Category: One-Minute

  • មនុស្សចំនួន ៤ ១៣៧នាក់បានស្លាប់ ដោយក្នុងនោះ ៧០% គឺជាស្ដ្រី និងកុមារ ខណៈមនុស្ស ១៣ ១៦២នាក់ផ្សេងទៀតបានរងរបួស

    មនុស្សចំនួន ៤ ១៣៧នាក់បានស្លាប់ ដោយក្នុងនោះ ៧០% គឺជាស្ដ្រី និងកុមារ ខណៈមនុស្ស ១៣ ១៦២នាក់ផ្សេងទៀតបានរងរបួស

    គិតចាប់តាំងពីមានការទម្លាក់គ្រាប់បែកដោយអ៉ីស្រាអែលទៅលើតំបន់ហ្កាហ្សា កាលពីពីរសប្តាហ៍មុន។ តាំងពីផ្ទុះជម្លោះមក បុគ្គលិកពេទ្យចំនួន ៤៦នាក់បានបាត់បង់ជីវិត និង៨៥នាក់ទៀតបានរងរបួស ខណៈមន្ទីរព្យាបាល ២១កន្លែង មិនអាចធ្វើប្រតិបត្តិការបាន ព្រោះខ្វះឥន្ធនៈ ដោយសារតែការបិទខ្ទប់ទាំងស្រុងរបស់អ៉ីស្រាអែល ចំពោះតំបន់ហ្កាហ្សា។ បច្ចុប្បន្ន ប្រជាជនប៉ាឡេស្ទីន កំពុងរង់ចាំជំនួយមនុស្សធម៌ដ៏ចាំបាច់ ដែលបញ្ជូនមកពីអេហ្ស៉ីប តាមច្រកព្រំប្រទល់ Rafah – NDTV #ams1minute

  • របាយការណ៍នៅថ្ងៃទី២០ តុលា

    របាយការណ៍នៅថ្ងៃទី២០ តុលា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១២ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ២២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ២២ករណី ឃាត់ខ្លួនជនសង្ស័យ ៤៨នាក់។ ៣. គ្រឿងញៀន ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១០នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២១ តុលា ២០២៣ #ams1minute

  • ព្រះករុណា ព្រះមហាក្សត្រ នឹងយាងជាព្រះរាជាធិបតីភាព ក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត” នៅថ្ងៃទី៤ វិច្ឆិកា ២០២៣

    ព្រះករុណា ព្រះមហាក្សត្រ នឹងយាងជាព្រះរាជាធិបតីភាព ក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត” នៅថ្ងៃទី៤ វិច្ឆិកា ២០២៣
  • លោក ថាវីស៊ីន អញ្ជើញលោក ពូទីន ឲ្យទៅបំពេញទស្សនកិច្ច នៅប្រទេសថៃ

    លោក ថាវីស៊ីន អញ្ជើញលោក ពូទីន ឲ្យទៅបំពេញទស្សនកិច្ច នៅប្រទេសថៃ

    ប៉េកាំង, បាងកក៖ នាយករដ្ឋមន្ត្រីថៃបានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក ពូទីន ឲ្យទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ ជាការអញ្ជើញ ក្នុងពេលមេដឹកនាំទាំងពីរបានជួបគ្នា នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីថៃ និងប្រធានាធិបតីរុស្ស៊ី បានចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវ នៅប្រទេសចិន។ អំឡុងពេលចូលរួមវេទិកានេះ មេដឹកនាំទាំងពីរបានឆ្លៀតជួបពិភាក្សាការងារទ្វេភាគី។ នាពេលនោះ លោកនាយករដ្ឋមន្ត្រីថៃបានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន សម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការ ក្នុងប្រទេសថៃ នាឆ្នាំក្រោយ។ លោក ស្រេតថា ថាវីស៊ីន បានមានប្រសាសន៍ថា «ខ្ញុំបានអញ្ជើញ លោកពូទីន ទៅលេងប្រទេសថៃ នៅឆ្នាំក្រោយ…ប្រធានាធិបតីពូទីនចូលចិត្តភូកេត ខ្ញុំយល់ថា គាត់ធ្វើដំណើរជាញឹកញាប់» លោក ពូទីន បានទទួលយកការអញ្ជើញនេះ ប៉ុន្តែកាលបរិច្ឆេទមិនទាន់ត្រូវបានកំណត់នៅឡើយទេ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថៃ។ ការជួបគ្នា នាពេលនោះ ត្រូវបានគេដឹងថា ក៏មានការពិភាក្សាអំពីការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវប្បធម៌ផងដែរ។ ក្នុងជំនួបនោះ លោក ពូទីន បានសោកស្ដាយចំពោះការធ្លាក់ចុះនៃពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ ដោយសារតែ «ស្ថានភាពអន្តរជាតិដ៏ច្របូកច្របល់» នេះបើតាមការទីភ្នាក់ងារសារព័ត៌មាន Tass។ គួរកត់សម្គាល់ថា…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់កម្ពុជាដោយសុវត្ថិភាពនៅវេលាម៉ោងជិត ៥ ទៀបភ្លឺ ថ្ងៃទី២១ តុលា នេះ

    សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់កម្ពុជាដោយសុវត្ថិភាពនៅវេលាម៉ោងជិត ៥ ទៀបភ្លឺ ថ្ងៃទី២១ តុលា នេះ

    បន្ទាប់ពីបញ្ចប់បេសកកម្មការងារដ៏ត្រចះត្រចង់នៅប្រទេសចិន និងប្រទេសអារ៉ាប៊ីសាអូឌីតរយៈពេល ៥ ថ្ងៃ #ams1minute

  • ក្រសួងអប់រំ-ធនាគារអភិវឌ្ឍន៍អាស៊ី បើកកិច្ចពិភាក្សារួមគ្នា ដើម្បីពង្រីកកិច្ចសហការក្នុងការលើកកម្ពស់វិស័យអប់រំកម្ពុជា

    ក្រសួងអប់រំ-ធនាគារអភិវឌ្ឍន៍អាស៊ី បើកកិច្ចពិភាក្សារួមគ្នា ដើម្បីពង្រីកកិច្ចសហការក្នុងការលើកកម្ពស់វិស័យអប់រំកម្ពុជា

    ភ្នំពេញ៖តំណាងក្រសួងអប់រំ យុវជន និងកីឡា និងធនាគារអភិវឌ្ឍន៍អាស៊ីឬអេឌីប៊ី( ADB) បានជួបពិភាក្សាការងាររួមគ្នា ដើម្បីជំរុញលើកិច្ចសហការក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា​។ កិច្ចពិភាក្សារវាងភាគីទាំងពីរ បានធ្វើឡើងតាមរយៈវេទិកាអន្តរជាតិលើកទី១០ ស្តីពី ជំនាញ រៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដែលរៀបចំឡើងចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២៣។ នេះបើតាមប្រភពក្រសួងអប់រំ ។ ឯកឧត្តម អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលបានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកម្មវិធីនេះ បានលើកឡើងថា វេទិកានេះ ធ្វើឡើងក្នុងគោលបំណង កំណត់ទិសដៅក្នុងការលើកកម្ពស់គុណភាពនៃការអប់រំតាមរយៈបរិវត្តកម្មនៃការអប់រំ ជាពិសេសបដិវត្តន៍ឧស្សាហកម្មទី៤ វេទិកាអប់រំឌីជីថល បញ្ញាសិប្បនិម្មិត និងទិន្នន័យធំ  និងពង្រីកតួនាទីនៃការអប់រំ និងការបណ្តុះបណ្តាលក្នុងការបង្កើតធនធានមនុស្សដែលមានបំណិនឌីជីថល និងភាពធន់នឹងការបម្រែបម្រួលអាកាសធាតុ។ តាមរយៈវេទិការនេះ ក៏ធ្វើឡើងក្នុងបំណងការដាក់បញ្ចូលការបម្រែបម្រួលអាកាសធាតុក្នុងកម្មវិធីសិក្សា ការអភិវឌ្ឍជំនាញ និងការវិនិយោគលើការស្រាវជ្រាវ និងនវានុវត្តន៍ និងលើកកម្ពស់នៃការវិនិយោគក្នុងវិស័យអប់រំ តាមរយៈអភិក្រមពហុវិស័យ និងអន្តរវិស័យផងដែរ»។ រដ្ឋលេខាធិការក្រសួងអប់រំ បានឱ្យដឹងទៀតថា តាមរយៈវេទិកានោះ គណៈប្រតិភូអប់រំកម្ពុជា ក៏បានជួបពិភាក្សាការងារជាមួយក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីរិះរកយុទ្ធសាស្រ្តលើកិច្ចសហការក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ជាពិសេសលើការអប់រំកម្រិតមធ្យមសិក្សា បរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ និងការកសាងប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំឱ្យកាន់តែរីកចំរើនថែមទៀត។ លោក…

  • អ.វ.ត.ក. និងស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីផលិតមាតិកាអប់រំឌីជីថល

    អ.វ.ត.ក. និងស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីផលិតមាតិកាអប់រំឌីជីថល

