-
សូមថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ និងព្រះជន្មាយុយឺនយូរ ដើម្បីជាម្លប់នៃប្រជារាស្ត្រខ្មែរ

-
នៅគ្រប់កាលៈទេសៈទាំងអស់ សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាចំណុចអាទិភាពទីមួយចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងតែផ្ដោតការយកចិត្តទុកដាក់ខ្ពស់ជាទីបំផុត
-
វីដេអូ៖ ប៉េង ធួន អតីតទាហានសម័យ លន់ នល់ រៀបរាប់ពីស្ថានភាពខ្មែរក្រហមវាយលុកចូលតំបន់ព្រលានយន្ដហោះ និងជាយក្រុងភ្នំពេញ

-
វីដេអូ៖ ការកាប់សម្លាប់រង្គាលជារបៀបដឹកនាំរបស់ខ្មែរក្រហម

-
វិទ្យាស្ថានភាសាបរទេស (IFL) នាអតីតកាល និងបច្ចុប្បន្នកាល

វិទ្យាស្ថានភាសាបរទេស (IFL) គឺជាគ្រឹះស្ថានឧត្តមសិក្សាចំណុះឱ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបណ្ដុះបណ្ដាល លើជំនាញភាសាបរទេស ដល់និស្សិត កម្ពុជា រួមមានភាសាអង់គ្លេស បារាំង ចិន ជប៉ុន និងកូរ៉េ។ វិទ្យាស្ថាន ដែលដើមឡើយជាសាលាគរុវិជ្ជាជាន់ខ្ពស់ សម្រាប់បណ្ដុះបណ្ដាលគ្រូបង្រៀនមួយនេះ ត្រូវបានកសាងឡើងនៅឆ្នាំ ១៩៦១ ដោយអាគារសិក្សាត្រូវបានគូរប្លង់ដោយវិស្វករខ្មែរដ៏ល្បីល្បាញគឺលោក វណ្ណ មូលីវណ្ណ។ #ប្រវត្ដិសាស្រ្ដកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #គ្រឹះស្ថានឧត្តមសិក្សា #IFL #វិទ្យាស្ថានភាសាបរទេស #សាកលវិទ្យាល័យភូមិន្ទភ្នំពេញ #វណ្ណមូលីវណ្ណ #វិស្វករខ្មែរដ៏ល្បីល្បាញ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
តើអ្វីជាគោលបំណងពិតនៃការអនុវត្ដមាគ៌ាឧក្រិដ្ឋរបស់មេដឹកនាំខ្មែរក្រហម?

-
អភិបាលខេត្ដក្រចេះ ១៩៧៩ ដល់ ២០២២

-
វីដេអូ៖ រឿងណាដែលក្ដៅក្រហាយចិត្ដឈប់គិតទៅ ទម្លាប់គិតរឿងដែលនៅឱ្យសប្បាយចិត្ដទើបជីវិតរីករាយ

-
វីដេអូ៖ ឌុច “ការអនុវត្ដមាគ៌ាឧក្រិដ្ឋខ្មែរក្រហម”

-
សម្ដេចតេជោ ហ៊ុន សែន៖ ដំណាក់កាលដឹកនាំរបស់សម្ដេច និងឥស្សរជនរបស់ជាតិជាច្រើនទៀតបានបន្សល់ទុកមរតជាច្រើនសម្រាប់អ្នកជំនាន់ក្រោយ

សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនដទៃទៀត បានយកជីវិតជាដើមទុន លះបង់គ្រប់បែបយ៉ាងរហូតរំដោះប្រទេស និងប្រជាជនរួចផុតពីរបបយង់ឃ្នងខ្មែរក្រហមជាស្ថាពរនៅឆ្នាំ១៩៧៩។ សម្តេចតេជោ បានប្រែក្លាយកម្ពុជាពីបាតដៃទទេ ពីគំនរផេះផង់នៃសង្គ្រាម វាលពិឃាត ថ្លុកឈាម និងគំនរឆ្អឹង ក្លាយជាកោះសន្តិភាព តាមរយៈការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងក្រោមនយោបាយឈ្នះ-ឈ្នះ នៅឆ្នាំ១៩៩៨ ដែលក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំ មិនធ្លាប់មានទាល់តែសោះ។ សម្តេចតេជោបាននាំមកនូវសនិ្តភាព សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព។ បច្ចុប្បន្ន មហាសមិទ្ធផលគ្រប់វិស័យបានលេចជារូបរាងឡើងស្អេកស្កះគ្រប់ទីកន្លែងនៃព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែង វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ ដែលទើបកសាងរួចរាល់ និងជិតបញ្ចប់នៅពេលដ៏ខ្លីខាងមុខនេះជាដើម។ អ្វីទាំងអស់នេះ គឺជាផ្លែផ្កានៃសុខសន្តិភាព ដែលកើតចេញពីការតស៊ូ លះបង់ ទាំងកម្លាំងកាយ ចិត្ត ជីវិតរបស់អ្នកជំនាន់មុន បន្សល់ទុកសម្រាប់យើងជាអ្នកជំនាន់ក្រោយ បន្តថែរក្សា ការពារ និងអភិវឌ្ឍន៍ឱ្យរីកចម្រើនរុងរឿងបន្តទៅមុខទៀត៕ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ប្រវត្ដិសាស្រ្ដខ្មែរ #ព្រះរាជាណាចក្រកម្ពុជា #ឥស្សរជន #ម្តេចតេជោហ៊ុនសែន #មរតកជាតិខ្មែរ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram…