-
សំឡឹងមើលរូបមួយនេះ អ្នកនឹងឃើញអំពីវីរៈភាពដ៏អង់អាចក្លាហានមុះមុតរបស់វីរៈកងទ័ពកម្ពុជាក្នុងការការពារទឺកដី និងប្រជាជន។ ទង់ជាតិចោរឈ្លានពានត្រូវបានកាច់បំបាក់ទម្លាក់ដល់ដី បន្ទាប់ទង់ចោរមួយនេះ មានវត្តមាននៅលើទឹកដីកម្ពុជាតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ វីរៈកងទ័ពកម្ពុជាមិនខ្លាចធ្វើសង្គ្រាមច្បាំងនឹងខ្មាំងសត្រូវនោះទេ ប៉ុន្តែយើងយល់យ៉ាងច្បាស់នូវវិនាសកម្មបង្កដោយសង្គ្រាម។ ជាក់ស្តែងពេលនេះ វីរៈកងទ័ពយើងត្រូវបង្ខំចិត្តតបតយ៉ាងដាច់ណាត់ជាមួយខ្មាំងសៀម ក្នុងបុព្វហេតុការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងប្រជាជនកម្ពុជា ពីការឈ្លានពានទាំងកំរោល និងសាហាវព្រៃផ្សៃ ពីភាគីសៀម ដោយគ្មានជម្រើស៕

-
សេចក្តីថ្លែងការណ៍

លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ————– ថ្ងៃទី៩ ខែធ្នូ ២០២៥ យើងទទូចជាខ្លាំង ឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាពនេះ និងការការពារជនស៊ីវិល ព្រមទាំងស្នើភាគីទាំងពីរ ឱ្យវិលត្រឡប់ទៅគោរពវិធានក្នុងការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡំពួរ ថ្ងៃទី ២៦ ខែតុលា ដែលបានចុះហត្ថលេខាដោយ លោកនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា និងថៃ និងបានធ្វើជាសាក្សីដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អានវ៉ា អ៊ីប្រាហ៊ីម។ We strongly urge the immediate cessation of hostilities, the protection of civilians, and for both sides to return to the de-escalatory measures outlined in the October 26 Kuala…
-
អបអរសាទរខួបលើកទី៧៧ ទិវាសិទ្ធិមនុស្សអន្តរជាតិ

-
បើថៃពិតជាគោរពច្បាប់អន្តរជាតិមែន គឺមិនត្រូវប្រើប្រាស់កម្លំាងយោធាធ្វើការវាយប្រហារលើភូមិប្រជាជនស៊ីវិលទេ

-
គោលបំណង៤នៃនយោបាយឈ្នះ-ឈ្នះ នៃការផ្ចុងផ្តើមឱ្យមាននយោបាយឈ្នះ-ឈ្នះ គឺដើម្បី៖

-
“ការវិវត្តន៍នៃឈ្មោះ រណសិរ្សសាមគ្គីសង្រោ្គះជាតិកម្ពុជា”

ថ្ងៃ២ ខែធ្នូ ឆ្នំា១៩៧៨ ជាថ្ងៃដែល “រណសិរ្សសាមគ្គីសង្រោ្គះជាតិកម្ពុជា” ត្រូវបានបង្កើតឡើងនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នូលខេត្តក្រចេះ ដោយមានការឧបត្ថម្ភគំាទ្រស្មារតី និងសម្ភារៈទៅវិញទៅមក រវាងបណ្តាប្រទេសជាមិត្ត និង”រណសិរ្សសាមគ្គីសង្រោ្គះជាតិកម្ពុជា” ត្រូវបានបន្តពង្រឹងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការកាន់តែជិតសិ្នទ្ធទេ្វឡើងថែមទៀត។ ក្រោយថ្ងៃរំដោះ ៧មករា១៩៧៩ មហាសន្និបាតរណសិរ្សសាមគ្គី សង្រោ្គះជាតិកម្ពុជា បានប្តូរឈ្មោះទៅជា “រណសិរ្សកសាងការពារមាតុភូមិកម្ពុជា”។ នៅថ្ងៃទី២៦-២៧ ខែមករា ឆ្នំា២០០៦ មហាសន្និបាតរណសិរ្សលើកទី៥ បានប្តូរឈ្មោះទៅជា “រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” រហូតមកដល់សព្វថ្ងៃនេះ។ _____________ ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្ត្រ FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើររបស់កម្ពុជា #ការវិវត្តន៍នៃឈ្មោះ #រណសិរ្សសាមគ្គី #សង្រោ្គះជាតិកម្ពុជា
-
“ថ្ងៃកំណើតទី២”

រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលមានការគាំទ្រពីប្រជាជន បានវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ សម្រេចបានជ័យជម្នះជា ប្រវត្តិសាស្ត្រនាថ្ងៃទី៧ ខែមករាឆ្នាំ១៩៧៩ ដែលត្រូវបានប្រជាជនកម្ពុជាប្រសិទ្ធនាមថា ជា ថ្ងៃកំណើតទី២របស់ខ្លួន _____________ ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្ត្រ FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើររបស់កម្ពុជា #ថ្ងៃកំណើតទី២ #រណសិរ្សសាមគ្គី #សង្គ្រោះជាតិកម្ពុជា
-
ចងចំាជានិច្ចស្មារតី ២ធ្នូ ១៩៧៩ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ ៧មករា ទេនោះ ក៍គ្មានអ្វីៗដូចថ្ងៃនេះដែរ

-
អបអរសាទរខួបលើកទី៩ “ចាប៉ីដងវែង” បានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

ចាប៉ីដងវែង គឺជាឧបករណ៍តន្ត្រីដ៏ចំណាស់ដែលគេយកទៅប្រគំក្នុងវង់ភ្លេងអារក្ស វង់ភ្លេងការបុរាណ និងវង់ភ្លេងមហោរី ជាពិសេស ចម្រៀងចាប៉ី ដែលជាទូទៅគេច្រៀងរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗ ដល់ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើមនោះ គឺជាសិល្បៈដ៏មានប្រជាប្រិយភាពមួយក្នុងសង្គមកម្ពុជា។ (៣០ វិច្ឆិកា ២០១៦ – ៣០ វិច្ឆិកា ២០២៥) _____________ ប្រភព: សច្ចធម៌ប្រវត្តិសាស្ត្រ FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ព្រឹត្តិការណ៍សំខាន់ៗ #ចាប៉ីដងវែង #បញ្ជីបេតិកភណ្ឌវប្បធម៌ #អរូបីនៃមនុស្សជាតិ
-
អបអរសាទរ ខួបលើកទី៣ ក្បាច់គុនល្បុក្កតោ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ
