-
ដឹងអត់! ថាតើខេត្ដរតនគិរីរំដោះបានពីខ្មែរក្រហម ថ្ងៃ/ខែ/ឆ្នាំ?
#ខេត្តរតនគិរី #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #Cambodia #ក្អែកខ្មៅ #រំដោះ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
ស្ថាបនិករណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា “សម្ដេច ហេង សំរិន”
#ស្ថាបនិក #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #Cambodia #ឥស្សរជនឆ្នើមកម្ពុជា #សម្ដេចហេងសំរិន Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
កាលបរិច្ឆេទរំដោះ ខេត្ដក្រចេះ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត
#នយោបាយឈ្នះឈ្នះ #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា #Cambodia Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
“កត្តាទាំង ០៧ ដែលនាំមកនូវជ័យជំនះ”
ការកំណត់ និងការដាក់ចេញនូវខ្លឹមសារគោលសំខាន់ៗនៃគោលនយោបាយឈ្នះ-ឈ្នះ ដើម្បីឈានទៅបញ្ចប់សង្រ្គាមដ៏រាំរៃទាំងស្រុងនៅកម្ពុជា អាចទទួលបានជោគជ័យ អាស្រ័យលើកត្តាជ័យជម្នះទាំង៧ ដែលជាសសរស្ដម្ភនៃនយោយបាយឈ្នះ-ឈ្នះ ដែលរួមមានដូចខាងក្រោម៖ ១. កត្តាអ្នកដឹកនាំ ២. តួនាទីរដ្ឋបាលកណ្ដាល ៣. ប្រតិបត្តិករ ៤. ការកសាងជំនឿទុកចិត្ត ៥. កត្តាមនោគមវិជ្ជា និងពាណិជ្ជកម្ម ៦. កត្តាការបរទេស និង ៧. ការបែកបាក់របស់ខ្មែរក្រហម។ #នយោបាយឈ្នះឈ្នះ #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា #Cambodia Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
អបអរសាទរការរលឹកខួប ២៣ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះ និង ខួប ៣ឆ្នាំ នៃវិមានឈ្នះ-ឈ្នះ
#នយោបាយឈ្នះឈ្នះ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #Cambodia #វិមានឈ្នះឈ្នះ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
វីដេអូ: មរតកនយោបាយឈ្នះ-ឈ្នះ
សង្រ្គាមដ៏រ៉ាំរ៉ៃនៅកម្ពុជាត្រូវបានបញ្ចប់ជាស្ថាពរតាមរយៈជោគជ័យនៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានខ្លឹមសារ ស្នូលបីគឺ «ជីវិត កម្មសិទ្ធិ និងអាជីព» ដោយធានាសុវត្ថិភាពទាំងផ្លូវកាយ និងអាយុជីវិត ធានាអាជីព មុខរបរ ធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ដែលបានធ្វើឱ្យអង្គការចាត់តាំងទាំងខាងនយោបាយ និងយោធារបស់ពួកឧទ្ទាមខ្មែរក្រហម ត្រូវរលំរលាយជាស្ថាពរ បង្កើតបានសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨មក។ នយោបាយឈ្នះ-ឈ្នះ គឺមានន័យថា សង្គ្រាម និងជម្លោះប្រដាប់អាវុធនៅកម្ពុជា គឺបញ្ចប់ទាំងស្រុង។ អាស្រ័យដោយនយោបាយឈ្នះ-ឈ្នះ មានគុណតម្លៃប្រវត្តិសាស្រ្តដ៏ធំធេង រាជរដ្ឋាភិបាលបានកំណត់យក «ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាថ្ងៃបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះ» ហើយបានកសាងវិមានឈ្នះ-ឈ្នះ ដើម្បីចារឹក និងតម្កល់ទុកនូវនិមិត្តរូបវត្ថុតាងនានា ដែលបង្ហាញប្រវត្តិនៃដំណើរការតស៊ូរំដោះប្រទេសជាតិ និងសមិទ្ធផលនៃការកសាង និងការពារជាតិមាតុភូមិ ទុកជាការចងចាំ និងជាមេរៀនសម្រាប់មនុស្សគ្រប់ជំនាន់។ វិមានឈ្នះ-ឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។ វិមានឈ្នះ-ឈ្នះ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្គ្រាម ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុតពីការបែងចែកទឹកដីត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ…
