-
សម្តេចធិបតី៖ ខ្ញុំនិងភរិយាមានឱកាសទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានម្ហូបខ្មែរ របស់បងប្អូនខ្មែរយើងនៅទីក្រុងនីស

បន្ទាប់មក ក៏បានជួបសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងរស់នៅនិងប្រកបមុខរបរនៅទីក្រុងនីស។ ខ្ញុំបានប្រាប់ពួកគាត់ថា រាជរដ្ឋាភិបាលប្តេជ្ញាការពារបូរណភាពទឹកដីរបស់យើងឱ្យបានជាដាច់ខាត ហើយខិតខំស្វែងរកដំណោះស្រាយឱ្យអស់លទ្ធភាព តាមសន្តិវិធីដើម្បីជៀសវាងសង្គ្រាម និងការពារផលប្រយោជន៍ជាតិនិងប្រជាជនយើង។ ១០ មិថុនា ២០២៥ #ams1minute
-
ដើម្បីការពារទឹកដី ត្រូវជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅរបស់ពលរដ្ឋនៅតាមព្រំដែន

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ មិថុនា ២០២៥

១. ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងសហភាពអឺរ៉ុប គាំទ្រការវិនិយោគ និងកំណែទម្រង់លើវិស័យទឹកស្អាតនៅកម្ពុជា – AMS Economy ២. អូស្ត្រាលី ជប៉ុន និងចិន ជួយជំរុញការនាំចេញគ្រាប់ស្វាយចន្ទី ទុរេន និងដំណាប់ស្វាយរបស់កម្ពុជា – AMS Central ៣. ៥ខែឆ្នាំ២០២៥នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥២ម៉ឺននាក់ កើនឡើង ១១,៧១% – FN ៤. ឥណ្ឌាគំរាមវាយចូលទៅជ្រៅក្នុងទឹកដីប៉ាគីស្ថាន បើមានការបង្កហេតុម្តងទៀត – The Hindu ៥. អង់គ្លេស នឹងចំណាយលុយជាង ៨ពាន់លានដុល្លារ ដេីម្បីជំរុញការផលិតនាវាមុជទឹកក្នុងស្រុក – Reuters #ams1minute
-
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៖ ម៉ោងនេះកម្ពុជា ពុំបានយកភ្លើងពីប្រទេសថៃ ចូលមកកាន់បណ្តាញជាតិរបស់កម្ពុជានោះទេ ហើយពេលនេះកម្ពុជាមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ទូទាំងប្រទេស

-
ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

-
របាយការណ៍នៅថ្ងៃទី១០ មិថុនា

-
ទុរេនសំឡូត ខេត្តបាត់ដំបង

-
កម្ពុជាប្រាថ្នាកសាងទំនាក់ទំនងល្អជាមួយគ្រប់ប្រទេសលើពិភពលោក ដោយមិនរើសអើង និងមិនចង់បង្កើតសត្រូវជាមួយប្រទេសណាឡើយ

-
កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងប្រទេសទាំងពីរ ជា “ដៃគូយុទ្ធសាស្ត្រ”

ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង Emmanuel Macron គូសបញ្ជាក់ថា ឯកឧត្តមនឹងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា នាឆ្នាំ២០២៦ ខាងមុខនេះ ហើយបន្តថា រាជរដ្ឋាភិបាលបារាំងនឹងផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងឆ្នាំ២០២៦ ឱ្យបានជោគជ័យ។ សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតីបានពិភាក្សាអំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលរួមមាន៖ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការពារជាតិ និងសន្តិសុខ ថាមពល និងវប្បធម៌។ #ams1minute
-
ប្រធានាធិបតីអាមេរិក លោក Donald Trump ស្នើកញ្ចប់ថវិកាជាតិក្នុងទំហំ ១,៦ទ្រីលានដុល្លារសម្រាប់ឆ្នាំ២០២៦
