-
សម្ដេចតេជោ ហ៊ុន សែន ផ្ដល់នូវគោលការណ៍ណែនាំ ៩ ចំណុច ដើម្បីកម្ពុជារក្សាបាននូវសុខសន្ដិភាព ទាំងបច្ចុប្បន្ន និងអនាគត

-
ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ទាក់ទិនវិបត្ដិរវាង អ៊ុយក្រែន និងរុស្សី

-
វីដេអូ ១២/៣៣ (#Episode12/33) ៖ ក្រុមប្រឹក្សាប្រជាជនបដិវត្ដន៍កម្ពុជា

-
វីដេអូ ១១/៣៣ (#Episode11/33) ៖ ការរៀបចំគណៈកសាងបក្សឡើងវិញ

-
វីដេអូ៖ វិនាសកម្មក្នុងរបបខ្មែរក្រហម

ត្រឹមរយៈពេលបីឆ្នាំ ប្រាំបីខែ និងម្ភៃថ្ងៃ នៃរបបខ្មែរក្រហម ប្រជាជនកម្ពុជាជាងបីលាននាក់បានបាត់បង់ជីវិត ដោយសារការបង្ខិតបង្ខំឱ្យធ្វើការលើសកម្លាំងជាមួយរបបអាហារមិនគ្រប់គ្រាន់ ឈឺគ្មានថ្នាំព្យាបាល ការធ្វើទារុណកម្មសួរចម្លើយ និងការកាប់សម្លាប់យ៉ាងព្រៃផ្សៃជាដើម។ ក្នុងរបបតិរច្ឆាន ដ៏សាហាវយង់ឃ្នងនេះ ពលរដ្ឋកម្ពុជាគ្មានសិទ្ធិសេរីភាពសោះឡើយ សូម្បីតែសិទ្ធិមូលដ្ឋានក្នុងការរស់រានមានជីវិត ក៏ប៉ុន្តែ អវសាននៃរបបនេះក៏បានមកដល់ ក្រោយការរំដោះប្រទេសជាតិទាំងស្រុង នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រវត្ដិសាស្រ្ដខ្មែរ #ក្អែកខ្មៅ #វិនាសកម្មក្នុងរបបខ្មែរក្រហម #កម្ពុជាប្រជាធិបតេយ្យ #ទារុណកម្មសួរចម្លើយ #របបតិរច្ឆាន Facebook Page: Black-Crow Telegram Channel
-
វីដេអូ ១០/៣៣ (#Episode10/33) ៖ ប៉ែន សុវណ្ណ សុំចូលរួមបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា

-
រាជធានីភ្នំពេញ នាអតីតកាល និងបច្ចុប្បន្ន

រាជធានីភ្នំពេញដែលធ្លាប់ជាទីក្រុងមានអគារតូចៗ គ្មានមនុស្សរស់នៅអ៊ូអរ មានតែផ្លូវដីដែលធ្វើដំណើរម្តងៗហុយដីទ្រលោម ភ្លើងអគ្គិសនីប្រើប្រាស់មានកម្រិត ប៉ុន្តែបច្ចុប្បន្ន រាជធានីដែលធ្លាប់តែស្ងាត់ជ្រងំមួយនេះ បានផ្លាស់ប្តូរមុខមាត់ថ្មីជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សស្ទើរមិនគួរឱ្យជឿ។ ក្រោមម្លប់នៃសន្តិភាព អគារប្រណិតតូចធំ ខ្ពស់ទាប រាប់ពាន់ខ្នងបានលេចរូបរាងឡើងគ្រប់ច្រកល្ហកក្នុងក្រុងភ្នំពេញ រួមបញ្ចូលទាំងផ្សារទំនើប សាលារៀន អាកាសយានដ្ឋាន កំពង់ផែផ្លូវទឹក និងកំពង់ផែផ្លូវគោកសម្រាប់ផ្គត់ផ្គង់ការដឹកជញ្ជូន និងផ្ទុកទំនិញផ្សេងៗ ជាពិសេសជាកន្លែងទេសចរណ៍ដែលទាក់ទាញភ្ញៀវជាតិ-អន្តរជាតិទៀតផង។ រាជធានីភ្នំពេញបានប្រែក្លាយជាមជ្ឈមណ្ឌលជំនួញ ពាណិជ្ជកម្ម ក្រុមហ៊ុន និងជាបណ្ដុំការងារច្រើនជាងគេក្នុងប្រទេសកម្ពុជា។ #សច្ចធម៌ប្រវត្ដិសា#អតីតកាល #បច្ចុប្បន្នកាល #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #កម្ពុជាប្រជាធិបតេយ្យ #រាជធានីភ្នំពេញ #ការអភិវឌ្ឍ #សន្ដិភាព Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
វីដេអូ៖ សាឡុត ស និងបដិវត្ដន៍វប្បធម៌ចិនឆ្នាំ ១៩៦៦

-
សម្ដេច ហ៊ុន សែន ទស្សនកិច្ចនៅបាងកក ថ្ងៃទី២១ ខែកុម្ភៈ ១៩៩០

ក្នុងតំណែងជារដ្ឋមន្ត្រីការបរទេសពីឆ្នាំ១៩៨១ ដល់១៩៨៥ សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យមានមនុញ្ញផលការបរទេសជាមួយប្រទេសជិតខាង និងបណ្ដាប្រទេសក្នុង និងក្រៅតំបន់គួរឱ្យកត់សម្គាល់ជាច្រើនដែលរៀបរៀងបានជាមូលដ្ឋានសម្រាប់ធ្វើឱ្យមានសន្តិភាព ការបង្រួបបង្រួមជាតិ និងអភិវឌ្ឍនៅកម្ពុជា។ តាមរយៈការរួមចំណែកប្រកបដោយសុច្ឆន្ទៈ និងការ ប្រឹងប្រែងនេះ បានសម្តែងឱ្យឃើញថា សម្តេចតេជោ ហ៊ុន សែន ជាស្ថាបត្យករដ៏មោះមុតមួយរូបនៃកិច្ចព្រមព្រៀងសន្តិភាពស្តីពីកម្ពុជា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ឥស្សរជនឆ្នើមកម្ពុជា #ទីក្រុងបាងកក #សម្ដេចហ៊ុនសែន #ទស្សនកិច្ច Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
វីដេអូ ៨/៣៣ (Episode8/33) ៖ ប៉ុល ពត សម្លាប់មិនរើសមុខសូម្បីតែកូនក្មេង
