-
របាយការណ៍នៅថ្ងៃទី១៩ តុលា

-
ក្រុមហ៊ុន Alibaba ដែលមានអតិថិជនសរុបចំនួនប្រមាណ ១ ៣០០ លាននាក់ នៅទូទាំងសកលលោក

-
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ រាជរដ្ឋាភិបាល នីតិកាលទី៧ គឺជាអាណត្តិដឹកនាំបន្តរក្សាមរតកសន្តិភាពពីរាជរដ្ឋាភិបាលមុនៗ ដែលជាឬសកែវ នៃដួងព្រលឹងជាតិខ្មែរ

-
សារលិខិតថ្លែងអំណរព្រះរាជគុណ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

-
សារលិខិតថ្លែងអំណរព្រះរាជគុណ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

-
សម្តេចធិបតី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិ King Khalid នៃទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប់ប៊ីសាអូឌីត ប្រកបដោយសុវត្ថិភាព

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ តុលា ២០២៣

១. ក្រសួងសុខាភិបាល ក្រើនរំឮកពលរដ្ឋឱ្យប្រុងប្រយ័ត្នជំងឺភ្នែកក្រហម ខណៈជំងឺនេះកំពុងឆ្លងថ្មីគួរឱ្យកត់សម្គាល់ – AMS Central ២. កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួន ៣,៧ លាននាក់ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៣ – ខ្មែរថាមស៍ ៣. កម្ពុជា-ឡាវ គាំទ្រការតភ្ជាប់ជើងហោះហើរត្រង់ភ្នំពេញ-វៀងច័ន្ទន៍-ភ្នំពេញ – ស៊ីស៊ីថាមស៍ ៤. អាហ្សង់ទីន និងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណតម្លៃ ៦,៥ពាន់លានដុល្លារ – Xinhua ៥. រុស្ស៊ី និងចិនបង្កើតមូលនិធិអភិវឌ្ឍន៍អាកាសចរណ៍តម្លៃ ១ពាន់លានដុល្លារ – TASS #ams1minute
-
ប្រធានាធិបតីចិន Xi Jinping ៖ ភាគីចិនជំរុញការតភ្ជាប់គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”

-
ស្ពានខ្សែកាបកោះពេជ្រ – កោះនរា នឹងដាក់ឱ្យធ្វើដំណើរជាបណ្តោះអាសន្ន

-
អ្នកត្រួតពិនិត្យរបស់ អ.ស.ប ធ្វើតេស្តត្រីសមុទ្រពីក្បែររោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដើម្បីមើលពីកម្រិតសុវត្ថិភាព

តូក្យូ៖អ្នកត្រួតពិនិត្យអង្គការសហប្រជាជាតិ(អ.ស.ប) បានធ្វើតេស្តទៅលើគំរូត្រីដែលយកពីទីផ្សារក្បែររោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ានៅថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៣ បន្ទាប់ពីជប៉ុនចាប់ផ្ដើមបញ្ចេញកាកសំណល់ទឹកចូលទៅក្នុងសមុទ្រចេញពីរោងចក្រនេះកាលពីខែសីហា ដែលបង្កជាការព្រួយបារម្ភពីសុវត្ថិភាពអាហារសមុទ្រ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។ ការធ្វើតេស្តដើម្បីរកមើលពីកម្រិតសុវត្ថិភាពនេះ ធ្វើឡើងបន្ទាប់ពីប្រទេសចិន និងរុស្ស៊ី បានហាមឃាត់ការនាំចូលអាហារសមុទ្ររបស់ជប៉ុន ចាប់តាំងពីការបង្ហូរកាកសំណល់ទឹកបានចាប់ផ្តើម ទោះបីជារដ្ឋាភិបាលក្រុងតូក្យូប្រកែកថា អាហារសមុទ្ររបស់ខ្លួនមានសុវត្ថិភាព ដោយមានការឯកភាពពីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ។ ជប៉ុនកន្លងមក បាននិយាយថា កាកសំណល់ទឹកនៅរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលរងគ្រោះដោយសារតែរលកយក្សស៊ូណាមិឆ្នាំ ២០១១ ត្រូវបានចម្រាញ់យកសារធាតុវិទ្យុសកម្មចេញ ប៉ុន្តែវាតែបន្សល់ជាតិវិទ្យុសកម្ម ទ្រីទីយ៉ូម (Tritium)។ ជប៉ុននិយាយថា ទ្រីទីយ៉ូមដែលមានក្នុងកាកសំណល់ទឹកនោះ ស្ថិតក្នុងកម្រិតមួយដែលមានសុវត្ថិភាព។ ក្រុម IAEA រួមមានអ្នកវិទ្យាសាស្ត្រមកពីប្រទេសចិន កូរ៉េខាងត្បូង និងកាណាដា កំពុងប្រមូលសំណាកត្រី ទឹក និងដីល្បាប់នៅសប្តាហ៍នេះ ដើម្បីផ្ទៀងផ្ទាត់ការអះអាងរបស់ជប៉ុន។ លោក Paul McGinnity សមាជិកនៃបេសកកម្មបានប្រាប់អ្នកយកព័ត៌មានថា គោលបំណងដែលក្រុមអ្នកត្រួតពិនិត្យធ្វើតេស្ត គឺដើម្បីបញ្ជាក់ថា មន្ទីរពិសោធន៍ជប៉ុនបានវាស់ និងវិភាគបានត្រឹមត្រូវលើកម្រិតទ្រីទីយ៉ូម។ លោក McGinnity បាននិយាយថា ទ្រីទីយ៉ូម គឺជាក្តីបារម្ភ ព្រោះកម្រិតទ្រីទីយ៉ូមខ្ពស់មិនអាចចម្រាញ់យកចេញតាមដំណើរការចម្រាញ់នោះទេ។ លោកបន្តថា៖…