-
អបអរសាទរ ខួបលើកទី ៧ ល្ខោនខោល ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ល្ខោនខោល គឺជាល្ខោនពាក់របាំងមុខ ដែលមានដើមកំណើតមកពីល្ខោន «ភាណី» ឬ «ភានិ្ន» ជាប្រភេទល្ខោន ដែលសម្តែងដោយមានអ្នកពោលពីដំណើររឿង ហើយល្ខោននេះមានដើមកំណើតតាំងពីសម័យអង្គរ (សតវត្សទី៩-១៤) មកម្ល៉េះ ( ២៨ វិច្ឆិកា ២០១៨ – ២៨ វិច្ឆិកា ២០២៥ ) ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្ត្រ FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ព្រឹត្តិការណ៍សំខាន់ៗ #ល្ខោនខោល #បញ្ជីបេតិកភណ្ឌវប្បធម៌ #អរូបីនៃមនុស្សជាតិ
-
”អវសានអង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហម”

ផ្តើមចេញពីទស្សនៈ «មិនត្រូវអង្គុយបក់ផ្សែង ប៉ុន្តែត្រូវពន្លត់ភ្លើង» ជុំវិញសំណុំរឿងកម្លាំងប្រដាប់អាវុធខ្មែរក្រហមដែលនៅសេសសល់ សម្តេចតេជោ ហ៊ុន សែន បានដាក់ចុះនូវ «នយោបាយឈ្នះ-ឈ្នះ» នៅដើមឆ្នាំ ១៩៩៦ ដើម្បីឈានទៅបញ្ចប់ទាំងស្រុងនូវអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមដែលកំពុងតែទន់ខ្សោយ ក្រោយពីពួកគេបានប្រឈមមុខយ៉ាងខ្លាំងជាមួយនឹងច្បាប់ដាក់ខ្មែរក្រហមនៅក្រៅច្បាប់ និងគោលការណ៍បង្រួបបង្រួម និងផ្សះផ្សាជាតិដាក់ចុះដោយរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី១។ ក្រុមខ្មែរក្រហម ត្រូវប្រឈមមុខនឹងការថ្កោលទោសរបស់អន្តរជាតិចំពោះឧក្រិដ្ឋកម្ម ដែលខ្លួនបានប្រព្រឹត្តនៅក្នុងអំឡុងពេលកាន់កាប់ដឹកនាំប្រទេសពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ និងការដើរផ្លូវខុសដោយសារតែ នយោបាយរឹងត្អឹងរបស់ ប៉ុល ពត ក្នុងការមិនចូលរួមក្នុងការបោះឆ្នោតនាខែឧសភា ឆ្នាំ ១៩៩៤។ ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្ត្រ FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #នយោបាយឈ្នះឈ្នះ #សម្តេចតេជោហ៊ុនសែន #អវសាន #អាណត្តិទី១
-
“មនុស្សដំបូង៤នាក់ ដែលដឹងពីនយោបាយឈ្នះ-ឈ្នះ”

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា «នយោបាយឈ្នះ-ឈ្នះ» នេះគឺជាផែនការយុទ្ធសាស្ត្រនយោបាយសម្ងាត់បំផុត ហើយដំបូងឡើយមានតែមនុស្ស ៤នាក់ប៉ុណ្ណោះ ដែលបានដឹងពីផែនការ នេះគឺរួមមានសម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ ប៉ុល សារឿន ឧត្តមសេនីយ៍ កែវ ពង្ស និងឧត្តមសេនីយ៍ ស៊ូ គឹមស៊ុន។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា នយោបាយឈ្នះ-ឈ្នះមិនបានកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាការកើតឡើងដោយការគិតគូរគ្រប់ទិដ្ឋភាព គ្រប់ជ្រុងជ្រោយ ដោយយកផលប្រយោជន៍ជាតិដាក់លើផលប្រយោជន៍បក្ស និងក្រុមអ្នកនយោបាយ។ បើមិនដូច្នេះទេ នយោបាយឈ្នះ-ឈ្នះ មិនអាចក្លាយទៅជាចរន្តរបស់ជាតិដែលទទួលយកបានទាំងអស់គ្នានោះឡើយ។ ______________ ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្ត្រ FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #នយោបាយឈ្នះឈ្នះ #សម្តេចតេជោហ៊ុនសែន #មនុស្សដំបូង៤នាក់ #ដែលដឹងពីនយោបាយឈ្នះឈ្នះ
-
ល្ខោនស្រមោលស្បែកធំ គឺជាសិល្បៈទស្សនីយភាពបុរាណរបស់ខ្មែរដ៏ចំណាស់មួយ។ ល្ខោនស្រមោលស្បែកធំ គឺជាសិល្បៈមួយបែបដែលបានកកើតឡើងតាំងពី សតវត្សរ៍ទី១ មកម្ល៉េះ។ វាជាទម្រង់សិល្បៈដែលមានការរួមផ្សំនៃ តន្ត្រី ចម្រៀង កំណាព្យ ពំនោល គំនូរ ចម្លាក់ ការជើត ការរាំ របាំ និងនាដកម្ម។

