-
សហគមន៍កសិកម្មទំនើប មានលក្ខណៈដូចជាក្រុមហ៊ុនមួយ

-
សម្តេចតេជោ៖ ខ្ញុំសូមគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃព្រំដែនកម្ពុជា-ថៃនៃខេត្តបាត់ដំបង

ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុងមួយថ្ងៃឆ្លងកាត់ទៅវៀតណាម។ យើងស្គាល់បញ្ហានេះយូរហើយតែយើងមិនចង់រំខានការរកសុីរបស់ប្រជាជនតែពេលនេះវាដល់ពេលហើយដែលយើងត្រូវឆ្លើយតបដោយវាយបកលើចំណុចតូចៗ៣ប៉ុណ្ណោះគឺ៖ ១. ឈប់ទិញអុីធើណែត ២. ឈប់ឱ្យបញ្ចាំងភាពយន្តថៃក្នុងទឹកដីកម្ពុជា ៣. បិទច្រកដូងដែលមានផលបះពាល់ផ្ទាល់ដល់កសិករដាំផ្លែឈើ។ នេះជាសកម្មភាពឆ្លើយតបរយៈពេលមិនដល់ ១២ម៉ោងរបស់កម្ពុជា។ #ams1minute
-
អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ធ្វើការបិទច្រកព្រំដែនអន្តរជាតិដូង ខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៣ មិថុនានេះ រហូតដល់មានការជូនដំណឹងជាថ្មី 🇰🇭🇹🇭

-
ការបង្ហោះផ្សាយថា ថៃបានផ្អាកគណនីធនាគារដែលពលករខ្មែរប្រើប្រាស់ដោយមិនអនុញ្ញាតឱ្យផ្ញើប្រាក់ចេញពីធនាគារថៃមកកាន់ធនាគារស្រុកខ្មែរ គឺជាព័ត៌មានក្លែងក្លាយ!

-
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៖ “យើងមានគុណតម្លៃផ្ទាល់របស់យើង ហើយយើងក៏មានបន្ទាត់ក្រហម ដែលមិនត្រូវបំពានជាដាច់ខាត

យើងមិនអាចនៅស្ងៀមចំពោះការប្រមាថដែលមិនសមរម្យមកលើជាតិសាសន៍យើង ក្នុងនាមជាអារ្យប្រទេសមួយដ៏ចំណាស់ក្នុងពិភពលោកបានឡើយ។ កម្ពុជាមិនមែនជាប្រទេស ដែលធ្លាប់សុំការសណ្តោសប្រោសប្រណីពីប្រទេសណាមួយឡើយ។ កូនខ្មែរគ្រប់រូបជាផ្នែកនៃខឿនការពារជាតិ យើងត្រូវរួមការពារ បូរណភាពទឹកដី ការពារផលប្រយោជន៍ជាតិ និងការពារកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្មែរយើង។ ស្មារតីយើង សកម្មភាព កាយវិការ និងសំលេងនៃការគាំទ្ររបស់យើងម្នាក់ៗ គឺជាកម្លាំងចិត្ត និងថាមពលសម្រាប់រាជរដ្ឋាភិបាល និងកម្លាំងរបស់យើងនាពេលនេះ។ #ams1minute
-
តើប្រទេសណាខ្លះដែលចំណាយច្រើនទៅលើវិស័យយោធា?

-
សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា៖ “ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៖

១. ប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជា។ ២. ត្រៀមទិញ និងប្រើប្រាស់ទំនិញដែលជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឱ្យថៃ ដោយខិតខំរកទីផ្សាជូនទាំងក្នុងស្រុក និងក្រៅស្រុក។ ៣. បង្វែរអ្នកជម្ងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ។ ៤. ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែល និងវិលត្រឡប់ពីប្រទេសថៃ។ ៥. កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពាន។ ៦. បណ្តាខេត្តនៅជិតព្រំដែនត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្តិភាព និងដោះស្រាយស្បៀងអាហារថ្នាំពេទ្យ និងសំភារៈចាំបាច់ផ្សេងទៀត។ បើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឱ្យវិលមករកភាពប្រក្រតីវិញ យើងគ្មានជម្រើសក្រៅពីធ្វើការទាំងអស់នេះទេ”។ ១៣ មិថុនា ២០២៥ #ams1minute
-
ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ

-
ក្រុងកំពត ខេត្តកំពត

-
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ បន្តលើកកម្ពស់សមត្ថភាពផ្នែកបច្ចេកវិទ្យា-ឌីជីថល ដល់គ្រូបង្រៀន និងនាយកសាលាគ្រប់កម្រិត