-
“យុទ្ធសាស្រ្ដឌីហ្វីដ DIFID”
ឌីហ្វីដ (DIFID) គឺជាយុទ្ធសាស្រ្តស្នូលនៅក្នុងនយោបាយឈ្នះ-ឈ្នះ ដែលត្រូវបានដាក់ចេញ ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា ហើយផ្ដល់នូវសុខសន្តិភាព និងការអភិវឌ្ឍដល់ពេលបច្ចុប្បន្ននេះ។ ខាងក្រោមនេះ គឺជាអត្ថន័យនៃពាក្យ ឌីហ្វីដ (DIFID) ដែលមកពី • D=Divide• I=Isolate• F=Finish• I=Integrate និង• D=Develop ។ #DIFID #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #Cambodia #នយោបាយឈ្នះឈ្នះ #យុទ្ធសាស្រ្ដ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
វីដេអូ: ខ្លឹមសារស្នូលនៃនយោបាយឈ្នះ-ឈ្នះ
ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #នយោបាយឈ្នះឈ្នះ #ព្រះរាជាណាចក្រកម្ពុជា #ខ្លឹមសារស្នូល #ប្រវត្ដិសាស្រ្ដខ្មែរ #សច្ចធម៌ប្រវត្ដិសាស្រ្ដ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
“ស្ថាបនិក និងប្រតិបត្ដិករនៃយោបាយឈ្នះ-ឈ្នះ”
នយោបាយឈ្នះ-ឈ្នះ បានស្ដែងឱ្យឃើញថា សង្គ្រាម និងជម្លោះប្រដាប់អាវុធដែលអូសបន្លាយអស់ជិតរយៈកាល ៥០០ឆ្នាំ នៅកម្ពុជា គឺ បានបញ្ចប់ទាំងស្រុង។ អាស្រ័យដោយគុណតម្លៃដ៏ពិសិដ្ឋដូច្នេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ រៀងរាល់ឆ្នាំ ជាថ្ងៃរលឹកខួបនៃការបិទបញ្ចប់សង្រ្គាមទាំងអស់ ក្រោយពីបានដាក់ចេញនូវនយោបាយនេះរួចមក។ លើសពីនេះទៅទៀត វិមានឈ្នះ-ឈ្នះ ក៏ត្រូវបានកសាងឡើងដើម្បីចារឹក និងតម្កល់ទុកនូវវត្ថុតាងនានា រួមទាំងសម្រាប់ជានិមិត្តរូបដែលបង្ហាញពីប្រវត្តិនៃដំណើរតស៊ូរំដោះ និងកិច្ចការពារមាតុភូមិកម្ពុជា រួមទាំងទុកជាសមិទ្ធផលនៃការកសាង និងសម្រាប់ជាទីចងចាំនៃមនុស្សគ្រប់ជំនាន់ផងដែរ៕ #នយោបាយឈ្នះឈ្នះ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #Cambodia #ប្រតិបត្ដិករ #ស្ថាបនិក Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
“ការធានា បីយ៉ាង នៃគោលនយោបាយឈ្នះ-ឈ្នះ”
តេីមចេញពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នយោបាយឈ្នះ-ឈ្នះ ក្រោមការដាក់ចេញនូវការធានា បី យ៉ាងសំខាន់ៗ ដោយមគ្គទេសក៍ដ៏ឆ្នើម #សម្ដេចតេជោហ៊ុនសែន បាននាំឱ្យមាតុភូមិកម្ពុជារួចចាក់ផុតពីភ្លើងសង្រ្គោះ ទទួលបាននូវសន្តិភាព ឯកភាពជាតិ ការពង្រឹងនីតិរដ្ឋ និងការបង្រួបបង្រួមជាតិ រហូតមកទល់សព្វថ្ងៃ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ រៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធទិវានយោបាយឈ្នះ-ឈ្នះ។ #នយោបាយឈ្នះឈ្នះ#សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ការធានា#Cambodia Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel