-
សម្តេចធិបតី៖ ” រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៅតែបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-តួកគី

ជាពិសេសលើកម្មវិធី និងគម្រោងនានា ដែលកំពុងអនុវត្ត ហើយកម្ពុជាក៏កំពុងសិក្សាអំពីលទ្ធភាពក្នុងការផ្តល់អាហារូបករណ៍ដល់និស្សិតតួកគីវិញផងដែរ”។ ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា Ülkü Kocaefe ក៏បានបង្ហាញអំពីបំណងក្នុងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យដូចជា៖ សុខាភិបាល កសិកម្ម បរិស្ថាន ការពារជាតិ និងការអនុវត្តច្បាប់ជាដើម។ #ams1minute
-
សម្តេចធិបតី៖ “គុយបា ជាមិត្តដ៏ពិតប្រាកដ និង ជាមិត្តល្អ ដែលតែងជួយគ្នាក្នុងគ្រាលំបាក

សម្តេចធិបតី៖ “គុយបា ជាមិត្តដ៏ពិតប្រាកដ និង ជាមិត្តល្អ ដែលតែងជួយគ្នាក្នុងគ្រាលំបាក ហើយកម្ពុជាក៏មានបំណងក្នុងការផ្តល់ជំនួយបច្ចេកទេសផ្នែកកសិកម្មទៅដល់ប្រទេសគុយបា និងស្នើជំរុញឱ្យមានការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការគ្រប់កម្រិត។ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា Liurka Rodríguez Barrios ក៏បានបញ្ជាក់ពី ជំហររបស់រដ្ឋាភិបាល និងប្រជាជនគុយបា ចំពោះកម្ពុជា គឺកម្ពុជាជាមិត្តដ៏ល្អរបស់គុយបា ដែលតែងជួយគ្នាគ្រប់ពេល និងគ្រប់កាលៈទេសៈ ថ្វីបើភូមិសាស្ត្រនៃប្រទេសយើងទាំងពីរនៅឆ្ងាយពីគ្នាក៏ដោយ ក៏បេះដូងដ៏កក់ក្តៅរបស់ប្រជាជាតិទាំងពីរ នៅជិតគ្នាជានិច្ច។ #ams1minute
-
កម្ពុជា-ឥណ្ឌាគ្រោងនឹងដាក់ឱ្យដំណើរការនូវជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា នាចុងខែតុលា ឆ្នាំ២០២៣

-
កម្ពុជា-ឥណ្ឌាកំពុងចរចាលើកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មទ្វេភាគី ហើយទៅថ្ងៃអនាគត

ក៏នឹងមានការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ថែមទៀត។ សម្តេចធិបតី ក៏រំពឹងថា កម្ពុជា-ឥណ្ឌានឹងពង្រីកវិសាលភាពបន្ថែមទៀត នៅក្នុងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ពិសេសលើការវិនិយោគ សន្តិសុខអ៉ីនធឺណិត ដែលជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ ស្របពេលដែលបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា កំពុងស្ថិតនៅលើគន្លងមាគ៌ានៃការអភិវឌ្ឍ ដែលកំពុងរីកលូតលាស់ឥតឈប់ឈរ ។ #ams1minute
-
លោក នួន កន អ្នកនិពន្ធទំនុកបទ “ពង្សាវតារខ្មែរ”

-
អ៊ុយក្រែនមិនអាចឈ្នះសង្គ្រាមនេះឡើយ

-
សេរីភាពសារព័ត៌មាន វិជ្ជាជីវៈសារព័ត៌មាន និងទំនួលខុសត្រូវសង្គម

-
អបអរសាទរ កីឡាករម៉ូតូទឹកកម្ពុជា សាលី ហ្វីលីន ឈ្នះមេដាយមាស១ និងមេដាយប្រាក់១ 🥇🥈

-
ប្រវត្តិពិតនៃសង្គ្រាមនៅអ៊ុយក្រែន

ការពង្រីកសមាជិកភាពនៃអង្គការ NATO ទៅកាន់អ៊ុយក្រែន ដែលលោក Biden បានជំរុញយ៉ាងយូរមក គឺជាល្បែងដ៏គ្រោះថ្នាក់របស់អាមេរិកដែលបរាជ័យ។ ចាប់ពីចុងទសវត្សរ៍ឆ្នាំ១៩៩០ អ្នកនយោបាយអភិរក្សនិយមអាមេរិក តែងគិតថាអាមេរិកអាចពង្រីកអង្គការ NATO ទៅកាន់អ៊ុយក្រែន (និងហ្សកហ្ស៊ី) ទោះបីរុស្ស៊ីប្រឆាំងតទល់យ៉ាងខ្លាំងក៏ដោយ។ ពួកគេជឿថា លោក Putin នឹងមិនហ៊ានធ្វើសង្រ្គាមជុំវិញការពង្រីកណាតូឡើយ។ សំរាប់រុស្ស៊ី ការពង្រីក NATO ទៅកាន់អ៊ុយក្រែន (និងហ្សកហ្ស៊ី) គឺជាការគំរាមកំហែងចំពោះសន្តិសុខជាតិរបស់រុស្ស៊ី ជាពិសេសនៅពេលដែលរុស្ស៊ីមានព្រំប្រទល់ជាង ២ ០០០ គីឡូម៉ែត្រជាប់ជាមួយអ៊ុយក្រែន និងទីតាំងយុទ្ធសាស្ត្ររបស់ហ្សកហ្ស៊ីនៅច្រកខាងកើតនៃសមុទ្រខ្មៅ។ អ្នកការទូតអាមេរិកព្យាយាមពន្យល់ការពិតនេះដល់អ្នកនយោបាយ និងឧត្តមសេនីយ៍អាមេរិកអស់ជាច្រើនទសវត្សរ៍ ប៉ុន្តែពួកគេនៅតែបន្តជំរុញឱ្យមានការពង្រីកអង្គការ NATO – us19 #ams1minute
-
កម្ពុជា-ប៉ាគីស្ថាន ឯកភាពឱ្យមានការបង្កើតស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន
