-
ការធានាកម្មសិទ្ធិ ទ្រព្យសម្បត្តិទាំងចលនទ្រព្យ និងអចលនទ្រព្យ នៃគោលនយោបាយឈ្នះ-ឈ្នះ

-
មនុស្សបង្កើតសង្រ្គាម សង្រ្គាមសម្លាប់មនុស្ស

-
បទកាកគតិ ៖ ស្ដីពីសត្វក្ដាម

-
ប្រវត្តិសាស្ត្រ ត្រូវចងចាំ

កាលសម័យដើមទសវត្សរ៍១៩៧០ អាមេរិកបានដាក់ទ័ពនៅវៀតណាម តែគ្មានវត្ដមានទ័ពនៅកម្ពុជាទេ គ្រាន់តែផ្តល់ជាអាវុធ ក្រុមជំនាញយោធា និងជួយបញ្ជូនយន្តហោះចម្បាំងទៅទម្លាក់គ្រាប់បែកលើយោធាខ្មែរក្រហម រួមទាំងលើខ្សែវាយលុករបស់ខ្មែរក្រហម ដើម្បីកុំឱ្យពួកខ្មែរក្រហមក្រសោបយក ភ្នំពេញ បានលឿនពេក។ ក្រោយមកទៀត បន្ទាប់ពីចេញអស់ពីវៀតណាមហើយ ទ័ព អាមេរិក ក៏ត្រូវបោះបង់ចោលនូវរបប លន់ នល់ នៅកម្ពុជាដូចគ្នា៕ #ប្រវត្ដិសាស្រ្ដកម្ពុជា#KhmerRouge#ក្អែកខ្មៅ Facebook Page: Black-CrowTelegram Channel
-
ឃ្លាំងដាក់សម្ភារជើងភ្នំ

លាំងដាក់សម្ភារនេះ មិនមែនសម្រាប់រក្សាសម្ភារប្រើប្រាស់ធម្មតានោះឡើយ ប៉ុន្តែគឺជាទីតាំងដែលបម្រើដល់ការធ្វើសង្គ្រាម និងជាទីកន្លែងសម្លាប់ប្រជាពលរដ្ឋ ដែលត្រូវបានពួកមេដឹកនាំខ្មែរក្រហមចោតថាជាខ្មាំង និងជារដ្ឋការចាស់សម័យ លន់ នល់។ នៅក្នុងបរិវេណនៃទីតាំងឃ្លាំងនេះ គឺមានអាគារចំនួន បួន៖ អគារទី១ សម្រាប់ដាក់ឡតមីន អគារទី២ សម្រាប់ដាក់កឹបមីន អគារទី៣ សម្រាប់ដាក់កឹបមីនមិនទាន់ច្នៃហើយ និងអគារទី៤ សម្រាប់ដាក់ខោអាវ មួក និងស៊ីទែនប្រេង៕ #ប្រវត្ដិសាស្រ្ដកម្ពុជា #KhmerRouge #ក្អែកខ្មៅ Facebook Page: Black-CrowTelegram Channel
-
មជ្ឈមណ្ឌលសន្តិភាព អន្លង់វែង

មជ្ឈមណ្ឌលសន្តិភាព ស្ថិតនៅក្នុងភូមិអន្លង់វែង ដែលជាភូមិជនបទតូចមួយនៅភាគខាងជើងនៃប្រទេសកម្ពុជា ស្ថិតក្នុងខេត្ដឧត្ដរមានជ័យ ត្រូវបានបញ្ចូលក្នុងប្រវត្តិខ្មែរក្រហម។ តំបន់នេះ គឺជាទីតាំងដំបូងដែលត្រូវបានរំដោះដោយពួកខ្មែរក្រហម (អំឡុងឆ្នាំ១៩៧០) និងជាទីបញ្ជាការចុងក្រោយរបស់ខ្មែរក្រហមមុនពេលប្រគល់ខ្លួនដល់រដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ១៩៩៩៕ #ប្រវត្ដិសាស្រ្ដកម្ពុជា #KhmerRouge #មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង Facebook Page: Black-CrowTelegram Channel
-
ស្រែគំរូ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

ស្រែជាទីកន្លែងសម្រាប់កសិករធ្វើស្រូវ ប៉ុន្តែ ស្រែគំរូត្រូវបាន តាម៉ុក បង្កើតឡើងសម្រាប់ជាទីតាំងលាក់ខ្លួនរបស់ ប៉ុល ពត និងក្រុមមេដឹកនាំខ្មែរក្រហមមួយចំនួនទៀតទៅវិញ។ យើងអាចសន្មត់បានថា ក្រៅពីជំនាញដឹកនាំប្រទេសឱ្យវិលទៅរកឆ្នាំសូន្យនោះ អតីតមេដឹកនាំខ្មែរក្រហមក៏មាននូវជំនាញរត់គេច និងលាក់ខ្លួនផងដែរ។ ទង្វើទាំងអស់នេះបានឆ្លុះបញ្ចាំងឲ្យឃើញថា អតីតមេដឹកនាំទាំងនោះ ហ៊ានធ្វើគ្រប់សបសសព្វបែបយ៉ាងដើម្បីអំណាច និងដើម្បីសម្រេចនៅមហិច្ឆតាដ៏ខ្មៅងងឹតរបស់ខ្លួន៕ #ប្រវត្ដិសាស្រ្ដកម្ពុជា #KhmerRouge #ស្រែគំរូ Facebook Page: Black-CrowTelegram Channel
-
បទកាកគតិ ៖ ស្ដីពីសត្វក្របី

-
កន្លែងកែច្នៃគ្រាប់កាំភ្លើងលើភ្នំ២០០

នៅក្នុងសម័យសន្តិភាព ភ្នំគឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ប៉ុន្តែនាសម័យខ្មែរក្រហម តាម៉ុក បានប្រែក្លាយ ភ្នំ២០០ ទៅជាកន្លែងកែច្នៃគ្រាប់កាំភ្លើងប្រភេទ AK47 និង AK57 ដើម្បីប្រយុទ្ធប្រឆាំងជាមួយកម្លាំងរដ្ឋាភិបាល។ កម្លាំងមនុស្សប្រហែល ១២នាក់ ធ្វើការរួមគ្នាដើម្បីកែច្នៃគ្រាប់ចំនួន ៥០០០ ទៅ ៦០០០គ្រាប់ ក្នុងមួយថ្ងៃ។ ទីតាំងនេះគឺស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ៕ #ប្រវត្ដិសាស្រ្ដកម្ពុជា#តាម៉ុក#KhmerRouge#ភ្នំ២០០ Facebook Page: Black-CrowTelegram Channel
-
តើការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្ដិនៃគោលនយោបាយ ឈ្នះ ឈ្នះ មិនសំដៅលើអ្វី?