មានកំណើតតាំងពីសតវត្សរ៍ទី១ មកម្ល៉េះ ហើយត្រូវបានចាត់ទុកជាសិល្បៈសម្រាប់ព្រះរាជពិធីរបស់ព្រះមហាក្សត្រកាលពីសម័យបុរាណ។ ការសម្តែងភាគច្រើនផ្អែកលើរឿង រាមកេរ្តិ៍។ សម្តែងដោយដាក់ផ្ទាំងស្បែកបញ្ចាំងឆ្លុះទៅនឹង ពន្លឺភ្លើង (ពីមុនប្រើដុតចន្លុះ ឬត្រឡោកដូងស្ងួត) នៅពីក្រោយ ផ្ទាំងក្រណាត់ស ដើម្បីបង្កើតជាស្រមោល។ _______________ ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្ត្រ FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើររបស់កម្ពុជា #ល្ខោនស្រមោលស្បែកធំ #បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមុស្សជាតិ
-
“នយោបាយបង្រួបបង្រួមជាតិ”

រដ្ឋាភិបាលកម្ពុជាបានបង្កើត នយោបាយបង្រួបបង្រួមជាតិ ដើម្បីបញ្ចប់ជម្លោះរវាងក្រុមឧទ្ទាមខ្មែរក្រហម ដែលរត់ចូលព្រៃធ្វើសង្រ្គាមប្រឆំាងនិងរដ្ឋកម្ពុជាបង្ករអសន្តិសុខដល់សង្គម និងប្រជាជនខ្មែរកម្ពុជា ព្រមទំាងដើម្បីផ្សះផ្សារជាតិ និងស្តាប្រទេស។ _______________ ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ឥស្សរជនឆ្នើមកម្ពុជា#សម្តេចតេជោហ៊ុនសែន#សម្តេចនរោត្តមសីហនុ#នយោបាយបង្រួបបង្រួមជាតិ
-
“ក្រុមសាមគ្គីបង្ករបង្កើនផល”

ការបង្កើតឱ្យមានក្រុមសាមគ្គីបង្ករបង្កើនផលគឺ ដើម្បីជួយសម្រាលបន្ទុក ស្រី្តមេម៉ាយ ក្មេងកំព្រា និងចាស់ជរា ដែលពុំមានកម្លំាងពលកម្ម និងឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់ បន្ទាប់ពីសង្រ្គាមបានបញ្ចប់។ _______________ ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ឥស្សរជនឆ្នើមកម្ពុជា#សម្តេចតេជោ#ក្រុមសាមគ្គី#បង្ករបង្កើនផល
-
“យុទ្ធសាស្ត្រឌីហ្វីដ ធ្វើឱ្យខ្មែរក្រហមឯកកោ”

យុទ្ធសាស្ត្រធ្វើឱឯកោ គឺធ្វើឱ្យក្រុម ខ្មែរក្រហមបែកចេញពីចលនាផ្សេងទៀតតាមរយៈការធ្វើឱ្យបាត់បង់សម្ព័ន្ធភាពពីចលនាផ្សេងៗ បាត់ការគាំទ្រពីចលនាផ្សេង និងប្រទេសដែលធ្លាប់បានផ្តល់ជំនួយ ហើ់យកែប្រែឥរិយាបថរបស់ពួកគេពីការគាំទ្រក្រុមខ្មែរក្រហមមកជាការថ្កោលទោសខ្មែរក្រហមវិញ ចំពោះឧក្រិដ្ឋកម្មដែលខ្លួនបាន ប្រព្រឹត្តពីអតីតកាល។ យុទ្ធសាស្ត្របំបែក និងធ្វើឱ្យឯកោនេះកាន់តែមានប្រសិទ្ធភាព នៅពេលដែលក្រុមខ្មែរក្រហមបានសម្រេចចិត្តខុសផ្នែកយុទ្ធសាស្ត្រនយោបាយ ដោយបានដកខ្លួនចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ ខែតុលា ដែលខ្លួនជាហត្ថលេខីមួយ និងធ្វើពហិការមិនចូលរួម ក្នុងការបោះឆ្នោតសកលដែលរៀបចំឡើង ដោយអង្គការសហប្រជាជាតិ។ ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្ត្រ FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#នយោបាយឈ្នះឈ្នះ#សម្តេចតេជោហ៊ុនសែន#យុទ្ធសាស្ត្រឌីហ្វីដ#ធ្វើឱ្យខ្មែរក្រហមឯកកោ
-
ទិដ្ឋភាពតំបន់អង់តែនទួលគោក អតីតកាល និងបច្ចុប្បន្ន

-
“ការចាប់ផ្តើមអនុវត្តយុទ្ធសាស្ត្រឌីហ្វីដ”

យុទ្ធសាស្ត្រឌីហ្វីដត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមប្រើប្រាស់ដំបូងនៅអំឡុងពេលនៃការ ចាប់ផ្តើមចរចាស្វែងរកសន្តិភាពជូនប្រទេសជាតិនៅអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ រវាងភាគីរដ្ឋកម្ពុជា និងរដ្ឋា ភិបាលចម្រុះត្រីភាគីកម្ពុជាប្រជាធិបតេយ្យដែលរួមមានរណសិរ្សហ៊្វុនស៊ិនប៉ិច រណសិរ្សរំដោះប្រជាពលរដ្ឋ ខ្មែរនិងកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។ ស្របគ្នានោះ ក្នុងនាមជានាយករដ្ឋមន្ត្រីសម្តេចតេជោហ៊ុន សែន បានធ្វើចលនាសហគមន៍អន្តរជាតិឱ្យកែប្រែឥរិយាបថរបស់ពួកគេចំពោះខ្មែរក្រហមដែលជាអ្នកទទួលខុស ត្រូវចំពោះការស្លាប់ប្រជាពលរដ្ឋខ្មែរជាង ៣ លាននាក់នៅអំឡុងពេលខ្លួនកាន់កាប់ដឹកនាំប្រទេសចន្លោះពី ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ១៩៧៩។ សម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់ យុទ្ធសាស្ត្រពីរផ្គួបគ្នាដើម្បីបំបែកក្រុមខ្មែរក្រហមចេញពីចលនាត្រីភាគីគឺយុទ្ធសាស្ត្រ «បំបែក» (Divide) និង «ធ្វើឱ្យឯកោ» (Isolate)។ យុទ្ធសាស្ត្របំបែកគឺបំបែកក្រុមខ្មែរក្រហមចេញពីក្រុមចលនាផ្សេងទៀតតាមរយៈការកៀងគរញែកបំបែកក្រុមចលនាផ្សេងៗឱ្យមកចូលរួមក្នុងដំណើរការសន្តិភាព។ ______________ ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្ត្រ FacebookTikTokYoutubeTelegram #សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#នយោបាយឈ្នះឈ្នះ#សម្តេចតេជោហ៊ុនសែន#ការចាប់ផ្តើមអនុវត្ត#យុទ្ធសាស្ត្រឌីហ្វីដ
-
វីដេអូ៖ ការបែងចែកវណ្ណៈនៃរបបខ្មែរក្រហម
