកឥតឈប់ឈរលើតំបន់ហ្គាហ្សាស្ទ្រីប ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានា និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២,៧៥០នាក់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរមណីយនានាក្នុងខេត្តកំពង់ឆ្នាំងមានភ្ញៀវមកកម្សាន្តជាង១៦ ម៉ឺននាក់

កំពង់ឆ្នាំង៖ បុណ្យភ្ជុំបិណ្ឌមិនត្រឹមតែឱកាសនៃប្រារព្ធពិធីប្រពៃណី ជាតិប៉ុណ្ណោះទេ តែក៏ជាឱកាសនៃដំណើរកម្សាន្តផងដែរ ដោយ សារ តែមន្រ្តីរាជការ កម្មករ និយោជិតទទួលបាននូវការអនុញ្ញា ត ឈប់ សម្រាក ជាច្រើនថ្ងៃ។ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យ ភ្ជុំបិណ្ឌពីថ្ងៃទី ១៣,១៤និង១៥ ខែតុលា រមណីយដ្ឋាននានាក្នុងខេត្តកំពង់ ឆ្នាំងមាន ប្រជាពលទាំងក្នុងខេត្តនិងក្រៅខេត្តនិងភ្ញៀវអន្តរជាតិផងបាន មក កម្សាន្ត ជាង ១៦ម៉ឺននាក់ ។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង លោក សេង សាលី បានឱ្យ ដឹងថា រយៈពេលបី ថ្ងៃពី ថ្ងៃទី ១៣, ១៤ និង ថ្ងៃទី១៥ ខែតុលា ភ្ញៀវ ទេសចរ ជាតិ អន្តរជាតិ បានមក កម្សាន្តតាមរមណីយដ្ឋាននា នាទូទាំង ខេត្ត កំពង់ឆ្នាំងមានចំនួន១៦៨ ០៦១នាក់ ។ក្នុងនោះភ្ញៀវអន្តរ ជាតិ ២៨២នាក់។ភ្ញៀវទាំងនោះបានទៅលេងតា មទី រមណីយ ដ្ឋាននានា ដូចជា…
-
សម្តេចធិបតី អនុញ្ញាតឱ្យ លោក Tse Ping អគ្គនាយករងជាន់ខ្ពស់ក្រុមហ៊ុន Charoen Pokphand (CP) Group ជួបសម្ដែងការគួរសម