    ភ្នំពេញ៖អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.)និងស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា(EBC) កាលពីថ្ងៃទី​១៩ខែតុលា ឆ្នាំ ២០២៣  បានចុះអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការដើម្បីផលិតនិងផ្សព្វផ្សាយមាតិកាអប់រំឌីជីថល ដែលមានគោលបំណងអប់រំសាធារណជន អំពីការជំនុំជម្រះក្តី ផ្សព្វផ្សាយអំពីសមិទ្ធផលការងារ និងកេរដំណែលរបស់ អ.វ.ត.ក.។ សេចក្តីប្រកាសព័ត៌មានស្តីពីអនុស្សរណៈនេះ បានឱ្យដឹងថា មាតិកាវីដេអូមួយផ្នែក ដែលគ្រោងនឹងផលិត នឹងផ្តោតលើសេចក្តីថ្លែងការណ៍របស់ជនរងគ្រោះ ដែលបានធ្វើឡើងក្នុងអំឡុងពេលសវនាការកាត់សេចក្តី ដែលមានលំនាំតាមកម្មវិធីទូរស្សន៍ «រឿងរបស់ខ្ញុំ» ឬ My Story។ បើតាមអនុស្សរណៈនៃការយោគយល់គ្នានេះ អ.វ.ត.ក. មានភារកិច្ចជាចម្បងសម្រាប់ដំណាក់កាលដំបូង ចាប់ពីការរៀបចំបង្កើតខ្លឹមសារសាច់រឿង និងការប្រមូលព័ត៌មាន រហូតដល់ការជ្រើសរើសតួអង្គ និងការសរសេរសាច់រឿងខណៈដែល EBC ទទួលខុសត្រូវចំពោះដំណាក់កាលចុងក្រោយ ចាប់ពីការថត និងការកាត់ត រហូតដល់ការចែកចាយ និងការផ្សព្វផ្សាយ។ ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃអ.វ.ត.ក. មានប្រសាសន៍ថា អនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខានាពេលនេះ គឺជាផ្នែកមួយនៃការអនុវត្តមុខងារសេសសល់ ហើយវាជាផ្នែកមួយនៃការងារផ្សព្វផ្សាយព័ត៌មានដើម្បីអប់រំសាធារណជន ក៏ដូចជាផ្សព្វផ្សាយអំពីការងារនិងកេរដំណែលរបស់ អ.វ.ត.ក.»។ លោកមានប្រសាសន៍បន្ថែមថា៖ «មាតិកាវីដេអូ ដែលយើងនឹងសហការផលិតជាមួយ EBC នេះ នឹងប្រើប្រាស់ជាឧបករណ៍អប់រំនិងផ្សព្វផ្សាយ ដែលខ្លឹមសាររបស់វីដេអូ គឺដកស្រង់ចេញពីឯកសារ កំណត់ត្រា និងបណ្ណសារ…

  • លោកបៃឌិន កំពុងស្នើសុំប្រាក់ ៦០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន និង ១៤ ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែល

    លោកបៃឌិន កំពុងស្នើសុំប្រាក់ ៦០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន និង ១៤ ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែល

    វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) នឹងស្នើសុំទៅកាន់សភា អាមេរិកសម្រាប់ទឹកប្រាក់ចំនួន ៦០ពាន់លានដុល្លារ ជាជំនួយដល់អ៊ុយក្រែន និងទឹកប្រាក់​ចំនួន ១៤ពាន់លានដុល្លារផ្សេងទៀត សម្រាប់ជាជំនួយដល់អ៊ីស្រាអែល។ បើតាមការចុះផ្សាយរបស់កាសែតរ៉យទ័រ(Reuters) សំណើនេះក៏នឹងរួមបញ្ចូលផងដែរនូវទឹកប្រាក់ចំនួន ១០ ពាន់លានដុល្លារសម្រាប់ជំនួយមនុស្សធម៌ ១៤ ពាន់លានដុល្លារសម្រាប់ដោះស្រាយបញ្ហាអ​សន្តិសុខ​នៅតាមព្រំដែន និង៧ពាន់លានដុល្លារសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ បើតាមការចុះផ្សាយដដែលបានឱ្យដឹងថា ចំនួនទឹកប្រាក់ពាក់កណ្តាលដែលលោក បៃដិន កំពុងស្នើសុំឱ្យអ៊ុយក្រែន (៣០ពាន់លានដុល្លារ) ​នឹងត្រូវប្រើប្រាស់ដើម្បីធ្វើទំនើបកម្ម​ស្តុកអាវុធ​របស់អ៊ុយក្រែន។ ជាមួយគ្នានេះលោក បៃដិន នឹងត្រូវបង្ហាញសំណើនេះតាមរយៈសុន្ទរកថានៅសេតវិមាន នា​ថ្ងៃព្រហស្បតិ៍ ម៉ោង ៨យប់ (ត្រូវនឹងថ្ងៃសុក្រ ម៉ោង៧ព្រឹក ម៉ោងនៅកម្ពុជា)។ ដោយឡែក លោកបៃឌិន​ ត្រូវបានគេរំពឹងយ៉ាងមុតមាំថានឹងអាចស្នើឱ្យសភាអនុម័ត​ការចំណាយ​បន្ថែមទាំងនេះ​បានក្នុងរយៈពេលឆាប់ៗខាងមុខ ខណៈដែលទីក្រុងវ៉ាស៊ីនតោនកំពុងតែយកចិត្ត ទុកដាក់ទៅ​លើការវាយប្រហារដ៏សាហាវកាលពីថ្ងៃទី ៧ ខែតុលា លើអ៊ីស្រាអែល ដោយក្រុមសកម្ម​ប្រយុទ្ធ​ហាម៉ាស។ ទន្ទឹមនឹងគ្នានោះ សហរដ្ឋអាមេរិក ក៏កំពុងតែសម្លឹងមើលការគាំទ្របន្ថែមទៀតដល់អ៊ុយក្រែន​ដែល​ប្រឈមមុខនឹងការឈ្លានពានរុំារ៉ៃពីរុស្ស៊ី។ គួររំឭកថា កាលពីថ្ងៃពុធថ្មីៗនេះ លោកបៃដិន បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល​ ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងសង្រ្គាម។ ដំណើរទស្សនកិច្ចរបស់លោក បៃឌិន…

  • នាយករដ្ឋមន្ត្រីថៃ ស្នើឱ្យលើកលែងទិដ្ឋាការជាអចិន្ត្រៃយ៍សម្រាប់ជនជាតិចិនដែលទៅកម្សាន្តនៅប្រទេសថៃ

    នាយករដ្ឋមន្ត្រីថៃ ស្នើឱ្យលើកលែងទិដ្ឋាការជាអចិន្ត្រៃយ៍សម្រាប់ជនជាតិចិនដែលទៅកម្សាន្តនៅប្រទេសថៃ

    ថៃ៖កាល​ពី​ថ្ងៃ​ពុធ នាយក​រដ្ឋមន្ត្រីថៃ លោក ​ស្រេតថា ថាវីស៊ីន (Srettha Thavisin) ​បាន​ជួប​ពិភាក្សា​​ជាមួយ​នាយក​រដ្ឋមន្ត្រី​ចិន លោក លី ឈាង (Li Qiang) នៅ​ទីក្រុង​ប៉េកាំង។ ក្នុង​កិច្ច​ពិភាក្សា​នោះ លោក ស្រេតថា បានលើកឡើងថា លោកបាន​ស្នើឱ្យអនុវត្តវិធានការមិនយក​ទិដ្ឋាការ​សម្រាប់​ភ្ញៀវ​ទេសចរ​ចិនជា​អចិន្ត្រៃយ៍ហើយ។ លោកក៏បានប្រាប់ទៅកាន់សមភាគីរបស់លោក អំពីអត្ថប្រយោជន៍នៃគម្រោងសាងសង់ស្ពានអាកាសនៅភាគខាងត្បូងប្រទេសថៃ ដែលអាចតភ្ជាប់ជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន។ លើសពីនេះ មេដឹកនាំទាំងពីរក៏បានលើកឡើងពីផែនការសាងសង់ស្ពានថ្មីមួយ ឆ្លងទន្លេមេគង្គទៅកាន់ប្រទេសឡាវ ដើម្បីជំរុញពាណិជ្ជកម្មថៃ-ចិន និងអាចកាត់បន្ថយចំណាយទៅលើការនាំចេញសត្វគោរបស់ថៃទៅកាន់ប្រទេសចិន។ លោក ស្រេតថា ក៏បានស្នើឱ្យមានការ​សម្រួលនីតិវិធី​​នាំ​ចេញ​សត្វគោ​ទៅ​ប្រទេស​ចិន ដោយ​ធ្វើ​ការ​ត្រួត​ពិនិត្យ​គុណភាព​នៅ​ប្រទេស​ថៃ ជំនួសឱ្យការត្រួតពិនិត្យនៅប្រទេសឡាវផងដែរ។ ការធ្វើដូច្នេះ នឹងធ្វើឱ្យការដឹកជញ្ជូនសត្វគោទៅកាន់ប្រទេសចិនកាន់តែងាយស្រួលតាមរយៈផ្លូវដែក និងសមុទ្រ។ លោក ស្រេតថា បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា «​កាលពី​ម្សិលមិញ​ ខ្ញុំមាន​អារម្មណ៍​ថាពិតជា​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នាយករដ្ឋមន្ត្រី​ចិនណាស់​។ គាត់បានឱ្យលេខទូរស័ព្ទផ្ទាល់ខ្លួនរបស់គាត់ដើម្បីឱ្យខ្ញុំអាចធ្វើការហៅចូលដោយផ្ទាល់បាន។ នេះគឺជាសញ្ញាដ៏ល្អដែលប្រទេសទាំងពីរត្រូវតែពឹងផ្អែកលើគ្នាទៅវិញទៅមក។ យើងត្រូវតែពឹងផ្អែកលើប្រទេសចិនដែលជាបងប្រុសធំរបស់យើង»។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងបែបនេះនៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលរៀបចំដោយប្រទេសចិនផ្ទាល់។ គួរបញ្ជាក់ថា រដ្ឋាភិបាលថៃ​បាន​លើកលែង​ទិដ្ឋាការ​ជា​បណ្ដោះអាសន្ន​សម្រាប់​ភ្ញៀវ​ទេសចរ​ចិន និង​កាហ្សាក់ស្ថានដែលធ្វើដំណើរកម្សាន្ត​មកលេងប្រទេសថៃរយៈពេលក្រោម ៣០ ថ្ងៃ ក្នុង​គោលបំណង​ជំរុញ​វិស័យ​ទេសចរណ៍ឱ្យកាន់តែប្រសើរឡើង​ ដែលនេះគឺ​ជាគោលនយោបាយ​មួយ​នៃ​ផែនការ​ស្តារ​សេដ្ឋកិច្ច​ទាំងមូលរបស់ថៃ។…

  • កាណាដាដកមន្ត្រីការទូតរបស់ខ្លួន ៤១នាក់ចេញពីប្រទេសឥណ្ឌា ក្រោយកម្តៅការទូតមិនថមថយ

    កាណាដាដកមន្ត្រីការទូតរបស់ខ្លួន ៤១នាក់ចេញពីប្រទេសឥណ្ឌា ក្រោយកម្តៅការទូតមិនថមថយ

    អូតាវ៉ា៖រដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី Melanie Joly នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៣ បាននិយាយ​ថា ​ប្រទេសកាណាដា បានដកមន្ត្រីការទូតរបស់ខ្លួនចំនួន ៤១ នាក់ចេញ​ពី​ប្រទេស​​​ឥណ្ឌា ក្រោយ​កម្តៅការទូតនៃប្រទេសទាំងពីរមិនថមថយ ​ជុំវិញបញ្ហានៃការសម្លាប់​មេដឹកនាំផ្តាច់​ខ្លួន​ជនជាតិ​​ស៊ីក(Sikh)។ ម្តងហើយម្តងទៀត ​ប្រទេសឥណ្ឌាបានច្រានចោលការសង្ស័យរបស់នាយករដ្ឋមន្ត្រីកាណាដា​ លោក Justin Trudeau និងនិយាយថា វា​មិនទំនងទាល់តែ​សោះដែលថា ​ភ្នាក់ងារ​របស់​ខ្លួនមានទំ​នាក់ទំនង​ទៅនឹង​ឃាតកម្ម​​​​លើលោក Hardeep Singh Nijjar។ ញូវដែលី កាលពីខែមុនបានស្នើឱ្យទីក្រុងអូតាវ៉ា កាត់បន្ថយវត្តមានមន្ត្រីការទូតរបស់ខ្លួនភ្លាមៗ បន្ទាប់ពី​ លោក Trudeau បានលើកឡើងថា មន្ត្រីរបស់ខ្លួនមាន​ភស្តុតាង​ដែល​អាច​ជឿទុកចិត្តបាន ដែលថាភ្នាក់ងាររបស់ប្រទេសឥណ្ឌា នៅពីក្រោយអំពើ​ឃាតកម្មកាលពី​ខែ​មិថុនា​ ទៅ​លើ​​លោ​ក Nijjar អាយុ ៤៥ឆ្នាំ នៅខាងក្រៅប្រាសាទស៊ីក ក្នុងរដ្ឋ British Columbia។ ​ ​ លោកស្រី Joly ​និយាយថា ប្រទេសឥណ្ឌា​បានគំរាមកំហែង​​​ និងលែងទទួលស្គាល់ អ្នកការ​ទូតកា ណា ដា លុះត្រាតែពួកគេចាកចេញពីប្រទេសខ្លួន។ លោកស្រី…