-
កិច្ចប្រជុំកិច្ចប្រជុំគណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC)

នឹងមិនបានលទ្ធផលអ្វីជាដុំកំភួនឡើយ ព្រោះសិទ្ធិអំណាចនិងភារកិច្ចរបស់ JBC ពុំអាចជួយរកដំណោះស្រាយលើភាពតានតឹងរវាងកម្ពុជា-ថៃ លើបញ្ហាប្រាសាទទាំងបី និងតំបន់មុំ៣នាពេលបច្ចុប្បន្ននេះបានឡើយ។ ម្យ៉ាងទៀត រាជរដ្ឋាភិបាលថៃដឹកនាំដោយកូនស្រីលោក ថាក់ស៊ីន ដូចជារបូតអំណាចលើការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាបាត់ទៅហើយចាប់តាំងពីថ្ងៃទី៦ មិថុនា ២០២៥ នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិថៃ ដែលអំណាចត្រូវបានធ្លាក់ទៅលើទាហាន ជាពិសេសមេទ័ពជើងគោក។ ✍️ ពុយ គា #ams1minute
-
ជាទម្លាប់ រាល់កិច្ចប្រជុំដែលមានប្រធានបទក្តៅៗ គេមិនអាចយកវេទិកាទូលាយ ឬពេញអង្គមកជជែកភ្លាមទេ

-
នៅពីក្រៅឆាកនៃកិច្ចប្រជុំព្រំដែនកម្ពុជា-ថៃ

មហាជនទូទៅទាំងកម្ពុជានិងថៃហាក់ដូចជាទន្ទឹងរង់ចាំមើលលទ្ធផលកិច្ចប្រជុំ JBC នៅពេលដែលគណៈកម្មការខ្លួនឯងប្រហែលជាលួចសើចចង់ប្រាប់ថាកិច្ចប្រជុំថ្ងៃនេះនិងបន្តទៅថ្ងៃស្អែកទៀត នឹងមិនមានអំណាចដោះស្រាយ ឬជួយបន្ថយភាពតានតឹងនៃជម្លោះព្រំដែននាពេលនេះទេ។ JBC ត្រូវបានបង្កើតឡើងដើម្បីធ្វើការរួមគ្នាលើកិច្ចការបោះបង្គោលព្រំដែនជាង៨០០គីឡូម៉ែត្ររវាងកម្ពុជា-ថៃ ដែលបានអូសបន្លាយពេលយូរណាស់ទៅហើយ។ រឿងខ័ណ្ឌសីមាជារឿងស្មុគស្មាញ ព្រោះការអះអាងលើបន្ទាត់ព្រំដែនខុសគ្នារវាងប្រទេសទាំងពីរ ដោយកម្ពុជាធ្លាប់អះអាងច្រើនលើកច្រើនសារថា ថៃបានយកផែនទីគូសដោយឯកតោភាគីមកជជែកពិភាក្សា នៅពេលដែលកម្ពុជាសំអាងលើសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤-១៩០៧។ ✍️ ពុយ គា #ams1minute
-
ដើម្បីសម្របសម្រួល និងដោះស្រាយជូនប្រជាពលរដ្ឋខ្មែរដែលវិលពីប្រទេសថៃវិញ តាមរយៈការផ្តល់សេវាស្នាក់នៅបណ្តោះអាសន្ន

-
កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ នឹងបន្តនៅថ្ងៃស្អែកវេលាម៉ោង ៩៖០០ព្រឹក ថ្ងៃទី១៥ មិថុនា ២០២៥

-
សម្តេចតេជោ៖ វិធានការដែលនាយករដ្ឋមន្ត្រីដាក់ចេញមុននេះគឺគ្រប់ជ្រុងជ្រោយដែលជួយសម្រួលដល់បងប្អូនដែលវិលត្រឡប់មកស្រុកកំណើតវិញដើម្បីរកការងារធ្វើ

ឬបង្កើតមុខរបរថ្មី ហើយអ្នកណាក៏ដោយឲ្យតែជាខ្មែរទោះមាន ឬគ្មានឯកសាររាជរដ្ឋាភិបាលទទួលយកបានទាំងអស់ដោយគ្មានការរើសអើង។ ខ្ញុំយល់ច្បាស់ថាជម្លោះព្រំដែនកម្ពុជា-ថៃនឹងអូសបន្លាយពេលយូរ ពិសេសនៅពេលកម្ពុជាដាក់ពាក្យប្តឹងទៅកាន់តុលាការយុត្តិធម៍អន្តរជាតិ (ICJ) ពេលនោះពួកជ្រុលនិយមថៃ និងយោធាថៃមួយចំនួននឹងរករឿងធ្វើបាបបងប្អូន។ #ams1minute
-
សម្តេចធិបតី៖ “រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសម្របសម្រួលដោះស្រាយ ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំរបស់បងប្អូនពលករខ្មែរពីប្រទេសថៃ៖

១.ត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន និងស្នាក់នៅ ហូបចុក បណ្ដោះអាសន្នរបស់បងប្អូននៅតំបន់ព្រំដែន ២.ត្រៀមរថយន្ត ដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។ ៣.ត្រៀមជួយស្វែងរកការងារក្នុងប្រទេសជូនបងប្អូនដែលត្រលប់មកវិញ ដោយបច្ចុប្បន្ននៅក្នុងប្រទេសយើងនៅខ្វះកម្លាំងពលកម្មជាមធ្យមជាង ៧ម៉ឺននាក់។ ៣. ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ ដល់បងប្អូនពលករខ្មែរដែលត្រូវត្រឡប់មកវិញក្នុងការសម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ចនិងសង្គមកិច្ចមួយចំនួន។ ខ្ញុំក៏សូមអំពាវនាវឲ្យសមាគមធនាគារ និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន”។ #ams1minute
-
នៅវេលាម៉ោង១២ថ្ងៃត្រង់នេះ ក្រុមការងារកិច្ចការព្រំដែនកម្ពុជា-ថៃ បានបើកកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅរាជធានីភ្នំពេញ

-
កណ្តាលថ្ងៃត្រង់ នៅបរមវិស្ណុលោក

-
ភាគីកម្ពុជា-ថៃ បានជួបប្រជុំចង្អៀតមួយដែលមានអ្នកចូលរួមត្រឹម១០នាក់ប៉ុណ្ណោះ ដោយកម្ពុជាចំនួន៥នាក់ និងថៃចំនួន៥នាក់
