-
កំណាព្យអំពីសម័យខ្មែរក្រហម
ប៉ុល ពត ឆ្លាតណាស់ប៉ុន្តែល្ងង់ ចោទប្រជាជនថាជាខ្មាំង សម្លាប់រង្គាលព្រោះថាខ្លាំង បើចង់ប្រឆាំងត្រូវកសាង។ ប៉ុល ពត ត្រូវបានពិភពលោកចាត់ទុកថាជាបុគ្គលដែលបំផ្លាញជាតិសាសន៍ខ្លួនឯង សម្លាប់មិនរើសមុខ សាហាវយង់ឃ្នងជាងសត្វតិរច្ឆាន នៅក្នុងអំឡុងសម័យខ្មែរក្រហមដ៏ខ្មៅងងឹតឱ្យជាតិធ្លាក់ទៅរកចំណុចសូន្យ។ https://web.facebook.com/blackcrowkh/posts/194929412388688
-
បទពាក្យប្រាំពីរស្ដីពីរបបខ្មែរក្រហម
សម័យជឿនលឿនណាស់ទៅហើយ ប៉ុល ពត នៅឡើយប្រើកម្លាំងធ្វើទាំងថ្ងៃយប់នឿយយ៉ាងខ្លាំង ម៉ាស៊ីនត្រូវតាំងពាសពេញវាល។តើ ប៉ុល ពត ជាមនុស្សដូចម្ដ៉េច ហើយការដឹកនានោះទទួលឥទ្ធិពលមកពីណា? https://web.facebook.com/blackcrowkh/posts/194287929119503
-
តើ ស.២១ មានអត្ថន័យយ៉ាងដូចម្ដ៉េច?
https://www.facebook.com/blackcrowkh/posts/193576195857343
-
មនោគមវិជ្ជាលើកុមារ បម្រើការនៅមន្ទីរស.២១
កុមារ គឺជាក្រដាសពណ៌ស ល្អ ឬអាក្រក់អាស្រ័យលើការអប់រំ និងបណ្តុះបណ្តាល។ ប៉ុន្តែ គួរឱ្យសោកស្តាយបំផុតដែលកុមារត្រូវបានបញ្ជ្រាបមនោគមវិជ្ជាដ៌ខ្មៅងងឹតរបស់ខ្មែរក្រហម ធ្វើអោយក្រដាសពណ៌ស ប្រឡាក់ឈាម ដែលជាឈាមជាតិសាសន៍ខ្លួន សាច់ញាតិ និងឪពុកម្តាយឯង។ មនោគមវិជ្ជាប្រែសទៅជាខ្មៅ ម៉ែឪទៅជាខ្មាំង បើហ៊ានប្រឆាំង សម្លាប់ចោលតាមបញ្ជារបស់អង្គការ។ https://www.facebook.com/blackcrowkh/posts/192929899255306
-
បើចង់រស់នៅតទៅទៀត ត្រូវចេះអត់ធ្មត់ ធ្វើគធ្វើថ្លង់ កសាងខ្លួន ជម្រះភាពឯកជន
មិត្តត្រូវចង់ចាំឲ្យច្បាស់ថា បើមិត្តចង់រស់រានមានជីវិត មិត្តត្រូវអត់ធ្មត់ ឃើញ ឬឮអ្វីក៏ដោយមិត្តមិនចាំបាច់ខ្វល់នោះទេ ត្រឹមតែពង្រឹងខ្លួន និងធ្វើតាមបញ្ជាអង្គការទៅបានហើយ។ លើសពីនេះ មិត្តកុំភ្លេចជម្រះភាពឯកជនរបស់មិត្តចោលផង ព្រោះអង្គការគិតពីប្រយោជន៍រួមមិនបានគិតពីប្រយោជន៍មិត្តតែម្នាក់ឯងឡើយ។ https://www.facebook.com/blackcrowkh/posts/191687422712887
-
ដងប៉ាកកា និងស្ទីឡូនៃសម័យខ្មែរក្រហមគឺ នង្គ័ល រនាស់ ប៉ែល ចប ខ្វែវ
សម្រាប់មិត្តដែលចូលចិត្តសរសេរ មិត្តដែលមានចំណេះដឹងជ្រៅជ្រះ ពេលនេះអង្គការបានរកឃើញរបកគំហើញថ្មីនៃដងប៉ាកកា និងស្ទីឡូ នោះមានដូចជា៖ នង្គ័ល រនាស់ ប៉ែល ចប ខ្វែវ។ល។ របស់ទាំងនេះគឺ សម្រាប់អោយមិត្តយកទៅសរសេរនិពន្ធនៅវាលស្រែ លើភ្លឺស្រែ ប្រឡាយទឹក និងទំនប់ទឹកផ្សេងៗ ដែលមានប្រយោជន៍ជាជាងសរសេរលើក្រដាស។ https://www.facebook.com/blackcrowkh/posts/190433732838256
-
អង្គការថាម៉េច ត្រូវធ្វើយ៉ាងហ្នឹង!
