-
សម្លាប់ច្រឡំ ជាជាងលែងច្រឡំ
“សម្លាប់ច្រឡំ ជាជាងលែងច្រឡំ” ពាក្យមួយឃ្លានេះហើយដែលធ្វើឲ្យប្រជាជនខ្មែរជាច្រើននាក់បានស្លាប់បាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ដ៏ខ្មៅងងឹត។ ខ្មែរក្រហមមិនទុកជនដែលខ្លួនសង្ស័យឱ្យរស់បានយូរនោះទេ បើទោះបីជាពួកគេគ្មានកំហុសអ្វីក៏ដោយ។ កត្ដាទាំងនេះគឺ ដោយសារតែការមិនទុកចិត្តគ្នារៀងៗខ្លួន ពេលខ្លះសូម្បីតែក្នុងចំណោមកម្មាភិបាលក៏កើតការសង្ស័យគ្នាទៅវិញទៅមកផងដែរ ដ្បិតសកម្មភាពទាំងនោះបញ្ជាក់ឱ្យឃើញថាវាជាជំងឺភ័យខ្លាច ឬជំងឺខ្លាចស្លាប់។ សរុបមកវិញគឺ បើទោះបីជាខ្មែរក្រហមត្រូវសម្លាប់ច្រឡំអស់មនុស្ស ១០០០ នាក់ ដើម្បីតែកម្ចាត់ខ្មាំងម្នាក់ នោះក៏ពួកគេមិននឹកស្ដាយអ្វីនោះដែរ។ https://www.facebook.com/blackcrowkh/posts/183366460211650
-
លាក់ការណ៍ ជាកត្ដាជ័យជម្នះ
សម័យខ្មែរក្រហមខ្មៅងងឹត ជុំជិតគ្មានកន្លែងភ្លឺ បើចង់រស់បានសុខធ្វើតាមអង្គការ មិនចង់ដាច់កពីស្មារកុំលួចខ្ចិល។ សាវតារជាកត្តាសំខាន់ខ្លាំងណាស់ ព្រោះថាអង្គការមិនពេញចិត្តនឹងបញ្ញវន្ត រួមទាំងមន្ត្រីរដ្ឋាភិបាលមុនប៉ុន្មានទេ ដូច្នេះហើយមានតែខាំមាត់ពួនសម្ងំចាំរហូតឱកាសមកដល់តែប៉ុណ្ណោះ ដូចពាក្យចាស់លោកពោលថា “ចូលស្ទឹងតាមបទ”។ មានគោលបំណងធំ មានមិត្តពិត និងមហិច្ចតាគួរលាក់ឲ្យជិតសឹមយកសញ្ជ័យ ដោយគ្រប់យ៉ាងត្រូវការពេលវេលា ដែលនៅសម័យខ្មែរក្រហមមានតែ “លាក់ការណ៍ ជាកត្តាជ័យជម្នះ”។ https://www.facebook.com/blackcrowkh/posts/181983490349947
-
អង្គការគ្មានទេសញ្ញាបត្រ មានតែសញ្ញាឃើញ បើចង់បានបាក់អង និងបាក់ឌុប ត្រូវទៅយកនៅទំនប់ប្រឡាយ
ការពិតណាស់ការអប់រំគឺ ជាកត្តាមួយដែលសំខាន់ខ្លាំងបំផុតសម្រាប់មនុស្សគ្រប់រូប។ ក៏ប៉ុន្តែ នៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យវិញការអប់ពុំមានភាពទូលំទូលាយនោះទេ ផ្ទុយទៅវិញការអប់រំក្នុងរបបដ៏ខ្មៅងងឹតមួយនេះគឺ គេផ្ដោតសំខាន់តែទៅលើបដិវត្តន៍ប៉ុណ្ណោះ ហើយខ្មែរក្រហមក៏ធ្លាប់និយាយថា ពួកគេគ្មានសញ្ញាបត្រអោយនោះទេ បើចង់បានមានតែសញ្ញាឃើញដែលនៅលើភ្លឺស្រែ នៅលើទំនប់ នៅកន្លែងជីកប្រឡាយ ដែលអាចឲ្យពួកគេឃើញនូវស្នាដៃពិតៗមិនមែនសរសេរលើក្រដាសនោះទេ។ ហេតុនេះហើយបានជាមានពាក្យស្លោកមួយឃ្លាថា “ អង្គការគ្មានទេសញ្ញាបត្រ មានតែសញ្ញាឃើញ បើចង់បានបាក់អង និងបាក់ឌុបត្រូវទៅយកនៅទំនប់ប្រឡាយ” ។
-
ចង់រស់បានយូរត្រូវចេះលាក់ការ ព្រោះថាអង្គការមានភ្នែកច្រើនណាស់ដូចជាម្នាស់អញ្ចឹង!!។ លាក់សាវតារខ្លួនឲ្យបានល្អជាមុន ព្រោះថាដល់ដំណាក់កាលស្លាប់រស់ សូម្បីមិត្តជិតស្និតក៏អាចក្លាយជាសត្រូវបានដែរ បើអង្គការហៅទៅសួរនាំនោះ!! ហេតុនេះហើយទើបលេចចេញជាពាក្យស្លោកមួយឃ្លាថា ” លាក់ការខ្ពស់រស់បានយូរ“។
https://www.facebook.com/blackcrowkh/posts/179618337253129
-
ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ កងទ័ពរណសិរ្សបានបន្តខិតខំលះបង់កម្លាំងកាយចិត្ត និងអាយុជីវិត សម្រុកវាយរំដោះខេត្តផ្សេងៗទៀតពីរបប ប៉ុល ពត ក្នុងនោះខេត្តចំនួន២ ត្រូវបានរំដោះចុងក្រោយគេ គឺខេត្តកោះកុង និងខេត្តកំពង់សោម ដែលត្រូវបានរំដោះទាំងស្រុងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៧៩។
https://www.facebook.com/blackcrowkh/posts/173070541241242
-
អបអរសាទរថ្ងៃនេះកាលពី ៤២ ឆ្នាំមុនដែលខេត្ដ ព្រះវិហារ ត្រូវបានរំដោះដោយជោគជ័យពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ១៦ មករា ១៩៧៩-១៦ មករា ២០២១
-
តើអ្នកដែលមានស្រុកកំណើតនៅ ពោធិ៍សាត់ ដឹងទេថាខេត្តរបស់ខ្លួនត្រូវបានរំដោះពីរបបកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃណា?
https://www.facebook.com/blackcrowkh/posts/171195431428753
-
១៣ មករា ១៩៧៩ ការពិតដែលមិនធ្លាប់បានដឹងពីថ្ងៃរំដោះខេត្ដ បាត់ដំបង ចេញពីរបបវាលពិឃាដ
https://www.facebook.com/blackcrowkh/posts/170581868156776
-
៥ថ្ងៃក្រោយជ័យជំនះ ៧ មករា ១៩៧៩ ខេត្តកំពង់ឆ្នាំង ត្រូវបានរំដោះទាំងស្រុងពី ប៉ុល ពត នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ១៩៧៩
https://www.facebook.com/blackcrowkh/posts/170005878214375
-
“នៅលើម៉ុកមានមួក នៅលើមួកមានមេឃ” តើពាក្យមួយឃ្លានេះសំដៅមានន័យយ៉ាងណា?
តា ម៉ុក គឺជាបងធំទី៦ នៃរបបកម្ពុជាប្រជាធិបតេយ្យ គាត់បានដើរតួយ៉ាងសកម្មក្នុងជួរបក្សកម្មុយនីស្ដកម្ពុជា រហូតទទួលបាននូវតួនាទីដ៏សំខាន់មួយក្នុងរបបខ្មែរក្រហម ដោយត្រូវបាន ប៉ុល ពត តែងតាំងជាអគ្គមេបញ្ជាការនៃកងទ័ពនៅក្នុងកំឡុងឆ្នាំ១៩៧៧។ តាម៉ុក ក្នុងមុខតំណែងជាមេបញ្ជាការកងទ័ពដែលមានឥទ្ធិពល និងយុទ្ធសាស្រ្ត មិនដែលញញើតនឹងសត្រូវ ឬខ្លាចនរណាឡើយ តែងតែវាយសម្រុក បុកកំទេច ប្រកបដោយជ័យជំនះជានិច្ច។ ហេតុនេះហើយ ទើបគាត់ ពោលពាក្យថា “នៅលើម៉ុកមានមួក នៅលើមួកមានមេឃ”។