-
ហេតុអ្វីបានជាត្រូវដាក់ពួកខ្មែរក្រហម ឬកម្ពុជាប្រជាធិបតេយ្យ ឱ្យនៅក្រៅច្បាប់?

ក្រុមកម្ពុជាប្រជាធិបតេយ្យ ឬហៅថា ខ្មែរក្រហម មិនព្រមអនុវត្តបទបញ្ញត្តិសំខាន់ៗនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សម្រាប់នាំមកនូវសន្តិភាព និងការផ្សះផ្សាជាតិ។ បនខ្មែរក្រហមទាំងនេះ បានរំលោភបំពានលើមាត្រាដែលទាមទាររួមមាន៖ ឱ្យគោរពបទឈប់បាញ់ ឱ្យអនុញ្ញាតឱ្យមន្ត្រី និងបុគ្គលរបស់អាជ្ញាធរបណ្ដោះអាសន្ននៃអង្គការសហប្រជាជាតិ(អ.ស.ប) ចូលទៅក្នុងតំបន់ដែលខ្លួនកាន់កាប់ ឱ្យអនុវត្តការប្រមូលផ្តុំកម្លាំងប្រដាប់អាវុធរបស់ខ្លួន ដកអាវុធនិងរំសាយកម្លាំងទ័ព និងឱ្យគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ដោយបនឃាតកខ្មែរក្រហមរឹងរូស ថែមទាំងរំលោភមិនគោរពបញ្ញត្តិសំខាន់ៗទាំងអស់នេះហើយ ហេតុនេះ រដ្ឋសភាពនៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តច្បាប់ដែលមានបញ្ញតិ្ត គឺ ដាក់ក្រុម «កម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម» និងកម្លាំងយោធារបស់ខ្លួនឱ្យនៅក្រៅច្បាប់៕#របបតិរច្ឆានខ្មែរក្រហម #របបប្រល័យពូជ #ការដាក់ឱ្យនៅក្រៅច្បាប់ #កម្ពុជាប្រជាធិបតេយ្យ #ព្រះរាជាណាចក្រកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ក្អែកខ្មៅ Facebook Page: Black-Crow Telegram Channel
-
ការរៀបការដោយបង្ខំសម័យខ្មែរក្រហម

មង្គលការដែលចម្លែក និងអាក្រក់ជាងគេក្នុងប្រវត្តិសាស្ត្រកម្ពុជា និងពិភពលោក គឺមានតែក្នុងរបបយង់ឃ្នងខ្មែរក្រហមមួយគត់។ គ្មាននរណាម្នាក់មានសិទ្ធិរើសគូស្រករតាមការចង់បានរបស់ខ្លួនឡើយ។ មនុស្សប្រុសស្រីត្រូវបនខ្មែរក្រហម ចាប់បង្ខំឱ្យរៀបការម្តងៗរាប់សិបគូ ដោយមិនបានធ្វើតាមប្រពៃណីអ្វីទាំងអស់។ គ្មានវត្តមានឪពុកម្តាយ ឬញាតិមិត្តណាម្នាក់ឡើយ ក្រៅតែពីគូស្វាមី និងកម្មាភិបាលខ្មែរក្រហមប៉ុណ្ណោះ។ ខ្មែរក្រហម តែងលើកឡើងថា មានតែអង្គការមួយគត់ ដែលជាម៉ែ ជាឪ របស់អ្នកទាំងអស់គ្នា។ ស្ត្រីដែលខ្មែរក្រហមចាត់ទុកថា ជាអ្នក ១៧ មេសា ត្រូវបានចាប់បង្ខំឱ្យរៀបការជាមួយយុទ្ធជនពិការរបស់ខ្លួនផងដែរ។ ចំពោះអ្នកហ៊ានប្រឆាំងតវ៉ា ឬរៀបការហើយមិនព្រមរួមដំណេក នឹងត្រូវបនឃាតកខ្មែរក្រហម ចាប់យកទៅឃុំឃាំង និងសម្លាប់តែម្តង៕ #របបតិរច្ឆានខ្មែរក្រហម #របបប្រល័យពូជ #គូស្វាមី #កម្ពុជាប្រជាធិបតេយ្យ #គូស្រករ #ការរៀបការដោយបង្ខំ #ព្រះរាជាណាចក្រកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #អាពាហ៍ពិពាហ៍ #បនឃាតក #មង្គលការ #ប្រជាជនខ្មែរ #របបយង់ឃ្នង Facebook Page: Black-Crow Telegram Channel
-
វីដេអូ ១៤/៣៣ (#Episode14/33) ៖ ការបង្កើតរចនាសម្ព័ន្ធដឹកនាំរដ្ឋ

