-
តើជនបដិវត្ដដ៏ស្អាតស្អំបំផុត និងជាកម្លាំងស្នូលរបស់ខ្មែរក្រហមជាអ្នកណា?

-
៣/១២ នៃសីលធម៌បោកបញ្ឆោតរបស់ខ្មែរក្រហម “បើមានការខុសឆ្គងអ្វីដល់ប្រជាជន ត្រូវសុំទោសប្រជាជន បើមានធ្វើអ្វីឱ្យខូចខាតដល់ប្រជាជន ត្រូវសងប្រជាជនវិញ”

ផ្ទុយពីគោលការណ៍ដែលខ្លួនបានដាក់ចេញ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ អង្គការមិនបានប្រើពាក្យសុំទោសអ្វីទៅកាន់នរណាម្នាក់នោះឡើយ អង្គការលើកឡើងថា អង្គការមិនដែលចាប់អ្នកគ្មានកំហុសនោះទេ។ អង្គការមានភ្នែកម្នាស់ ស៊ូចាប់ច្រឡំ ប្រសើរជាងដោះលែងច្រឡំ។ បើអ្នកណាហ៊ានលួចហូបនឹងត្រូវចោទថា ក្បត់អង្គការ និងសមូហភាព។#ក្អែកខ្មៅ#BlackCrow#KhmerRouge#សីលធម៌១២ប្រការ Facebook Page: Black-Crow Telegram Channel
-
តើពាក្យមួយម៉ាត់ដែលគ្របដណ្ដប់ទាំងបក្សកុម្មុយនីស្ដកម្ពុជា ទាំងនីតិប្បញ្ញត្ដិ នីតិប្រតិបត្ដិ និងតុលាការគឺជាពាក្យអ្វី?

-
កុំធ្វើអ្វីដែលប៉ះពាល់ដល់ប្រជាជាជនឱ្យសោះ ទោះជាម្ទេសមួយផ្លែ ឬសម្ដីមួយម៉ាត់ក្ដី

-
ល្បិចបោកបញ្ឆោតរបស់ខ្មែរក្រហមដោយប្រើសីលធម៌ ១២ ប្រការ

ចិត្តជាទេវទត្ត មាត់ជាទេវតា… ពួកត្មិលឥតសាសនា កាន់ឆ័ត្រប្រជាធិបតេយ្យបង្អួតគេឯង ប៉ុន្តែជាក់ស្ដែង ប្រកាន់របបផ្ដាច់ការឃោរឃៅ។គោលនយោបាយមហាលោតផ្លោះហាក់អស្ចារ្យ និងឥតខ្ចោះណាស់សម្រាប់សង្គមជាតិមួយ ក៏ប៉ុន្តែ ការអនុវត្តវិញ បានប្រាស់ចាកទាំងស្រុង មិនថាក្រមសីលធម៌ ការរំលោភសិទ្ធិសេរីភាព និងការសម្លាប់រង្គាលពលរដ្ឋជាតិសាសន៍ឯងរាប់លាននាក់យ៉ាងសាហាវយង់ឃ្នង។Facebook Page: Black-Crow Telegram Channel
-
នៅកន្លែងណា បម្រើប្រជាជននៅកន្លែងនោះឱ្យអស់ពីចិត្ដ ពីថ្លើម

ផ្ទុយពីគោលការណ៍ដែលខ្លួនបានដាក់ចេញ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រជាជនត្រូវបានខ្មែរក្រហមប្រើឱ្យធ្វើការប្រៀបបានដូចទៅនឹងសត្វគោ ក្របី ដោយជនរួមជាតិភាគច្រើនត្រូវបានបង្ខំឱ្យធ្វើការមិនមានពេលសម្រាកទាំងយប់ទាំងថ្ងៃ ដែលទាំងនេះគឺជាហេតុផលមួយផ្នែកតូចធ្វើឱ្យប្រជាជនកម្ពុជាស្លាប់ជាបន្ដបន្ទាប់។ អ្នកទាំងអស់គ្នាអាចចូលរួមបញ្ចេញនូវមតិបានតាមរយៈ តំណភ្ជាប់ទៅកាន់គណនីហ្វេសប៊ុករបស់យើងខ្ញុំ ដែលមានដាក់ជូននៅខាងក្រោមបាន។Facebook Page: Black-Crow Telegram Channel
-
តើរបបណាមួយនៅកម្ពុជាដែលដឹកនាំជាតិលុបបំបាត់ជំនឿ និងសាសនា?

-
តើចំណុចមួយណាដែលពុំស្ថិតក្នុងគោលការណ៍ទាំង ៨ ប្រការរបស់ខ្មែរក្រហម?

-
ស្រឡាញ់ គោរព ហើយបម្រីប្រជាជន កម្មករ កសិករជាប់ជានិច្ច

សីលធម៌ មួយ ក្នុងចំណោមសីលធម៌ទាំង ១២ ប្រការរបស់ខ្មែរក្រហម (សីលធម៌ ១២ ប្រការរបស់ជនបដិវត្ដន៍នេះ បានកកើតឡើងនៅក្នុងឆ្នាំ១៩៦៨)។ផ្ទុយពីគោលការណ៍ដែលខ្លួនបានដាក់ចេញ ខ្មែរក្រហម បានបង្ហាញនូវភាពឃោរឃៅរបស់ខ្លួនចាប់តាំងពីបានចូលគ្រប់គ្រងទីក្រុងភ្នំពេញមកម្ល៉េះ ដោយប្រើពាក្យសម្លុតគំរាមប្រជាជនឲ្យចេញពីផ្ទះ និងបាញ់សម្លាប់អ្នកដែលប្រឆាំងមិនព្រមចេញទៀតផង។Facebook Page: Black-Crow Telegram Channel
-
តើពាក្យស្លោកមួយណាដែលប្រជាជនកម្ពុជាធ្លាប់ឆ្លងកាត់ របបកម្ពុជាប្រជាធិបតេយ្យ ចងចាំពុំភ្លេច?
