-
សម្តេចធិបតី ជួបជាមួយ ប្រធានាធិបតីចិន Xi Jinping ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីប៉េកាំង

-
ប្រធានរដ្ឋឡាវ Thongloun SISOULITH គាំទ្រគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)” និងការភ្ជាប់ជើងហោះហើរត្រង់ ភ្នំពេញ-វៀងច័ន្ទន៍-ភ្នំពេញ។ ថ្នាក់ដឹកនាំទាំងពីរក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” ដែលត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១៩ មក និងបានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជា៖ វិស័យការពារជាតិ អប់រំ ថាមពល ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ ជាដើម។ #ams1minute
-
ប្រធានាធិបតីចិន Xi Jinping ៖ ប្រទេសចិន និងកម្ពុជា គួរតែពង្រឹងកិច្ចសហប្រតិបត្តិការ

-
រុស្ស៊ីរឹតបន្តឹងលើការនាំចូលត្រី និងអាហារសមុទ្រពីជប៉ុន ក្រោយជប៉ុនបញ្ចេញទឹកសំណល់វិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រ

-
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងលោក ជីវ កេង ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជំនួសលោក ឌិត មុន្ទី ដែលចូលនិវត្តន៍

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ តុលា ២០២៣

១. រយៈពេលជាង ៧ឆ្នាំ ចំនួនប្រជាជនកម្ពុជាក្រី ក្របានថយចុះពី ៥,៦លាននាក់ មកនៅត្រឹមតែ ២,៨លាននាក់ – AMS Central ២. គណៈប្រតិភូរដ្ឋសភាកម្ពុជា-វៀតណាម-ឡាវ បំពេញទស្សនកិច្ចរួមគ្នាជាប្រវត្តិសាស្ត្រដំបូងនៅតំបន់ត្រីកោណអភិវឌ្ឍន៍នៃព្រំដែនរួម – AMS Central ៣. សហភាពអឺរ៉ុប អនុញ្ញាតឱ្យកម្ពុជាអាចប្រើវត្ថុធាតុដើម ឬគ្រឿងបង្គុំកង់ពីវៀតណាម យកមកផលិតនាំចេញទៅប្រទេសខ្លួន -FN ៤. ថៃនឹងអនុញ្ញាតឱ្យជនជាតិរុស្ស៊ីចូលមកលេងកំសាន្តរហូតដល់ ៩០ថ្ងៃដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក – AFP ៥. អាមេរិកបានផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយប្រភេទ ATACMS ទៅកាន់អ៊ុយក្រែន – CNN #ams1minute
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងភរិយាបណ្តាមេដឹកនាំ នៃប្រទេសដែលអញ្ជើញចូលរួម “វេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣

-
មេប៉ូលិសថៃ ទាមទាររបាយការណ៍សុខភាពរបស់លោក ថាក់ស៊ីន ពីមន្ទីរពេទ្យ

ថៃ៖អគ្គស្នងការនគរបាលជាតិថៃ លោក តូសាក់ សុកវិមល់(Torsak Sukvimol) កាលពីថ្ងៃទី១៧ ខែតុលា បានទាមទារឱ្យមន្ទីរពេទ្យទូទៅប៉ូលីស (PGH) ក្រុងបាងកក បញ្ជូនរបាយការណ៍ស្តីពីការព្យាបាលអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលសម្រាកព្យាបាលជំងឺរបស់លោកក្រៅពន្ធនាគារ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ ការទាមទារនេះ ធ្វើឡើងបន្ទាប់ពីផ្ទុះការរិះគន់កាលពីសប្ដាហ៍មុន ចំពោះរូបថតមួយសន្លឹក ដែលគេចែកចាយលើបណ្ដាញសង្គម បង្ហាញពីលោក ថាក់ស៊ីន ដែលស្ថិតនៅក្នុងសម្លៀកបំពាក់អ្នកជំងឺពាក់ម៉ាស់ និងនៅលើគ្រែពេទ្យត្រូវបានគេអូសយកទៅធ្វើការស្កេនកុំព្យូទ័រ(CT)និងស្កែនរូបភាពអនុភាពម៉ាញេទិក(MRI)។ អ្នករិះគន់លើកឡើងថា លោក ថាក់ស៊ីន ជាអ្នកទោសដែលទទួលបានឯកសិទ្ធិ និងការព្យាបាលពិសេស។ មានការចោទប្រកាន់ថែមទៀតថា រូបថតនេះត្រូវបានគេរៀបចំថត និងចែកចាយដោយចេតនា ដែលក្រុមអ្នករិះគន់បាននិយាយថា ក្នុងគោលបំណងផ្តល់ចំណាប់អារម្មណ៍ថា លោក ថាក់ស៊ីន នៅតែឈឺធ្ងន់ ហើយត្រូវការការព្យាបាលបន្ថែមទៀតនៅមន្ទីរពេទ្យក្រៅពន្ធនាគារ ខណៈពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រៅពន្ធនាគាររបស់លោក ថាក់ស៊ីន រយៈពេល ៩០ ថ្ងៃ ត្រូវផុតកំណត់នាថ្ងៃសុក្រនេះ។ ជុំវិញបញ្ហានេះផងដែរ លោក តូសាក់ បាននិយាយទទួលស្គាល់កាលពីថ្ងៃអង្គារថា លោកបានដឹងតិចតួចពីបញ្ហាចូលមន្ទីរពេទ្យរបស់លោក ថាក់ស៊ីន ដោយសារតែលោកទើបតែត្រូវបានតែងតាំងជាអគ្គស្នងការនគរបាលជាតិថ្មីៗនេះ។ គួរបញ្ជាក់ថា លោក ថាក់ស៊ីន…
-
លោក ស៊ី ព្រមានប្រឆាំងនឹងការកាត់ផ្ដាច់ពីចិន ហើយលើកសរសើរពីគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ

ប៉េកាំង៖ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានព្រមានប្រឆាំងនឹងការកាត់ផ្តាច់ពីប្រទេសចិន ពេលបើកវេទិកាគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) នៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធ ដោយបានរិះគន់កិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិចក្នុងការកាត់បន្ថយការពឹងផ្អែកលើសេដ្ឋកិច្ចចិន ។នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ លោក ស៊ី ក៏បានលើកសរសើរផងដែរចំពោះផែនការដ៏ធំរបស់ខ្លួនមួយនេះ ដែលបានចាប់ផ្តើមកាលពី១ទសវត្សរ៍មុន ក្នុងបំណងកសាងហេដ្ឋារចនាសម្ព័ន្ធសកល និងបណ្តាញថាមពលតភ្ជាប់អាស៊ីជាមួយទ្វីបអាហ្រ្វិក និងអឺរ៉ុប តាមរយៈផ្លូវគោក និងផ្លូវសមុទ្រ ដោយនិយាយថា «សេចក្ដីព្រាងបានក្លាយទៅជាគម្រោងពិត»។ វេទិកា BRI មានការចូលរួមពីតំណាងប្រទេសជាង ១៣០ ដែលភាគច្រើនមកពីប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងប្រមុខរដ្ឋមួយចំនួន ក៏ដូចជា «មិត្តសម្លាញ់» របស់លោក ស៊ី គឺ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន។ លោក ស៊ី បានប្រាប់ប្រតិភូជាង ១ ០០០ នាក់ ដែលប្រមូលផ្តុំគ្នានៅក្នុងបន្ទប់សន្និសីទក្នុងមហាសាលប្រជាជនភាគខាងលិចនៃទីលានធានអានមេនថា ៖ «យើងប្រឆាំងនឹងការដាក់ទណ្ឌកម្មឯកតោភាគី ការបង្ខិតបង្ខំសេដ្ឋកិច្ច ការផ្តាច់ទំនាក់ទំនងបែងចែក និងការរំខាននៃសង្វាក់ផ្គត់ផ្គង់»។ មេដឹកនាំចិនដដែលបានជំរុញប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ដើម្បីកាត់បន្ថយការពឹងផ្អែកលើសេដ្ឋកិច្ចចិនដោយនិយាយថា «ជីវិតរបស់យើងនឹងមិនប្រសើរជាងមុនទេ ហើយការអភិវឌ្ឍរបស់យើង ក៏នឹងមិនលឿនជាងនេះដែរ ប្រសិនបើយើងចាត់ទុកការអភិវឌ្ឍរបស់ប្រទេសដទៃ…
-
លោក Putin បង្ហាញពីឆន្ទៈរបស់រុស្ស៊ី ក្នុងការជំរុញឱ្យមានការបញ្ចប់សង្គ្រាមរវាងប៉ាឡេស្ទីន និងអ៉ីស្រាអែលតាមរយៈមធ្យោបាយនយោបាយ និងការទូត
