-
តើខ្មែរក្រហមសម្គាល់លើអ្វីដែលហៅថា “ប្រជាជនថ្មី”?
ចូលរួមឆ្លើយសំណួរទាំងអស់គ្នា ដើម្បីទទួលបានចំណេះដឹង ! អ្នកទាំងអស់គ្នាអាចធ្វើការចូលរួមឆ្លើយនូវសំណួរបានតាមរយៈ តំណភ្ជាប់ទៅកាន់គណនីហ្វេសប៊ុករបស់យើងខ្ញុំ ដែលមានដាក់ជូននៅខាងក្រោមបាន។ #ប្រវត្ដិសាស្រ្ដកម្ពុជា#ក្អែកខ្មៅ#ខ្មែរក្រហម#KhmerRouge Facebook Page: Black-CrowTelegram Channel
-
ការរៀបចំសហករណ៍ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
ខ្មែរក្រហមបានរៀបចំប្រជាជននៅតំបន់រំដោះជាក្រុមប្រវាស់ដៃ មានចំនួនចាប់ពី ១០ ទៅ ៣០ គ្រួសារ។ ក្រុមប្រវាស់ដៃ ត្រូវរៀបចំជាសហករណ៍កម្រិតទាប ដែលមានច្រើនគ្រួសារ ឬមួយភូមិទាំងមូល។ សហករណ៍កម្រិតទាប ត្រូវរៀបចំជាសហករណ៍កម្រិតខ្ពស់ ដែលមានចាប់ពី ៣ ទៅ ៤ ភូមិ ឬ ឃុំមួយទាំងមូល។ ការរៀបចំសហករណ៍នេះ គឺខ្មែរក្រហមចង់លុបបំបាត់ចោលកម្មសិទ្ធិឯកជននិងរបបមូលធននិយម ហើយដើម្បីពង្រឹងវណ្ណៈកម្មករ និងកសិកររបស់ខ្លួន។ #ប្រវត្ដិសាស្រ្ដកម្ពុជា #ក្អែកខ្មៅ #ខ្មែរក្រហម #សហករណ៍ Facebook Page: Black-Crow Telegram Channel
-
តើប្រជាជនបែបណាដែលខ្មែរក្រហមចាត់ទុកថាជាប្រជាជនចាស់?
ចូលរួមឆ្លើយសំណួរទាំងអស់គ្នា ដើម្បីទទួលបានចំណេះដឹង ! អ្នកទាំងអស់គ្នាអាចធ្វើការចូលរួមឆ្លើយនូវសំណួរបានតាមរយៈ តំណភ្ជាប់ទៅកាន់គណនីហ្វេសប៊ុករបស់យើងខ្ញុំ ដែលមានដាក់ជូននៅខាងក្រោមបាន។ #ប្រវត្ដិសាស្រ្ដកម្ពុជា#ក្អែកខ្មៅ#ខ្មែរក្រហម#KhmerRouge Facebook Page: Black-CrowTelegram Channel
-
តើអ្វីទៅជាគោលដៅចម្បងនៃផែនការ ៤ឆ្នាំ របស់ខ្មែរក្រហម?
ចូលរួមឆ្លើយសំណួរទាំងអស់គ្នា ដើម្បីទទួលបានចំណេះដឹង ! អ្នកទាំងអស់គ្នាអាចធ្វើការចូលរួមឆ្លើយនូវសំណួរបានតាមរយៈ តំណភ្ជាប់ទៅកាន់គណនីហ្វេសប៊ុករបស់យើងខ្ញុំ ដែលមានដាក់ជូននៅខាងក្រោមបាន។ #ប្រវត្ដិសាស្រ្ដកម្ពុជា#ក្អែកខ្មៅ#ខ្មែរក្រហម#KhmerRouge Facebook Page: Black-CrowTelegram Channel
-
គោលនយោបាយផែនការ ៤ឆ្នាំ របស់ខ្មែរក្រហម
ផែនការ ៤ឆ្នាំ គឺខ្មែរក្រហមបានអនុវត្តនយោបាយសមូហភាវូបនីយកម្ម ដោយប្រមូលយកទ្រព្យសម្បត្តិឯកជនទាំងអស់ (រួមទាំងសម្ភារផ្ទះបាយ) ទុកជាសម្បត្តិរួម និងប្រើប្រាស់រួម និងបែងចែកកម្លាំងពលកម្មទៅតាមក្រុមរៀងៗខ្លួនទៅតាមអាយុ ភេទ និងវណ្ណៈសង្គម ដូចជាបុរស ស្រ្តី យុវជន កុមារ។ ក្នុងរបបដ៏ប្រល័យនេះ គ្មាននរណាម្នាក់ដែលគេចផុតពីការបង្ខំឱ្យធ្វើការងារដ៏លំបាកនោះទេ លើកលែងតែទារក ឬកុមារតូចៗប៉ុណ្ណោះ៕ #ប្រវត្ដិសាស្រ្ដកម្ពុជា#ក្អែកខ្មៅ#ខ្មែរក្រហម#ផែនការ៤ឆ្នាំ Facebook Page: Black-CrowTelegram Channel
-
ពាក្យ “សហករណ៍” ក្នុងរបបកម្ពុជាប្រជាធិបតេយ្យមានន័យដូចម្ដេច?
ចូលរួមឆ្លើយសំណួរទាំងអស់គ្នា ដើម្បីទទួលបានចំណេះដឹង ! អ្នកទាំងអស់គ្នាអាចធ្វើការចូលរួមឆ្លើយនូវសំណួរបានតាមរយៈ តំណភ្ជាប់ទៅកាន់គណនីហ្វេសប៊ុករបស់យើងខ្ញុំ ដែលមានដាក់ជូននៅខាងក្រោមបាន។ #ប្រវត្ដិសាស្រ្ដកម្ពុជា #នយោបាយឈ្នះឈ្នះ Facebook Page: Black-CrowTelegram Channel
-
នយោបាយមហាលោតផ្លោះ មហាអស្ចារ្យរបស់ ប៉ុល ពត
នេះគឺជានយោបាយដឹកនាំប្រទេសកុម្មុយនីស្តភ្លាមៗ ដោយមិនបាច់ឆ្លងកាត់ដំណាក់កាលសង្គមនិយមឡើយ ដែលនយោបាយនេះផ្ដើមឡើយដោយគោលដៅចំនួនពីរធំៗរួមមាន៖ ការធ្វើឱ្យសេដ្ឋកិច្ចឧស្សាហកម្មចិនដើរទាន់ប្រទេសលោកខាងលិច និងកែប្រែសង្គមមួយឱ្យក្លាយទៅជាសមូហភាព។ ប៉ុន្តែ ចុងក្រោយការអនុវត្តគោលនយោបាយដ៏ឆ្កួតលេលានេះ ត្រូវបរាជ័យ និងបានធ្វើឱ្យប្រជាជនខ្មែរស្លូតត្រង់ជាង ៣ លាននាក់ ត្រូវបាត់បង់ជីវិត។ #ប្រវត្ដិសាស្រ្ដកម្ពុជា #នយោបាយឈ្នះឈ្នះ Facebook Page: Black-CrowTelegram Channel
-
តើគោលការណ៍សំខាន់បំផុតនៃផែនការ ៤ឆ្នាំ របស់ខ្មែរក្រហមជាអ្វី?
ចូលរួមឆ្លើយសំណួរទាំងអស់គ្នា ដើម្បីទទួលបានចំណេះដឹង ! អ្នកទាំងអស់គ្នាអាចធ្វើការចូលរួមឆ្លើយនូវសំណួរបានតាមរយៈ តំណភ្ជាប់ទៅកាន់គណនីហ្វេសប៊ុករបស់យើងខ្ញុំ ដែលមានដាក់ជូននៅខាងក្រោមបាន។ #ប្រវត្ដិសាស្រ្ដកម្ពុជា #នយោបាយឈ្នះឈ្នះ Facebook Page: Black-CrowTelegram Channel
-
តួនាទីយុវជនក្នុងគ្រាសន្តិភាព
ពាក្យថា «សន្តិភាព» មួយម៉ាត់ ស្តាប់ទៅហាក់បីដូចជាសាមញ្ញណាស់ ប៉ុន្តែមានអត្ថន័យធំធេង លើសពីសម្បត្តិមហាសាលដែលមិនអាចកាត់ថ្លៃបាន។ បើយើងក្រឡេកទៅមើលអតីតកាលរាប់សតវត្សមកហើយ កម្ពុជាហាក់ពុំដែលស្គាល់នូវអ្វីដែលហៅថា «សន្តិភាព» នោះទេ។ មកដល់របបប្រល័យពូជសាសន៍ ប៉ុល ពត បានធ្វើឱ្យប្រជាជនកម្ពុជារស់នៅក្នុងឋាននរកទាំងរស់។ រហូតដល់ថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ កម្ពុជាបានបញ្ចប់នូវសករាជដ៏ភ័យខ្លាចខ្មៅងងឹត ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ហើយបើកឡើងវិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ការផ្តួលរំលំរបបយង់ឃ្នង និងបញ្ចប់សង្គ្រាមស៊ីវិល មិនមែនជារឿងចៃដន្យនោះទេ គឺកើតចេញពីការលះបង់សាច់ស្រស់ ឈាមស្រស់ របស់ថ្នាក់ដឹកនាំ វីរៈយុទ្ធជន យុទ្ធនារី ដែលបានយកជីវិតជាដើមទុន ដើម្បីដណ្តើមមកវិញនូវសុខសន្តិភាពជូនប្រជាជាតិ និងបន្តថែរក្សាជូនប្រជាពលរដ្ឋខ្មែរគ្រប់ជំនាន់។ ការធ្វើឱ្យមានសន្តិភាពជារឿងពិបាកមួយស្រាប់ទៅហើយ ប៉ុន្តែការថែរក្សាឱ្យបានសិ្ថតស្ថេរគង់វង្ស រឹតតែជាការងារមួយដ៏លំបាកទ្វេដង ដូច្នេះហើយដើម្បីថែរក្សាម្លប់ដ៏ត្រជាក់នៃសន្តិភាពនេះ ក្នុងនាមយើងជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ ពិតជាដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការថែរក្សានូវដើមឈើសន្តិភាព ដែលវីរៈជនយើងបានបូជា លះបង់អាយុជីវិត ដើម្បីសន្តិភាពនេះ ជូនដល់យើងជាអ្នកជំនាន់ក្រោយ។ ហេតុដូច្នេះ យើងជាយុវជនជំនាន់ក្រោយ ត្រូវតែមានកាតព្វកិច្ចចូលរួមថែរក្សាសន្តិភាពដែលបានមកយ៉ាងលំបាកនេះ ឱ្យខាងតែបាន។ ក្នុងនាមជាយុវជនខ្មែរ ត្រូវតែស្រឡាញ់ជាតិមាតុភូមិ និងមានមោទនភាពចំពោះជាតិសាសន៍ខ្លួន ទទួលស្គាល់ពង្សាវតារ…
-
នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១ ជាថ្ងៃបញ្ចប់នៃសវនាបណ្ដឹងសាទុក្ខលើសំណុំរឿង០០២/០២ របស់អតីតមេដឹកនាំខ្មែរក្រហម លោក ខៀវ សំផន
សវនាការនេះ អាចចាត់ទុកថាជាសវនាការជាសាធារណៈចុងក្រោយរបស់មេដឹកនាំខ្មែរក្រហម ថ្លែងទៅកាន់តុលាការ និងជនរួមជាតិ ជាពិសេសរងគ្រោះទាំងឡាយ ធ្វើឡើងដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬ សាលាក្តីខ្មែរក្រហម។ អ្វីជាការកត់សម្គាល់ សម្តីចុងក្រោយរបស់មេដឹកនាំនៃរបបប្រល័យពូជសាសន៍ ដែលធ្វើឱ្យប្រជាជនខ្មែរស្លូតត្រង់បាត់បង់ជីវិតជាង ៣ លាននាក់ ក្រោមកណ្តាប់ដៃរបស់ខ្លួននោះ គឺជនជាប់ចោទបានបង្ហាញនូវភាពកំសាកក្នុងការទទួលកំហុស។ ខៀវ សំផន មិនត្រឹមតែមិនបាននិយាយសុំទោស និងបង្ហាញការទទួលខុសត្រូវប៉ុណ្ណោះទេ ប៉ុន្តែមេដឹកនាំរូបនេះ បានច្រានចោលរាល់ការចោទប្រកាន់របស់តុលាការថែមទៀតផង។ ការមិនសុំទោសរបស់មេដឹកនាំរូបនេះ មានន័យថា មិនទទួលស្គាល់កំហុស មិនទទួលស្គាល់របបប្រល័យពូជសាសន៍នៅក្នុងប្រទេសកម្ពុជា គឺស្មើនឹងកម្ពុជាគ្មានរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម។ សច្ចភាពនៃរបបប្រល័យពូជសាសន៍ នៅតែជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលដក់ជាប់នៅក្នុងចិត្តប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែលបានរស់រៀនមានជីវិតពីរបបដ៏ខ្មៅងងឹតនេះ។ ដ្បិតមានការមិនទទួលស្គាល់កំហុស ដែលខ្លួន និងបក្ខពួករបស់ខ្លួនបានប្រព្រឹត្តលើប្រជាជនកម្ពុជាដ៏ស្លូតត្រង់ក៏ដោយ ប៉ុន្តែសច្ចធម៌ប្រវត្តិសាស្រ្ដនេះ គឺមិនត្រូវបានបំភ្លេច បំភ្លើស និងបំផ្លាញបានឡើយ៕ #ប្រវត្ដិសាស្រ្ដកម្ពុជា #ក្អែកខ្មៅ #មេដឹកនាំខ្មែរក្រហម #ខៀវសំផន Facebook Page: Black-CrowTelegram Channel