-
សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ASEAN-GCC Summit)

-
ប្រធានាធិបតីរុស្ស៊ី លោក Putin ធ្វើដំណើរទៅប្រទេសចិន ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនៃវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣ ដែលនឹងពិភាក្សាអំពីបញ្ហាសង្រ្គាមអ៉ីស្រាអែល និងក្រុមហាម៉ាស់

-
របាយការណ៍នៅថ្ងៃទី១៧ តុលា

-
ប្រធានាធិបតីចិន Xi Jinping ប្រកាសសកម្មភាពចំនួន ៨ ដែលប្រទេសចិនគាំទ្រក្នុងការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់គឺ៖

១. បង្កើតបណ្តាញតភ្ជាប់គ្នាក្នុងគ្រប់ជ្រុងជ្រោយនៃ “ខ្សែក្រវាត់និងផ្លូវ” ២. គាំទ្រការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ ៣. ធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែង ៤. ជំរុញការអភិវឌ្ឍបៃតង ៥. ជំរុញការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា ៦. គាំទ្រការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ៧. កសាងមាគ៌ាស្អាតស្អំគ្មានភាពពុករលួយ ៨. ធ្វើឱ្យមានសុក្រឹតភាពនូវយន្តការសហប្រតិបត្តិការអន្តរជាតិនៃ “ខ្សែក្រវាត់និងផ្លូវ” 📷 CCFR #ams1minute
-
កម្ពុជា-ចិន ចុះអនុស្សរណៈនៃការយោគយល់គ្នា លើឯកសារសំខាន់ចំនួន ៨ ដើម្បីជាប្រយោជន៍រួមនៃប្រទេសទាំងពីរ

-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបើកវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣

-
ការបណ្ដុះបណ្តាលបង្កើនសមត្ថភាពដល់វិស្វករ ជាកត្តាសំខាន់ ដើម្បីដើរឱ្យទាន់ បច្ចេក វិទ្យាទំនើប បង្កើតគំនិតថ្មីៗ ក្នុងន័យរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ

ភ្នំពេញ៖ អគ្គលេខាធិការគណៈវិស្វករកម្ពុជា បានលើកឡើងថា ក្នុងយុគសម័យបច្ចេកវិទ្យាទំនើប នេះ ការបណ្ដុះបណ្តាលបង្កើនសមត្ថភាពប្រតិបត្តិជំនាញ វិជ្ជាជីវៈ ដល់យុវវិស្វករ វិស្វករ ជាកត្តាសំខាន់បំផុតមិនអាចខ្វះបាន ដើម្បីដើរឱ្យទាន់បច្ចេកវិទ្យា ទំនើប និងចូលរួមបង្កើតគំនិតថ្មីៗ ទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីបច្ចេកវិទ្យាទំនើបទាំងនោះ ក្នុងន័យរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ ។ ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសចូលរួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអគ្គលេខាធិការរង ទីប្រឹក្សា និងវាគ្មិនបរទេស ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «នវានុវត្តន៍ក្នុងវិស័យសំណង់» ដោយមានការចូលរួមពីសិក្ខាកាមជាវិស្វករចុះបញ្ជី និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជំនាញសំណង់ស៊ីវិល ស្ថាបត្យករ មេកានិច និងអគ្គិសនីចំនួន ៣៥០នាក់ នៅសាលប្រជុំអាគារ A នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហៅកាត់ថា តិចណូ នាថ្ងៃទី១៧តុលា ។ ឯកឧត្តម សុខុម រិទី្ធវុធ បានបន្តថា វិស្វករ ជាធនធានបញ្ញវ័ន្តវិស្វកម្ម និងជាកំលាំងចលករមិនអាចខ្វះបាន ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសប្រកបដោយចិរភាព ដែលតម្រូវឱ្យមានការសិក្សាស្វែងយល់ និងតាមឱ្យទាន់នូវការវិវត្តន៍បច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងអនាគត។…
-
សម្តេចធិបតី ស្នើ ប្រធានាធិបតីវៀតណាម Vo Van Thuong ពន្លឿនការចរចានៃការតភ្ជាប់ផ្លូវល្បឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ

-
សម្តេចធិបតី ជួបជាមួយ លោក Vo Van Thuong ប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ តុលា ២០២៣

១. ក្រសួងពាណិជ្ជកម្ម កំពុងសិក្សាលទ្ធភាពធ្វើយុទ្ធនាការផ្សព្វផ្សាយស្វាយចន្ទីកម្ពុជា នៅលើឆាកអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប – AMS Central ២. ភ្ជុំបិណ្ឌ៣ថ្ងៃ កម្ពុជាទទួលបានភ្ញៀវទេសចរជិត ២លាននាក់, ខេត្តត្បូងឃ្មុំឈរលើកំពូលតារាងមានភ្ញៀវទៅលេងច្រើនជាងគេ – FN ៣. កម្ពុជាត្រូវបានទទួលស្គាល់ជាប្រទេសគំរូ ដែលទទួលបានជោគជ័យក្នុងសកម្មភាពបោសសម្អាតមីន និងសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម – កម្ពុជាថ្មី ៤. រុស្ស៊ីបានចូលរួមជាមួយចិនក្នុងការរឹតបន្តឹងលើការនាំចូលត្រី និងអាហារសមុទ្រពីជប៉ុន – AFP ៥. ម៉ាឡេស៊ី គ្រោងឈប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ដើម្បីបង្កើនការប្រើប្រាស់ប្រាក់រីងហ្គីត – SCMP #ams1minute