-
ប្រមុខការទូតកំពូលចិននឹងទៅបំពេញទស្សនកិច្ចដ៏កម្រនៅសហរដ្ឋអាមេរិក មុនដំណើរទស្សនកិច្ចដ៏មានសក្តានុពលរបស់លោក ស៊ី

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ថា ប្រមុខការទូតកំពូលចិននឹងទៅបំពេញទស្សនកិច្ចដ៏កម្រនៅទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ដំណើរទស្សនកិច្ចដ៏មានសក្តានុពលរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ Read. រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នឹងក្លាយជាមន្រ្តីជាន់ខ្ពស់មួយរូបរបស់ប្រទេសចិន ដែលមកបំពេញទស្សនកិច្ចនៅរដ្ឋធានីរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលជិត ៥ឆ្នាំ ដើម្បីធ្វើទស្សនកិច្ចចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍សប្តាហ៍នេះ ចំពេលប្រទេសមហាអំណាចទាំងពីរជួបភាពតានតឹង ជុំវិញបញ្ហាពាណិជ្ជកម្ម, អ៊ុយក្រែន, មជ្ឈិបូព៌ា និងកោះតៃវ៉ាន់ជាដើម។ មន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក វ៉ាង គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រឹងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ ដើម្បីគ្រប់គ្រងការប្រកួតប្រជែងដោយការទទួលខុសត្រូវ។ ប្រភពមួយបាននិយាយក្នុងលក្ខខណ្ឌអនាមិកថា អាមេរិកនៅតែជឿជាក់ថា កិច្ចពិភាក្សាការទូតទល់មុខគ្នាដោយផ្ទាល់ គឺជាមធ្យោបាយដ៏ល្អបំផុត ក្នុងការលើកឡើងនូវបញ្ហាប្រឈម, ការដោះស្រាយការយល់ខុស និងកង្វះការទំនាក់ទំនង ក៏ដូចជាស្វែងរកការធ្វើការជាមួយចិន ដើម្បីផលប្រយោជន៍រួមគ្នា។ សូមរម្លឹកថា លោក បៃដិន ដែលបានជួបលោក ស៊ី លើកចុងក្រោយ កាលពីខែវិច្ឆិកាឆ្នាំមុន នៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅកោះបាលី បានអញ្ជើញមេដឹកនាំចិនឱ្យធ្វើដំណើរមកកាន់ទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ នាខែវិច្ឆិកាឆ្នាំនេះ ជាទីដែលសហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)៕ ប្រភព៖…
-
ប៉ាឡេស្ទីនថ្កោលទោសឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល ប្រឆាំងនឹងប្រជាជនហ្កាហ្សា

រ៉ាម៉ាឡាហ៍៖ មេដឹកនាំប៉ាឡេស្ទីនបាននិយាយថា យើងថ្កោលទោសជំហរដែលបង្កើតជាអាជ្ញាប័ណ្ណកាប់សម្លាប់ និងបិទបាំងនយោបាយ ដើម្បីប្រព្រឹត្តការសម្លាប់រង្គាល និងសាបព្រួសការបំផ្លិចបំផ្លាញតំបន់ហ្កាហ្សា និងប្រជាជនរស់នៅទីនោះ។ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក ម៉ូហាំម៉េដ សាតាយយ៉េហ៍ បាននិយាយក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍នៅទីក្រុងរ៉ាម៉ាឡាហ៍ ថា អ្វីដែលយើងលឺចេញពីមាត់មេដឹកនាំរដ្ឋឈ្លានពាន ទាក់ទងនឹងការត្រៀមខ្លួនវាយលុកតាមផ្លូវគោក មានន័យថា ការបន្តប្រព្រឹត្តឧក្រិដ្ឋកម្មថ្មី, អំពើឃោរឃៅ, ការបង្ខំឱ្យផ្លាស់ទីលំនៅ និងការកាប់សម្លាប់ ដើម្បីជាប្រយោជន៍ដល់ការសងសឹក។ យើងថ្កោលទោសចំពោះជំហរដែលបង្កើតជាអាជ្ញាបណ្ណកាប់សម្លាប់ និងបិទបាំងនយោបាយ ដើម្បីប្រព្រឹត្តការសម្លាប់រង្គាល និងសាបព្រោះការបំផ្លិចបំផ្លាញតំបន់ហ្កាហ្សា និងប្រជាជនរស់នៅទីនោះ។ គួរបញ្ជាក់ថា ប្រជាជនប៉ាឡេស្ទីនជាង ៥,០០០នាក់ត្រូវបានសម្លាប់នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប ដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល សងសឹកការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមហាម៉ាស ដែលមានមូលដ្ឋាននៅប៉ាឡេស្ទីន នេះបើយោងតាមតួលេខអ្នកស្លាប់ចុងក្រោយពីក្រសួងសុខាភិបាលតំបន់ហ្កាហ្សា។ ដោយឡែក មនុស្សយ៉ាងហោចណាស់ ១,៤០០នាក់ត្រូវបានសម្លាប់ បន្ទាប់ពីក្រុមហាម៉ាសបើកការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ក្រិកអំពាវនាវឱ្យការពារជនស៊ីវិលក្នុងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស

ហ៊្សេរុយសាឡឹម៖ ប្រទេសក្រិក នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានអំពាវនាវសាជាថ្មីទៀត នូវតម្រូវការក្នុងការការពារអាយុជីវិតជនស៊ីវិលស្លូតត្រង់នៅតំបន់ហ្កាហ្សា នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ នៅក្នុងជំនួបជាមួយសមភាគីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ក្នុងទីក្រុងហ៊្សេរុយសាឡឹម នាយករដ្ឋមន្រ្តីក្រិក លោក ឃីរីកូស មីតសូតាគីស បានរំលឹកឡើងវិញពីតម្រូវការក្នុងការការពារជនស៊ីវិល, ដោះលែងជនជាតិអ៊ីស្រាអែលដែលចាប់ពង្រត់ដោយក្រុមហាម៉ាស និងជៀសវាងវិបត្តិមនុស្សធម៌ នេះបើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រីក្រិក។ លោក ឃីរីកូស បាននិយាយយ៉ាងដូច្នេះថា ខ្ញុំនៅទីនេះ មិនត្រឹមតែជាសម្ព័ន្ធមិត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមិត្តពិត… អ្វីដែលបានកើតឡើង គឺពិតជាគួរឱ្យរន្ធត់ណាស់… ក្រិកបានការពារ និងគាំទ្រសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល តាំងពីពេលដំបូងមក ស្របតាមច្បាប់អន្តរជាតិ។ ចំណែកលោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល ណឺតាន់យ៉ាហ៊ូ បានកោតសរសើរចំពោះសាមគ្គីភាពរបស់រដ្ឋាភិបាល និងប្រជាជនក្រិកចំពោះអ៊ីស្រាអែល នៅក្នុងពេលវេលាដ៏ខ្មៅងងឹតបំផុតនេះ។ គួរបញ្ជាក់ថា សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានសម្លាប់ប្រជាជនប៉ាឡេស្ទីនប្រមាណ ៥,០៨៧នាក់ រួមទាំងកុមារ ២,០៥៥នាក់ និងស្ត្រី ១,១១៩នាក់ និង ១៥,២៧៣នាក់ផ្សេងទៀតរងរបួស នេះបើយោងតាមប្រភពពីក្រសួងសុខាភិបាលរបស់តំបន់ហ្កាហ្សា។ ដោយឡែក មនុស្សជាង ១,៤០០នាក់ក៏ត្រូវបានសម្លាប់នៅក្នុងទឹកដីអ៊ីស្រាអែលផងដែរ៕ ប្រភព៖…
-
អឺរ៉ុបនឹងពិភាក្សាពីបទឈប់បាញ់មនុស្សធម៌ នៅតំបន់ហ្កាហ្សាក្នុងសប្តាហ៍នេះ

ព្រុចសែល៖ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក ចូសេប បូរែល នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានជំរុញឱ្យប្រញាប់ចែកចាយជំនួយទៅកាន់តំបន់ហ្កាហ្សា និងថា ប្លុកនេះនឹងជជែកពីការអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌ ក្នុងជម្លោះអ៊ីស្រាអែល និងហាម៉ាស។ Read. លោក បូរែល បាននិយាយនៅមុនកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបថា អ្វីដែលសំខាន់ គឺការផ្តល់ជំនួយឱ្យកាន់តែលឿន ជាពិសេស ការស្តារឡើងវិញនូវការផ្គត់ផ្គង់ទឹក និងអគ្គិសនី។ លោក បូរែល បន្តថា ឡានដឹកជំនួយមនុស្សធម៌រាប់សិបគ្រឿង ដែលអេហ្ស៊ីបអនុញ្ញាតឱ្យឆ្លងចូលទៅក្នុងតំបន់ហ្កាហ្សា គឺ “មិនគ្រប់គ្រាន់ទេ” ហើយថា ប្រេងឥន្ធនៈសម្រាប់ផលិតថាមពល និងទឹកបរិភោគ គឺរឿងចាំបាច់បំផុត។ លោក បូរែល បន្ថែមថា ក្រុមរដ្ឋមន្ត្រីសហភាពអឺរ៉ុបនឹងពិភាក្សាអំពីការហៅទូរស័ព្ទពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនី ហ្គូទែរេស សម្រាប់ “បទឈប់បាញ់មនុស្សធម៌” ហើយបញ្ហានេះនឹងមាននៅលើតុក្នុងកិច្ចប្រជុំកំពូលមេដឹកនាំសហភាពអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍ទី២៦ ខែតុលា ឆ្នាំ២០២៣។ លោក បូរែល បានសង្កត់ធ្ងន់ទៀតថា ការវាយប្រហារដោយមីស៊ីល និងរ៉ុក្កែតពីក្រុមហាម៉ាស ចេញពីហ្កាហ្សាត្រូវតែបញ្ឈប់ ហើយចំណាប់ខ្មាំងដែលត្រូវបានចាប់ពង្រត់ត្រូវតែដោះលែង វាគឺជាផ្នែកមួយនៃការបោះជំហានឆ្ពោះទៅរកការកាត់បន្ថយការកើនឡើងភាពតានតឹង៕ ប្រភព៖ AFP…
-
ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព”

