-
“នយោបាយឈ្នះ-ឈ្នះ”

នយោបាយឈ្នះ-ឈ្នះ៖ គឺ ធម៌ខន្តី និង សិល្បៈសម្បទាននៃទស្សនវិជ្ជាសន្តិភាព ស្ថិតក្នុងយុទ្ធសាស្ត្របញ្ចប់សង្គ្រាមស៊ីវិល យុទ្ធសាស្ត្រប្រឆាំងនឹងសង្គ្រាមឈ្លប ឬឧទ្ទាមកម្ម ហើយយុទ្ធសាស្ត្របែបនេះបានបន្តអនុវត្តរហូតមកប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការចាត់វិធានការបង្ការ និង បង្ក្រាបភេរវកម្មពេលក្រោយមកទៀត។ _________________ ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ដំណើររបស់កម្ពុជា#នយោបាយឈ្នះឈ្នះ#ធម៌ខន្តី#សិល្បៈសម្បទាន
-
វីដេអូ៖ ការព្រមព្រៀងរវាងសម្តេចនរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន

-
“ផ្សារធំថ្មីក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)”

កាលនោះផ្សារធំថ្មីត្រូវបានបិទទ្វារលែងមានការលក់ដូរសម្រាប់ប្រជាជនធម្មតា ប៉ុន្តែផ្សារថ្មីត្រូវខ្មែរក្រហមប្រែក្លាយទៅជាផ្សារ ពិសេសមួយដែលបើកលក់ម្ហូបអាហារសម្រាប់មន្ត្រីស្ថានទូតបរទេសដោយប្រើប្រាស់រូបិយវត្ថុដុល្លាររបស់សហរដ្ឋអាម៉េរិក ។ កម្មាភិបាលខ្មែរក្រហមបានដាំដើមដូងជុំវិញផ្សារ។ _____________ ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្ត្រ FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ដំណើររបស់កម្ពុជា#អតីតកាល#បច្ចុប្បន្ន
-
វីដេអូ៖ វាយឱ្យសន្លប់ រួចបញ្ចប់ជីវិតនៅ ស-២១

-
“ព្រះរាជដំណាក់ទក្សិណភារម្យ ទីព្រះរាជសម្ភពនៃព្រះបិតាឯករាជ្យជាតិ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ”

ព្រះរាជដំណាក់ទក្សិណ គឺជាទីកន្លែងប្រកបដោយអនុស្សវរិយនៃព្រះករុណា ព្រះបរមរតនកោដ្ឋ និងព្រះរាជបិតា-មាតាគី ព្រះករុណាព្រះ បាទ សម្តេចព្រះ នរោត្តម សុរាម្រឹត (ព្រះមហាកាញ្ជូនកោដ្ឋ) និងសម្ដេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិមុនីវង្ស កុសុម នារីរតន៍ សិរីវឌ្ឍនា និងជាទីស្នាក់នៅរៀនសូត្ររបស់ព្រះរាជបុត្រា បុត្រី នៃព្រះបរមរតនកោដ្ឋ ក្នុងនោះក៏មានសម្តេចព្រះរៀម នរោត្តម បុប្ផាទេវី ដែរដែល លោកគង់ជាមួយព្រះ អយ្យិកា អយ្យិកោ រៀនរបាំព្រះរាជទ្រព្យ ។ ក្នុងរដ្ឋកាលព្រះករុណា ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ មុនីវង្ស (ព្រះខត្តិយកោដ្ឋ) សម្តេចតានៃយើង និងមាតាបិតា ស្ដេចគង់ប្រថាប់នៅព្រះ រាជដំណាក់នេះ រហូតដល់ ស្ដេចឡើងសោយរាជ្យសម្បត្តិ ព្រះអង្គក៏យាងគង់នៅប្រាសាទខេមរិន្ទនាព្រះបរមរាជវាំង វិញតាមបវេណីជាតិ ។ ក្រោយមានរដ្ឋប្រហារឆ្នាំ១៩៧០ រដ្ឋាភិបាលលោក លន់ ណុល បានបិទព្រះរាជវាំង ដោយពួកគេមិនហ៊ានប៉ះពាល់ព្រះចេស្ដានៃសម្តេច ព្រះមហាក្សត្រិយានីឡើយ ដោយពួកគេបានយាងព្រះមហាក្សត្រិយានី ព្រះមាតាជាតិ មកគង់នៅព្រះរាជដំណាក់ចាស់ទក្សិណនេះវិញ ក្រោយស្តេចយាងទៅព្យាបាលព្រះរោគ និងសោយព្រះពិរាល័យ នៅប្រទេសចិន ។ គ្រាបានសុខសាន្តវិញ…
-
វីដេអូ៖ “ចលនាតស៊ូដើម្បីឯករាជ្យជាតិ”

-
“គោលបំណងនៃការប្រារព្ធពិធីបុណ្យឯករាជ្យជាតិ”

– រំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ: ដើម្បីចងចាំ និងរំលឹកដល់ថ្ងៃដ៏សំខាន់ដែលប្រទេសកម្ពុជាបានដណ្ដើមបានឯករាជ្យពេញលេញពីអាណានិគមបារាំង ៩/វិច្ឆិកា/១៩៥៣ បន្ទាប់ពីការដាក់អាណានិគមអស់រយៈពេលប្រហែល ៩០ ឆ្នាំ។ – រំលឹកនឹកគុណដល់ព្រះរាជបូជនីយកិច្ច: ដើម្បីគោរព និងរំលឹកនឹកដល់ស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ ព្រះបរមរតនកោដ្ឋ ដែលបានដឹកនាំព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យជូនជាតិមាតុភូមិដោយជោគជ័យ រហូតព្រះអង្គត្រូវបានថ្វាយព្រះកិត្តិនាមថាជា “ព្រះមហាវីរបុរសជាតិ – ព្រះបិតាឯករាជ្យជាតិ”។ – លើកកម្ពស់មោទកភាពជាតិ និងអធិបតេយ្យភាព: ដើម្បីបង្ហាញពីជោគជ័យរបស់ប្រជាជាតិខ្មែរក្នុងការរួចផុតពីនឹមអាណានិគម និងពង្រឹងស្មារតីស្នេហាជាតិ និងភាពជាម្ចាស់ទឹកដី។ – លើកស្ទួយការរួបរួមជាតិ: ជាឱកាសសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានរួមគ្នាអបអរសាទរ និងបង្ហាញពីសាមគ្គីភាពជាតិ។ – ជាប្រភពបំផុសគំនិត: ជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន ឱ្យចងចាំនូវការលះបង់របស់បុព្វបុរស និងបន្តខិតខំកសាងប្រទេសជាតិឆ្ពោះទៅរកភាពរីកចម្រើន និងវិបុលភាព។ រូបភាពក្បួនព្យុហយាត្រាក្នុងព្រះរាជពិធីបុណ្យឯករាជ្យជាតិ ក្នុងឆ្នាំ១៩៥៦ ___________ ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្ត្រ FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ឥស្សរជនឆ្នើមកម្ពុជា#សម្ដេចព្រះនរោត្តមសីហនុ#ព្រះបរមរតនកោដ្ឋ
-
វីដេអូ៖ ទុក្ខវេទនារបស់ប្រជាជនកម្ពុជាក្នុងសម័យអាណានិគមបារាំង

-
ស្នាព្រះហស្តសំខាន់ៗ ដែលពុំអាចបំភ្លេចបាន របស់ ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ រួមមានដូចជា៖

១. ទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំងជូនជាតិ និងប្រជាជនខ្មែរ។ ២. បង្កើតនិងធ្វើឱ្យមានការរីកចម្រើន នៅសម័យសង្គមរាស្ត្រនិយម។ ៣. ទាមទារប្រាសាទព្រះវិហារពីថៃ ដែលបានយកទៅកាន់កាប់ខុសច្បាប់នៅឆ្នាំ១៩៥៤។ ៤. បង្កើតសមិទ្ធផលនៃហេដ្ឋារចនាសម្ព័ន្ធសង្គមសម័យសង្គមរាស្ត្រនិយម។ ___________ ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្ត្រ FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ឥស្សរជនឆ្នើមកម្ពុជា#ស្នាព្រះហស្តសំខាន់ៗ#ព្រះបាទសម្ដេចព្រះនរោត្តមសីហនុ#ព្រះបរមរតនកោដ្ឋ
-
វីដេអូ៖ “ខ្លឹមសារសន្ធិសញ្ញាកម្ពុជា-បារំាង” ១១/សីហា/១៨៦៣