-
វីដេអូ៖ ពួកអនាគតមេខ្មែរក្រហមផ្ដើមរត់ចូលព្រៃនៅឆ្នាំ ១៩៦៣

-
មរតកខ្មែរក្រហម ១៩៧៥-១៩៧៩

ស្រ្ដីចំណាស់កំពុងជិះកង់កាត់គំនរខ្មោចឡាន ដែលបន្សល់ទុកពីរបបប្រល័យពូជសាសន៍ឯងខ្មែរក្រហម។ បនឃាតកខ្មែរក្រហមចាប់ផ្តើមដកហូតអ្វីៗគ្រប់យ៉ាងរួមទាំងមធ្យោបាយធ្វើដំណើរ ពីប្រជាជនតាំងពីថ្ងៃដំបូងនៃការជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុង ឬទីប្រជុំជននានា ឱ្យទៅរស់យ៉ាងវេទនានៅតំបន់ដាច់ស្រយាលចុងកាត់មាត់ញកមកម្ល៉េះ។ មនុស្សជាច្រើនបានស្លាប់អំឡុងពេលជម្លៀសដោយថ្មើរជើង ព្រោះតែអស់កម្លាំង គ្មានអាហារ ឈឺគ្មានថ្នាំព្យាបាល និងសម្លាប់ព្រោះប្រឆាំងនឹងការចាកចេញ។ #របបតិរច្ឆានខ្មែរក្រហម #របបប្រល័យពូជ #ទន្លេទឹកភ្នែក #កម្ពុជាប្រជាធិបតេយ្យ #ការដឹកនាំប្រទេស #ឧក្រិដ្ឋកម្ម #ព្រះរាជាណាចក្រកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ការជម្លៀសប្រជាជន #បនឃាតក #ភ្នំឆ្អឹង #ប្រជាជនខ្មែរ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
ថ្ងៃនេះកាលពី ៧១ ឆ្នាំមុន គឺជាថ្ងៃដំបូងនៃរយៈពេល ២ ខែ សម្រាប់រដ្ឋាភិបាលរបស់លោក អ៊ុម ឈាងស៊ុន ក្នុងការដឹកនាំព្រះរាជាណាចក្រកម្ពុជា

-
តើគោលនយោបាយមហាអស្ចារ្យ មហាលោតផ្លោះ របស់ខ្មែរក្រហមនាំមកនូវវិនាសកម្មអ្វីខ្លះ?

-
វីដេអូ ១៣/៣៣ (#Episode13/33) ៖ ការកសាងរដ្ឋធម្មនុញ្ញសាធារណរដ្ឋប្រជាមានិតកម្ពុជា

-
មហាអស្ចារ្យ មហាលោតផ្លោះ របស់ ប៉ុល ពត

មេដឹកនាំនៃរបបតិរច្ឆានខ្មែរក្រហមបានអនុវត្តគោលនយោបាយដ៏ឆ្កួតលេលាក្នុងប្រវត្តិសាស្ត្រកម្ពុជា នៃការដឹកនាំប្រទេស ដែលបានប្រែក្លាយប្រទេសខ្លួនក្លាយជាសមុទ្រឈាម ភ្នំឆ្អឹង ទន្លេទឹកភ្នែកនៃប្រជាជនខ្មែរស្លូតត្រង់ ដែលបានបាត់បងជីវិតជាង ៣ លាននាក់ ព្រោះតែឆ្កួតងប់ងល់នឹងពាក្យថា «មហាអស្ចារ្យ មហាលោតផ្លោះ» ហើយចង់ប្រែក្លាយប្រទេសជាប្រទេសមានសេដ្ឋកិច្ចឧស្សាហកម្មជឿនលឿន និងជាសង្គមសមូហភាពរបស់ខ្លួន។ #របបតិរច្ឆានខ្មែរក្រហម #នយោបាយខ្មែរក្រហម #ទន្លេទឹកភ្នែក #កម្ពុជាប្រជាធិបតេយ្យ #ការដឹកនាំប្រទេស #ឧក្រិដ្ឋកម្ម #ព្រះរាជាណាចក្រកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #សមុទ្រឈាម #មហាអស្ចារ្យ #មហាលោតផ្លោះ #សង្គមសមូហភាព #ភ្នំឆ្អឹង #ប្រជាជនខ្មែរ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
យុទ្ធវិធីបំបែក និងធ្វើឱ្យឯកោ

ក្នុងដំណាក់កាលមួយនៃដំណើរស្វែងរកសន្តិភាព និងកម្ទេចនូវអង្គការចាត់តាំងយោធា និងនយោបាយខ្មែរក្រហម សម្តេចតេជោសែន បានដាក់ចេញនូវយុទ្ធសាស្ត្រផ្គួបគ្នាពីរ ដើម្បីបំបែកចលនានៃពួកបនឃាតកខ្មែរក្រហម។ តាមរយៈយុទ្ធសាស្ត្រផ្គួបគ្នាពីរនេះ ទីបំផុត ចលនានៃក្រុមក្រៅច្បាប់នេះ ត្រូវបានប្រទេសដែលធ្លាប់តែគាំទ្របោះបង់ចោល និងថ្កោលទោសចំពោះឧក្រិដ្ឋកម្មដែលបនខ្មែរក្រហមនេះបានប្រព្រឹត្តកន្លងមក ហើយចលនានៃក្រុមឧទ្ទាមដែលនៅសេសសល់ទាំងនេះ ត្រូវរលំរលាយជាស្ថាពរ។ #យោធា #នយោបាយខ្មែរក្រហម #សម្ដេចតេជោហ៊ុនសែន #កម្ពុជាប្រជាធិបតេយ្យ #ក្រុមឧទ្ទាម #ឧក្រិដ្ឋកម្ម #ព្រះរាជាណាចក្រកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរស្វែងរកសន្តិភាព Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel