Category: ទូរទស្សន៍

  • មន្ត្រីពន្លត់អគ្គិភ័យរងរបួសធ្ងន់ ក្នុងព្រឹត្តការណ៍ពន្លត់ភ្លើងក្នុងខណ្ឌបឹងកេងកង (Video Inside)

    មន្ត្រីពន្លត់អគ្គិភ័យរងរបួសធ្ងន់ ក្នុងព្រឹត្តការណ៍ពន្លត់ភ្លើងក្នុងខណ្ឌបឹងកេងកង (Video Inside)

    មន្ត្រីពន្លត់អគ្គិភ័យម្នាក់បានរងរបួសធ្ងន់ក្នុងហេតុការណ៍ឆេះមួយកន្លែងកើតឡើងក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង, រាជធានីភ្នំពេញ។ ហេតុការណ៍ឆេះវេលាម៉ោងជាង៦ព្រឹកថ្ងៃទី១៩សីហានេះ បានកើតឡើងលើផ្ទះជា អាជីវករលក់គ្រឿងអគ្គិសនី។

  • ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសជួយទិញផ្លែមៀន១ពាន់តោន ពីកសិករ (Video Inside)

    ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសជួយទិញផ្លែមៀន១ពាន់តោន ពីកសិករ (Video Inside)

    ឧកញ៉ាឡេង ណាវ៉ាត្រា បានប្រកាសជួយទិញផ្លែមៀន១ពាន់តោនពីប្រជាពលរដ្ឋនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីការជួយរួមចំណែកនូវភាពលំបាករបស់កសិករដែលមិនអាចរកទីផ្សារបាន។ ឧកញ៉ាឡេង ណាវ៉ាត្រា បានសរសេរនៅក្នុងបណ្តាញសង្គមនៅថ្ងៃទី១៩សីហានេះថា ការលំបាករបស់ប្រជាកសិករ, ការលំបាករបស់ រាជរដ្ឋាភិបាល ក៏ដូចជាការលំបាករបស់លោកដែរ។ លោកបានថ្លែងថាលោកមានចំណូល និងមានជីវភាពល្អ ក៏ដោយសារតែប្រជាកសិករនិងរាជរដ្ឋាភិបាលដែរ, ដូច្នេះហើយអ្វីដែលអាចជួយបាន គឺការជួយទិញផ្លែមៀន ចំនួន១ពាន់តោន សម្រាប់ដាក់ក្នុងផ្សារកសិផលឡេងណាវ៉ាត្រា ដោយលក់ក្នុងតម្លៃខាតដើម។ ប៉ុន្តែទោះជា យ៉ាងណាក្តី លោកឧកញ៉ាឡេង ណាវ៉ាត្រា បានបញ្ជាក់ថា លោកទិញផ្លែមៀននេះ តែពីកសិករ ដែលដាំក្នុង លក្ខណៈគ្រួសារតែប៉ុណ្ណោះ និងលោកមិនទិញផ្លែមៀននោះពីក្រុមហ៊ុននិងកសិដ្ឋានធំៗនោះទេ។ លោកឧកញ៉ាឡេង ណាវ៉ាត្រា នៅបានអំពាវនាវឲ្យអតិថិជនជួយទិញផ្លែមៀននោះក្នុង១គ្រួសារ៥គីឡូក្រាម ដោយលោកលក់ចេញក្នុងតម្លៃតែ១ពាន់៩០០រៀលក្នុង១គីឡូក្រាមប៉ុណ្ណោះ។ គួរបញ្ជាក់ថា តម្លៃផ្លែមៀនប៉ៃលិន នៅលើទីផ្សារលក់រាយបច្ចុប្បន្ន ត្រូវបានគេលក់ក្នុងតម្លៃពី៤ពាន់ទៅ៥ពាន់រៀលក្នុង១គីឡូក្រាម។

  • សម្តេចតេជោណែនាំមន្ត្រីក្រោមបង្គាប់រកទីផ្សារផ្លែមៀន សម្រាប់កសិករ (Video Inside)

    សម្តេចតេជោណែនាំមន្ត្រីក្រោមបង្គាប់រកទីផ្សារផ្លែមៀន សម្រាប់កសិករ (Video Inside)

    សម្ដេចតេជោហ៊ុនសែន បានមានប្រសាសន៍បញ្ជាក់ជុំវិញការទិញផ្លែមៀនពីកសិករក្រីក្រដែលមិនអាចរកទី ផ្សារលក់កសិផលរបស់ខ្លួនបាន ក្នុងស្ថានភាពដែលកំពុងជួបលំបាកដោយសារជម្ងឺកូវីដ១៩។ សម្តេចតេជោហ៊ុន សែនកាលពីថ្ងៃទី១៨សីហា នៅជាមួយគ្នានេះបានសរសេរក្នុងហ្វេសប៊ុកណែនាំក្រសួងកសិកម្ម, ក្រសួងពាណិជ្ជ កម្ម និងអភិបាល ខេត្តចំនួន២គឺខេត្តបាត់ ដំបងនិងខេត្តប៉ៃលិន ត្រូវខិតខំដោះស្រាយរកទីផ្សារផ្លែមៀនជូន កសិ ករ។ ប្រសាសន៍របស់សម្តេចបានធ្វើឡើង នៅទន្ទឹមនឹងការចេញបញ្ជាឲ្យនាយឧត្តម សេនីយ៍ ហ៊ីងប៊ុនហៀង ធ្វើ ការប្រមូលទិញផ្លែមៀនពីកសិករក្រីក្រដើម្បីការជួយដោះទាល់កសិករកុំឲ្យប្រឈមការខាតបង់ខ្លាំងក្លាពេក។ សម្តេចបានប្រាប់អភិបាលខេត្តបាត់ដំបង លោកងួនរតនៈ, ប្រាប់សរសេរអភិបាលខេត្តប៉ៃលិនលោកស្រី បាន ស្រីមុំ និងលោកឧត្តមសេនីយ៍ហ៊ីងប៊ុងហៀងថា ពាក្យថា «ទិញពីកសិករ គឺសម្តៅដល់កសិករក្រីក្រដែលដាំមៀន ដោយ ផ្ទាល់»។ សម្តេចបញ្ជាក់ថាចំពោះចំការមៀនរបស់មន្ត្រីនោះវិញ ទាំងស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធ ឬចំការ មៀនរបស់ឧកញ៉ាឬអ្នកជំនួញដែលដាំនោះ ត្រូវរកទីផ្សារដោយខ្លួនឯង។ សម្តេចបញ្ជាក់ថាសម្ដេច អាច បញ្ចាំ ផ្ទះយកលុយទៅទិញមៀនពីកសិករដែលកំពុងជួបការលំបាក តែសម្ដេចពុំមានលទ្ធភាពជួយដល់ម្ចាស់ដី ដែល មានចំការមៀនច្រើននោះទេ។ សម្តេចបានថ្លែងថាចំណែកផ្លែ មៀនដែលសម្តេចបានប្រមូលទិញពីកសិករ ដែល មិនអាចរកទីផ្សារលក់បាននាពេលនេះ គឺសម្ដេចនឹងយកទៅ ចែកជូនកងទ័ព, នគរបាល, កងរាជអាវុធ ហត្ថ, គ្រូពេទ្យ, អ្នកជំងឺ…

  • ខេត្តកោះកុង ឆ្លងថ្មី៣៩នាក់ (Video Inside)

    ខេត្តកោះកុង ឆ្លងថ្មី៣៩នាក់ (Video Inside)

    ខេត្តកោះកុងបានរកឃើញអ្នកឆ្លងថ្មីចំនួន៣៩នាក់នៅថ្ងៃនេះដែលជាតួលេខឆ្លងកើនឡើង៣០នាក់ប្រៀបធៀប នឹងម្សិលមិញ។ យោងតាមរដ្ឋ បាលខេត្តការឆ្លងរយៈពេល២៤ ម៉ោងកន្លងមកនេះ បានកើតលើពលរដ្ឋក្នុង ក្រុង ខេមរភូមិន្ទ២នាក់, មណ្ឌលសីមា៣៤នាក់,ស្រុក និងស្រុកស្រែអំបិល៣នាក់ ។

  • ខេត្តកំពង់ស្ពឺ រកឃើញអ្នកឆ្លងវីរុស Delta ១នាក់ (Video Inside)

    ខេត្តកំពង់ស្ពឺ រកឃើញអ្នកឆ្លងវីរុស Delta ១នាក់ (Video Inside)

    ខេត្តកំពង់ស្ពឺ បានប្រកាសការរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ប្រភេទបំប្លែងថ្មី Delta មួយករណី នៅថ្ងៃនេះ ដែល នាំឲ្យចំនួនអ្នកឆ្លងវីរុសប្រភេទបំប្លែងថ្មី Delta កើតឡើងក្នុងខេត្តកំពង់ស្ពឺនោះ មានយ៉ាងហោច៥ករណីហើយ។ យោងតាមរដ្ឋបាលខេត្ត, ការរកឃើញឆ្លងវិរុស Delta ថ្ងៃនេះ បានកើតលើបុរសអាយុ២៥ឆ្នាំនៃស្រុកឧដុង្គ។ គួរ បញ្ជាក់ថាកាលពីថ្ងៃទី១០សីហាកន្លងមកនេះ ខេត្តកំពង់ស្ពឺបានប្រកាសការរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី Delta នេះចំនួន៤នាក់ផងដែរ។

  • ខេត្ដកែប ឆ្លងថ្មី៤នាក់ (Video Inside)

    ខេត្ដកែប ឆ្លងថ្មី៤នាក់ (Video Inside)

    ខេត្តកែប បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤នាក់ ថែមទៀត ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ដែល តួលេខឆ្លងនេះ គឺដូចគ្នា បើធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរក ឃើញឆ្លង ថ្មីទាំង៤នាក់ នេះ គឺជាពលរដ្ឋដែលរស់នៅ ក្រុងកែបទាំងអស់។

  • ខេត្តស្ទឹងត្រែង រកឃើញឆ្លងថ្មី២៦នាក់ (Video Inside)

    ខេត្តស្ទឹងត្រែង រកឃើញឆ្លងថ្មី២៦នាក់ (Video Inside)

    ខេត្តស្ទឹងត្រែងបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៦នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងបានថយចុះចំនួន ៣១នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុងស្ទឹងត្រែងទាំងអស់ ។ ខេត្តស្ទឺងត្រែងបច្ចុប្បន្ន មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៧៩១នាក់ ជាសះស្បើយចំនួន ៤៩៥នាក់ និងមានអ្នកស្លាប់ចំនួន ៦នាក់ ។ នៅក្នុងខេត្តស្ទឹងត្រែងដដែលនោះ ផងដែរ, អាជ្ញាធរបានចុះបិទខ្ទប់តំបន់មួយចំនួន ជាពិសេសតំបន់ដែលមានការរកឃើញឆ្លងវីរុសបំប្លែងថ្មី Delta ។ នៅក្នុងស្ទឹងត្រែងនោះ វីរុសបំប្លែងថ្មី Delta ត្រូវគេរកឃើញឆ្លងលើពលរដ្ឋយ៉ាងហោចចំនួន ៩នាក់ហើយ។

  • ខេត្តស្វាយរៀង រកឃើញអ្នកឆ្លង Delta ២៦នាក់ (Video Inside)

    ខេត្តស្វាយរៀង រកឃើញអ្នកឆ្លង Delta ២៦នាក់ (Video Inside)

