Category: One-Minute

  • ឃុំឃ្លាំងមាស ស្រុកបវិល ខេត្តបាត់ដំបង

    ឃុំឃ្លាំងមាស ស្រុកបវិល ខេត្តបាត់ដំបង
  • ក្រុងភ្នំពេញ 🏙️🇰🇭

    ក្រុងភ្នំពេញ 🏙️🇰🇭

    📷 កណ្ដៀរ | តាមខេត្ត #ams1minute

  • អភិបាលខេត្តកំពង់ស្ពឺ បច្ចុប្បន្នមានតម្រូវការកម្លាំងពលកម្មសរុបចំនួន ៥៨ ៧២៦នាក់

    អភិបាលខេត្តកំពង់ស្ពឺ បច្ចុប្បន្នមានតម្រូវការកម្លាំងពលកម្មសរុបចំនួន ៥៨ ៧២៦នាក់

    ដែលរោងចក្រសហគ្រាស មានតម្រូវការកម្លាំងពលកម្ម សរុបចំនួន ១៨៣កន្លែង។ ប្រាក់ឈ្នួល ចន្លោះពី ២២៥ ដល់ ៤០០ដុល្លារ សម្រាប់និយោជិត- កម្មករធម្មតា និងចន្លោះពី ៣៥០ ដល់ ៥០០ដុល្លារ សម្រាប់និយោជិត-កម្មករជំនាញ។ 📸 Gazette ប្រជាជន #ams1minute

  • សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “កម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមបញ្ហាទេ

    សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “កម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមបញ្ហាទេ

    ហេតុដូច្នេះកម្ពុជាក៏មិនត្រូវជាអ្នកដែលបញ្ចប់បញ្ហានេះមុនដែរនោះទេ។ រឿងដែលកើតឡើងដោយឯកតោភាគី ត្រូវបញ្ចប់វិញដោយឯកតោភាគី។ មិនមានការចាំបាច់ចរចាគ្នានោះទេ។ កម្ពុជាមិនមានបំណងបង្កបញ្ហាដែលនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរ ឬការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃនិងកម្ពុជាតាមព្រំដែនទេ។ ប៉ុន្តែកម្ពុជាក៏មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដាក់ចេញនូវវិធានការនានាដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងឬការដាក់សំពាធពីខាងក្រៅ”។ #amd1minute

  • សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “បញ្ហាពីរដែលនឹងមិនត្រូវលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំ JBC ថ្ងៃស្អែកគឺ៖

    សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “បញ្ហាពីរដែលនឹងមិនត្រូវលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំ JBC ថ្ងៃស្អែកគឺ៖

    ១. បញ្ហាព្រំដែនពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ព្រោះកម្ពុជាបានសម្រេចយកបញ្ហាព្រំដែននៅតំបន់ទាំងបួនទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ ភាគីកម្ពុជានៅរង់ចាំការបញ្ជាក់ជំហររបស់ភាគីថៃក្នុងកិច្ចប្រជុំ JBC ស្អែកនេះថា តើថៃនិងចូលរួមជាមួយកម្ពុជាក្នុងការយកបញ្ហានៅតំបន់ទាំងបួននេះទៅតុលាការយុត្តិធម៌អន្តរជាតិឬទេ? ហើយបើទោះជាភាគីថៃមិនព្រម ឬមិនផ្ដល់ចម្លើយ កម្ពុជានឹងប្ដឹងជាឯកតោភាគីទៅ ICJ ដោយក្រសួងការបរទេស នឹងបញ្ជូនលិខិតជាផ្លូវការទៅតុលាការ ICJ នៅថ្ងៃទី ១៥ មិថុនា ២០២៥។ ២. បញ្ហាការបិទព្រំដែនក៏នឹងមិនត្រូវដាក់ជាកម្មវត្ថុក្នុងការពិភាក្សា ក្នុងកិច្ចប្រជុំ JBC ស្អែកនេះដែរ ម្យ៉ាងដោយសារការបិទឬបើកច្រកព្រំដែនមិនមែនជាសមត្ថកិច្ចរបស់ JBC ទេ ហើយដំណោះស្រាយពាក់ព័ន្ធជាមួយនឹងការបិទច្រកព្រំដែននេះ គឺងាយស្រួលទេ ប្រសិនបើកងទ័ពថៃដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគីកាលពីថ្ងៃទី៧ មិថុនាកន្លងទៅនេះ ធ្វើការបើកព្រំដែនដូចស្ថានភាពដើមជាឯកតោភាគីវិញនោះ”។ #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ មិថុនា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ មិថុនា ២០២៥

    ១. កម្ពុជានឹងបញ្ជូនវិវាទព្រំដែនជាមួយថៃទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ – AMS Central ២. សហគមន៍កំពង់ភ្លុក រៀបចំព្រឹត្តិការណ៍ទេសចរណ៍បរិស្ថាន រំពឹងទទួលបានភ្ញៀវទេសចរ ២ម៉ឺននាក់ – AMS Central ៣. រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បន្តផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋ នៅតាមតំបន់ជាយក្រុង ខណៈប្រជាពលរដ្ឋជាង ២០០ខ្នងផ្ទះ នៅភូមិឃ្លះសណ្តាយ នឹងទទួលបានទឹកស្អាតគ្រប់ខ្នងផ្ទះក្នុងពេលឆាប់ៗ – FN ៤. រដ្ឋមន្ត្រីការបរទេសអឺរ៉ុប ត្រៀមរឹតបន្តឹងវិធានការប្រឆាំងរុស្ស៊ី ពាក់ព័ន្ធនឹងវិស័យថាមពល និងធនាគារ – Reuters ៥. អ៉ីស្រាអែលបញ្ចេញយន្តហោះចម្បាំង ២០០គ្រឿងវាយលុកអ៉ីរ៉ង់ – CNN #ams1minute

  • សម្តេចតេជោ៖ ការគេចវេសណាមួយមិនហ៊ានចូលតាមផ្លូវតុលាការ មានន័យស្មើជាមួយការប្រព្រឹត្តបទល្មើស

    សម្តេចតេជោ៖ ការគេចវេសណាមួយមិនហ៊ានចូលតាមផ្លូវតុលាការ មានន័យស្មើជាមួយការប្រព្រឹត្តបទល្មើស

    និងការមិនគោរពច្បាប់ ក្នុងសណ្តាប់ធ្នាប់ពិភពលោកមួយដែលគោរពច្បាប់។ កម្ពុជាអំពាវនាវដល់បណ្តារដ្ឋដែលអនុវត្តនយោបាយការបរទេសផ្អែកលើច្បាប់ លើកទឹកចិត្តដល់ភាគីថៃ ដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងព្រំដែនជាមួយកម្ពុជាលើ៤ចំណុច៖ ទី១ តំបន់មុំបីនៃព្រំដែនកម្ពុជា-ឡាវ-ថៃទី២ ប្រាសាទតាមាន់ធំទី៣ ប្រាសាទតាមាន់តូច និងទី៤ ប្រាសាទតាក្របី។ កម្ពុជាមិនស្នើសុំអាវុធ-គ្រាប់ ដើម្បីវាយប្រយុទ្ធបង្ហូរឈាមគ្នារវាងកម្ពុជានិងថៃនោះទេ តែកម្ពុជាស្នើសុំឱ្យលើកទឹកចិត្តដោះស្រាយដោយសន្តិវិធីតាមរយៈការចរចា តាមយន្តការទ្វេភាគីផង និងតាមផ្លូវតុលាការផង។ ការដោះស្រាយតាមផ្លូវតុលាការមិនមែនជាការបង្កហេតុបង្កសង្រ្គាមនោះឡើយ តែជាការដោះស្រាយដោយសន្តិវិធីតាមផ្លូវច្បាប់បញ្ជៀសការបង្ហូរឈាមនាពេលអនាគត។ ១៣ មិថុនា ២០២៥ #ams1minute

  • អភិបាលខេត្តតាកែវ បានអំពាវនាវពលករខ្មែរ ដែលវិលមកពីប្រទេសថៃ អាចមកដាក់ពាក្យធ្វើការនៅក្នុងខេត្តតាកែវ ខណៈបច្ចុប្បន្នមានតម្រូវការកម្មករប្រមាណ ១៤ ០០០នាក់

    អភិបាលខេត្តតាកែវ បានអំពាវនាវពលករខ្មែរ ដែលវិលមកពីប្រទេសថៃ អាចមកដាក់ពាក្យធ្វើការនៅក្នុងខេត្តតាកែវ ខណៈបច្ចុប្បន្នមានតម្រូវការកម្មករប្រមាណ ១៤ ០០០នាក់

    សូមទាក់ទងមកមន្ទីរការងារ តាមលេខទូរស័ព្ទ៖ ០១៧ ២៩៨ ៨៨៣/ ០៩៦ ២២២ ២១៧ ៥/ ០១២ ៩៧៨ ២៦៣/ ០១០ ៩៨៩ ៨៥៨។ 📸 Gazette ប្រជាជន #ams1minute

  • ស្ពានខ្ពស់ជាងគេនៅកម្ពុជា​ | The tallest bridge in Cambodia

    ស្ពានខ្ពស់ជាងគេនៅកម្ពុជា​ | The tallest bridge in Cambodia

    📍ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ 🎥 MLMUPC #ams1minute

  • របាយការណ៍នៅថ្ងៃទី១២ មិថុនា

    របាយការណ៍នៅថ្ងៃទី១២ មិថុនា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៤នាក់ និងរបួស ៦នាក់។ ២. កូវីដ ករណីថ្មី ១១នាក់ អ្នកជាសះស្បើយ ៧នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១៣ មិថុនា ២០២៥ #ams1minute