-
សហភាពអឺរ៉ុប ទុកពេលឱ្យក្រុមហ៊ុនមេតា និងតិកតុក មួយសប្តាហ៍ក្នុងការផ្ដល់ព័ត៌មានលម្អិតពីវិធានការប្រឆាំងនឹងព័ត៌មានមិនពិត

អឺរ៉ុប៖កាលពីថ្ងៃទី១៩ ខែតុលា គណៈកម្មការអឺរ៉ុបបានទុកពេលឱ្យក្រុមហ៊ុនមេតា (Meta) និងក្រុមហ៊ុនតិកតុក (TikTok) ចំនួនមួយសប្តាហ៍ទៀត ដើម្បីផ្តល់ព័ត៌មានលម្អិតអំពីវិធានការនានា ប្រឆាំងនឹងការរីករាលដាលនៃអំពើភេរវកម្ម មាតិកាបែបហិង្សា និងមាតិកាដែលនិយាយអំពីភាពស្អប់ខ្ពើមដោយប្រើពាក្យអសុរោះនៅលើវេទិកាសង្គមរបស់ពួកគេ។ ចំណាត់ការនេះបានធ្វើឡើងនៅមួយសប្តាហ៍បន្ទាប់ពីគណៈកម្មការអឺរ៉ុបបានចាត់វិធានការដដែលនេះទៅលើលោក អេឡុន ម៉ាស (Elon Musk) ចំពោះវេទិកាសង្គម X របស់គាត់។ ស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុបបានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានស្នើសុំព័ត៌មានពីក្រុមហ៊ុនចំនួនពីរ គឺក្រុមហ៊ុនមេតា (Meta) និងក្រុមហ៊ុនតិកតុក (TikTok)។ សំណើនេះបានធ្វើឡើងដោយសារតែក្រុមអ្នកស្រាវជ្រាវ បានចង្អុលបង្ហាញពីការរីករាលដាលនៃព័ត៌មានមិនពិតកាន់តែច្រើនឡើង បន្ទាប់ពីមានហេតុការណ៍វាយប្រហាររបស់ក្រុមហាម៉ាសទៅលើអ៊ីស្រាអែលកាលពីមួយសប្តាហ៍មុន។ ស្ថាប័នប្រតិបត្តិនេះក៏បានបញ្ជាក់ដែរថា គណៈកម្មការអាចបើកការស៊ើបអង្កេតលើក្រុមហ៊ុនទាំងពីរ ប្រសិនបើខ្លួនមិនពេញចិត្តនឹងការឆ្លើយតបរបស់ពួកគេ។គួរដឹងដែរថា ក្រោមច្បាប់មាតិកាអនឡាញថ្មីដែលគេស្គាល់ថាជាច្បាប់សេវាកម្មឌីជីថល (Digital Services Act) បានតម្រូវឱ្យវេទិកាអនឡាញធំៗ ត្រូវធ្វើការដកចេញ ឬលុបនូវមាតិកាដែលខុសច្បាប់ ឬបង្កគ្រោះថ្នាក់ផ្សេងៗ។ ប្រសិនបើពួកគេមិនធ្វើដូច្នេះទេ ពួកគេអាចប្រឈមនឹងការផាកពិន័យរហូតដល់ ៦% នៃប្រាក់ចំណូលដែលបានមកពីទូទាំងពិភពលោករបស់ពួកគេ។ គណៈកម្មការអឺរ៉ុបបានប្រកាសថា «ក្រុមហ៊ុនមេតាត្រូវតែផ្តល់ព័ត៌មានដែលខាងយើងបានស្នើសុំ ទៅឱ្យគណៈកម្មការទទួលបន្ទុកនៅត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការឆ្លើយតបនឹងបញ្ហាវិបត្តិសំខាន់ៗជាច្រើន និងនៅត្រឹមថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងសុចរិតភាពនៃការបោះឆ្នោត»។ ស្រដៀងគ្នានេះផងដែរ គណៈកម្មការនេះក៏បានបន្ថែមថា…
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ តុលា ២០២៣

១. កម្ពុជា ទាក់ទាញបានគម្រោងវិនិយោគថ្មីនៅកម្ពុជាលើវិស័យចម្រុះ ជាច្រើនមានតម្លៃសរុបជាង ៥៣លានដុល្លារ និងបង្កើតការងារជាង ៥០០០កន្លែង – AMS Economy ២. ៩ខែ ដើមឆ្នាំ២០២៣ កម្ពុជាបាននាំចេញកៅស៊ូស្ងួតជាង ២៤ម៉ឺនតោន កើន ៣,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ – ខ្មែរថាមស៍ ៣. កម្ពុជាទទួលបានជ័យលាភី ចំនួន ២ នៅក្នុងក្របខណ្ឌនៃ “ពានរង្វាន់នៃការធ្វើដំណើរពិភពលោក” សម្រាប់ឆ្នាំ២០២៣ -ស៊ីស៊ីថាមស៍ ៤. លោកបៃឌិន កំពុងស្នើសុំប្រាក់ ៦០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន និង ១៤ពាន់លានដុល្លារសម្រាប់អ៉ីស្រាអែល – Reuters ៥. កាណាដា ដកមន្ត្រីការទូតរបស់ខ្លួន ៤១នាក់ចេញពីឥណ្ឌា ក្រោយកម្តៅការទូតមិនថមថយ – ST #ams1minute
-
សម្តេចធិបតី និងអារ៉ាប៊ីសាអូឌីត ប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី បន្ថែមទៀតលើវិស័យសំខាន់មួយចំនួន

-
សម្តេចធិបតី និង នាយកប្រតិបត្តិ នៃមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ (Saudi Fund for Development – SFD)

-
សម្ដេចធិបតី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន -ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត

-
ភាពជាដៃគូរវាងវិស័យឯកជន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើឧស្សាហកម្មអចលនទ្រព្យមានភាពចាំបាច់ដែលយើងត្រូវពិនិត្យឱ្យបានឆាប់បំផុត

-
នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh គាំទ្រគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី ប្រទេសបី

-
ប្រធានាធិបតីអាមេរិក លោក Joe Biden ស្នើសុំសភាអនុម័តការផ្តល់មូលនិធិចំនួន ១៤ពាន់លានដុល្លារបន្ថែមសម្រាប់អ៉ីស្រាអែល

-
ចិន-កម្ពុជា កំណត់យកឆ្នាំ២០២៤ ជាឆ្នាំជំរុញកិច្ចសហប្រតិបត្តិការ ទេសចរណ៍ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ 🇨🇳🇰🇭

-
មហាសេដ្ឋីបច្ចេកវិទ្យា និងជាម្ចាស់នៃបណ្ដាញសង្គម X លោក Elon Musk កំពុងពិចារណាដកកម្មវិធីដែលខ្លួនទើបនឹងទិញចេញពីអឺរ៉ុប
