-
វីដេអូ៖ ការទប់ស្តាត់ការវិលត្រលប់មកវិញ នូវរបបប្រល័យពូជាសាសន៍ ប៉ុល ពត

-
នៅឆ្នាំ១៩៨៧ រដ្ឋាភិបាលរដ្ឋកម្ពុជាបានប្រកាសការវាយលុកខាងនយោបាយ និងការទូត

នៅឆ្នាំ១៩៨៧ រដ្ឋាភិបាលរដ្ឋកម្ពុជាបានប្រកាសការវាយលុកខាងនយោបាយ និងការទូតដើម្បីសម្រេចនូវដំណោះស្រាយនយោបាយមួយឈរលើលក្ខខណ្ឌពីរ។ លក្ខខណ្ឌទី១ ដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងសង្គ្រោះការស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គម។ លក្ខខណ្ឌ ទី២ គឺរក្សាសមិទ្ធផលសង្គម ដែលសម្រេចបាន ការកសាងសន្តិភាព។ បន្ទាប់មកពីឆ្នាំ ១៩៨៧ ដល់ឆ្នាំ ១៩៩១ ជាដំណាក់កាលវាយប្រយុទ្ធផង ចរចាផង គឺក្នុងដំណាក់កាលកម្ពុជា មានសង្គ្រាមផង និងមានសន្តិភាពផង។ ពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ១៩៩៣ កម្ពុជាស្ថិតនៅក្នុងដំណាក់កាលកសាងសន្តិភាពតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ចំណែកពីឆ្នាំ១៩៩៣ ដល់ ឆ្នាំ ១៩៩៨ គឺជាដំណាក់កាលសន្តិភាពផង និងសង្គ្រាមផងដោយសារតែខ្មែរក្រហមប្រដាប់អាវុធនៅតែបន្តចិញ្ចឹមចិត្តធ្វើសង្គ្រាមឈ្លបបំផ្លាញកម្ពុជា។ _______ ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្ត្រ FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#នយោបាយឈ្នះឈ្នះ#សម្តេចតេជោហ៊ុនសែន#ទប់ស្កាត់ការវិលត្រឡប់#របបប្រល័យពូជសាសន៍ប៉ុលពត
-
វីដេអូ៖ អាជីវកម្មលក់ដូរ នៅផ្សារធំថ្មីឆ្នំា១៩៦៦

-
“មូលហេតុនៃការដាក់ចុះ នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន”

ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាពីក្រញ៉ាំដៃខ្មែរក្រហម ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានយកជីវិតធ្វើជាដើមទុន និងរួមកម្លាំងគ្នាបង្កើតរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៧៨ រហូតដល់ការផ្តួលរំលំរបបខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩។ ចាប់តាំងពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៧ កម្ពុជាស្ថិតនៅក្នុងដំណាក់កាលសង្គ្រាមទាំងស្រុង ដែលភាគីកម្ពុជានៅក្នុងជម្លោះ បានវាយប្រយុទ្ធគ្នាបង្កឱ្យមានការស្លាប់ និងរបួសប្រជាជន ក៏ដូចជាបន្តបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ខឿនសេដ្ឋកិច្ចយ៉ាងច្រើន បន្ថែមលើការបំផ្លាញបំផ្លាញស្ទើរដល់ឫសគល់របស់ខ្មែរ ខណៈរដ្ឋាភិបាលនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាបានរំដោះប្រទេសចេញពីក្រញ៉ាំដៃរបបខ្មែរក្រហមប្រល័យពូជសាសន៍ ប៉ុល ពត និងខិតខំក្នុងការកសាងប្រទេសជាតិឡើងវិញ ស្តារ និងលើកស្ទួយខឿនសេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាជនកម្ពុជាឡើងវិញ ប្រឈមមុខនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីបស្ទិមប្រទេសទាំងអយុត្តិធម៌។ _____________ ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្ត្រ FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#នយោបាយឈ្នះឈ្នះ#សម្តេចតេជោហ៊ុនសែន#ដើម្បីរំដោះជាតិ#និងប្រជាជនកម្ពុជា
-
វីដេអូ៖ ជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ បានផ្តល់ឱ្យកម្ពុជានូវសន្តិភាពពេញលេញ

-
វីដេអូ៖ ការដំាដុះ និងប្រមូលផលស្រូវរបស់ប្រជាជនក្នុងតំបន់រំដោះ

-
“រដ្ឋធម្មនុញ្ញឧក្រិដ្ឋ នៃរបបខ្មែរក្រហម”

ជំពូក ៧ មាត្រា ៩៖ អំពីតុលាការ តុលាការ ជារបស់ប្រជាជន តំណាងយុត្តិធម៌របស់ប្រជាជន ការពារ យុត្តិធម៌របស់ប្រជាជន ការពារសិទ្ធិសេរីភាព ប្រជាធិបតេយ្យរបស់ប្រជាជន ហើយផ្តន្ទាទោសដល់ គ្រប់សកម្មភាព ដែលប្រឆាំងនឹងរដ្ឋរបស់ប្រជាជន ឬ ដែលល្មើសនឹងច្បាប់រដ្ឋរបស់ប្រជាជន ហើយតុលាការនេះក៏ជាអ្នកបញ្ចប់ ជីវិតប្រជាជនស្លូតត្រង់ ដើម្បីការពារបក្សកុម្មុយនីស្តរបស់ខ្លួន និងបក្សពួក ដែលជាមេក្លោងផងដែរ។ _________________ ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ក្អែកខ្មៅ#រដ្ឋធម្មនុញ្ញឧក្រិដ្ឋ#របបខ្មែរក្រហម
-
វីដេអូ៖ ខ្លឹមសារ “យុទ្ធសាស្រ្ត DIFIT”

-
“កំណែទម្រង់គោលនយោបាយរបស់បារំាង ឆ្នំា១៨៧៧ និងឆ្នំា១៨៨៤”

-ធ្វើឱ្យសង្គមខ្មែរប្រែមុខមាត់ថ្មី-របៀបគ្រប់គ្រងរដ្ឋបាលថ្មី-លុបបំបាត់របបទាសភាព-បង្កើតច្បាប់-បង្កើតកម្មសិទ្ធិដីធ្លី-ផ្លាស់ប្តូរប្រពៃណីវប្បធម៌ _________________ ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ដំណើររបស់កម្ពុជា#កំណែទម្រង់គោលនយោបាយ#របស់បារំាង
-
វីដេអូ៖ ការដាក់ចេញនូវការធានា ៣យ៉ាង នៃនយោបាយឈ្នះ-ឈ្នះ