អង្គការពិតជាមានអំណាចណាស់ បើសិនអង្គការដាក់ញត្តិទៅហើយ ត្រូវធ្វើឲ្យបានសម្រេច។ អង្គការប្រើឲ្យធ្វើអ្វីត្រូវធ្វើនឹង មិនអាចធ្វើផ្ទុយពីបញ្ជាអង្គការនោះទេ ហើយមិត្តក៏មិនបាច់តវ៉ាច្រើនដែរ ព្រោះអង្គការគ្មានពេលមកស្ដាប់មិត្តបកស្រាយឡើយ។ https://www.facebook.com/blackcrowkh/posts/189082286306734
-
គោលបំណងនៃការបង្កើតមន្ទីរ ស.២១ និងរចនាសម្ព័ន្ធ
គុកទួលស្លែង ជាមន្ទីរសន្តិសុខដ៏សម្ងាត់បំផុតមួយក្នុងចំណោមមន្ទីរសន្តិសុខផ្សេងៗទៀតរបស់ ប៉ុល ពត និង អៀង សារី ក្រោមការគ្រប់គ្រងផ្ទាល់របស់ សុន សេន ដែលជារដ្ឋមន្រ្តីការពារជាតិ នៃរបបខ្មែរក្រហម ក្នុងនោះ ឌុច ជាប្រធានគុក ដែលប្រជាពលរដ្ឋខ្មែរយ៉ាងតិច ១៨០៦៣នាក់បានស្លាប់ និងបាត់ខ្លួនហើយក៏ល្បីតៗគ្នាថា ជាមន្ទីរសន្តិសុខ ចូលមិនដែលចេញ។ https://www.facebook.com/blackcrowkh/posts/187703723111257
-
ទុកមិនចំណេញ ដកចេញមិនខាត?
អង្គការ មិនមែនចេះតែចិញ្ចឹមសមមិត្តទេ សមមិត្តណាដែលទុកមិនចំណេញ អង្គការដកចេញហេីយ មិនទុកនាំតែខាតអង្ករឡើយ។ https://www.facebook.com/blackcrowkh/posts/185343813347248
-
កំណាព្យ
នៅក្នុងសម័យខ្មែរក្រហម មេដឹកនាំខ្មែរសុទ្ធសឹងតែជាបណ្ឌិតដែលរៀនបានខ្ពង់ខ្ពស់ ចំណេះដឹងជ្រៅជ្រះ ប៉ុន្តែបែរជាដឹកនាំប្រទេសឲ្យទៅធ្លាក់ក្នុងរណ្ដៅខ្មៅដែលគ្មានសូម្បីតែកូនពន្លឺ។ ក៏ព្រោះតែបញ្ញវន្ត និងអ្នកចេះដឹងត្រូវគេយកទៅកាប់សម្លាប់ចោល ហើយក៏យកមនុស្សល្ងង់ មនុស្សមិនចេះអក្សរមកបម្រើការ យកមកសម្លាប់ជាតិសាសន៍ខ្លួនឯង ដែលនេះជាទង្វើក្បត់ជាតិ និងបំផ្លាញជាតិមាតុភូមិ នាំឲ្យប្រទេសជាតិខ្ទេចខ្ទាំ ប្រៀបបីដូចទៅនឹងការរាប់ថយក្រោយឲ្យប្រទេសថយទៅរកចំណុចសូន្យ(០)។