-
៣២ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ តុលា ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន៖

១. សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ២. ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ តំណាងឱ្យចលនាតស៊ូហ៊្វុនស៊ិនប៉ិច ៣. លោក សឺន សាន តំណាងឱ្យរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ៤. លោក ខៀវ សំផន តំណាងឱ្យក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី ១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។ ✍️ SHS #ams1minute
-
របាយការណ៍នៅថ្ងៃទី២២ តុលា

-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្វាគមន៍យ៉ាងកក់ក្តៅ និងគាំទ្រចំពោះកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល Global Green Growth Institute (GGGI)

លើទស្សនទានសំខាន់ៗពាក់ព័ន្ធអគារបៃតង (green building) និងការរៀបចំក្រុងដែលមានការបំភាយកាបូនទាបបំផុត (low carbon urban design) ដើម្បីការរស់នៅប្រកបដោយសុខដុមក្នុងទីក្រុងទំនើប ស្អាត ឆ្លាត នៃសង្គមសហសម័យក្រោមម្លប់សន្តិភាព។ ឯកឧត្តម សាយ សំអាល់ បានលើកទឹកចិត្តក្នុងការស្វែងរកប្រភពហិរញ្ញប្បទានបៃតង (green finance) ដើម្បីរួមចំណែកក្នុងការរៀបចំក្រុង និងនគរូបនីយកម្មប្រកបដោយនិរន្តរភាព។ កិច្ចប្រជុំជាមួយតំណាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល លោកស្រី Kim Shomi ២៣ តុលា ២០២៣ #ams1minute
-
កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស សម្រេចឡើងនាថ្ងៃទី ២៣ តុលា ១៩៩១ ដែលបើកផ្លូវឱ្យមានការបោះឆ្នោត ឆ្នាំ១៩៩៣

ការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៅថ្ងៃទី ២៤ កញ្ញា ប៉ុន្តែសន្តិភាពនៅមិនទាន់រកឃើញនៅឡើយទេ ដោយកម្លាំងខ្មែរក្រហមនៅតែបន្តគ្រប់គ្រងដែនដីមួយផ្នែករបស់កម្ពុជា ហើយអសន្តិសុខ និងជម្លោះប្រដាប់អាវុធនៅតែកើតមាន។ សម្តេចតេជោ ហ៊ុន សែន បានបន្តបេសកកម្មដើម្បីស្វែងរកសន្តិភាពជូនកម្ពុជារហូតដល់សម្រេចបានទាំងស្រុងនៅឆ្នាំ ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ តាមរូបមន្តខ្មែរសុទ្ធសាធ ហើយសន្តិភាព ក៏បានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសរហូតសព្វថ្ងៃ។ ✍️ ប៉ែន បូណា #ams1minute
-
នៅពេលគេនិយាយពីកិច្ចព្រៀងសន្តិភាពក្រុងប៉ារីស គេត្រូវនិយាយពីតួអង្គសំខាន់ពីរគឺ៖

-
ជំនួប សីហនុ-ហ៊ុន សែន លើកដំបូង នៅថ្ងៃទី២ ធ្នូ ១៩៨៧ នៅ FERE-EN-TARDENOIS ប្រទេសបារាំង

-
អបអរសាទរខួបទី ៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ – ២៣ តុលា ២០២៣

មហារដ្ឋបុរសមួយអង្គ និងមួយរូប បានពូនជ្រំ និងដឹកនាំកម្ពុជា ដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិពីការបែកបាក់ពហុភាគីមកជាធ្លុងមួយក្នុងស្មារតី “ខ្មែរតែមួយ បុព្វហេតុតែមួយ” ដែលនេះជាជាមូលដ្ឋានគ្រឹះក្នុងការស្តារ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនគ្រប់វិស័យ។ “សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម” #ams1minute
-
ប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀង ចំនួន ២.១០១ គ្រួសារ រស់នៅខណ្ឌដង្កោ បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្ដម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចុះសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សធម៌ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងចំនួន ២.១០១គ្រួសារទៀត រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៣ ។ ពិធីសំណេះសំណាល និងចែកអំណោយខាងលើនេះ បានប្រព្រឹត្តទៅក្រោមវត្តមាន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលធ្វើឡើងនៅទីតាំងចំនួន ២ គឺ ៖ ទីតាំងទី១ នៅវត្តកំពង់ក្ដុល សម្រាប់ប្រជាពលរដ្ឋ ១៥៤៨គ្រួសារ មកពីសង្កាត់សាក់សំពៅ, ព្រៃវែង, គងនយទាន, ក្រាំងពង្រ និង សង្កាត់ស្ពានថ្ម។ ទីតាំងទី២ នៅវត្តព្រែកថ្លឹង…
-
អ៊ីរ៉ង់ព្រមានអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ពីជម្លោះដែលមិនអាចគ្រប់គ្រងបាន

