-
សម្តេចធិបតី៖ ឈរលើគោលការណ៍ “ចែកគ្នារស់ និងជួយគ្នារស់”

-
ក្រសួងទេសចរណ៍កម្ពុជា សាទរចំពោះ ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline

-
ការងារអាទិភាពចំនួន ៤ ដែលត្រូវអនុវត្តក្នុងឆ្នាំ ២០២៣នេះ រួមមាន៖

-
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តមិនយកពន្ធលើដីកសិកម្ម សម្ភារៈកសិកម្ម កសិផលកសិកម្ម

-
សម្ដេចធិបតី អំពាវនាវដល់ម្ចាស់ផ្ទះជួល សូមជួយរក្សាតម្លៃផ្ទះជួលនៅតម្លៃដដែល

-
សម្ដេចធិបតី៖ ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គឺត្រូវតែដំឡើងប្រាក់ឈ្នួលដល់កម្មករ-និយោជិត ជារៀងរាល់ឆ្នាំ ទោះបីមានចំនួនតិច ឬច្រើនក៏ដោយ

-
ខ្លោងទ្វារតាកាវ កំពុងបង្ហាញសម្រស់ទាក់ទាញដល់អ្នកទេសចរគ្រប់ជាតិសាសន៍ មកទស្សនា ជារៀងរាល់ថ្ងៃ

សៀមរាប៖ តាកាវ គឺជាឈ្មោះខ្លោងទ្វារមួយស្ថិតនៅទិសខាងលិចរបស់ក្រុងអង្គរធំ ក្នុងចំណោមខ្លោងទ្វារចំនួន ៤ផ្សេងទៀត បានបញ្ចេញសម្រស់រឹតតែស្រស់ស្អាត និងទាក់ទាញ ដែលកំពុងទាក់ទាញឱ្យភ្ញៀវទេសចរជាច្រើនទៅទស្សនា និងថតរូបអនុស្សាវរីយ៍ស្ទើរតែជារៀងរាល់ថ្ងៃ បន្ទាប់ពីក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា ធ្វើការជុសជុលឱ្យរួចផុតពីភាពទ្រុឌទ្រោមរួចមក ។ លោក លៀស គឹមលេខ អនុប្រធានភ្នាក់ងារទេសចរណ៍ដែលប្រចាំការនៅខ្លោងទ្វារតាកាវ បានឲ្យដឹងនៅថ្ងៃទី២ ខែតុលាថា ជារៀងរាល់ថ្ងៃភ្ញៀវទេសចរតែងទៅទស្សនាខ្លោងទ្វារនេះ ហើយបានដក់ចិត្តជាមួយនិងការថតរូបមិនចេះណាយ ដោយសារតែខ្លោងទ្វារតាកាវមានកំពូលព្រហ្មមុខ៤ញញឹមស្វាគមន៍ ដោយមានកសិន្ធុទឹកព័ទ្ធជុំវិញ មានដើមឈើតូចធំដុះផ្តុំគ្នាបង្កើតជាទេសភាពដ៏ទាក់ទាញយ៉ាងល្អឯក ។ លោក គឹមលេខ ឱ្យដឹងទៀតថា នៅខ្លោងទ្វារតាកាវ មានលក្ខណៈពិសេសម្យ៉ាងទៀត គឺនៅពេលព្រះអាទិត្យរៀបលិច មានពន្លឺចាំងពីលិច រំលេចចេញទៅជាពណ៌មាសក្រាលគ្របលើកំពូលសំណង់បុរាណមួយនេះ ដែលបង្កើតទៅជាសម្រស់ដ៏ស្រស់ស្អាតសម្រាប់ទេសចរឱ្យមកទស្សនា ព្រមទាំងថតរូបភាពមិនសូវអាក់ខាន។ ដោយសារតែខ្លោងទ្វារតាកាវ កំពុងទាក់ទាញភ្ញៀវទេសចរដូចនេះ ភ្នាក់ងារទេសចរណ៍ដែលប្រចាំការនៅទីនេះ តែងតែជួយសម្របសម្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយរៀបចំដាក់ស្លាកសញ្ញាឱ្យដឹងពីកន្លែងទស្សនា និងកន្លែងគ្រោះថ្នាក់ជាដើម។ ជាពិសេស សំណូមពរដល់ភ្ញៀវជាតិ និងអន្តរជាតិ កុំឡើងជាន់លើដំបូលនៃស្លាបរបស់តួខ្លោងទ្វារ គោរពតាមស្លាកសញ្ញា និងក្រមប្រតិបត្តិអង្គរ ចៀសវាងមានបញ្ហាប៉ះពាល់ដល់ប្រាសាទ និងគ្រោះថ្នាក់ដោយយថាហេតុផ្សេង ៕ ដោយ ស៊ាន សុផាត
-
មីយ៉ាន់ម៉ាមានចំនួនប្រជាជនសរុបប្រមាណ ៥៦.២លាននាក់ ក្នុងនោះស្រ្តីជាង ២៩លាននាក់

