Category: ឯកសារសំណេរ

  • សហករហ៍ ៣ ក្រុម របស់ខ្មែរក្រហម

    សហករហ៍ ៣ ក្រុម របស់ខ្មែរក្រហម

    សហករណ៍ដែលខ្មែរក្រហមបានបង្កើតឡើង មានការប្រែប្រួលពីមួយដំណាក់កាលទៅមួយដំណាក់កាល ចំណែកចំនួនមនុស្ស និងទំហំការងារក៏ខុសគ្នាផងដែរ។ https://www.facebook.com/blackcrowkh/posts/237308284817467

  • ភូមិសាស្ត្ររដ្ឋបាលនៃរបបកម្ពុជាប្រជាធិបតេយ្យ

    ភូមិសាស្ត្ររដ្ឋបាលនៃរបបកម្ពុជាប្រជាធិបតេយ្យ

    ភូមិសាស្ត្ររដ្ឋបាលកម្ពុជាប្រជាធិបតេយ្យ ៖ នៅឆ្នាំ១៩៧៦ បក្សកុម្មុយនីស្តកម្ពុជា បានបែងចែកកម្ពុជាប្រជាធិបតេយ្យទៅជា ៦ ភូមិភាគ ដែលរួមមាន ៣២ តំបន់។ នៅឆ្នាំ ១៩៧៧ ភូមិភាគថ្មីមួយទៀត ត្រូវបានបង្កើតឡើង គឺភូមិភាគកណ្តាល។ តោះមកស្វែងយល់ទាំងអស់គ្នាថា តើភូមិភាគ និងតំបន់ ដែលបក្សកុម្មុយនីស្តកម្ពុជាបង្កើតឡើង មានអ្វីខ្លះ និងគ្រប់គ្រងដោយអ្នកណាខ្លះ? https://www.facebook.com/blackcrowkh/posts/236739271541035

  • ហេតុអ្វីបានជាមេដឹកនាំខ្មែរក្រហមបង្កើតឲ្យមានសហករណ៍ឡើង?

    ហេតុអ្វីបានជាមេដឹកនាំខ្មែរក្រហមបង្កើតឲ្យមានសហករណ៍ឡើង?

    https://www.facebook.com/blackcrowkh/posts/236281218253507

  • ១៧មេសា ១៩៧៥៖ ថ្ងៃបើកទំព័រសករាជថ្មី ដ៏ខ្មៅងងឹតនៃកម្ពុជា

    ១៧មេសា ១៩៧៥៖ ថ្ងៃបើកទំព័រសករាជថ្មី ដ៏ខ្មៅងងឹតនៃកម្ពុជា

    ថ្ងៃនេះ កាលពី៤៦ឆ្នាំមុន (១៧មេសា ១៩៧៥) ជាថ្ងៃជ័យជម្នះរបស់កងទ័ពរំដោះខ្មែរក្រហមលើរបបលន់ នល់ ផង និងជាថ្ងៃចាប់ផ្តើមបើកទំព័រសករាជថ្មី ដ៏ខ្មៅងងឹតនៃប្រជាជនកម្ពុជាផង ដែលខ្មែរក្រហមបានរុញច្រានប្រជាជនកម្ពុជាធ្លាក់ទៅកាន់ឋាននរកទាំងរស់។ សករាជថ្មីដែលពួកអាវខ្មៅបង្កើតឡើងនេះ បានបង្កជាវិនាសកម្មមួយយ៉ាងធ្ងន់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ប្រជាជនកម្ពុជាត្រូវរស់នៅយ៉ាងវេទនា ព្រាត់ប្រាស់ក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់ ហូបមិនគ្រន់គ្រាន់ ធ្វើការជាទម្ងន់ និងការសម្លាប់។ពួកអាវខ្មៅទាំងនេះ បានលុបបំបាត់នូវសិទ្ធិសេរីភាពជាពលរដ្ឋ ដោយបានជម្លៀសដោយបង្ខំឲ្យប្រជាជនរស់នៅក្រុងភ្នំពេញ ចេញទៅតាមទីជនបទចុងកាត់មាត់ញក ដើម្បីធ្វើស្រែចម្ការ។ គ្មាននរណាម្នាក់ អាចរស់នៅជួបជុំក្រុមគ្រួសារបានទេ។ ពួកអាវខ្មៅបានបំបែកសមាជិកគ្រួសារម្នាក់ៗទៅតាមភេទ និងវ័យ ឲ្យទៅធ្វើការតាមកងរៀងៗខ្លួន។ សមាជិកគ្រួសារស្ទើរតែទាំងអស់ បានបែកគ្នារហូតមកទល់នឹងពេលនេះ។ យ៉ាងហោចណាស់ ក្នុងមួយគ្រួសារមានសមាជិកម្នាក់ បានបាត់បង់ជីវិតក្នុងរបបឃោរឃៅមួយនេះ។ខ្មែរក្រហមបង្ខំឲ្យប្រជាជន ធ្វើការជាទម្ងន់លើសពី១២ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ ដោយគ្មានពេលឈប់សម្រាក ប្តូរមកវិញជាមួយនឹងរបបបបរតែប៉ុន្មានស្លាបព្រាបាយប៉ុណ្ណោះ។ មនុស្សជាច្រើន ត្រូវបានស្លាប់ដោយការធ្វើការលើសកម្លាំង និងឈឺគ្មានថ្នាំព្យាបាល។ របបដ៏យង់ឃ្នងនេះ បានប្រែក្លាយសាលារៀន វត្តអារាម ដែលជាទីផ្តល់នូវចំណេះដឹង និងជំនឿ ឲ្យក្លាយទៅជាមន្ទីរឃុំឃាំងសួរចម្លើយ ក្រោលគោ ទ្រុងចញ្ចឹមជ្រូក ជង្រុកស្រូវ និងផ្ទះបាយ ជាដើម។ ជំនឿសាសនាគ្រប់បែបយ៉ាងត្រូវបានហាមឃាត់ ហើយអ្នកណាដែលហ៊ានបំពាន នឹងត្រូវចាប់យកទៅអប់រំ ឬសម្លាប់តែម្តង។ មរតកដែលរបបអាវខ្មៅមួយនេះ…

  • ការឡើងកាន់អំណាចរបស់ខ្មែរក្រហម

    ការឡើងកាន់អំណាចរបស់ខ្មែរក្រហម

    នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពរំដោះខ្មែរក្រហម ដណ្តើមគ្រប់គ្រងបានទីក្រុងភ្នំពេញទាំងស្រុង។ ក្រោយក្តាប់អំណាច ខ្មែរក្រហមនៅតែបន្តហៅខ្លួនឯងថា រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា។ ប៉ុន្តែ អំណាចទាំងស្រុងគឺស្ថិតនៅលើបក្សកុម្មុយនីស្តកម្ពុជាដដែល។ ជាមួយគ្នានេះ ខ្មែរក្រហមក៏បានបង្កើតឲ្យមានរដ្ឋធម្មនុញ្ញ និងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋថ្មីផងដែរ៕ https://www.facebook.com/blackcrowkh/posts/231654042049558

  • ការយករូបថតជនរងគ្រោះនៅមន្ទីរស-២១ មកកែច្នៃ គឺជាការប្រមាថមួយ ដែលមិនអាចទទួលយកបាន

    ការយករូបថតជនរងគ្រោះនៅមន្ទីរស-២១ មកកែច្នៃ គឺជាការប្រមាថមួយ ដែលមិនអាចទទួលយកបាន

    កាលពីពេលថ្មីៗនេះ មានការបង្ហោះរូបជនរងគ្រោះនៅអតីតមន្ទីរសន្តិបាល ស-២១ ឬ គុកទួលស្លែង តាមរយៈសារព័ត៌មាន Vice ដោយជនជាតិអៀកឡង់ឈ្មោះ Matt Loughrey ដែលបានយករូបថតជនរងគ្រោះទៅកែច្នៃជាពណ៌ធម្មជាតិ និងកែច្នៃខុសពីស្ថានភាពដើមជាក់ស្តែងអំឡុងពេលដែលជនរងគ្រោះទទួលរងការគំរាមកំហែងពីសំណាក់ពួកខ្មែរក្រហម។ទង្វើរបស់ជនបរទេសរូបនេះ ជាការប្រមាថយ៉ាងធ្ងន់ចំពោះព្រលឹងជនរងគ្រោះ និងភាពពិតនៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា ក្នុងរបបខ្មែរក្រហម ដែលប្រជាជនកម្ពុជា ជាពិសេស ជនរងគ្រោះនៃរបបខ្មែរក្រហម ពិតជាមិនអាចទទួលយកបានទាល់តែសោះ។ ប្រជាជនខ្មែរស្លូតត្រង់ជាង១ម៉ឺន៤ពាន់នាក់ ត្រូវបានចាប់យកមកឃុំឃាំង សួរចម្លើយ និងសម្លាប់នៅមន្ទីរស-២១ ឬគុកទួលស្លែង យ៉ាងអយុត្តិធម៌បំផុត។ក្នុងនាមជាយុវជនជំនាន់ក្រោយដែលកំពុងសិក្សាស្រាវជ្រាវ អប់រំផ្សព្វផ្សាយពីប្រវត្តិសាស្ត្រខ្មែរក្រហម ដែលជាសច្ចធម៌ប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា យើងខ្ញុំមិនអាចទទួលយកបាន នូវទង្វើដ៏អគតិរបស់លោក Matt Loughrey ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ចំពោះសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះនៃមន្ទីរស-២១ ដែលបានស្លាប់បាត់បង់ជីវិតយ៉ាងអយុត្តិធម៌ ពីសំណាក់ពួកជាតិនិយមជ្រុលដែលដឹកនាំដោយ ប៉ុល ពត។ លើសពីនេះ ក៏ធ្វើឲ្យប៉ះពាល់ដល់សច្ចធម៌ប្រវត្តិសាស្ត្រកម្ពុជា ដែលនាំឲ្យយល់ច្រឡំចំពោះប្រវត្តិសាស្ត្រ និងឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម។ យើងខ្ញុំសូមមិនគាំទ្រចំពោះទង្វើទាំងឡាយណាដែលបំពានលើសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះក្នុងរបបខ្មែរក្រហម និងបង្កឲ្យមានភាពភាន់ច្រឡំ ចំពោះសច្ចធម៌ប្រវត្តិសាស្ត្រកម្ពុជា៕ https://www.facebook.com/blackcrowkh/posts/231021255446170

  • អត្ថន័យនៃពាក្យ សហករណ៍ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

    អត្ថន័យនៃពាក្យ សហករណ៍ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

    «សហករណ៍» ជាពាក្យដែលត្រូវបានឮ បន្ទាប់ពីប្រជាជនក្រុងភ្នំពេញត្រូវបានជម្លៀសទៅដល់ទីជនបទ។ ប្រជាជនម្នាក់ៗហាក់ស្រឡាំងកាំង នៅពេលដែលខ្មែរក្រហម ប្រកាសប្រាប់ឲ្យប្រមូលទ្រព្យសម្បតិ្តឯកជនទាំងអស់មកដាក់ជារួម និងបំបែកចេញពីក្រុមគ្រួសារទៅធ្វើការតាមសហករណ៍រៀងៗខ្លួន ដោយគ្មានអ្វីជាកម្មសិទ្ធិផ្ទាល់ខ្លួនទៀតឡើយ សូម្បីតែជីវិត។ https://www.facebook.com/blackcrowkh/posts/230136395534656

  • ក្ដីសង្ឃឹម នៃមេដឹកនាំខ្មែរក្រហម

    ក្ដីសង្ឃឹម នៃមេដឹកនាំខ្មែរក្រហម

    នៅដើមឆ្នាំ១៩៧៦ មេដឹកនាំខ្មែរក្រហមបានរៀបចំឲ្យមានគម្រោងផែនការ ៤ឆ្នាំ ដោយដាក់ការដាំដុះស្រូវជាអាទិភាពចម្បងរបស់ជាតិ។ មេដឹកនាំខ្មែរក្រហម មានក្តីសង្ឃឹមយ៉ាងខ្លាំងចំពោះផែនការដែលបានដាក់ចុះនេះ។ https://www.facebook.com/blackcrowkh/posts/229491195599176

  • តើទិន្នផលស្រូវដែលធ្វើបានយកទៅណា?

    តើទិន្នផលស្រូវដែលធ្វើបានយកទៅណា?

    អ្នកដែលធ្លាប់បានឆ្លងកាត់ និងរស់នៅក្នុងរបបខ្មែរក្រហម តែងតែមានចម្ងល់ថា ទិន្នផលស្រូវធ្វើបាន គឺមានចំនួនច្រើនលើសលុប ប៉ុន្តែហេតុអ្វីបានជាខ្មែរក្រហមមិនឲ្យប្រជាជនហូបឆ្អែត? https://www.facebook.com/blackcrowkh/posts/228911755657120

  • តើអ្នកដឹងទេថា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា មាននរណាខ្លះ?

    តើអ្នកដឹងទេថា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា មាននរណាខ្លះ?

    https://www.facebook.com/blackcrowkh/posts/228297032385259