-
ច្រកទ្វាអន្តរជាតិព្រំប៉ៃលិន ចាប់ពីថ្ងៃទី ២៨ ០៦ ២០២៤ បេីកម៉ោង៨ព្រឹកបិទម៉ោង៤រសៀលជារៀងរាល់ថ្ងៃជាបណ្ដោះអាសន្ន! សូមទទួលជ្រាប

-
កម្ពុជាមិនបានបង្កឱ្យភាពតានតឹងកើនឡើងនោះទេ តែកម្ពុជាបានដោះស្រាយបញ្ហាប្រកបដោយភាពចាស់ទុំ។

ដោយឡែក ការណ៍ដែលកម្ពុជា សម្រេចលើកយកចំណុចជម្លោះទាំង៤ រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នោះ គឺជាការដោះស្រាយបញ្ហាប្រកបដោយភាពនឹងនរ ត្រឹមត្រូវតាមច្បាប់ និងដោយសេចក្ដីថ្លៃថ្នូរ។ មាគ៌ាដែលកម្ពុជាជ្រើសរើសក្នុងការប្ដឹងទៅតុលាការ ICJ ជាមធ្យោបាយដែលអាចប្រើពេលបន្តិច តែជាជម្រើសប្រកបដោយយុត្តិធម៌។ ✍️ អតីតប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា Arnaud Darc #ams1minute
-
ប្រទេសមួយអាចបិទព្រំដែនជាមួយប្រទេសជិតខាងរបស់ខ្លួនជាឯកតោភាគីបាន ប៉ុន្តែបើចង់បើកឡើងវិញ ត្រូវការចរចាជាផ្លូវការរវាងប្រទេសទាំងពីរ

-
របាយការណ៍នៅថ្ងៃទី៦ មិថុនា

-
ស្រុកក្រគរ ខេត្តពោធិ៍សាត់

-
ភូមិដើមថ្កូវ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ មិថុនា ២០២៥

១. កម្ពុជា ច្រានចោលការចោទប្រកាន់របស់ក្រុមបាតុករថៃ ទាក់ទិននឹងការរំលោភដែនដី – AMS Economy ២. ជប៉ុន បន្តផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៧,៨លានដុល្លារដល់ស៉ីម៉ាក់ ដើម្បីអនុវត្តន៍គម្រោងបោសសម្អាតមីន – FN ៣. ស្ថានទូតកម្ពុជានៅបាងកក បើកដំណើរការជាធម្មតា បើទោះមានពលរដ្ឋថៃធ្វើបាតុកម្ម – កម្ពុជាថ្មី ៤. សាច់ក្លាសេជិត ៤តោន លួចនាំចូលពីបរទេស រកឃើញនៅភាគពាយ័ព្យវៀតណាម – tuoi tre news ៥. ជម្លោះពាក្យសម្ដីរវាងលោក Trump និងលោក Musk ផ្ទុះឡើងជាមួយការគំរាមផ្ដាច់កុងត្រា និងគាំទ្រនីតិវិធីដកតំណែង – Reuters #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជូននាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar អំពីគោជំហររបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ៖

១. កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ ២. ការសម្រេចចិត្តរបស់កម្ពុជាដើម្បីយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំងនោះដោយសន្តិវិធីឱ្យបានឆាប់ចប់ជាស្ថាពរ។ ៣. បន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ទាំង៤ខាងលើ) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ។ ៤. បន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ។ ពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ ៦ មិថុនា ២០២៥ #ams1minute
-
“កម្ពុជា-ថៃ ឯកភាពគ្នាប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាព តាមបណ្តោយព្រំដែន ជាពិសេសតំបន់ដែលកំពុងមានភាពតានតឹង”

កម្ពុជា បដិសេធមិនទទួលការស្នើសុំរបស់ភាគីថៃក្នុងការដកកងទ័ពចេញ ពីទីតាំងឈរជើងនៅតំបន់មុំបី ព្រោះទីតាំងខាងលើជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍ តាំងពីដើមរៀងមក។ កម្ពុជា ក៏បានបញ្ជាក់ផងដែរថា ដរាបណាភាគីថៃនៅតែប្រើប្រាស់ផែនទីខុសគ្នា និងមាត្រដ្ឋានខុសគ្នានោះ យើងនឹងមិនអាចស្វែងរកចំនុចរួម ក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។ ខណៈ ភាគីថៃ បានបញ្ជាក់ និងច្រានចោលរាល់ព័ត៌មានអុចអាល និងរុញច្រានស្ថានការណ៍ ដែលបានធ្វើឱ្យប៉ះពាល់សតិអារម្មណ៍កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងបញ្ឆេះកំហឹងជាតិសាសន៍។ #ams1minute
-
ផ្លូវជាតិលេខ១០ ខេត្តកោះកុង
