Category: ឯកសារសំណេរ

  • ភាពអាក្រក់នៃការជ្រៀតជ្រែក និងការប្រើប្រាស់យោធា ក្នុងការកំណត់នូវប្រព័ន្ធអភិបាលកិច្ចផ្សេងៗនៅក្នុងប្រទេស

    ភាពអាក្រក់នៃការជ្រៀតជ្រែក និងការប្រើប្រាស់យោធា ក្នុងការកំណត់នូវប្រព័ន្ធអភិបាលកិច្ចផ្សេងៗនៅក្នុងប្រទេស

    ក្នុងសុន្ទរកថាថ្លែងនាមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦ កន្លងទៅ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា៖ ប្រវត្តិសាស្ត្របានប្រាប់យើងម្តងហើយម្តងទៀតថា ការជ្រៀតជ្រែក និងការដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះ គឺការប្រើប្រាស់ជម្រើសយោធាក្នុងការកំណត់នូវប្រព័ន្ធអភិបាលកិច្ចផ្សេងៗ មិនមែនជាដំណោះស្រាយនោះឡើយ។ ផ្ទុយទៅវិញ ជម្រើសទាំងអស់នេះ បានត្រឹមតែនាំមកនូវការបាត់បង់ជីវិត ការឈឺចាប់ និងទុក្ខវេទនាសម្រាប់មនុស្សជាតិ និងជម្លោះផ្នែកសង្គម-សេដ្ឋកិច្ច កាន់តែច្រើនជាងមុនតែប៉ុណ្ណោះ។ កម្ពុជា គឺជាឧទាហរណ៍ជាក់ស្តែង ដែលបានឆ្លងកាត់សោកនាដកម្មដ៏អាក្រក់បំផុតកាលពីអតីតកាល ហើយបច្ចុប្បន្ន ការអនុវត្តនូវគោលនយោបាយដដែលនេះ កំពុងតែកើតឡើងនៅប្រទេសអាហ្វហ្គានីស្ថាន។ ឆ្លងកាត់នូវមេរៀនប្រវត្តិសាស្រ្តទាំងឡាយនេះ បានបង្ហាញយ៉ាងច្បាស់ថា ការគោរពនូវបំណងប្រាថ្នានៃប្រជាជាតិនីមួយៗ និងសិទ្ធិរបស់ប្រជាជនក្នុងការសម្រេចចិត្តដោយខ្លួនឯង គឺជាគុណតម្លៃមួយដ៏ធំធេង។ ប្រទេសធំ និងតូច តែងតែមានប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណីរបៀបរបបរស់នៅ និងការរៀបចំនយោបាយខុសៗគ្នា។ ប្រទេសនីមួយៗមិនគួរត្រូវបានបង្អាក់ដំណើរ ដោយសារតែការដាក់ទណ្ឌកម្មជាឯកតោភាគី ការហាមឃាត់ ឬវិធានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចផ្សេងទៀត ដែលរំលោភបំពានលើច្បាប់អន្តរជាតិ និងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិនោះឡើយ។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ការជ្រៀតជ្រែក #យោធា #កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស #ប្រព័ន្ធអភិបាលកិច្ច Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • អភិបាលខេត្ដស្ទឹងត្រែង ១៩៧៩ ដល់ ២០២២

    អភិបាលខេត្ដស្ទឹងត្រែង ១៩៧៩ ដល់ ២០២២

    #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ឥស្សរជនឆ្នើមកម្ពុជា #អភិបាលខេត្ដស្ទឹងត្រែង Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • ការបោះឆ្នោតនៅកម្ពុជារវាងឆ្នាំ ១៩៥០-២០២២

    ការបោះឆ្នោតនៅកម្ពុជារវាងឆ្នាំ ១៩៥០-២០២២

    #សច្ចធម៌ប្រវត្ដិសាស្រ្ដ #សន្តិភាព #ការអភិវឌ្ឍ #ព្រះរាជាណាចក្រកម្ពុជា #លទ្ធិប្រជាធិបតេយ្យ #សុខសន្តិភាព #ស្ថេរភាពនយោបាយ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • ដំណេីរការកសាង​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា​ ប្រកបដោយភាពត្រឹមត្រូវ​ សេរីភាព​​ និងភាពចាស់ទុំផ្នែកនយោបាយ

    ដំណេីរការកសាង​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា​ ប្រកបដោយភាពត្រឹមត្រូវ​ សេរីភាព​​ និងភាពចាស់ទុំផ្នែកនយោបាយ