តេហេរ៉ង់៖ ប្រមុខការទូតអ៊ីរ៉ង់បានព្រមានអ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺសហរដ្ឋអាមេរិកថា ជម្លោះនៅមជ្ឈិបូព៌ានឹងរីករាលដាលហួសពីការគ្រប់គ្រង ដោយសារតែសង្គ្រាមអ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស។ Read. រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក ហូសិន អាមៀ អាប់ឌុលឡាហ៊ាន បាននិយាយយ៉ាងដូច្នេះថា សព្វថ្ងៃនេះ តំបន់មជ្ឈិបូព៌ាគឺប្រៀបដូចជាចំណុចក្តៅមួយ ដូច្នេះការគណនាខុសណាមួយ ក្នុងការស្វែងរកការប្រល័យពូជសាសន៍, ការសម្លាប់រង្គាល និងការផ្លាស់ទីលំនៅដោយបង្ខំរបស់ប្រជាជននៅតំបន់ហ្កាហ្សា និងតំបន់ West Bank អាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ និងទូលំទូលាយនៅក្នុងតំបន់ ដែលនឹងប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសដទៃទៀតនៅក្នុងតំបន់នេះ។ ប្រមុខការទូតអ៊ីរ៉ង់រូបនេះបានគូសបញ្ជាក់ទៀតថា លោកសូមព្រមានសហរដ្ឋអាមេរិក និងរបបដឹកនាំអ៊ីស្រាអែលថា ប្រសិនបើពួកគេមិនបញ្ឈប់ជាបន្ទាន់នូវឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សាទេ នោះជម្លោះអាចកើតមានគ្រប់ពេលនៅតំបន់មជ្ឈិបូព៌ា ហើយមិនអាចគ្រប់គ្រងបានឡើយ។ ផលវិបាកនឹងធ្លាក់មកលើជនល្មើស និងអ្នកទទួលខុសត្រូវចំពោះសង្គ្រាមនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
នាយករដ្ឋមន្រ្តីអូស្រ្តាលីនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននាខែក្រោយ ដើម្បីជួបលោក ស៊ី ជីនពីង

កង់បេរ៉ា៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់ថូនី អាល់បាណេស នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន នៅដើមខែវិច្ឆិកាខាងមុខនេះ ដើម្បីជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ខណៈដែលប្រទេសដៃគូពាណិជ្ជកម្មទាំងពីរកំពុងព្យាយាមជួសជុលទំនាក់ទំនងទ្វេភាគីឡើងវិញ។ Read. នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់ថូនី អាល់បាណេស បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា ខ្ញុំទន្ទឹងរង់ចាំដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដែលនេះជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការធានានូវទំនាក់ទំនងប្រកបដោយស្ថិរភាព និងផលិតភាព។ខ្ញុំស្វាគមន៍ចំពោះវឌ្ឍនភាពដែលយើងបានធ្វើ ដើម្បីនាំយកផលិតផលអូស្រ្តាលី រួមទាំងស្រារបស់អូស្រា្តលីចូលទីផ្សារប្រទេសចិនវិញ។ សូមរម្លឹកថា ភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងអូស្រ្តាលី និងចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន បានកើតមានចាប់តាំងពីឆ្នាំ២០១៨មក បន្ទាប់ពីអូស្រ្តាលីបានហាមឃាត់ក្រុមហ៊ុនហូវៃ មិនឱ្យដំឡើងបណ្តាញអ៊ីនធើណិតឥតខ្សែ 5G របស់ក្រុមហ៊ុនទូរគមនាគមន៍ចិនមួយ។ ហើយជម្លោះនេះបានបង្កឱ្យមានភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើង បន្ទាប់ពីរដ្ឋាភិបាលអូស្រ្តាលីបានអំពាវនាវឱ្យមានការស៊ើបអង្កេតជាលក្ខណៈអន្តរជាតិទៅលើប្រភពដើមនៃវីរុសកូវីដ ដែលត្រូវបានកំណត់អត្តសញ្ញាណដំបូងថា កើតមាននៅទីក្រុងវូហាន ភាគកណ្តាលប្រទេសចិន។ ជាការឆ្លើយតប ចិនបានដកហូតពន្ធលើស្រារបស់អូស្រ្តាលី និងស្រូវបាលី ព្រមទាំងបានដាក់កម្រិតលើការនាំចូលសាច់គោ ធ្យូងថ្ម និងទំពាំងបាយជូរអូស្រ្តាលី ពោលគឺជាវិធានការដែលត្រូវបានអាមេរិកលើកឡើងថា ជា «ការគាបសង្កត់ផ្នែកសេដ្ឋកិច្ច»៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា