-
តើកត្ដាអ្វីដែលបណ្ដាលឱ្យរបបខ្មែរក្រហមរលាយអង្គការចាត់តាំងយ៉ាងឆាប់រហ័ស?

-
វីដេអូ៖ ឌុច “ការតស៊ូវណ្ណៈសម័យខ្មែរក្រហម”

-
វៀតណាម ដឹងគុណកម្ពុជា ដែលបានទទួលស្គាល់រណសិរ្សរំដោះជាតិវៀតណាម ខាងត្បូង និងបង្កលក្ខណអំណោយផលរហូតបានបង្រួបបង្រួមរៀតណាមខាងជើង និងខាងត្បូង

ក្នុងពិធីប្រារព្ធខួបលើកទី៤៥ នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ លោក ផាម មីញជីញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយៈសុន្ទរកថារបស់ខ្លួន បានបង្ហាញនូវការដឹងគុណដល់កម្ពុជា ក្នុងការជួយបង្រួបបង្រួមដល់ប្រទេសវៀតណាម។ លោកបានថ្លែងថា «វៀតណាមពិតជាដឹងគុណជាខ្លាំងដល់កម្ពុជា ជាពិសេសក្នុងការជួយបង្រួបបង្រួមដល់ប្រទេសវៀតណាម»។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #វៀតណាម #ទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
វីដេអូ៖ រាជធានីភ្នំពេញខែកុម្ភៈ ឆ្នាំ១៩៧៥

-
វីដេអូ៖ ទឹកភ្នែកសម្ងាត់

និពន្ធទំនុកច្រៀងដោយ៖ កូន នាគ ច្រៀងដោយ៖ លោក ម៉ៅ សុទីន បច្ចេកទេសសំឡេង៖ លោក សុធី ឡយ បច្ចេកទេសរូបភាព៖ លោក ប៊ួយ សារីន លំនាំបទ៖ កោះកុងអន្លង់ស្នេហ៍កម្ម ផលិតដោយ KFS ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #ប្រវត្ដិសាស្រ្ដកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ម្ភៃមិថុនា #ទឹកភ្នែកសម្ងាត់ Facebook Page: Black-CrowTelegram Channel
-
ដោយសារស្មារតីរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋរួចផុតពីសេចក្ដីស្លាប់ និងបន្ដកសាងការអភិវឌ្ឍប្រទេសជាតិបានរីកចម្រើនដល់សព្វថ្ងៃនេះ

«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ត្រូវបានបង្កើតដោយសមមិត្តហេង សំរិន សមមិត្ត ជា ស៊ីម សមមិត្ត ហ៊ុន សែន និងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បង្កើតឡើងក្នុងគោលបំណងធំៗមួយចំនួនរួមមាន៖ រំដោះប្រទេសជាតិចេញពីរបបសាហាវយង់ឃ្នង ប៉ុល ពត, ជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឱ្យចាកផុតពីមហន្ដរាយនៃរបបអាវខ្មៅ និងជួយស្ដារ កសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា មានការកែប្រែមុខមាត់ថ្មី។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #មហន្ដរាយនៃរបបអាវខ្មៅ #អភិវឌ្ឍន៍មាតុភូមិកម្ពុជា #រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា #ឥស្សរជនស្នេហាជាតិ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
អបអរសាទរ ទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួល់រំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

-
វីដេអូ៖ ១៩៧៧ ម្ភៃមិថុនា សាវតារឿងពិត

និពន្ធទំនុកច្រៀងដោយ៖ លោក ដួង អរុណរង្សី ច្រៀងដោយ៖ លោក ម៉ៅ សុទីន បច្ចេកទេសសំឡេង៖ លោក សុធី ឡយ បច្ចេកទេសរូបភាព៖ លោក ប៊ួយ សារីន លំនាំបទ៖ ធុញបងមែនទេ ផលិតដោយ KFS ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។ #ប្រវត្ដិសាស្រ្ដកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ម្ភៃមិថុនា #សាវតារឿងពិត Facebook Page: Black-CrowTelegram Channel
-
សម្ដេចតេជោ៖ នៅមុនថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ ខ្ញុំគ្រាន់តែជាទាហាន ដែលទទួលបញ្ជាពីខាងលើ ប៉ុន្តែចាប់ពីថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ រហូតដល់ពេលនេះ ខ្ញុំក្លាយទៅជាមេដឹកនាំដែលបានផ្សារភ្ជាប់ជាមួយនឹងដំណើរជាតិរបស់កម្ពុជាជារៀងរហូតដោយមិនដាច់ខ្សែរយៈមួយណាទេ

ថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ការតស៊ូជាចំហមួយប្រឆាំងនឹងភាពសាហាវឃោរឃៅឥតវិចារណញ្ញាណរបស់ពួកខ្មែរក្រហមត្រូវបានបង្ហាញ។ សម្ដេច ហ៊ុន សែន ជាមួយនឹងកម្មាភិបាលដ៏ទុកចិត្តបួននាក់ទៀត បានចាប់ផ្ដើមដំណើរភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងយកសន្តិភាពជូនប្រជាជនខ្មែរវិញ។ ក្នុងដំណើរប្រកបដោយគ្រោះថ្នាក់នេះ សម្ដេច ហ៊ុន សែន និងឥស្សរជនបួនរូបផ្សេងទៀត បានយកអាយុជីវិតជាដើមទុន ប្រកបដោយភក្ដីស្នេហាជាតិយ៉ាងស្មោះស្ម័គ្រជាទីបំផុត ក្នុងបុព្វហេតុដើម្បីជាតិមាតុភូមិ និងសង្គ្រោះជីវិតប្រជាជនខ្មែររាប់លាននាក់ ដែលកំពុងរងទុក្ខវេទនាក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #របបប្រល័យពូជសាសន៍ #កម្មាភិបាល #ព្រះរាជាណាចក្រកម្ពុជា #សម្ដេចតេជោហ៊ុនសែន #ឥស្សរជនឆ្នើម #ខ្មែរក្រហម Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
វីដេអូ៖ ២០ មិថុនា ឆ្នាំ ១៩៧៧ ជាថ្ងៃចាប់ផ្ដើម នៃការចេញដំណើរទៅសង្រ្គោះជាតិ
