-
១៧ មេសា ភាពឃោរឃៅរបស់ខ្មែរក្រហម គឺលើសពីជម្លៀស

បន្ទាប់ពីខ្មែរក្រហមចូលកាន់កាប់ទីក្រុង និងជម្លៀសប្រជាជនដោយបង្ខំចេញពីក្រុងភ្នំពេញ ប្រជាជន អតីតអ្នករដ្ឋការលន់ នល់ មួយចំនួនបានរត់ភៀសខ្លួនទៅក្នុងស្ថានទូតបារាំង។ ប៉ុន្តែទោះជាយ៉ាងណា អ្នកទាំងនោះមិនមានវាសនារួចខ្លួនឡើយ ខ្មែរក្រហមបានដាក់គំនាបឱ្យស្ថានទូតបារាំងបណ្តេញជនភៀសខ្លួនខ្មែរទាំងអស់ចេញពីស្ថានទូត ហើយអ្នកទាំងនោះក៏ត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ភ្លាមៗផងដែរ។ #សច្ចធម៌ប្រវត្ដិ#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ក្អែកខ្មៅ #កាន់កាប់ទីក្រុង #ជម្លៀសប្រជាជន #ក្រុងភ្នំពេញ #ប្រជាជន #រដ្ឋការលន់នល់ #ស្ថានទូតបារាំង #ជនភៀសខ្លួន #ខ្មែរក្រហម #កម្ពុជាប្រជាធិបតេយ្យ #ភាពឃោរឃៅ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
វីដេអូ៖ សម្ដេចតេជោ គឺជាអ្នកបញ្ចប់នូវចលនានយោបាយ និងយោធាខ្មែរក្រហម

ភ្នក់ភ្លើងសង្រ្គាម ដែលបានឆាបឆេះអស់ពេលជាង ៣ទសវត្សរ៍ បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តមសីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ត្រូវបានរំលត់ទៅវិញដោយនយោបាយឈ្នះ-ឈ្នះ។ ដោយមើលឃើញពីសោនាដកម្មនេះ សម្តេចតេជោ ហ៊ុន សែន បានប្រើនីតិវិធីជាច្រើនដោយផ្តោតលើការឯកភាពជាតិជាធំ ដែលចាំបាច់ត្រូវអនុវត្តមុនគេ គឺត្រូវធ្វើយ៉ាងណាឲ្យប្រជាជនបានមករួមរស់ជួបជុំគ្រួសារ និងសង្គមជាតិឡើងវិញ។ ក្នុងដំណាក់កាលនោះ សម្ដេចតេជោ បានដាក់ចេញការធានាបីយ៉ាងគឺ ការធានាអាយុជីវិតនិងរូបកាយ ការធានាអាជីពនិងមុខរបរ ព្រមទាំងការធានាកម្មសិទ្ធិទាំងចលនវត្ថុនិងអចលនវត្ថុ ដែលជាខ្លឹមសារស្នូលនៃនយោបាយឈ្នះ-ឈ្នះ សំដៅដល់ការធានានូវសុវត្ថិភាពផ្នែកសន្តិសុខសម្រាប់អ្នកដែលបានផ្តាច់ខ្លួនមករស់នៅជាមួយរដ្ឋាភិបាល សុវត្ថិភាពផ្នែកអាជីព និងលទ្ធភាពក្នុងការបន្តមុខរបរ និងសុវត្ថិភាពផ្នែកកម្មសិទ្ធិដែលធ្លាប់មានដល់បុគ្គល និងក្រុមគ្រួសារដែលស្ម័គ្រចិត្តបញ្ចប់សង្គ្រាម។ ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ ##សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រវត្ដិសាស្រ្ដខ្មែរ #ខ្មែរក្រហម #សន្ដិភាព #យោធាខ្មែរក្រហម #កម្ពុជាប្រជាធិបតេយ្យ #ការធានាអាយុជីវិត #ការធានារូបកាយ #ការធានាអាជីពនិងមុខរបរ #ការធានាកម្មសិទ្ធិ #នយោបាយឈ្នះឈ្នះ #សម្ដេចតេជោហ៊ុនសែន Facebook Page: Black-Crow Telegram Channel
-
វីដេអូ៖ ជីវិតប្រជាពលរដ្ឋខ្មែរ ក្រោយការរត់គេចពីការសម្លាប់របស់ទ័ពតិរច្ឆានខ្មែរក្រហម

ក្នុងអំឡុងនៃសម័យខ្មែរក្រហម មានពលរដ្ឋខ្មែររាប់ពាន់នាក់ បានធ្វើការភាសខ្លួនទៅកាន់ប្រទេសជិតខាង ក្នុងគោលបំណង គេចចេញឱ្យផុតពីរបបប្រល័យពូជសាសន៍ ដ៏សាហាវឃោឃៅមួយនេះ។សោកនាដកម្មនៃសង្គ្រាម គឺការបំផ្លាញអាយុជីវិតមនុស្ស ការនិរាសព្រាត់ប្រាសក្រុមគ្រួសារ និងវិនាសកម្មជាច្រើនរយជំពូកទៀត។ ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #សច្ចធម៌ប្រវត្ដិសា#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រវត្ដិសាស្រ្ដខ្មែរ #ក្អែកខ្មៅ #ខ្មែរក្រហម #ជីវិតប្រជាពលរដ្ឋ #ទ័ពតិរច្ឆាន #កម្ពុជាប្រជាធិបតេយ្យ #វិនាសកម្ម #របបប្រល័យពូជសាសន៍ #សោកនាដកម្មសង្រ្គាម Facebook Page: Black-Crow Telegram Channel
-
ពីទីដែលស្ងាត់ជ្រងំគ្មានមនុស្សស្នាក់នៅ ដែលមានតែកងទ័ពដើរកាត់ល្បាតទៅមក ប៉ុន្តែពេលនេះ បានក្លាយជាអាគារសណ្ឋាគារដ៏ប្រណិតដែលរង់ចាំទទួលភ្ញៀវជាតិ និងអន្តរជាតិ មកស្នាក់នៅ ប្រកបដោយក្តីរីករាយ និងផាសុកភាព

-
ទិដ្ឋភាពនៃការវិវឌ្ឍនៃស្ពានព្រែកឆ្លូង ៤ ទសវត្សរ៍មុនសង្រ្គាម និងក្រោយសង្រ្គាម ជាពិសេសក្នុងសម័យសន្តិភាពដែលមានសម្តេចតេជោជាប្រមុខដឹកនាំ ហេដ្ឋារចនាសម្ព័ន្ធត្រូវបានកែលម្អ និងអភិវឌ្ឍន៍

-
សូមអនុមោទនាបុណ្យមាឃបូជា

បុណ្យមាឃបូជាគឺជាពិធីបុណ្យធំមួយក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធសាសនិកតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ បុណ្យមាឃបូជាប្រារព្ធឡើងដោយហេតុ ៥ យ៉ាង÷ ១. រំលឹកដល់ថ្ងៃព្រះសេនាបតីសារីបុត្រសម្រេចអរហត្តផល ២. រំលឹកដល់ថ្ងៃព្រះសម្មាសម្ពុទ្ធទ្រង់ប្រទានតំណែងអគ្គសាវកដល់ព្រះសេនាបតីសារីបុត្រ និងព្រះមហាមោគ្គល្លាន ៣. រំលឹកដល់ថ្ងៃចតុរង្គសន្និបាត ៤. រំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងឱវាទប្បាតិមោក្ខ និង ៥. ដើម្បីរំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុសង្ខារ៕ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ថ្ងៃចតុរង្គសន្និបាត #អរហត្តផល #បុណ្យមាឃបូជា #ព្រះសម្មាសម្ពុទ្ធ #ព្រះមហាមោគ្គល្លាន #ព្រះជន្មាយុសង្ខារ #ពុទ្ធសាសនិក #ឱវាទប្បាតិមោក្ខ #អគ្គសាវក Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
វីដេអូ ៧/៣៣ (Episode7/33) ៖ ការពលិកម្មនៃមេបញ្ជាការ របស់សម្ដេច ហ៊ុន សែន ឆ្នាំ១៩៧០

-
“ទៅជិះឡាន មកវិញជិះចាន” គឺជាពាក្យដែលគេតែងតែនិយាយនៅសម័យសង្រ្គាម ជាពិសេសសង្រ្គាមជាមួយទ័ពព្រៃខ្មែរក្រហម

ព្រៃគឺជាមូលដ្ឋានទ័ពលាក់ខ្លួនរបស់អតីតទ័ពព្រៃខ្មែរក្រហម ហើយក៏ជាសមរភូមិដ៏ក្តៅមួយ ប៉ុន្តែបច្ចុប្បន្នក្រោមម្លប់នៃសន្តិភាព ព្រៃដែលធ្លាប់ជាមូលដ្ឋានលាក់ខ្លួន និងតស៊ូរបស់ទ័ពព្រៃខ្មែរក្រម បានក្លាយជាទីកម្សាន្តបែបទេសចរណ៍ផ្សងព្រេងធម្មជាតិរបស់ទេសចរជាតិ និងអន្តរជាតិ។ ពីទីកន្លែងដែលប្រជុំគ្នារៀបផែនការប្រយុទ្ធ មកជាទីកន្លែងជួបជុំជាមួយគ្រួសារ មិត្តភ័ក្តិ បោះតង់ អាំងសាច់ ច្រៀងលេងកម្សាន្តដោយក្តីរីករាយ។ ព្រៃលែងជាទីគួរឱ្យភ័យខ្លាចទៀតហើយ ប៉ុន្តែបានក្លាយជាទីកន្លែងដែលនាំភាពស្រស់ស្រាយដល់អ្នកទេសចរជាមួយនឹងទេសភាពស្រស់បំព្រង លាយឡំនឹងសំឡេងសត្វយំដូចជាតន្ត្រីបំពេរអារម្មណ៍។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រវត្ដិសាស្រ្ដខ្មែរ #ម្លប់សន្ដិភាព #ព្រៃ #ទេសចរណ៍ #ដំណើរកម្ពុជា #ដំណើរកម្សាន្ដ #សង្រ្គាម Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
ទិដ្ឋភាពនៃក្ដីស្រឡាញ់ក្នុងដំណើរប្រវត្ដិសាស្រ្ដកម្ពុជា

