-
“កម្ពុជា-អូទ្រីស ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម”

រដ្ឋលេខាធិការក្រសួងសហព័ន្ធសម្រាប់អឺរ៉ុប និងកិច្ចការអន្តរជាតិ អូទ្រីស Sepp Schellhorn បានគូសបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបោសសម្អាតមីន និងបណ្ដុះបណ្ដាលធនធានមនុស្ស ហើយបានបង្ហាញនូវការស្វាគមន៍ចំពោះអ្នកការទូតវ័យក្មេងកម្ពុជាមកសិក្សាជំនាញការទូតនៅបណ្ឌិត្យសភាការទូតទីក្រុងវីយែន។ ឯកឧត្តមក៏បានស្នើកម្ពុជា គាំទ្របេក្ខភាពរបស់អូទ្រីសជាសមាជិកមិនអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អណត្តិ២០២៧-២០២៨។ ទីក្រុងនីស ប្រទេសបារាំង | ៩ មិថុនា ២០២៥ #ams1minute
-
វត្តសុវណ្ណធម្មរាជ រាជធានីភ្នំពេញ!

-
ប្តេជ្ញាបញ្ចប់បញ្ហានៅតំបន់បេតិកភណ្ឌអង្គរ ដើម្បីឱ្យជីវភាពអ្នកសៀមរាបល្អប្រសើរ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ មិថុនា ២០២៥

១. ការជួសជុលស្ពានហាល ប្រាសាទបេងមាលា នឹងបញ្ចប់នៅដើមកក្កដាខាងមុខនេះ – AMS Central ២. ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថាបនាបានប្រមាណ៨៥% – FN ៣. កម្ពុជា-តាជីគីស្ថាន ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថាមពលស្អាត កសិកម្ម និងអប់រំ – កម្ពុជាថ្មី ៤. យន្តហោះចម្បាំងប៉ូឡូញប្រុងជើងការ ចំពេលរុស្ស៊ីវាយលុកអ៊ុយក្រែនទ្រង់ទ្រាយធំ – Euro News ៥. កិច្ចចរចាពាណិជ្ជកម្មដ៏សំខាន់ រវាងអាមេរិក-ចិន នៅទីក្រុងឡុងដ៍ ចាប់ផ្តើមដំណើរការហើយ – Reuters #ams1minute
-
“កម្ពុជា-តាជីគីស្ថាន ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី”

ប្រធានាធិបតីសាធារណរដ្ឋតាជីគីស្ថាន Emomali Rahmon បានលើកឡើងអំពីសក្តានុពលរបស់តាជីគីស្ថាន ដែលមានឧត្តមភាពខាងវិស័យថាមពល។ ឯកឧត្តមបានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ទំនាក់ទំនងទ្វេភាគីតាជីគីស្ថាន-កម្ពុជានឹងកាន់តែត្រូវបានពូនជ្រុំបន្ថែមទៀត។ សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតី ក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា៖ ថាមពលស្អាត កសិកម្ម និង អប់រំ និងបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅវិញ ទៅមក នាពេលវេលាសមស្របខាងមុខ។ ទីក្រុងនីស ប្រទេសបារាំង | ៩ មិថុនា ២០២៥ #ams1minute
-
ក្រសួងរៀបចំដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងស្វែងរកការឯកភាពគ្នា ទាំងស្មារតី និងគោលការណ៍រួម

លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ស្របទៅតាមកិច្ចការបេតិកភណ្ឌ និងជាមួយអន្តរជាតិ ក្នុងស្មារតីការពារនិងអភិរក្សមរតកដូនតា និងលើកស្ទួយជីវភាពអ្នកស្រុកអង្គរ ឱ្យស្របទៅតាមប្រសាសន៍សម្តេចធិបតីលើការរៀបចំផ្ទះសំបែងឱ្យរៀបរយ និងពង្រឹងខឿនសេដ្ឋកិច្ចជាតិ ។ កិច្ចប្រជុំផ្សព្វផ្សាយស្ដីពី “ការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ” ។ សៀមរាប | ៩ មិថុនា ២០២៥ #ams1minute
-
“សហភាពអឺរ៉ុបបង្ហាញចំណាប់អារម្មណ៍ខ្លាំងក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ បន្ថែមទៀតជាមួយកម្ពុជា”

ប្រធានក្រុមប្រឹក្សាអឺរ៉ុប António Costa បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើការងារកសាងក្របខ័ណ្ឌគតិយុត្ត ជាពិសេស ការជំរុញការអនុម័តច្បាប់ស្តីពីជលផលនាពេលថ្មីៗនេះ។ ជាការឆ្លើយតប សម្តេចធិបតីសង្ឃឹមយ៉ាងមុតមាំថា សហភាពអឺរ៉ុបនឹងនៅតែបន្តធ្វើជាដៃគូល្អជាមួយកម្ពុជា សម្រាប់អនាគតកាល។ ចំពោះការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យជលផល កម្ពុជាបានដាក់ចេញនូវវិធានការជាក់ស្តែងជាច្រើន រួមមាន ការជំរុញការអនុម័តច្បាប់ស្ដីពីជលផល។ ក្រៅពីវិស័យជលផល កម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ សំដៅជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០% នៅឆ្នាំ២០៣០ និងសម្រេចបាននូវអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ កម្ពុជានៅតែរក្សាជំហរប្រកាន់ខ្ជាប់នូវសេរីភាវូបនីយកម្ម និងពហុភាគីនិយម ហើយការប្រើប្រាស់កម្លាំងយោធាមិនមែនជាអាទិភាពក្នុងនយោបាយរបស់កម្ពុជានោះទេ។ ទីក្រុងនីស ប្រទេសបារាំង | ៩ មិថុនា ២០២៥ #ams1minute
-
សម្តេចធិបតី ជួបសំណេះសំណាលជាមួយ ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen

-
ឃុំស្រអែម 🏘🌿🇰🇭

-
សម្តេច ធិបតី នាយករដ្ឋមន្ត្រី៖” បន្ថែមលើប្រកាសរបស់ក្រសួងការពារជាតិ ខ្ញុំសូមបញ្ជាក់សារជាថ្មីថា

រាជរដ្ឋាភិបាលបន្តរក្សាជំហរសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ ឈរលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ (ជាពិសេស MOU ឆ្នាំ ២០០០) និងច្បាប់អន្តរជាតិ (រួមទាំងយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់ ដូចជាករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី)។ ខ្ញុំ ក៏សូមអំពាវនាវឱ្យបណ្តាសារព័ត៌មាន និងប្រជាពលរដ្ឋរបស់យើងសូមរក្សាភាពស្ងៀមស្ងាត់ និងជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ពិសេស សូមជៀសវាងការបង្កើត ឬចែករំលែកព័ត៌មានមិនច្បាស់លាស់ណាមួយ ដែលនាំឱ្យមានការយល់ច្រឡំ និងនាំឱ្យបំប៉ោងសភាពការណ៍លើសពីការពិត”។ #ams1minute