ណៃពិដោ៖ ក្រសួងព័ត៌មានមីយ៉ាន់ម៉ា នៅថ្ងៃទី១ ខែតុលា បានឱ្យដឹងថា យោងតាមទិន្នន័យដែលបានប្រមូលដោយផ្អែកលើជំរឿនប្រជាជន និងគ្រួសារឆ្នាំ២០១៤ បានបង្ហាញថា ប្រទេសមីយ៉ាន់ម៉ាមានប្រជាជនប្រមាណ ៥៦.២លាននាក់ ក្នុងនោះបុរស ២៦លាននាក់ និងស្ត្រីជាង ២៩លាននាក់។ ជារៀងរាល់ឆ្នាំ ក្រសួងអន្តោប្រវេសន៍ និងប្រជាជនមីយ៉ាន់ម៉ាបានចេញជំរឿនប្រជាជនប៉ាន់ស្មានប្រចាំឆ្នាំ ដើម្បីប្រើប្រាស់ជាឯកសារយោង ក្នុងការអនុម័តគោលនយោបាយ និងគម្រោងរបស់រដ្ឋដោយរដ្ឋាភិបាល និងអង្គភាពតាមនាយកដ្ឋាន។ បញ្ជីជំរឿនត្រូវបានធ្វើឡើងដោយផ្អែកលើជំរឿនប្រជាជន និងគ្រួសារឆ្នាំ២០១៤។ ចំនួនប្រជាជនប៉ាន់ស្មានរបស់ប្រទេសមីយ៉ាន់ម៉ា គឺ ៥៦.២លាននាក់ គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ដែលជាឆ្នាំពាក់កណ្តាលនៃឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្ន ២០២៣-២០២៤។ ទន្ទឹមគ្នា ក្រុមអ្នករិះគន់បាននិយាយថា របបយោធានឹងប្រើប្រាស់ជំរឿននេះ ដើម្បីបង្កើនការឃ្លាំមើលអ្នកប្រឆាំងរដ្ឋប្រហារ រួមទាំងមន្ត្រីរាជការ វេជ្ជបណ្ឌិត និងគ្រូបង្រៀនរាប់ពាន់នាក់ដែលមិនបានចូលធ្វើការវិញបន្ទាប់ពីការតវ៉ា។ សូមបញ្ជាក់ថា ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ នៅតែបែកបាក់គ្នាយ៉ាងខ្លាំងដោយសារជម្លោះ ខណៈជនស៊ីវិលបានប្រឈមមុខនឹងការបំផ្ទុះគ្រាប់បែក និងការប្រយុទ្ធគ្នាជារៀងរាល់ថ្ងៃ។ យោធាមីយ៉ាន់ម៉ាក៏បានទទួលស្គាល់ដែរថា ខ្លួនមិនបានគ្រប់គ្រងតំបន់មួយចំនួនទាំងស្រុងទេ។ គិតមកទល់ពេលនេះ មានមនុស្សជាង ១.៦លាននាក់បានផ្លាស់ទីលំនៅដោយសារតែអំពើហិង្សា ដែលបានវាយលុកប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារ នេះបើយោងតាមអង្គការសហប្រជាជាតិ៕ ប្រភព៖ The Star និង CNA…
-
Google នឹងបង្កើតកុំព្យូទ័រយួរដៃនៅប្រទេសឥណ្ឌា

ញូវដែលី៖ ក្រុមហ៊ុន Alphabet Inc ដែលជាមេធំរបស់ Google នឹងចាប់ផ្តើមផលិតកុំព្យូទ័រយួរដៃម៉ាក Chromebook របស់ខ្លួននៅក្នុងប្រទេសឥណ្ឌា នាំឱ្យក្រុមហ៊ុននេះស្ថិតក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាពិភពលោក ដែលពង្រីកសង្វាក់ផលិតកម្មនៅក្នុងប្រទេសមានទីផ្សាររីកចម្រើនខ្លាំងមួយនេះ។ នាយកប្រតិបត្តិក្រុមហ៊ុន Alphabet លោក Sundar Pichai នៅថ្ងៃទី២ ខែតុលានេះ បានបញ្ជាក់នៅលើបណ្តាញសង្គម X ថា Google បាននឹងកំពុងចាប់ដៃគូជាមួយក្រុមហ៊ុន HP Inc ក្នុងការផលិតកុំព្យូទ័រយួរដៃម៉ាក Chromebooks នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។ ផែនការនេះ នឹងជួយ Google ឱ្យបង្កើនការផ្គត់ផ្គង់នៅក្នុងប្រទេសឥណ្ឌា ក៏ដូចជាបង្កើនការប្រកួតប្រជែងកាន់តែមានប្រសិទ្ធភាពជាមួយប្រភេទកុំព្យូទ័រប្រើប្រាស់ Windows របស់ក្រុមហ៊ុនផ្សេងទៀត មានដូចជា Dell Technologies Inc. និង Asustek Computer Inc.។ ម្យ៉ាងវិញទៀត គម្រោងនេះ ក៏ជាជោគជ័យមួយផ្សេងទៀតសម្រាប់ផែនការលើកទឹកចិត្តរបស់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ក្នុងការជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សធ្វើឱ្យប្រទេសឥណ្ឌាក្លាយជាមូលដ្ឋានផលិតកម្មរបស់ពួកគេ។ គួរបញ្ជាក់ផងដែរថា ប្រទេសដែលមានប្រជាជនរហូតដល់ ១.៤ពាន់លាននាក់នេះ បាននឹងកំពុងពង្រីកវិស័យផលិតគ្រឿងអេឡិចត្រូនិចរបស់ខ្លួន ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនកំពុងរុះរើផលិតកម្មចេញពីប្រទេសចិន ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងវ៉ាស៊ីនតោន…
-
ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត
