-
ប្រតិភូអប់រំកម្ពុជា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធរដ្ឋផ្តល់អាហារតាមសាលារៀន នៅប្រទេសបារាំង

ភ្នំពេញ៖ក្នុងសប្តាហ៍នេះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា នឹងដឹកនាំគណៈប្រភូអប់រំកម្ពុជាក្នុងនាមតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធរដ្ឋផ្តល់អាហារតាមសាលារៀន ដែលរៀបចំឡើងដោយលោកប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នាទីក្រុងប៉ារីស ពីថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០២៣នេះ។នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់កម្មវិធីស្បៀងអាហារពិភពលោក(WFP) ដែលផ្សាយចេញនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។ សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ដោយទទួលស្គាល់ពីសក្តានុពលនៃការផ្តល់អាហារតាមសាលារៀន ដើម្បីពង្រើកការអភិវឌ្ឍន៍ធនធានមនុស្ស និងពង្រឹងលើប្រព័ន្ធអាហារក្នុងស្រុក ប្រទេសកម្ពុជា បានចូលជាសមាជិករបស់សម្ព័ន្ធរដ្ឋផ្តល់អាហារតាមសាលារៀននៅឆ្នាំ២០២១ ស្របពេលដែលសម្ព័ន្ធរដ្ឋនេះបានប្រកាសឱ្យប្រើប្រាស់នៅក្នុងកិច្ចប្រជុំកំពូលស្តីពីប្រព័ន្ធស្បៀងអាហាររបស់អង្គការសហប្រជាជាតិ គឺជាការផ្តួចផ្តើមសកលមួយដែលមានប្រទេសបារាំង និងប្រទេសហ្វាំងឡង់ជាសហប្រធាន។ ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន បានលើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានថា កម្មវិធីជាតិផ្តល់អាហារតាមសាលារៀនរបស់កម្ពុជា ដែលបានចាប់ផ្តើម នៅឆ្នាំ២០២០ កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយក៏បានទាក់ទាញឱ្យកុមារជាច្រើន មកសាលារៀន ព្រមទាំងគាំទ្រដល់ការសិក្សា ការទទួលបានអាហារូបត្ថម្ភល្អ និងការគិតគូរពីសុខភាព និងសុខុមាលភាពរបស់ពួកគាត់ ផងដែរ។ ឯកឧត្តមបានបន្តថា ៖ «កម្មវិធីស្បៀងអាហារពិភពលោក (WFP) កំពុងធ្វើការជាមួយ អាជ្ញាធរជាតិ និងអាជ្ញាធរមូលដ្ឋាន ដើម្បីបង្កើតនូវលក្ខខណ្ឌ ប្រកបផ្សេងៗ សម្រាប់គាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងទាំងស្រុង លើកម្មវិធីកម្មវិធីជាតិផ្តល់អាហារតាមសាលារៀនរបស់កម្ពុជា គឺការធានាឱ្យបានថា កម្មវិធីផ្តល់អាហារតាមសាលារៀន…
-
អ៊ីរ៉ង់ព្រមានពី «ចំណាត់ការទុកជាមុន» ប្រឆាំងនឹងអ៊ីស្រាអែល

តេហេរ៉ង់៖ ប្រទេសអ៊ីរ៉ង់បានព្រមានកាលពីថ្ងៃចន្ទ អំពីលទ្ធភាពនៃ «ចំណាត់ការទុកជាមុន» ប្រឆាំងនឹងអ៊ីស្រាអែលក្នុងរយៈពេល «ប៉ុន្មានម៉ោងខាងមុខ» ខណៈអ៊ីស្រាអែលត្រៀមខ្លួនដើម្បីចូលវាយលុកដោយផ្ទាល់នៅតំបន់ហ្គា ហ្សា។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។ ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីទីក្រុងតេហេរ៉ង់បានព្រមានម្តងហើយម្តងទៀតថា ការលុកលុយដោយផ្ទាល់នៅលើតំបន់ហ្គាហ្សា នឹងរងការឆ្លើយតបពីកងប្រដាប់អាវុធតស៊ូផ្សេងៗទៀត ដែលការណ៍នេះជំរុញឱ្យមានការភ័យខ្លាចថា ជម្លោះអ៊ីស្រាអែល និងហាម៉ាស់នឹងរីករាលដាលក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បាននិយាយនៅក្នុងការផ្សាយផ្ទាល់មួយទៅកាន់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា ៖ «លទ្ធភាពនៃចំណាត់ការទុកជាមុនដោយទ័ពតស៊ូ រំពឹងទុកថា នឹងធ្វើឡើងក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ»។ លោកមិនបានបញ្ជាក់ព័ត៌មានលម្អិតស្ដីពីចំណាត់ការបែបណានោះទេ។ នៅព្រឹកថ្ងៃចន្ទទី១៦ ខែតុលាផងដែរ មន្ត្រីការទូត និងប្រធានាធិបតីកំពូលរបស់អ៊ីរ៉ង់ លោក Ebrahim Raisi បាននិយាយថា វាអស់ពេលវេលាក្នុងការឈានទៅរកដំណោះស្រាយនយោបាយហើយ និងបានព្រមានប្រឆាំងនឹងការរាលដាលនៃសង្រ្គាមអ៊ីស្រាអែល-ក្រុមហាម៉ាស់ ទៅកាន់ក្រុមកងទ័ពប្រដាប់អាវុធផ្សេងទៀត។ លោក Amir-Abdollahian ដដែលបាននិយាយនៅថ្ងៃចន្ទទៀតថា ៖ «មេដឹកនាំក្រុមតស៊ូនឹងមិនអនុញ្ញាតឱ្យអ៊ីស្រាអែលធ្វើអ្វីគ្រប់យ៉ាងតាមតែចិត្តរបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សានោះទេ។លោកបន្ថែមថា៖ «ប្រសិនបើយើងមិនការពារហ្គាហ្សានៅថ្ងៃនេះទេ ថ្ងៃស្អែកយើងត្រូវតែការពារប្រឆាំងនឹងការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យកុមារក្នុងប្រទេសរបស់យើង»។ គួររំឭកថា អ៊ីស្រាអែលបានប្រកាសសង្រ្គាមលើក្រុមហាម៉ាស់របស់ប៉ាឡេស្ទីនមួយថ្ងៃបន្ទាប់ពីក្រុមសកម្មប្រយុទ្ធមួយនេះទម្លុះព្រំដែនយោធាពីហ្គាហ្សា បើកការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ហើយបានសម្លាប់មនុស្សជាង ១ ៤០០ នាក់…
-
សម្តេចធិបតី អញ្ជើញចូលរួមពិធីជប់លៀងស្វាគមន៍ រៀបចំដោយ ប្រធានាធិបតីចិន Xi Jinping នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

-
អ្នកនាំពាក្យក្រសួងអប់រំ៖ បេក្ខជនជាង១៧ម៉ឺននាក់ បានចុះឈ្មោះប្រឡងបាក់ឌុប នៅឆ្នាំ២០២៣នេះ

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា យោងតាមតួលេខបឋម សម្រាប់បេក្ខជន ដែលបានចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលនឹងចូលរួមប្រឡងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ មានចំនួនជាង១៧ម៉ឺននាក់។ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំនៅថ្ងៃទី១៧ ខែតុលា បានប្រាប់ឱ្យដឹងថា តួលេខបឋម សម្រាប់បេក្ខជនដែលដាក់ពាក្យប្រឡងតាមរាជធានីខេត្តទូទាំងប្រទេសមានចំនួន ១៧៣ ៤១៣ នាក់ ។ក្នុងនោះស្រីចំនួន៧៣ ២៧៩នាក់។ លោកស្រី បានបន្ថែមថា ក្រសួងអប់រំក៏បានត្រៀមមណ្ឌលប្រឡងក្នុងឆ្នាំនេះ ចំនួន ២២៧ មណ្ឌល ដោយស្មើ ៥ ៥៤៥ បន្ទប់។ លោកស្រីអះអាងថា តួលេខនេះ នឹងមានការប្រែប្រួលនៅពេលណាមួយ ប្រសិនជាឃើញមានអ្វីត្រូវផ្លាស់ប្តូរ ហើយបើគ្មានការផ្លាស់ប្តូរទេនោះ ក្រសួងអប់រំ គ្រោងនឹងធ្វើសិន្និសិទកាសែត យ៉ាងយូរនៅថ្ងៃទី២៧ ខែតុលា អំពីទិន្នន័យតួលេខខាងលើឱ្យបានច្បាស់បន្ថែមទៀត។ ជាមួយគ្នានេះ លោកស្រី ឃួន វិច្ឆិកា ក៏បានលើកឡើងដែរថា ក្រសួងអប់រំ គ្មានឡើយការបន្ធូរដៃចំពោះវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលបានកំណត់ថ្ងៃប្រឡងនៅថ្ងៃទី៦ ខែវិច្ឆិកាខាងមុខនោះឡើយ។ អ្នកនាំពាក្យដដែលបានបន្ដទៀតថា…
-
សម្តេចធិបតី មានសុទិដ្ឋិនិយមថា សហគ្រិនកម្ពុជា នឹងប្រើប្រាស់ ថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក Alibaba

ដើម្បីទាញយកប្រយោជន៍ពីទីផ្សារអន្តរជាតិឱ្យបានជាអតិបរមា លោកស្រី Wen Jia ប្រធានផ្នែកកិច្ចការសាធារណៈ Alibaba Group ក៏បានបញ្ជាក់ពីការវិវឌ្ឍរីកចម្រើនរបស់ក្រុមហ៊ុន Alibaba ដែលមានអតិថិជនសរុបចំនួនប្រមាណ ១ ៣០០ លាននាក់ ហើយក្រុមហ៊ុនបានដាក់លក់នូវផលិតផលកម្ពុជានៅលើថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ខ្លួនដូចជា អង្ករ និងផ្លែមាន។ ក្រុមហ៊ុនក៏មានថ្នាលតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ប្រជាជនចិនប្រើប្រាស់ក្នុងការស្នើសុំទិដ្ឋាការកម្ពុជា ដែរ។ #ams1minute
-
ប្រធានផ្នែកជំនួយ៖ ជម្លោះនៅស៊ូដង់សម្លាប់មនុស្សជាង ៩ ០០០ នាក់ ក្នុងរយៈពេលប្រាំមួយខែ

អ.ស.ប៖ប្រធានផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ(អ.ស.ប)បាននិយាយកាលពីដើមសប្ដាហ៍នេះថា សង្គ្រាមរយៈពេលប្រាំមួយខែរវាងយោធាស៊ូដង់ និងក្រុមប្រដាប់អាវុធដ៏មានឥទ្ធិពលរបស់ប្រទេសនេះ បានសម្លាប់មនុស្សដល់ទៅ ៩ ០០០ នាក់ ហើយបង្កើតជាការភ័យខ្លាចផ្នែកមនុស្សធម៌ដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្រសម័យថ្មីនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។ លោកអគ្គលេខាធិការរងអ.ស.ប Martin Griffiths បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ដើម្បីប្រារព្ធខួប៦ខែនៃសង្គ្រាមកាលពីថ្ងៃអាទិត្យថា ៖ «អស់រយៈពេលប្រាំមួយខែជនស៊ីវិលមិនបានស្រាកស្រាន្តពីការបង្ហូរឈាម និងការភ័យខ្លាចឡើយ។ លោកបន្តថា៖ «របាយការណ៍ដ៏គួរឲ្យរន្ធត់ពីការរំលោភសេពសន្ថវៈ និងអំពើហិង្សាផ្លូវភេទ នៅតែបន្តកើតមាន»។ គួរបញ្ជាក់ថា ប្រទេសស៊ូដង់បានធ្លាក់ចូលទៅក្នុងភាពចលាចលចាប់តាំងពីពាក់កណ្តាលខែមេសា នៅពេលដែលភាពតានតឹងរវាងក្រុមយោធា និងកងកម្លាំងគាំទ្ររហ័សដែលជាទាហានប៉ារ៉ារបស់ប្រទេស បានផ្ទុះទៅជាសង្គ្រាមដោយបើកចំហ។ ការប្រយុទ្ធគ្នាដំបូងបានផ្តោតលើទីក្រុងខាទុំ ដែលជារដ្ឋធានី ប៉ុន្តែក្រោយមកបានរីករាលដាលយ៉ាងឆាប់រហ័ស ទៅកាន់តំបន់ផ្សេងទៀតនៅទូទាំងប្រទេស រួមទាំងតំបន់ Darfur ដែលរងការបំផ្លិចបំផ្លាញដោយសារជម្លោះរួចទៅហើយនោះ។ លោក Griffiths បាននិយាយថា ការប្រយុទ្ធគ្នាបានសម្លាប់មនុស្សដល់ទៅ ៩ ០០០ នាក់ ហើយបង្ខំឱ្យមនុស្សរាប់លាននាក់ឱ្យចាកចេញពីផ្ទះរបស់ពួកគេ ទាំងទៅកាន់តំបន់ដែលមានសុវត្ថិភាពក្នុងប្រទេសស៊ូដង់ និងប្រទេសជិតខាង។ យោងតាមទីភ្នាក់ងារអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិមនុស្សជាង ៤.៥ លាននាក់ត្រូវបានផ្លាស់ទី លំនៅនៅក្នុងប្រទេសស៊ូដង់ ខណៈជាង ១.២ លាននាក់ផ្សេងទៀត បានស្វែងរកការជ្រកកោននៅក្នុងប្រទេសជិតខាង។…
-
ពិធីចុះហត្ថលេខា រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុន វិស័យឯកជនចិន៖

១. ពិធីចាប់ផ្ដើមជាផ្លូវការនៃភាពជាដៃគូ eWPT Cambodia ២. ពិធីចុះហត្ថលេខារវាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រុមហ៊ុន ហួវៃ ថេកណូឡជី ខូអិលធីឌី (Huawei Technologies Co., Ltd.) ៣. ពិធីចុះហត្ថលេខា កិច្ចព្រមព្រៀងក្របខ័ណ្ឌគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” រវាងរាជរដ្ឋាភិបាលកម្ពុជា និងសាជីវកម្មស្ពាន និងថ្នល់ចិន។ ១៧ តុលា ២០២៣ #ams1minute
-
នាយករដ្ឋមន្ត្រីចិន Li Qiang ឯកភាពតាមសំណើរបស់នាយករដ្ឋមន្ត្រីកម្ពុជា ពាក់ព័ន្ធនឹងគម្រោងឆ្នាំ២០២៤

-
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន លើឯកសារសំខាន់ៗមួយចំនួន៖ ១. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការរួម គ្នាជំរុញគម្រោងគន្លឹះវង់ទី៣ សម្រាប់កិច្ច សហប្រតិបត្តិការសមត្ថភាពផលិត និងការ វិនិយោគ កម្ពុជា-ចិន ២. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការ បង្កើតយន្តការការងារសម្រាប់ការអនុវត្ត គម្រោងផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវ សូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ ៣. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគលើការអភិវឌ្ឍបៃតង និងកាបូនទាប ៤. កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់ ហិរញ្ញប្បទានលើគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីជនបទ ដំណាក់កាលទី៨ ៥. លិខិតប្តូរសារសម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងជួសជុលប្រាសាទព្រះវិហារ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន ៦. កំណត់ហេតុនៃកិច្ចប្រជុំ ស្តីពីការសិក្សា សមិទ្ធិលទ្ធភាពនៅលើទីតាំងរបស់គម្រោងផ្លូវជនបទ ជំហាន៣ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។ ៧. អនុស្សរណៈនៃការយោគយល់ ស្តីពីការ បង្កើតយន្តការកិច្ចសហប្រតិបត្តិការផ្លូវរថភ្លើង កម្ពុជា-ចិន។ ៨. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរួមគា្នក្នុងការសាងសង់ សួនឧស្សាហកម្មចិន-កម្ពុជា រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងអាជ្ញាធរតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។ ១៧ តុលា ២០២៣ #ams1minute
-
សម្តេចធិបតី ជួបជាមួយ លោក Li Qiang នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន