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ តុលា ២០២៣

១. បច្ចុប្បន្ន កសិករ៤០% កំពុងដាំដុះពូជស្រូវសែនក្រអូប០១ ដែលកំពុងមានតម្រូវការច្រើននៅទីផ្សារចិន និងនៅអឺរ៉ុប – AMS Central ២. កម្ពុជាបានទទួលពានរង្វាន់ចំនួនពីរនៅក្នុងក្របខណ្ឌនៃ “ពានរង្វាន់នៃការធ្វើដំណើរពិភពលោក” សម្រាប់ឆ្នាំ២០២៣ – ខ្មែរថាមស៍ ៣. ក្រុមហ៊ុនផលិតកង់រថយន្តដ៏ធំមួយរបស់ប្រទេសចិន Wan li Tires កំពុងពិនិត្យលទ្ធភាពបើករោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា – កម្ពុជាថ្មី ៤. កូរ៉េខាងត្បូងធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នាជាលើកដំបូងជាមួយជប៉ុន និងអាមេរិក – ST ៥. បច្ចុប្បន្ន ពាណិជ្ជកម្មរុស្ស៊ី-ចិន ធ្វើការទូទាត់ជារូបិយប័ណ្ណរបស់ប្រទេសខ្លួនមានរហូតដល់ ៩៥% – AFP #ams1minute
-
វិស័យអចលនទ្រព្យ គឺជាវិស័យដែលធំ និងចាំបាច់របស់កម្ពុជា ដែលទាក់ទងដល់សន្តិសុខ នយោបាយ និងសុវត្ថិភាពរបស់ប្រទេស

យើងទាំងអស់គ្នា ត្រូវរួមគិតដោះស្រាយ ដើម្បីផ្តល់សុវត្ថិភាព និងការពារវិស័យឧស្សាហកម្មនេះ សំដៅឈានទៅសម្រេចឱ្យបាននូវគោលនយោបាយលំនៅឋានសមរម្យជូនប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកពីវិធានការចាំបាច់មួយចំនួន ដើម្បីកែលម្អ និងលើកស្ទួយវិស័យអចលនទ្រព្យដូចខាងក្រោម ៖ ១. ពិភាក្សាលើការជួលអចិន្ត្រៃយ៍សម្រាប់ជនបរទេស២. ពិនិត្យ និងស្នើធនាគារជាតិ ពិចារណាឡើងវិញ លើការផ្ដល់លំហូរសាច់ប្រាក់ និងការអនុវត្តការប្រាក់៣. ស្វែងរកវិធីកៀរគរទុនវិនិយោគពីបរទេស៤. បើកទំព័រសករាជថ្មី ជាដៃគូយុទ្ធសាស្រ្តរួមគ្នារវាងក្រសួង និងអ្នកអភិវឌ្ឍន៍ ដើម្បីជជែកពិភាក្សា និងដាក់ចេញនូវវិធានការនានាដើម្បីទ្រទ្រង់វិស័យអចលនទ្រព្យ។ កិច្ចប្រជុំជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ២៣ តុលា ២០២៣ #ams1minute
-
កម្ពុជា អោយតម្លៃខ្ពស់ពីអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវជាមួយប្រទេសចិន

សម្តេចធិតី ហ៊ុន ម៉ាណែត បាននិយាយប្រាប់ទូរទស្សន៍ CCTV ចិន នៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃទី ១៩ ខែតុលាថា ប្រទេសកម្ពុជាទទួលបានអត្ថប្រយោជន៍ពីគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលវិនិយោគដោយប្រទេសចិន និងគាំទ្រដោយចំណេះដឹងរបស់ចិន តាមរយៈកិច្ចសហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
-
រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកអោយចរាចរស្ពានកោះនរាទាំងសងខាង ចាប់ពីវេលាម៉ោង ១៨:០០ ថ្ងៃទី២៣ តុលា នេះតទៅ

-
ក្រសួងមហាផ្ទៃ
