-
អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នឹងដាក់សម្ពោធជាផ្លូវការ នៅថ្ងៃទី១៦ វិច្ឆិកា ២០២៣ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា

-
សម្តេចធិបតី អនុញ្ញាតឱ្យ លោក Kang Hubiao ប្រធានក្រុមប្រឹក្សាភិបាលគណៈកម្មការនាយកក្រុមហ៊ុន Genertec International ជួបសម្ដែងការគួរសម

-
សម្ដេចធិបតី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព

-
របាយការណ៍នៅថ្ងៃទី១៥ តុលា

-
សម្តេចធិបតី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួម “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣

-
ផ្លូវជាតិលេខ៣ចន្លោះ គ.ម៤៧-៤៨ និង គ.ម៥១-៥២ ត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀង អាស្រ័យហេតុនេះសូមបងប្អូនអ្នកដំណើរទាំងអស់មេត្តាជ្រាប និងធ្វើការវាងទៅផ្លូវផ្សេង

-
ប្រជាជនប្រមាណ ២,៣ លាននាក់នៅហ្កាហ្សាប្រឈមមុខនឹងបញ្ហាកង្វះស្បៀង

ទឹកស្អាត និងសុវត្ថិភាពកាន់តែខ្លាំង ខណៈប្រជាជនរាប់សែននាក់ទៀត កំពុងជម្លៀសខ្លួនចេញពីភាគខាងជើងតំបន់ហ្កាហ្សាទៅតាមការព្រមានរបស់អ៉ីស្រាអែល។ ប៉ាឡេស្ទីនចំនួន ២ ៣២៩នាក់បានស្លាប់ ខណៈប្រជាជនអ៉ីស្រាអែលជាង ១ ៣០០នាក់ ក៏ត្រូវបានស្លាប់ គិតត្រឹមថ្ងៃទី១៥ តុលា។ ជម្លោះនេះជាសង្គ្រាមដ៏សាហាវបំផុតមិនធ្លាប់មានសំរាប់ប៉ាឡេស្ទីន និងអ៉ីស្រាអែល – AP #ams1minute
-
មន្រ្តីហាម៉ាស់៖ រុស្ស៊ីអាចដើរតួនាទីស្ថាបនាក្នុងជម្លោះនៅមជ្ឈឹមបូព៌ា

បេរូត៖ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ជឿជាក់ថា រុស្ស៊ីមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដើរតួនាទីសំខាន់ ដើម្បីជួយបញ្ចប់ភ្លើងជម្លោះនៅតំបន់មជ្ឈិមបូព៌ា ដែលបង្កឡើងដោយការឈ្លានពានរបស់អ៊ីស្រាអែល។ លោក Ali Baraka ប្រធានផ្នែកទំនាក់ទំនងជាតិរបស់ក្រុមហាម៉ាសនៅក្រៅប្រទេស ប្រាប់សារព័ត៌មានរុស្ស៊ី TASS ថា ចលនាក្រុមហាម៉ាស់ជឿទុកចិត្តខ្ពស់លើប្រទេសរុស្ស៊ី និងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដូច្នេះយើងនឹងស្វាគមន៍ការសម្របសម្រួលរបស់រុស្ស៊ី ក្នុងការដោះស្រាយជម្លោះ។ លោក Baraka បាននិយាយយ៉ាងដូច្នេះថា យើងចាប់អារម្មណ៍ក្នុងការបញ្ចប់ការឈឺចាប់របស់ជនស៊ីវិល ដែលបណ្តាលមកពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងបញ្ចប់ការបិទផ្លូវនៅតំបន់ហ្គាហ្សា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ បើតាមតំណាងក្រុមហាម៉ាស់រូបនេះ ប៉ាឡេស្ទីនវាយតម្លៃខ្ពស់ចំពោះជំហររបស់លោក ពូទីន ហើយយើងចាត់ទុករុស្ស៊ីជាមហាអំណាចមួយ ដែលក្រោកឈរឡើងដើម្បីច្បាប់អន្តរជាតិ និងស្វែងរកយុត្តិធម៌ដល់អ្នករងការជិះជាន់។ មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ដដែល បានគូសបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំនៃចលនានេះ មានទំនាក់ទំនងជានិច្ចជាមួយរុស្ស៊ី និងថា យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំដែលអាចធ្វើទៅបាន ជាមួយអ្នកការទូតរុស្ស៊ីនៅក្នុងប្រទេសអារ៉ាប់មួយ ហើយយើងស្វាគមន៍ការខិតខំប្រឹងប្រែងរបស់ទីក្រុងមូស្គូ៕ ប្រភព៖ TASS ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ជម្លោះអ៊ីស្រាអែល-ហាម៉ាស់៖ ចំនួនជនជាតិថៃស្លាប់កើនឡើងដល់ ២៤នាក់

បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន នៅថ្ងៃសៅរ៍ទី១៤ ខែតុលានេះ បានថ្លែងថា ជនជាតិថៃបីនាក់ទៀតបានស្លាប់ នៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស នាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២៤នាក់។ Read. នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា ខ្ញុំបានទទួលដំណឹងថា មានជនជាតិថៃ ៣នាក់ទៀតបានស្លាប់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ២៤នាក់ហើយ។ ទន្ទឹមគ្នា ក្រសួងការបរទេសថៃក៏បានបញ្ជាក់ដែរថា ជនជាតិថៃ ២នាក់បន្ថែមទៀតបានរងរបួស នាំឱ្យចំនួនសរុបកើនឡើងដល់ ១៦នាក់។ ចំណែកក្រសួងការងារថៃ បានឱ្យដឹងទៀតថា ជនជាតិថៃប្រហែល ៣០,០០០នាក់កំពុងធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែល ដែលភាគច្រើននៅក្នុងវិស័យកសិកម្ម។ ជាមួយគ្នានេះ អ្នកការទូតកំពុងធ្វើការដើម្បីនាំយកពលករថៃចំនួន ៧,០០០នាក់ត្រលប់មកផ្ទះវិញ ហើយគិតមកទល់ពេលនេះ មានជនជាតិថៃជិត ១០០នាក់បានត្រឡប់មកពីប្រទេសអ៊ីស្រាអែលវិញ។ សូមរម្លឹកផងដែរថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ខ្មាន់កាំភ្លើងក្រុមហាម៉ាស់រាប់រយនាក់បានវាយលុកឆ្លងកាត់ព្រំដែនពីហ្គាហ្សាចូលទៅក្នុងទឹកដីប្រទេសអ៊ីស្រាអែល ហើយបានសម្លាប់មនុស្សជាង ១,៣០០នាក់ ដែលភាគច្រើនជាជនស៊ីវិល។ រីឯក្រសួងសុខាភិបាលតំបន់ហ្គាហ្សាបាននិយាយថា យ៉ាងហោចណាស់ប្រជាជនហ្គាហ្សាចំនួន ១,៩០០នាក់ ដែលភាគច្រើនជាជនស៊ីវិល រួមទាំងកុមារជាង ៦០០នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា៕ ប្រភព៖…
-
សម្តេចធិបតី អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ
