-
ព្រះទីនាំងចន្ទឆាយា ឬប្រាសាទចន្ទឆាយា នាអតីតកាល និងបច្ចុប្បន្ន

ព្រះទីនាំងចន្ទឆាយា ឬប្រាសាទចន្ទឆាយា គឺជាសំណង់ដ៏សំខាន់មួយនៃព្រះបរមរាជវាំងចតុមុខមង្គល ដែលប្រើជាវេទិកាកិត្តិយសសម្រាប់ព្រះរាជាទ្រង់ទតការហែក្បួន និងថ្លែងទៅកាន់ប្រជារាស្ត្រព្រះអង្គ។ ចន្ទឆាយា ប្រែមកថា ស្រមោលព្រះចន្ទ ដូច្នេះហើយទើបប្រាសាទចន្ទឆាយានេះ ត្រូវបានសាងសង់ឡើងដោយគ្មានជញ្ជាំងបិទជិតនោះឡើយ គឺដើម្បីឲ្យពន្លឺព្រះចន្ទពេលរាត្រី ជះចូលមកខាងក្នុងប្រាសាទ។ សំណង់ដ៏សំខាន់ មានអាយុកាលជាង ១សតវត្សរ៍មួយនេះ ត្រូវបានសាងសង់ក្នុងឆ្នាំ១៩១៣ ដែលដើមឡើយធ្វើពីឈើ ហើយត្រូវបានជួសជុលកែប្រែជាច្រើនសា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ដំណើរកម្ពុជា #ព្រះរាជា #ព្រះរាជាណាចក្រកម្ពុជា #ព្រះបរមរាជវាំងចតុមុខមង្គល #ប្រាសាទចន្ទឆាយា #ព្រះទីនាំងចន្ទឆាយា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
សម្តេចតេជោ ហ៊ុន សែន តែងតែនៅជាមួយប្រជាពលរដ្ឋពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសក្នុងគ្រាអាសន្ន

សម្តេចគឺជាអ្នកបម្រើដ៏ស្ម័គ្រស្មោះ និងផ្តល់ស្នាមញញឹមជាមួយនឹងក្តីសង្ឃឹមដល់ប្រជាពលរដ្ឋគ្រប់ៗរូប។ ជាក់ស្តែង សម្តេចតេជោ បានយកជីវិតជាដើមទុន ក្នុងការដណ្តើមយកជីវិតប្រជាពលរដ្ឋខ្មែររាប់លាននាក់ពីមាត់រណ្តៅមរណៈនៃរបបយង់ឃ្នង់ខ្មែរក្រហម។ សម្តេចតេជោ បាននាំមកនូវសនិ្តភាព សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព។ សន្តិភាព និងការបិទបញ្ចប់សង្គ្រាម ដែលសម្តេចតេជោរកបានយ៉ាងលំបាក បានផ្តល់នូវក្តីសង្ឃឹម និងស្នាមញញឹមដល់ប្រជាជនកម្ពុជាគ្រប់ៗរូប។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #សន្តិភាព #សុខទុក្ខប្រជាជន #ព្រះរាជាណាចក្រកម្ពុជា #សម្ដេចតេជោហ៊ុនសែន #ឥស្សរជនឆ្នើមកម្ពុជា #សម្តេចតេជោហ៊ុនសែន Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
សម្ដេចតេជោ តែងតែចាត់ទុកសុខទុក្ខប្រជាជនពលរដ្ឋ ជាសុខទុក្ខរបស់សម្ដេច

សន្តិភាព គឺជាចំណុចចាប់ផ្ដើមមុនគេបង្អស់ ដើម្បីធានានូវការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ប្រទេសកម្ពុជា ដែលធ្លាប់ជាសមរភូមិ វាលពិឃាត ថ្លុកឈាម គំនរឆ្អឹង បានប្រែក្លាយជាកោះសន្តិភាពជាថ្មីម្ដងទៀត ក្នុងប្រវត្តិសាស្រ្តជាង៥០០ឆ្នាំ ដោយបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៨។ កត្តាសន្តិភាព គឺជាចំណុចចាប់ផ្តើមដំបូង បើគ្មានសុខសន្តិភាពទេ គឺគ្មានការអភិវឌ្ឍរីកចម្រើនអ្វីទាំងអស់។ មានសន្តិភាពទើបផ្ដល់លទ្ធភាពឱ្យរាជរដ្ឋាភិបាលបន្តកិច្ចការអភិវឌ្ឍប្រទេស ពង្រឹងប្រជាធិបតេយ្យ ពង្រឹងសិទ្ធិមនុស្ស និងកិច្ចគាំពារនានាជាបន្តបន្ទាប់ទៀត។ ជាពិសេសមានសិទ្ធិស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងលើឆាកអន្តរជាតិ៕ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #សន្តិភាព #សុខទុក្ខប្រជាជន#ព្រះរាជាណាចក្រកម្ពុជា #សម្ដេចតេជោហ៊ុនសែន #ឥស្សរជា Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
ដំណើរទៅរកយុត្តិធម៌ដល់ជនរងគ្រោះ

របបខ្មែរក្រហមបានឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ហើយត្រូវបានផ្តួលរំលំទម្លាក់ពីអំណាចនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ប្រជាជនកម្ពុជាស្លូតត្រង់ប្រមាណ១,៧លាននាក់ បានបាត់បង់ជីវិតដោយសារការបង្អត់អាហារ ឈឺគ្មានថ្នាំព្យាបាល បង្ខំឱ្យធ្វើការហួសកម្លាំង ចាប់ឃុំឃាំង ធ្វើទារុណកម្ម និងសម្លាប់ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ នៃរបបព្រៃផ្សៃនេះ។ ដើម្បីស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះរាប់លាននាក់ដែលបានបាត់បង់់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ក៏ដូចជាអ្នករួចរស់ជីវិតពីរបបយង់ឃ្នងមួយនេះ នៅឆ្នាំ២០០៦ តុលាការការពិសេសមួយ ត្រូវបានបង្កើតឡើង។ តុលាការពិសេសមួយនេះ ត្រូវបានហៅថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា អ.វ.ត.ក ជាតុលាការកូនកាត់ ដែលមានការចូលរួមពីអន្តរជាតិ។ តុលាការពិសេសនេះ ត្រូវបានបង្កើតឡើងក្រោមច្បាប់កម្ពុជា បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិឆ្នាំ២០០៣ ផ្តល់លក្ខខ័ណ្ឌឱ្យមានជំនួយបច្ចេកទេស និងការចូលរួមរបស់អន្តរជាតិ។ អ.វ.ត.ក ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ការជំនុំជម្រះក្តីដោយយុត្តិធម៌ និងស្របតាមនិយាមយុត្តិធម៌អន្តរជាតិ និងប្រើប្រាស់ទាំងច្បាប់ជាតិ និងអន្តរជាតិ។ យើងសង្ឃឹមថា តុលាការនេះ នឹងនាំយុត្តិធម៌ជូនប្រជាជនស្លូតត្រង់កម្ពុជា ពង្រឹងនីតិរដ្ឋនៅកម្ពុជា និងលើកកម្ពស់ការផ្សះផ្សាជាតិ។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ក្អែកខ្មៅ #ជនរងគ្រោះ #ប្រវត្ដិសាស្រ្ដកម្ពុជា #របបកម្ពុជាប្រជាធិបតេយ្យ #អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា #យុត្តិធម៌ Facebook…
-
តើហេតុអ្វីរបបកម្ពុជាប្រជាធិបតេយ្យមានអាយុត្រឹមតែ ៣ឆ្នាំ ជាង?

-
ភាពអាក្រក់នៃការជ្រៀតជ្រែក និងការប្រើប្រាស់យោធា ក្នុងការកំណត់នូវប្រព័ន្ធអភិបាលកិច្ចផ្សេងៗនៅក្នុងប្រទេស

ក្នុងសុន្ទរកថាថ្លែងនាមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦ កន្លងទៅ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា៖ ប្រវត្តិសាស្ត្របានប្រាប់យើងម្តងហើយម្តងទៀតថា ការជ្រៀតជ្រែក និងការដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះ គឺការប្រើប្រាស់ជម្រើសយោធាក្នុងការកំណត់នូវប្រព័ន្ធអភិបាលកិច្ចផ្សេងៗ មិនមែនជាដំណោះស្រាយនោះឡើយ។ ផ្ទុយទៅវិញ ជម្រើសទាំងអស់នេះ បានត្រឹមតែនាំមកនូវការបាត់បង់ជីវិត ការឈឺចាប់ និងទុក្ខវេទនាសម្រាប់មនុស្សជាតិ និងជម្លោះផ្នែកសង្គម-សេដ្ឋកិច្ច កាន់តែច្រើនជាងមុនតែប៉ុណ្ណោះ។ កម្ពុជា គឺជាឧទាហរណ៍ជាក់ស្តែង ដែលបានឆ្លងកាត់សោកនាដកម្មដ៏អាក្រក់បំផុតកាលពីអតីតកាល ហើយបច្ចុប្បន្ន ការអនុវត្តនូវគោលនយោបាយដដែលនេះ កំពុងតែកើតឡើងនៅប្រទេសអាហ្វហ្គានីស្ថាន។ ឆ្លងកាត់នូវមេរៀនប្រវត្តិសាស្រ្តទាំងឡាយនេះ បានបង្ហាញយ៉ាងច្បាស់ថា ការគោរពនូវបំណងប្រាថ្នានៃប្រជាជាតិនីមួយៗ និងសិទ្ធិរបស់ប្រជាជនក្នុងការសម្រេចចិត្តដោយខ្លួនឯង គឺជាគុណតម្លៃមួយដ៏ធំធេង។ ប្រទេសធំ និងតូច តែងតែមានប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណីរបៀបរបបរស់នៅ និងការរៀបចំនយោបាយខុសៗគ្នា។ ប្រទេសនីមួយៗមិនគួរត្រូវបានបង្អាក់ដំណើរ ដោយសារតែការដាក់ទណ្ឌកម្មជាឯកតោភាគី ការហាមឃាត់ ឬវិធានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចផ្សេងទៀត ដែលរំលោភបំពានលើច្បាប់អន្តរជាតិ និងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិនោះឡើយ។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ការជ្រៀតជ្រែក #យោធា #កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស #ប្រព័ន្ធអភិបាលកិច្ច Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ Telegram Channel
-
អភិបាលខេត្ដស្ទឹងត្រែង ១៩៧៩ ដល់ ២០២២

-
បទកាកគតិ៖ បណ្ដាំក្រមង៉ុយ

-
សាលមហោស្រពចតុមុខ នាអតីតកាល និងបច្ចុប្បន្ន

-
ការបោះឆ្នោតនៅកម្ពុជារវាងឆ្នាំ ១៩៥០-២០២២