    ប្រជាជនកម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ ដែលបានបញ្ជាក់យ៉ាងច្បាស់អំពីភាពត្រឹមត្រូវ​ សេរីភាព​ យុត្តិធម៌​ និងចាស់ទុំនៃដំណេីរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ប្រជាជនគ្រប់រូបមានសិទ្ធិពេញលេញ ដោយគ្មានការបង្ខិតបង្ខំ គំរាមកំហែង ក្នុងការជ្រើសរើស និងគាំទ្រចំពោះបុគ្គល ឬគណបក្សនយោយបាយដែលខ្លួនពេញចិត្ត ដែលប្រជាជនទុកចិត្តថា​នឹងដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពរីកចម្រើនរុងរឿង​ និង​សុខុដុមរមនា។ អ្វីទាំងអស់នេះ ក៏ព្រោះតែប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាពនយោបាយ​ ទើបយើងអាចដំណើរការបានយ៉ាងរលូននូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នោះគឺ ​”ការបោះឆ្នោត”៕ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #សន្តិភាព #ការអភិវឌ្ឍ #ព្រះរាជាណាចក្រកម្ពុជា #លទ្ធិប្រជាធិបតេយ្យ #សុខសន្តិភាព #ស្ថេរភាពនយោបាយ #ការបោះឆ្នោត Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • សម្តេចតេជោ តែងតែចាត់ទុកសុខទុក្ខប្រជាពលរដ្ឋ ជាសុខទុក្ខរបស់សម្តេច។ ហេតុនេះ ទីណាប្រជាពលរដ្ឋមានទុក្ខលំបាក ទីនោះមានវត្តមានសម្តេចតេជោ ហ៊ុន សែន

    សម្តេចតេជោ តែងតែចាត់ទុកសុខទុក្ខប្រជាពលរដ្ឋ ជាសុខទុក្ខរបស់សម្តេច។ ហេតុនេះ ទីណាប្រជាពលរដ្ឋមានទុក្ខលំបាក ទីនោះមានវត្តមានសម្តេចតេជោ ហ៊ុន សែន

    ហេតុនេះហើយ ទើបសម្តេចទទួលបាននូវការគាំទ្រពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់ ដែលបានបង្កឱ្យមានឱកាសបម្រើ កសាង និងអភិវឌ្ឍប្រទេសរហូតមកដល់បច្ចុប្បន្ន។ ប្រជាពលរដ្ឋ នៅតែមានជំនឿជឿជាក់លើអគ្គមគ្គទេសន៍នៃសន្តិភាពសម្តេចតេជោសែន ថានឹងបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកអភិវឌ្ឍនភាពរុងរឿង ស្មើមុខស្មើមាត់លើឆាកអន្តជាតិទាំងក្នុងតំបន់ និងទូទាំងសាកលលោក។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #សន្តិភាព #ការអភិវឌ្ឍ#ព្រះរាជាណាចក្រកម្ពុជា #សម្តេចតេជោហ៊ុនសែន Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • បន្ទាប់ពីបេសកកម្ម UNTAC ត្រូវបានបញ្ចប់ កម្ពុជាបានរក្សាខ្លួន ជារដ្ឋអធិបតេយ្យពេញលេញ ក្នុងឋានៈជាសមាជិកពេញសិទ្ធិនៃអង្គការសហប្រជាជាតិ និងជាអ្នកសម្រេចជោគវាសនាជាតិមាតុភូមិដោយខ្លួនឯង ដោយមិនស្ថិតក្រោមអាណាព្យាបាលរបស់អន្តរជាតិនោះឡើយ។

    បន្ទាប់ពីបេសកកម្ម UNTAC ត្រូវបានបញ្ចប់ កម្ពុជាបានរក្សាខ្លួន ជារដ្ឋអធិបតេយ្យពេញលេញ ក្នុងឋានៈជាសមាជិកពេញសិទ្ធិនៃអង្គការសហប្រជាជាតិ និងជាអ្នកសម្រេចជោគវាសនាជាតិមាតុភូមិដោយខ្លួនឯង ដោយមិនស្ថិតក្រោមអាណាព្យាបាលរបស់អន្តរជាតិនោះឡើយ។

    #សច្ចធម៌ប្រវត្ដិសាស្រ្ដ #អង្គការសហប្រជាជាតិ #រដ្ឋអធិបតេយ្យ #UNTAC #ឥស្សរជនឆ្នើមកម្ពុជា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • កុមារាកុមារី ដែលគួរតែកាន់ប៊ិចកាន់សៀវភៅចូលសិក្សានៅក្នុងសាលារៀន បែរជាប្ដូរមកកាន់កាំភ្លើង និងត្រូវបានបង្ខិតបង្ខំឱ្យធ្វើការហួសកម្លាំង ក្រោមមាគ៌ានៃការដឹកនាំដ៏ឆ្គួតលេលា របស់ពួកខ្មែរក្រហម ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ នៃរបបកម្ពុជាប្រជាធិបតេយ្យ។

    កុមារាកុមារី ដែលគួរតែកាន់ប៊ិចកាន់សៀវភៅចូលសិក្សានៅក្នុងសាលារៀន បែរជាប្ដូរមកកាន់កាំភ្លើង និងត្រូវបានបង្ខិតបង្ខំឱ្យធ្វើការហួសកម្លាំង ក្រោមមាគ៌ានៃការដឹកនាំដ៏ឆ្គួតលេលា របស់ពួកខ្មែរក្រហម ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ នៃរបបកម្ពុជាប្រជាធិបតេយ្យ។

    ##សន្តិភាព #សច្ចធម៌ប្រវត្ដិសាស្រ្ដ #អតីតកាល #បច្ចុប្បន្នកាល #ទិវាកុមារអន្ដរជាតិ #កុមារាកុមារី #ដំណើរកម្ពុជា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • អបអរសាទរទិវាកុមារអន្ដរជាតិ ១ មិថុនា International Children’s Day 

    អបអរសាទរទិវាកុមារអន្ដរជាតិ ១ មិថុនា International Children’s Day 

    ចាប់តាំងពីឆ្នាំ១៩៥០មក ប្រទេសជាច្រើននៅលើសកលលោក រួមទាំងកម្ពុជាផង បានប្រារព្ធទិវាកុមារអន្តរជាតិ ថ្ងៃទី០១ មិថុនា។ ការប្រារព្ធទិវានេះ ដើម្បីក្រើនរំលឹក និងបង្កើនការយកចិត្តទុកដាក់ ពិសេសចំពោះកុមារទាំងក្នុងជីវភាពរស់នៅ និងផ្នែកច្បាប់។ ដោយឡែក សិទ្ធិ និងការគាំពារកុមារនៅកម្ពុជា ត្រូវបានលុបបំបាត់ចោលដល់ឬស្សគល់ដោយពួកបាតដៃប្រឡាក់ឈាមខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥ ដល់ ១៩៧៩ នៃរបបកម្ពុជាប្រជាធិបតេយ្យ។ កុមារត្រូវបានបំបែកចេញពីឪពុកម្តាយ និងបង្ខំឱ្យធ្វើការជាទម្ងន់នៅការដ្ឋានការងារ ឬតាមវាល ដូចមនុស្សពេញវ័យដែរ ជាមួយនឹងរបបអាហារទទួលបានតិចតួចបំផុត។ កុមារត្រូវបានបនខ្មែរក្រហមចាប់វាយ ធ្វើទារុណកម្ម ព្រោះតែលួចរត់ទៅជួបឪពុកម្តាយបងប្អូន។ ក្រោយរបបយង់ឃ្នងខ្មែរក្រហមដួលរលំ កុមារទាំងឡាយ ត្រូវបានទទួលនូវការយកចិត្តទុកដាក់គាំពារទាំងជីវភាពរស់នៅ និងផ្នែកច្បាប់ឡើងវិញ។ កុមារគ្រប់រូបមានឱកាសរស់នៅ និងទទួលបានការបីបាច់ថ្នាក់ថ្នមពីឪពុកម្តាយ ឬអាណាព្យាបាល។ កុមារទាំងអស់បានទៅសាលារៀន និងលេងជួបជុំមិត្តភក្តិដោយក្តីសប្បាយរីករាយ។ #សន្តិភាព #សច្ចធម៌ប្រវត្ដិសាស្រ្ដ #អតីតកាល #បច្ចុប្បន្នកាល #ទិវាកុមារអន្ដរជាតិ #កុមារ  Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • បទពាក្យប្រាំបី៖ ខន្ដី

    បទពាក្យប្រាំបី៖ ខន្ដី

    #ប្រវត្ដិសាស្រ្ដកម្ពុជា #ខន្តី #បទពាក្យប្រាំបី #សច្ចធម៌ប្រវត្ដិសាស្រ្ដ #យ័ញសុមេដ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel

  • ស្ពានជ្រោយចង្វារ

    ស្ពានជ្រោយចង្វារ

    ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ហៅស្ពានជ្រោយចង្វារ ដែលត្រូវបានកសាងក្នុងសម័យសង្គមរាស្ត្រនិយមឆ្នាំ១៩៦៦ ត្រូវបានបំផ្លិចបំផ្លាញស្ទើរទាំងស្រុង នាឆ្នាំ១៩៧២ ក្នុងដំណាក់កាល ដែលកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ។  ក្រោយមក ស្ពានជ្រោយចង្វារនេះ ក៏ត្រូវបានជួសជុលឡើងវិញ និងដាក់ឱ្យដំណើរការនៅឆ្នាំ១៩៩៤។ ជាមួយគ្នានោះ ស្ពានជ្រោយចង្វារទី២ ក៏ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ នៅឆ្នាំ២០១៤ ស្របនឹងកំណើនប្រជាជនក្នុងរាជធានីភ្នំពេញដ៏ច្រើន។ ក្នុងសម័យកាលសង្គ្រាម កុំថាឡើយការអភិវឌ្ឍ សូម្បីតែការថែរក្សានូវសមិទ្ធផលជាតិ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ក៏មិនអាចទៅរួចផង។ មានសន្តិភាព ទើបប្រទេសមានឱកាសក្នុងការអភិវឌ្ឍយ៉ាងពេញលេញ ប្រកបដោយនិរន្តរភាព។ #ប្រវត្ដិសាស្រ្ដកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #សន្តិភាព #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #ស្ពានជ្រោយចង្វារ #កម្ពុជា #ជប៉ុន Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel