-
របាយការណ៍នៅថ្ងៃទី៨ មិថុនា

-
ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ កម្ពុជាប្រកាន់យកអភិក្រម៣ ដូចខាងក្រោម៖

ទី១៖ យន្តការទ្វេភាគី ដោយប្រើប្រាស់យន្តការបច្ចេកទេសតាមរយៈគណៈកម្មការព្រំដែនទាំងពីរ ផ្អែកលើលិខិតបទដ្ឋានគតិយុត្ត និងផែនទីដែលបានឯកភាពគ្នា ដូចមានចែងក្នុង កិច្ចព្រមព្រៀង (MOU) ឆ្នាំ២០០០ ដោយឯកភាពគ្នាប្រើប្រាស់ផែនទី១/២០០ ០០០ និងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤-១៩០៧ ទី២៖ យន្តការច្បាប់អន្តរជាតិ ដែលត្រូវការចូលរួមពីភាគីទី៣ ឬយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទី៣៖ យន្តការយោធា៖ ប្រសិនបើមានការឈ្លានពាន កម្ពុជានឹងប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីការពារបូរណភាពទឹកដី។ #ams1minute
-
ការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ៖

១. ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាឡើយ ២. រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា ស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹកដីតែប៉ុណ្ណោះ ៣. កងទ័ពកម្ពុជាគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ៤. កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រ ដល់យន្តការចរចាព្រំដែនជាមួយប្រទេសថៃ ពិសេសគណៈកម្មការព្រំដែនចម្រុះ(JBC) ដើម្បីបន្តកិច្ចការវាស់វែងខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាង ប្រទេសទាំងពីរដែលនៅសេសសល់ ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ✍🏼 ក្រសួងការពារជាតិ #ams1minute
-
ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់

-
សាលាមត្តេយ្យសិក្សាធនធាន ក្រុងបាត់ដំបង

-
ការវិនិយោគនៅខេត្តភាគឦសាន នឹងជំរុញកំណើនសេដ្ឋកិច្ច និងភាពរីកចម្រើននៅក្នុងខេត្ត

-
រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ កងទ័ពយើងទាំងពីរ កម្ពុជា-ថៃ បានឯកភាពគ្នាក្នុងការសម្រួលកម្លាំងទ័ពចេញពីតំបន់ដែលអាចនឹងប៉ះគ្នា

-
សម្ដេចតេជោ ហ៊ុន សែន៖ “មិនមែនដកកងទ័ពចេញពីដីខ្លួនឯងទេ តែជាការកែសម្រួលកម្លាំងក្នុងទឹកដីរបស់ខ្លួន

-
សម្តេចតេជោ៖ “ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ

-
យោធាកម្ពុជា-ថៃ បានសម្រេចធ្វើការកែសម្រួលកម្លាំងទាហានទាំងសងខាងឱ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយភាពតានតឹង និងប្រឈមមុខគ្នានៅតាមព្រំដែន
