-
តើ ខ្មែរក្រហមធ្វើវិសុទ្ធកម្មដើម្បីអ្វី?

-
៨/១២ នៃសីលធម៌បោកបញ្ឆោតរបស់ខ្មែរក្រហម “កុំលែងល្បែងស៊ីសងឱ្យសោះ”

ស្របតាមគោលការណ៍ដែលខ្លួនបានដាក់ចេញ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យគឺគ្មានឡើយនូវការលេងល្បែងស៊ីសង ដ្បិតប្រជាជនម្នាក់ៗរវល់សឹងតែគ្មានពេលឈប់សម្រាក់ស្រាប់ទៅហើយ។ ភាគច្រើននៃចំនួនប្រជាជនរាប់ទាំងក្មេង ចាស់ គឺត្រូវបានគេបង្ខំឱ្យធ្វើពលកម្មលើសកម្រិតដូចជាការជញ្ជូនដី លើកទំនប់ កាប់ប្រឡាយ រួមទាំងសកម្មភាពប្រើប្រាស់កម្លាំងដទៃជាច្រើនទៀត ដែលទាសភាពអស់ទាំងនោះគឺកើតឡើងជារៀងរាល់ថ្ងៃ ដោយមនុស្សម្នាក់ៗអាចនឹងត្រូវបានគេបង្ខំឱ្យធ្វើការលើសពី ១២ ម៉ោង។ ដូច្នេះហើយ កុំនិយាយឡើយដល់ការយកវេលាទំនេរមកលេងល្បែងឥតប្រយោជន៍ សូម្បីតែពេលវេលាជួបជុំគ្រួសារ និងសិទ្ធិរស់រាន់មានជីវិតក៏ប្រជាជនគ្មានគ្រប់គ្រាន់ផង។ #ក្អែកខ្មៅ #BlackCrow #KhmerRouge #សីលធម៌១២ប្រការFacebook Page: Black-Crow Telegram Channel
-
តើ ស.២១ មានន័យដូចម្ដេច?

-
៧/១២ នៃសីលធម៌បោកបញ្ឆោតរបស់ខ្មែរក្រហម “កុំផឹកស៊ីអ្វីដែលមានលក្ខណៈមិនបដិវត្ដន៍ឱ្យសោះ”

ផ្ទុយពីគោលការណ៍ដែលខ្លួនបានដាក់ចេញ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដ្បិតគ្មាននូវការផឹកស៊ីជាទូទៅក៏ពិតមែន ប៉ុន្តែអាប្បកិរិយានៃកងឈ្លបរបបខ្មែរក្រហមដែលធ្វើមកលើប្រជាជនគឺមានលក្ខណៈសាហាវឃោរឃៅជាជាងអ្វីដែលមនុស្សស្រវឹងធ្វើទៅទៀត ព្រោះទោះបីជាមិនស្ថិតនៅក្រោមភាពស្រវឹងក្ដី ក៏កងពិឃាដទាំងនោះ នៅតែហ៊ានលើកដៃប្រហារជីវិតមនុស្សដោយពុំញញើតក្រែងអ្វីឡើយ។ #ក្អែកខ្មៅ #BlackCrow #KhmerRouge #សីលធម៌១២ប្រការFacebook Page: Black-Crow Telegram Channel
-
តើអង្គការចាត់ទុកថាកុមារជាអ្វីសម្រាប់បដិវត្ដន៍?

-
៦/១២ នៃសីលធម៌បោកបញ្ឆោតរបស់ខ្មែរក្រហម “កុំប្រព្រឹត្ដអ្វីដែលល្មើសនឹងស្រ្ដីឱ្យសោះ”

ផ្ទុយពីគោលការណ៍ដែលខ្លួនបានដាក់ចេញ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នារីៗជាច្រើនត្រូវបានខ្មែរក្រហមបង្ខំឲ្យរៀបការជាមួយអតីតយុទ្ធជនពិការរបស់ខ្លួន ហើយបើមានអ្នកណាហ៊ានជំទាស់នឹងត្រូវមានទោសប្រឆាំងនឹងអង្គការ ដែលអាចនឹងត្រូវសម្លាប់ចោលតែម្តង។#ក្អែកខ្មៅ#BlackCrow#KhmerRouge#សីលធម៌១២ប្រការ Facebook Page: Black-Crow Telegram Channel
-
តើគ្រូបង្រៀនក្នុងសម័យខ្មែរក្រហមជាគ្រូដូចម្ដេច?

-
គោលបំណងនៃការប្រមូលឯកសាររដ្ឋការចាស់សម័យ លន់ នល់

របបសាធារណរដ្ឋខ្មែរ គ្រប់គ្រងដោយសេនាប្រមុខ លន់ នល់ ដែលមានអាយុត្រឹមតែ ៥ឆ្នាំ ត្រូវបានផ្តួលរំលំនៅថ្ងៃ១៧ មេសា ១៩៧៥ ក្រោមស្នាដៃកងទ័ពរំដោះខ្មែរក្រហម។ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីរាជការនៃរដ្ឋការលន់ នល់ មួយចំនួន ត្រូវបានខ្មែរក្រហមសម្លាប់ចោលភ្លាមៗ ពេលចូលមកកាន់ទីក្រុងភ្នំពេញនៅថ្ងៃដំបូង។ តមកទៀត ខ្មែរក្រហម នៅតែបន្តសម្រិតសម្រាំងរកអតីតមន្ត្រីរដ្ឋការ លន់ នល់ បន្ថែមទៀត ដោយប្រើគ្រប់មធ្យោបាយដើម្បីរកនូវអតីតអ្នករដ្ឋការទាំងនោះមកបង្ហាញខ្លួន ដោយប្រើពាក្យកុហកដូចជា ប្រកាសរកអ្នកណាដែលធ្លាប់ធ្វើការអ្វីក្នុងរបបចាស់ ក្នុងន័យឱ្យមកធ្វើការ និងមកកាន់តួនាទីដូចដើមវិញ។ អតីតអ្នករដ្ឋការចាស់ជាច្រើន ត្រូវបានចាប់ខ្លួន និងសម្លាប់ បន្ទាប់ពីចាញ់ឧបាយកលខ្មែរក្រហម។ ដូចពាក្យស្លោកខ្មែរក្រហមតែងលើកឡើងថា «ជីកស្មៅ ត្រូវជីកទាំងឫស្ស»។ Facebook Page: Black-Crow Telegram Channel #ក្អែកខ្មៅ#BlackCrow#KhmerRouge#ស_២១#S_21
-
២០ ឧសភា ទិវាជាតិនៃការចងចាំ

សូមឧទ្ទិស ជូនចំពោះវិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់ដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍។ ដ្បិតនោះជាអតីតកាល តែយើងគ្រប់គ្នាជាថ្នាលជំនាន់ក្រោយ ចាំមិនភ្លេចឡើយនូវអំពើប្រល័យពូជសាសន៍ដ៏មហាសោកស្ដាយ ដែលបានធ្វើឱ្យបាត់បង់អាយុជីវិតប្រជាជន ជាង ៣ លាននាក់។ តបតាមប្រវត្ដិដ៏ទ្រុឌទ្រោមនេះ យើងរាល់គ្នា គប្បីរក្សាការពារឱ្យកម្ពុជាក្លាយជា កោះសន្ដិភាព ដើម្បីនាំឱ្យប្រទេសជាតិបានឈានឡើងរីកចំរើនលូតលាស់តទៅជានិរន្ដរ៍។ Facebook Page: Black-Crow Telegram Channel #ក្អែកខ្មៅ#BlackCrow#KhmerRouge#ទិវានៃការចងចាំ
-
៥/១២ នៃសីលធម៌បោកបញ្ឆោតរបស់ខ្មែរក្រហម “និយាយស្ដី ដេកដើរ ឈរអង្គុយ ស៊ីចុក ស្លៀកពាក់ លេងសើច តាមសភាពប្រជាជាន”

ផ្ទុយពីគោលការណ៍ដែលខ្លួនបានដាក់ចេញ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ កម្មាភិបាលខ្មែរក្រហមមិនដែលនិយាយអ្វីជាមួយប្រជាជនក្រៅពីពាក្យបង្គាប់បញ្ជានោះទេ សូម្បីការហូបចុក ក៏មិននៅលាយឡំជាមួយប្រជាជនដែរ ដោយមានរបបដាច់ដោយឡែក ឬហូបតាមផ្ទះរៀងខ្លួន។#ក្អែកខ្មៅ#BlackCrow#KhmerRouge#សីលធម៌១២ប្រការ Facebook Page: Black-Crow Telegram Channel