-
ខេត្តព្រៃវែង ឆ្លងថ្មី៤៨នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤៨នាក់និងស្លាប់២នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងថយចុះ១៦នាក់និងតួលេខស្លាប់ថយចុះ២នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋ បាលខេត្ត, ការឆ្លងថ្មីទាំង៤៨នាក់ថ្ងៃនេះ រួមមាននៅស្រុកស្វាយអន្ទរ១៨នាក់, ស្រុកពាមរក៍៦នាក់, ស្រុកកំពង់ ត្របែក៦នាក់, ស្រុកព្រះសេ្ដច៤នាក់, ស្រុកពោធិ៍រៀង២នាក់, ស្រុកពាមជរ២នាក់, ស្រុកមេសាង២នាក់, ស្រុក ពារាំង២នាក់, ស្រុកស៊ីធរកណ្ដាល២នាក់, ស្រុកបាភ្នំម្នាក់, ស្រុកកំចាយមារម្នាក់, ស្រុកកញ្ជ្រៀចម្នាក់ និង ឆ្លង លើមនុស្សមកពីរាជធានីភ្នំពេញម្នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមាន ស្ត្រីអាយុ៥៦ឆ្នាំនៃស្រុកព្រះស្ដេច និងបុរសអាយុ៣០ឆ្នាំនៃស្រុកពារាំង។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់៣៨៧នាក់ ក្នុងនោះបាន ជាសះស្បើយចំនួន៤ពាន់៧០៨នាក់, ចំណែកមនុស្សស្លាប់បានកើនដល់១០២នាក់។
-
ខេត្តត្បូងឃ្មុំ ឆ្លងថ្មី១៩នាក់ (Video Inside)

ខេត្តត្បូងឃ្មុំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៩នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខឆ្លងថយចុះជាងម្សិលមិញចំនួន១៤នាក់ ។ យោងតាមរដ្ឋបាលខេត្ត ការរកឃើញឆ្លងថ្មីក្នុង ខេត្តត្បូងឃ្មុំនៅថ្ងៃនេះ បានកើតឡើងលើពលរដ្ឋនៅក្នុងស្រុកពញាក្រែក ៨នាក់,ស្រុកតំបែរ២នាក់,ស្រុកត្បូងឃ្មុំ ៨នាក់ និងស្រុកមេមត់ម្នាក់។ ខេត្តត្បូងឃ្មុំ នៅថ្ងៃនេះ មានការឆ្លងសរុប ចំនួន២ ពាន់៨២៤នាក់, ជាសះស្បើយ ចំនួន២ពាន់១៣៤នាក់និងចំនួនអ្នកស្លាប់៣៩នាក់។
-
ខេត្តកំពង់ចាម ឆ្លងថ្មី២៦នាក់ (Video Inside)

ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៦នាក់ដែលជាតួលេខឆ្លងកើនឡើង៣នាក់ប្រៀប ធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត, ការឆ្លងថ្មីទាំង២៣នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៦នាក់, ស្រុកកំពង់សៀមម្នាក់, ស្រុកកោះសូទិន៤នាក់, ស្រុកជើងព្រៃ ៣នាក់, ស្រុកបាធាយម្នាក់,ស្រុកព្រៃឈរម្នាក់, ស្រុកស្ទឹងត្រង់៤នាក់, ស្រុកស្រីសន្ធរម្នាក់, ទៅពីរាជធានីភ្នំពេញ២នាក់ និងមកពីខេត្តត្បូងឃ្មុំ២នាក់។ រដ្ឋបាល ខេត្តក៏បានជូនដំណឹងថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ អ្នកឆ្លងកូវីដ១៩ចំនួន១៤នាក់ត្រូវបានព្យាបាល ជាសះស្បើយផងដែរ។ ខេត្តកំពង់ចាមគិតមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់ ៧០៨ករណី ក្នុងនោះករណីបំប្លែងថ្មីDeltaមានចំនួន១៦ករណី, បានជាសះស្បើយចំនួន៣ពាន់៩៩៤នាក់ និង មានអ្នកស្លាប់ ចំនួន១១២នាក់។
-
ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី៣១នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តកំពង់ឆ្នាំងបានរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន៣១នាក់និងស្លាប់ម្នាក់នៅថ្ងៃនេះ។ យោងតាមរដ្ឋបាលខេត្ត បានកើតលើពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំងចំនួន២នាក់, កំពង់ត្រឡាចម្នាក់, កំពង់លែង៣នាក់, ជលគីរី៦នាក់, ស្រុក ទឹកផុស២នាក់, ស្រុកបរិបូរណ៍ម្នាក់, និងស្រុករលាប្អៀរ១៦នាក់។ ចំណែកអ្នកស្លាប់ម្នាក់គឺជាបុរសអាយុ៤១ឆ្នាំ នៃស្រុកកំពង់លែង។ ខេត្តកំពង់ឆ្នាំងគិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងកូវីដ១៩សរុប២ពាន់៥៣៦នាក់, ព្យាបាលជាសះ ស្បើយចំនួន២ពាន់៣៩នាក់និងចំនួនមនុស្សស្លាប់បានកើនដល់៦៦នាក់ហើយ។
-
ខេត្តបាត់ដំបង ឆ្លងថ្មី៩៤នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តបាត់ដំបង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៩៤នាក់ និងមានអ្នកស្លាប់ថ្មី២នាក់ ថែមទៀត ក្នុង រយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ តួលេខឆ្លងនៅថ្ងៃនេះ មានការកើនឡើងចំនួន ៣៣នាក់ បើប្រៀបធៀប នឹងម្សិលមិញ ។ យោងតាមរដ្ឋបាលេខ ការឆ្លងនៅថ្ងៃនេះ ជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ៩២នាក់ និង ២នាក់ ដទៃទៀត បានឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ ។ អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញ ទាំងនោះ ជាពលរដ្ឋរស់នៅក្នុងស្រុកថ្មគោល ៩នាក់, ក្រុងបាត់ដំបង ៧នាក់, ស្រុកសង្កែ ៦នាក់, ស្រុកបាណន់ ៨នាក់, ស្រុកបវេល ម្នាក់, ស្រុកភ្នំព្រឹក ៦នាក់, ស្រុកកំរៀង ២៤នាក់, ស្រុករតនមណ្ឌល ៣នាក់, ស្រុកឯកភ្នំ ២៣ នាក់, ស្រុកមោងឬស្សី ២នាក់, ស្រុកសំពៅលូន ម្នាក់ ស្រុកបវេល ម្នាក់ ,…
-
ខេត្តកំពង់ធំ ឆ្លងថ្មី៤៤នាក់ (Video Inside)

ខេត្តកំពង់ធំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៤នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នេះ ដែលជាតួលេខឆ្លងកើនឡើងចំនួន ៩នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង នោះគឺជាពលរដ្ឋរស់នៅក្នុងក្រុងស្ទឹងសែន ៧នាក់, ស្រុកកំពង់ស្វាយ ១១នាក់, ស្រុកស្ទោង ៤នាក់, ស្រុកប្រា សាទសំបូរ ២នាក់, ស្រុកសន្ទុក ៦នាក់, ស្រុកបារាយណ៍ ៥នាក់, ស្រុកតាំងគោក ២នាក់ និងឆ្លងលើពលរដ្ឋជាអ្នក ដំណើរមកពីខេត្តផ្សេងរួមមានខេត្ត កំពង់ចាម ៤នាក់, ខេត្តត្បួងឃ្មុំ ២នាក់ និងខេត្តស្វាយរៀងម្នាក់ ។ ខេត្តកំពង់ធំ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២ពាន់ ៩៩៦នាក់ អ្នកជាសះស្បើយមាន ចំនួន ២ពាន់ ៥៥នាក់ និងមានអ្នកស្លាប់ចំនួន ៨៩នាក់ ជាដដែល ៕
-
ខេត្តប៉ៃលិន ឆ្លងថ្មី១១នាក់ (Video Inside)

ខេត្តប៉ៃលិន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១១នាក់ ថែមទៀតក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះដែលជាតួលេខឆ្លងថយចុះ១ម្នាក់ ប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញ ឆ្លងថ្មីទាំង១១នាក់នេះ បានឆ្លងលើពលរដ្ឋនៅក្នុងខេត្តចំនួន៣នាក់ , ឆ្លងលើពលរដ្ឋមកពីខេត្តបាត់ដំបង ៣នាក់ , ខេត្ដតាកែវ៣នាក់ និងខេត្ដត្បូងឃ្មុំ២នាក់។ ខេត្តប៉ៃលិនថ្ងៃនេះ បានព្យាបាល ជាសះ ស្បើយមនុស្ស ចំនួន ២៥ នាក់ ផងដែរ។
-
ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៧២នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៧២នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ ដែលជាតួលេខឆ្លងកើនឡើងចំនួន ១៤នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើប រកឃើញឆ្លងថ្មីទាំងនោះ ជាករណីឆ្លងនៅក្នុងសហគមន៍មានចំនួន ១៧នាក់, ឆ្លងលើពលករដែលទើបត្រឡប់មក ពីប្រទេសថៃចំនួន ៥៣នាក់ និងឆ្លងលើពលករដែលកំពុងធ្វើចត្តាឡីស័ក មានចំនួន ២នាក់ ។ ការឆ្លងក្នងសហ គមន៍ក្នុងខេត្តឧត្តរមានជ័យនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុងសំរោងចំនួន១៤នាក់ និងនៅក្នុងស្រុក ត្រពាំងប្រាសាទចំនួន៣នាក់ ។ ខេត្តឧត្តរមានជ័យ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥ពាន់ ៩១៨នាក់ , ជាសះស្បើយមានចំនួន ២ពាន់ ៣៧៩នាក់ និងមានអ្នកស្លាប់ចំនួន ១០នាក់ ៕
-
ខេត្តសៀមរាប ឆ្លងថ្មី៨៧នាក់ (Video Inside)

ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៨៧នាក់ ដែលជាតូលេខឆ្លងថយចុះ១០នាក់បើប្រៀបធៀបនឹង ម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុង ក្រុងសៀមរាប៤៣នាក់, ស្រុកពួក ៣២នាក់, ស្រុកក្រឡាញ់១១នាក់ និងស្រុកបន្ទាយស្រីម្នាក់។ រដ្ឋបាលខេត្តសៀមរាបនៅបានបញ្ជាក់ដែលថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ, ខេត្តបានព្យាបាលជាសះស្បើយអ្នកឆ្លង បានចំនួន១៩៩នាក់ផងដែរ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៦ពាន់៤៧៩នាក់, ព្យាបាលជាសះ ស្បើយសរុបចំនួន ៥ពាន់១៣នាក់និងចំនួនមនុស្សស្លាប់មាន៧៥នាក់ជាដដែល។
-
ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៣១៤នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣១៤នាក់ ដែលជាតួលេខឆ្លងថយចុះ មក វិញចំនួន ៣៧៥ នាក់ ធៀបនឹងម្សិលមិញ ។ ខេត្តបន្ទាយមានជ័យមានការផ្ទុះឆ្លងខ្លាំងនាប៉ុន្មានថ្ងៃចុងក្រោយ នេះជាពិសេសនៅក្នុងមណ្ឌលកែប្រែគ្រឿងញៀនឈ្មោះ «ជីវិតថ្មីភ្នំបាក់នៃក្រុងសិរីសោភ័ណ» ដែលនៅទីនោះ មានមនុស្សឆ្លងចំនួន៦០១នាក់។ ខេត្តបន្ទាយមានជ័យក្នុងរយៈពេល៤ថ្ងៃចុងក្រោយនេះ ការផ្ទុះឆ្លងលើពលរដ្ឋ មានចំនួនសរុប១ពាន់៧៣៨នាក់។ សេចក្តីរាយការណ៍ម្សិលមិញបានបង្ហាញថាក្រោយមានការផ្ទុះ នៅ ក្នុង មណ្ឌលបន្សាបគ្រឿងញៀននោះមក អ្នកដទៃទៀតដែលបារម្ភនឹងការឆ្លង បាននាំគ្នាចង់រត់ចេញពីមណ្ឌល បន្សាបគ្រឿងញៀននោះប៉ុន្តែក្រោយការពន្យល់ពីមន្ត្រីដឹកនាំខេត្តភ្លាមៗនោះមក ក្រុមអ្នកបំរុងចង់រត់ចេញនោះ បានរក្សាភាពស្ងៀមស្ងាត់វិញ។ អភិបាលខេត្តបន្ទាយមានជ័យលោកអ៊ុំរាត្រី បានប្រាប់អប្សរាណិតថ្ងៃនេះថា ស្ថានភាពក្នុងមណ្ឌលកែប្រែ គ្រឿងញៀនឈ្មោះ «ជីវិតថ្មីភ្នំបាក់នៃក្រុងសិរីសោភ័ណ»បានឈានដល់ភាព រៀបរយវិញហើយ ។ នៅថ្ងៃនេះផងដែរ ក្នុងការរកឃើញអ្នកឆ្លងថ្មីចំនួន៣១៤នាក់នោះ, ការឆ្លងនៅក្នុងសហគមន៍មានចំនួន២១១នាក់ និងការឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃចំនួន១០៣នាក់ ។ ការឆ្លង៣១៤នាក់នៅថ្ងៃនេះ បាន កើតលើពលរដ្ឋនៅក្នុងស្រុកម៉ាឡៃ, ស្រុកអូជ្រៅ, ក្រុងប៉ោយប៉ែត, ស្រុកស្វាយចេក, ស្រុកមង្គលបុរី, ក្រុងសិរី សោភ័ណ ស្រុកព្រះនេត្រព្រះ ស្រុកភ្នំស្រុក និងពលរដ្ឋមកពីខេត្តផ្សេង រួមមានខេត្តតា កែវ ខេត្តសៀមរាប…