-
នៅវេលាម៉ោង៦ល្ងាចថ្ងៃនេះ សម្តេចតេជោនឹងថ្លែងសុន្ទរកថា បើក កម្មវិធីអន្តរសាសនាប្រឆាំងការជួញ ដូរមនុស្ស និងជំងឺកូវី-១៩ ក្រោម ប្រធានបទសូមពិភពលោករួចផុត ពីជំងឺរាតត្បាតកូវីដ-១៩ និង ប្រឆាំងការជួញដូរមនុស្ស,ខណះគ្រប់វត្តអារ៉ាម និងព្រះវិហារ ទាំង អស់ត្រូវបន្លឺសម្លេងស្គរ ជួង កងរំពង (មានវីដេអូ)

-
រាជរដ្ឋាភិបាល សម្រេចបិទបញ្ចប់យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្រោយអនុវត្តបាន២១ថ្ងៃ ប៉ុន្តែណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត បន្តអនុវត្តវិធានការសុខា ភិបាលជាក់ស្តែង (មានវីដេអូ)

-
រដ្ឋាភិបាលអូស្ត្រាលី តាមរយៈគម្រោងមេគង្គ-អូស្រា្តលី បានផ្ដល់ ជំនួយ ៦៥លានដុល្លារដើម្បីគាំ ទ្រការស្ដារវិស័យកសិកម្ម និងអភិ វឌ្ឍឧស្សាហកម្មកែច្នៃកសិផលរបស់កម្ពុជាដែលបានប៉ះ ពាល់ ដោយសារកូវីដ-១៩ (មានវិដេអូ)

-
លោកជំទាវ ឱ វណ្ណឌីន ពន្យល់លម្អិតពីប្រតិកម្មមួយចំនួន កើត ឡើងក្រោយចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដូសទី៣ (មានវីដេអូ)

-
អង្គការសុខភាពពិភពលោក កោតសរសើរចំពោះការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ពិសេសចាក់ជូនដល់ជនងាយរងហានិភ័យ (មានវីដេអូ)

-
លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ចូលរួមជាមួយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយទិញផ្លែមៀនពីប្រជាកសិករចំនួន១០តោន(មានវីដេអូ)

-
កម្ពុជាមាតុភូមិយើង ២០.សីហា.២០២១

មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង២០.សីហា.២០២១LD នៅវេលាម៉ោង៦ល្ងាចថ្ងៃនេះ សម្តេចតេជោនឹងថ្លែងសុន្ទរកថាបើកកម្មវិធីអន្តរសាសនាប្រឆាំងការជួញ ដូរមនុស្ស និងជំងឺកូវី-១៩ ក្រោមប្រធានបទសូមពិភពលោករួចផុត ពីជំងឺរាតត្បាតកូវីដ-១៩ និងប្រឆាំងការជួញដូរមនុស្ស,ខណះគ្រប់វត្តអារ៉ាមនិងព្រះវិហារទាំងអស់ត្រូវបន្លឺសម្លេងស្គរ ជួង កងរំពង៕ ឃ្លីបLD1 លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ចូលរួមជាមួយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយទិញផ្លែមៀនពីប្រជាកសិករចំនួន១០តោន៕ ឃ្លីបLD6 រដ្ឋាភិបាលអូស្ត្រាលី តាមរយៈគម្រោងមេគង្គ-អូស្រា្តលី បានផ្ដល់ជំនួយ ៦៥លានដុល្លារដើម្បីគាំ ទ្រការស្ដារវិស័យកសិកម្ម និងអភិវឌ្ឍឧស្សាហកម្មកែច្នៃកសិផលរបស់កម្ពុជាដែលបានប៉ះពាល់ដោយសារកូវីដ-១៩៕ អានLD2 រាជរដ្ឋាភិបាល សម្រេចបិទបញ្ចប់យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្រោយអនុវត្តបាន២១ថ្ងៃ ប៉ុន្តែណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត បន្តអនុវត្តវិធានការសុខាភិបាលជាក់ស្តែង៕អាន LD3 រាជធានី ភ្នំពេញ សម្រេច បិទបញ្ចប់បម្រាមគោចរពេលរាត្រីចាប់ពីថ្ងៃទី ២០ ខែសីហា ប៉ុន្តែវិធានការ រដ្ឋបាលផ្សេងៗទៀតនៅរក្សាដដែល៕អានLD5 អង្គការសុខភាពពិភពលោក កោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ពិសេសចាក់ជូនដល់ជនងាយរងហានិភ័យ៕ អានTG លោកជំទាវ ឱ វណ្ណឌីន ពន្យល់លម្អិតពីប្រតិកម្មមួយចំនួន កើតឡើងក្រោយចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដូសទី៣ ៕……អានLD4 រយៈពេល១៩ថ្ងៃនៃការចាប់ផ្តើមដំណើរការ…
-
កូរ៉េខាងត្បូង បន្តផ្តល់ជំនួយ២លានដុល្លារដល់កម្ពុជា សម្រាប់បោសសំអាតមីន (Video Inside)

រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចផ្តល់ថវិកាចំនួន២លានដុល្លារបន្ថែមទៀតដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការបោសសំអាតគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ ជំនួយមនុស្សធម៌នេះ បានផ្តល់តាមរយៈមជ្ឈ មណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន ដែលហៅកាត់ថា ARMAC។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងអាជ្ញាធរមីននិងមជ្ឈមណ្ឌលARMAC បានធ្វើឡើងនៅថ្ងៃទី១៩ ខែសី ហានេះ ក្រោមវត្តមានអនុប្រធានទី១នៃអាជ្ញាធរមីនគឺទេសរដ្ឋមន្ត្រីលីធុជ និងប្រធានគណៈកម្មាធិការដឹកនាំមជ្ឈ មណ្ឌលARMAC គឺលោក ផិនជីរ៉ាន់ កាស្មៀហាន់ ផិនជីរ៉ាន់ តាហ៊ា ដែលជាឯកអគ្គរដ្ឋទូតប្រុយណេប្រចាំកម្ពុជា។ ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងថា គោលបំណងនៃការចុះហត្ថលេខានេះ គឺដើម្បីលើកកម្ពស់ការបង្កើតបណ្តាញ កិច្ចការសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីនដែលជាកម្មវិធីប្រចាំតំបន់សម្រាប់ភាគីពាក់ព័ន្ធផ្សេងៗ ក្នុង ចំណោមប្រទេសអាស៊ាន។ កិច្ចព្រមព្រៀងនេះផងដែរ ត្រូវទេសរដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថា ក៏ដើម្បីជួយដល់ប្រ ទេសជាសមាជិកអាស៊ានក្នុងការផ្តល់ការអប់រំគាំទ្រផ្នែកចិត្តសាស្រ្តដល់ជនរងគ្រោះថ្នាក់ដោយសារជាតិផ្ទុះនិងក៏ ដើម្បីធ្វើការសិក្សាស្រាវជ្រាវទាក់ទងទៅ នឹង«ប្រភេទសេវាកម្មដែលផ្តល់ជូនដល់ជនរងគ្រោះ ដោយសារ ជាតិផ្ទុះ នៅប្រទេសកម្ពុជា” ក៏ដូចជា “គម្រោងផែន ការជួយដល់សហគមន៍នៃជនរងគ្រោះថ្នាក់ដោយសារមីនផ្នែក មនុស្សធម៌នៅឡាវ និងវៀតណាម»ផងដែរ៕
-
ពលការីនីខ្មែរ២រូប ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ (Video Inside)

ពលការីនីខ្មែរ២នាក់បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពេលធ្វើដំណើរពីប្រទេសថៃវិលត្រលប់មក កម្ពុជាវិញ។ គ្រោះថ្នាក់ចរាចរណ៍នោះត្រូវគេបញ្ជាក់ថាបានកើតឡើងនៅព្រឹកថ្ងៃទី១៩ ខែសីហា នៅទល់មុខ ច្រកបឹងត្រកួន ស្ថិតនៅភូមិខផែង, ឃុំទ័ពស្ដេច, ស្រុកតាបប្រាយ៉ា ខេត្តស្រះកែវ នៃប្រទេសថៃ ដែលជាចំណុច ប្រឈមនឹងព្រំដែនរបស់កម្ពុជា។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ មនុស្ស៣នាក់បានស្លាប់ រួមមាន ពលការីនីខ្មែរ២នាក់ឈ្មោះ ឈួន ចាន់ខន អាយុ ២៣ឆ្នាំ និង ឈ្មោះ ហេង ម៉េងលី អាយុ ២៩ឆ្នាំ, ចំណែកអ្នក ស្លាប់ម្នាក់ទៀតជាស្ត្រីជនជាតិថៃដែលជាអ្នកបើកបររថយន្ត។ គេនៅមិនទាន់មានសេចក្តីរាយការណ៍បញ្ជាក់ថា តើស្ត្រីខ្មែរទាំង២នាក់នោះ មានទីលំនៅក្នុងខេត្តណាមួយនោះទេ។
-
កីឡាករទោចក្រយានកម្ពុជា៣រូប ចូលរូមប្រកួត Europe Tour កម្រិត ២.២ នៅប៉ូឡូញ (Video Inside)

ក្រុមកីឡាទោចក្រយានជម្រើសជាតិកម្ពុជាផ្នែកកីឡាកង់គួកចំនួន៣រូប បានចូលរួមការប្រកួតអន្ដរជាតិនៅអឺរ៉ុប គឺការប្រកួតកង់គួកពានរង្វាន់ឆ្នាំ២០២១ CCC Tour Grody Piastowskie UCI Europe Tournament កម្រិត ២.២ នៅប្រទេសប៉ូឡូញ។ កីឡាករទាំង៣រួប រួមមានឈ្មោះគឹម ចាន់ធូ, សាន ណាម៉ា និងកីឡាករ សាន ណាម៉ាវ បាន បោះជុំរុំហ្វឹកហាត់នៅប្រទេសបារាំងនោះរយៈពេល២ខែមកហើយ ។ អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រ យានកម្ពុជាលោក នូ ចំរើន បានថ្លែងថាបញ្ជាក់ថា នេះគឺជាលើកទី៤ហើយ ដែលក្រុមកីឡាកង់គួកកម្ពុជា បាន ចូលរួម ការប្រកួតក្របខណ្ឌEurope Tour បន្ទាប់ពីពួកគេបានហ្វឹកហាត់ ២ខែកន្លងមកនៅប្រទេសបារាំង។ ការប្រកួតពានរង្វាន់កង់គួកនៅប្រទេសប៉ូឡូញ គ្រោងធ្វើឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២២សីហា ឆ្នាំ២០២១។ លោកនូចំរើនបានចាត់ទុកការចូលរួមនោះ គឺជាឱកាសដ៏ល្អមួយ ដើម្បីដកស្រង់បច្ចេកទេស និង វាស់ស្ទង់សមត្ថភាពរបស់កីឡាករទោចក្រយានកម្ពុជា ក្រោយការហ្វឹកហាត់ជាមួយសមាគមកីឡាទោចក្រយាន កម្ពុជា Cambodia Cycling Academy នៅប្រទេសបារាំងនោះ។ លោកនៅបានចាត់ទុកការប្រកួតនេះ គឺ…