ក្តីស្រឡាញ់មានច្រើនសណ្ឋាន ដូចជា ក្តីស្រឡាញ់រវាងឪពុកម្តាយចំពោះកូន ក្តីស្រឡាញ់រវាងប្តីប្រពន្ធ ក្តីស្រឡាញ់រវាងមិត្តភ័ក្តិ ឬក្តីស្រឡាញ់រវាងថ្នាក់ដឹកនាំប្រទេស និងប្រជាជន។ ប៉ុន្តែ ក្តីស្រឡាញ់រវាងថ្នាក់ដឹកនាំប្រទេស និងប្រជាជន មិនត្រូវបានមើលឃើញនៅក្នុងរបបយង់ឃ្នងខ្មែរក្រហមឡើយ។ មេដឹកនាំរបបតិរច្ឆានមួយនេះ តែងតែពោលថាអ្វីៗគ្រប់យ៉ាងធ្វើដើម្បីប្រជាជន និងជាតិ។ ផ្ទុយទៅវិញ បនឃាតកទាំងអស់នេះ ជាក្រុមប្រឆាំងនឹងក្តីស្រឡាញ់ ព្រោះក្នុងរបបនោះគ្មាននរណាម្នាក់អាចបង្ហាញនូវក្តីស្រឡាញ់ចំពោះគ្រួសារ ឬមនុស្សជាទីស្រឡាញ់ឡើយ សូម្បីតែសម្រក់ទឹកភ្នែកចំពោះមុខសពសមាជិកគ្រួសាររបស់ខ្លួន ក៏ត្រូវចាត់ទុកថាក្បត់នឹងអង្គការ ជាប់កម្អែលសង្គមចាស់។ យើងគ្មានសិទ្ធិសូម្បីតែយំ ឬសើចសប្បាយ។ ប្រជាជនកម្ពុជា បានទទួលនូវក្តីស្រឡាញ់ឡើងវិញបន្ទាប់ពីរបបទមិឡនេះរលំរលាយនៅឆ្នាំ១៩៧៩។ ស្នាមញញឹម និងភាពកក់ក្តៅ ត្រូវបាននាំមកជូនប្រជាជនកម្ពុជាវិញ ដោយបិតាស្ថាបនិកនៃសន្តិភាពសម្តេចតេជោ ហ៊ុន សែន។ សន្តិភាពដ៏យូរអង្វែងរបស់ប្រទេសកម្ពុជាបានផ្តល់ឱកាសជាច្រើនដល់ប្រទេស និងប្រជាជន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការអភិវឌ្ឍធនធានមនុស្ស ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍជនបទ ឬទីក្រុង។ សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់។ សន្តិភាព គឺជាអ្វីដែលស្រស់ស្អាតបំផុត។ សន្តិភាពផ្តល់ក្តីស្រឡាញ់ ស្នាមញញឹម និងក្តីសង្ឃឹម៕ សច្ចធម៌ប្រវត្តិសាស្រ្ត #ក្អែកខ្មៅ #សង្រ្គាម #ប្រវត្ដិសាស្រ្ដខ្មែរ #ការសិក្សា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
វីដេអូ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលពានរង្វាន់សន្តិភាព ស៊ុន ហាក់ ឆ្នាំ២០២២ នៅប្រទេសកូរ៉េ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលពានរង្វាន់ និងថ្លែងសុន្ទរកថាក្នុងពិធីទទួលពានរង្វាន់ សន្តិភាព ស៊ុន ហាក់ ឆ្នាំ២០២២ នៅប្រទេសកូរ៉េ។ ពានរង្វាន់សន្តិភាព ស៊ុន ហាក់ គឺជាការទទួលស្គាល់ ភាពជាអ្នកដឹកនាំដ៏អស្ចារ្យរបស់ សម្ដេចតេជោ អស់រយៈពេលជាច្រើនឆ្នាំ ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមចំណែករបស់ សម្តេចតេជោ ចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ សេដ្ឋកិច្ចនៅកម្ពុជា និងតំបន់ទាំងមូល។ សន្តិភាពដ៏យូរអង្វែងរបស់ប្រទេសកម្ពុជាបានផ្តល់ឱកាសជាច្រើនដល់ប្រទេស និងប្រជាជន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការអភិវឌ្ឍធនធានមនុស្ស ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍជនបទ និងទីក្រុង។ សម្តេចតេជោ ហ៊ុន សែន “សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់, សន្តិភាព គឺជាអ្វីដែលស្រស់ស្អាតបំផុត”។ ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រវត្ដិសាស្រ្ដខ្មែរ #សម្ដេចតេជោហ៊ុនសែន #សន្ដិភាព #សម្ដេចតេជោហ៊ុនសែន #ពានរង្វាន់ #SUNHAKPEACEPRIZE #ស៊ុនហាក់ #KOREA Facebook Page: Black-Crow Telegram Channel