-
សេចក្ដីថ្លែងការណ៍ ១១ (ខ) នៃរណសិរ្សសង្រ្គោះជាតិកម្ពុជា

នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ បន្ទាប់ពីមហាសន្និបាត សម្រេចជាឯកច្ឆន្ទបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈិមរណសិរ្ស និងអនុម័តកម្មវិធីនយោបាយរួចមក មហាសន្និបាតក៏បានធ្វើសេចក្តីថ្លែងការណ៍ ១១ (ខ) សំខាន់ៗ។ តើអ្នកដឹងទេថា សេចក្តីថ្លែងការណ៍ ១១ (ខ) របស់រណសិរ្សសង្គ្រោះជាតិកម្ពុជាមានអ្វីខ្លះ?Facebook Page: Black-Crow Telegram Channel
-
កិច្ចអនុម័តកម្មវិធីនយោបាយ នៃមហាសន្និបាតរណសិរ្សសង្រ្គោះជាតិកម្ពុជា

នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ មហាសន្និបាតរបស់អ្នកស្នេហាជាតិគ្រប់តំបន់បានធ្វើឡើងនៅមូលដ្ឋានរំដោះ។ មហាសន្និបាត បានសម្រេចជាឯកច្ឆន្ទបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងបោះឆ្នោតជ្រើសតាំងគណកម្មាធិការមជ្ឈិមរណសិរ្សដែលមានសមាជិក ១៤រូប ក្នុងនោះសមមិត្ត ហេង សំរិន ជាប្រធាន។ ជាមួយគ្នានេះ មហាសន្និបាតបានអនុម័តកម្មវិធីនយោបាយមួយចំនួនផងដែរ។ Facebook Page: Black-Crow Telegram Channel
-
តើអ្នកណាទទួលខុសត្រូវខ្ពស់បំផុតនៅ ស-២១ ដែលត្រូវអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាកាត់ទោស?

-
ចូលរួមឆ្លើយសំណួរទាំងអស់គ្នា ដើម្បីទទួលបានចំណេះដឹង

-
ភាពខុសប្លែកគ្នារវាង ស.២១ និងមន្ទីរសន្តិបាលតាមតំបន់

នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលប្រជាជនខ្មែរស្គាល់ និងហៅជាទូទៅថា «របបខ្មែរក្រហម» ត្រូវបានដឹងថា បន្ទាប់ពីក្តាប់អំណាចបានទាំងស្រុង ខ្មែរក្រហមបានបង្កើតឲ្យមានមន្ទីរសនិ្តបាល ឬគុក ស្ទើរគ្រប់កន្លែងទូទាំងប្រទេស។ មន្ទីរសន្តិបាលនេះ ត្រូវបានបែងចែកទៅតាមលំដាប់ថ្នាក់ទៀតផង។ អ្នកដែលជាប់ចោទពីបទល្មើសស្រាលៗ ត្រូវយកមកឃុំនៅមន្ទីរសន្តិបាលថ្នាក់ក្រោម រួមមាន ថ្នាក់តំបន់ ថ្នាក់ស្រុក និងថ្នាក់ឃុំ ដែលជាទូទៅនៃអ្នកជាប់ឃុំ ត្រូវទទួលរងការពិន័យផ្សេងៗ រួមទាំងអំពើដ៏យង់ឃ្នង ប៉ុន្តែ ក៏មានអ្នកខ្លះរួចផុតពីការធ្វើទារុណកម្ម និងសម្លាប់ផងដែរ។ ផ្ទុយពីមន្ទីរសន្តិបាល ស-២១ ដែលជាទីតាំងគ្រប់គ្រងសន្ដិសុខថ្នាក់ខ្ពស់របស់ខ្មែរក្រហម ការសួរចម្លើយ និងការធ្វើទារុណកម្ម គឺជាសកម្មភាពធម្មតាប្រចាំថ្ងៃ ហើយរាល់អ្នកទោសដែលត្រូវបានបញ្ជូនមកកាន់ទីនេះ គឺស្ទើរតែគ្មាននរណាម្នាក់អាចរួចរស់ជីវិតនោះឡើយ។Telegram Channel : (https://t.me/blackcrowkh) #ក្អែកខ្មៅ #BlackCrow #KhmerRouge
-
តើអ្វីជាគោលបំណងសំខាន់នៃការបង្កើតរណសិរ្យសង្គ្រោះជាតិកម្ពុជា?

-
តើអ្នកដឹងទេថា រណសិរ្សសង្គ្រោះជាតិកម្ពុជា បង្កើតឡើងនៅថ្ងៃខែឆ្នាំណា? នៅឯណា? និងអ្នកណាខ្លះដែលជាអ្នកបង្កើតឱ្យមានរណសិរ្សនេះឡើង?

-
«រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា»

-
ចូលរួមឆ្លើយសំណួរទាំងអស់គ្នា ដើម្បីទទួលបានចំណេះដឹង

-
តើអ្វីទៅ ជា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា»?

ពាក្យថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បានដិតដាមក្នុងការចងចាំមិនអាចបំភ្លេចបាន របស់យុវជន ក៏ដូចជាពលរដ្ឋកម្ពុជាកាលពី ជាង ៤០ឆ្នាំមុន ក៏ប៉ុន្តែ ពាក្យនេះហាក់រសាត់ដាច់ឆ្ងាយពីស្រទាប់យុវជនបច្ចុប្បន្ន។ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលបច្ចុប្បន្នប្រែឈ្មោះជា «រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះនាខេត្ដក្រចេះ ជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា រួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីមិត្ដភក្ដិជិតឆ្ងាយ ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ មាន២ធ្នូ ឆ្នាំ១៩៧៨ ទើបមាន៧មករា ឆ្នាំ១៩៧៩ ហើយមាន៧មករា ឆ្នាំ១៩៧៩ ទើបមានថ្ងៃនេះ។