-
លោក ចូ បៃដិន៖ សហរដ្ឋអាមេរិកនឹងបង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មី

វ៉ាស៊ីនតោន៖ មេដឹកនាំអាមេរិកបានប្រាប់អ្នកគាំទ្រនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ថា បច្ចុប្បន្ន សណ្តាប់ធ្នាប់ពិភពលោកដែលដឹកនាំដោយសហរដ្ឋអាមេរិក កំពុងទន់ខ្សោយហើយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននឹងរៀបចំប្រព័ន្ធថ្មីយកទៅជំនួស។ Read.ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសថា យើងស្ថិតក្នុងសម័យក្រោយសង្គ្រាមអស់រយៈពេល ៥០ឆ្នាំ ដែលវាដំណើរការបានយ៉ាងល្អ ប៉ុន្តែបច្ចុប្បន្នសណ្តាប់ធ្នាប់បានទន់ខ្សោយលែងដូចមុន ដូច្នេះយើងត្រូវការរបៀបរៀបរយពិភពលោកថ្មី។ ថ្លែងក្នុងយុទ្ធនាការនៅទីក្រុងវ៉ាស៊ីនតោន លោក បៃដិន បានអួតអាងពីរបៀបដែលលោកបញ្ចុះបញ្ចូលជប៉ុន និងកូរ៉េខាងត្បូង ឲ្យបញ្ជូនជំនួយហិរញ្ញវត្ថុទៅអ៊ុយក្រែន និងរបៀបដែលលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវដែក និងកំពង់ផែជាមួយសហភាពអឺរ៉ុប ឥណ្ឌា និងអារ៉ាប៊ីសាអូឌីត ក្នុងកិច្ចប្រជុំកំពូល G20 នៅទីក្រុងញូវដែលី កាលពីខែមុន។ ប្រធានាធិបតីអាមេរិករូបនេះបានប្រកាសថា ខ្ញុំគិតថា យើងមានឱកាសធ្វើអ្វីៗបាន ប្រសិនបើយើងមានភាពក្លាហាន និងមានទំនុកចិត្តគ្រប់គ្រាន់លើខ្លួនឯង ដើម្បីបង្រួបបង្រួមពិភពលោក តាមរបៀបដែលមិនធ្លាប់មាន៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ឥណ្ឌាបញ្ជូនជំនួយមនុស្សធម៌ជិត ៤០តោនទៅកាន់តំបន់ហ្កាហ្សា

ញូវដែលី៖ ក្រសួងការបរទេសឥណ្ឌាបានបញ្ជាក់ថា ប្រទេសឥណ្ឌា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ បានដឹកជំនួយមនុស្សធម៌តាមជើងហោះហើរចំនួន ៣៨.៥តោន ទៅកាន់តំបន់ស៊ីណៃ របស់ប្រទេសអេហ្ស៊ីប ដើម្បីជួយដល់ជនស៊ីវិលប៉ាឡេស្ទីន ដែលរងគ្រោះក្នុងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាស្ទ្រីប។ Read. អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Arindam Bagchi បានបញ្ជាក់ថា យន្តហោះដឹកជញ្ជូនធុនប៊ូអ៊ីង C-17 មួយគ្រឿងរបស់កងទ័ពអាកាសឥណ្ឌា បាននាំយកជំនួយវេជ្ជសាស្រ្តជិត ៦.៥តោន និងសម្ភារៈសង្គ្រោះគ្រោះមហន្តរាយចំនួន ៣២តោនសម្រាប់ជួយដល់ប្រជាជនប៉ាឡេស្ទីន បានចាកចេញទៅកាន់អាកាសយានដ្ឋាន El Arish របស់ប្រទេសអេហ្ស៊ីបហើយ។ សង្គ្រាមបានផ្ទុះឡើងកាលពីពីរសប្តាហ៍មុនរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ជាក្រុមសកម្មប្រយុទ្ធអ៊ីស្លាមដែលគ្រប់គ្រងតំបន់ហ្កាហ្សារបស់ប៉ាឡេស្ទីន ដែលមានប្រជាជនចំនួន ២,៤លាននាក់។យោធាអ៊ីស្រាអែលបានវាយលុកតំបន់ហ្កាហ្សា ដោយការវាយប្រហារតាមអាកាស និងទម្លាក់គ្រាប់បែកឥតឈប់ឈរ ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១,៤០០នាក់ ដែលភាគច្រើនជាជនស៊ីវិលនៅក្នុងទឹកដីអ៊ីស្រាអែល។ ដោយឡែក យោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានឱ្យដឹងថា យុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤,៣០០នាក់ ដែលភាគច្រើនជាជនស៊ីវិល៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
របាយការណ៍នៅថ្ងៃទី២២ តុលា

-
ពុទ្ធឱវាទ

-
ចតុមុខ រាជធានីភ្នំពេញ

-
សម្ដេចធិបតី លើកទឹកចិត្តអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ក្នុងការស្វែងរកប្រភពកំណើនថ្មីៗ

-
នាយករដ្ឋមន្ត្រីកម្ពុជា-អារ៉ាប៊ីសាអូឌីត បានស្នើឱ្យមានការពិចារណារៀបចំកិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ

-
ថ្នាក់ដឹកនាំអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ឯកភាពគា្នលើការ រៀបចំកិច្ចប្រជុំកំពូលរវាងតំបន់ទាំងពីររៀងរាល់ ២ ឆ្នាំម្ដង

-
មាត់ទន្លេកោះនរា

-
ពន្លឺ និងខ្យល់ធម្មជាតិ ត្រូវបានគិតគូរយ៉ាងលម្អិតក្នុងការសាងសង់អគារ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់