    ខេត្តស្វាយរៀង បានប្រកាសរកឃើញវីរុសកូវីដ១៩ប្រភេទបំប្លែងថ្មី Delta ឆ្លងលើពលរដ្ឋចំនួន ២៦នាក់ បន្ថែម ទៀត ដែលនាំឲ្យចំនួនអ្នកឆ្លងវីរុសប្រភេទបំប្លែងថ្មី Delta ក្នុងខេត្តជាប់ព្រំដែនវៀតណាមនេះ បានកើនដល់២៩ នាក់ហើយ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លង វីរុសកូវីដ១៩ ប្រភេទបំប្លែងថ្មី Delta ទាំង ២៦នាក់ នោះ គឺជា ពលករមកពីប្រទេសវៀតណាមចំនួន២៥នាក់ និងម្នាក់ទៀត ឆ្លងលើពលរដ្ឋដែលធ្លាប់បានប៉ះពាល់នឹងពលករ មកពីវៀតណាមទាំងនោះ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ។ ខេត្តស្វាយរៀងកន្លងមកធ្លាប់បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ប្រភេទបំប្លែងថ្មី Delta ចំនួន ៣នាក់ រួមមកហើយ ដែលក្នុងចំណោមនោះរួមមាន២នាក់ជាពលករដែលទើបត្រឡប់មកពីប្រទេសថៃ និងម្នាក់ទៀតឆ្លងលើអ្នកដែល ធ្លាប់បានប៉ះពាល់ ។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់ ៤១៧នាក់ ព្យាបាលជាសះ ស្បើយចំនួន៥ពាន់៤៤នាក់ និងមានអ្នកស្លាប់សរុបចំនួ១២៥នាក់។

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមព្យាយាមរកពេលវេលាដើម្បីទាក់ទងជាមួយអាជ្ញាធរ នោះអ្នកនឹងអាចស្វែងយល់បញ្ហាជាច្រើនបាន។ ប៉ុន្តែត្រូវមានភាពគួរសមបំផុត។ ថ្ងៃនេះមិនគួរមានមតិរិះគន់ ឬការប្រើប្រាស់អារម្មណ៍ដែលមិនចាំបាច់នោះទេ។ សូមលោកអ្នកកុំឆ្លើយតបនឹងការវាយប្រហាររបស់មិត្តរួមការងារ និងអតិថិជន។ នៅទីចុងម៉ោងធ្វើការនេះ ស្ថានភាពតានតឹងទាំងឡាយនឹងរសាយទៅវិញទំាងអស់ ដូច្នេះគ្មានហេតុផលអ្វីដែលត្រូវព្រួយបារម្ភនោះទេ។ ក្រៅពីនេះ លោកអ្នកទទួលបានភាពស្ងប់ស្ងាត់ និងលទ្ធភាពបំពេញមហិច្ឆតារបស់ខ្លួន។ ក្រៅពីនេះ​ ព្យាយាមស្វែងរកគោលដៅរបស់ខ្លួន ហើយកុំធ្វើឲ្យខូចទំនាក់ទំនង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់ការពិភាក្សា ចរចា និងដោះស្រាយរឿងរ៉ាវនានាជាមួយមនុស្សគ្រប់ស្រទាប់ដែលនៅជុំវិញ។ អ្វីដែលលោកអ្នកប៉ងប្រាថ្នារំពឹងថានឹងទទួលបានៅជោគជ័យ គួរឲ្យកត់សម្គាល់។ លោកអ្នកមានពេលវេលាច្រើនដើម្បីអនុវត្តផែនការ ដូច្នេះមិនគួរធ្វើឲ្យខ្លួនមានភាពមមាញឹកនឹងកិច្ចការពេកទេ។ ក្រៅពីនេះលោកអ្នកទទួលបានភាពឆ្លាតវៃ និងការវិនិច្ឆ័យច្បាស់លាស់។ ប្រការចាំបាច់តែត្រូវសង្កេត និងគ្រប់គ្រង គឺធ្វើយ៉ាងណាកុំនិយាយស្តី ឬបញ្ចេញមតិប្រសិនបើអ្នកមិនច្បាស់អំពីហេតុការណ៍ ឬកិច្ចការណាមួយនោះទេ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចជួបនឹងការល្បួងរបស់អ្នកដទៃ ដែលនាំឲ្យខាតបង់ប្រយោជន៍ច្រើន ដូច្នេះប្រការសំខាន់សូមគ្រប់គ្រងចិត្ត ប្រើប្រាស់ពេលវេលា និងបទពិសោធន៍ពិនិត្យ និងវាយតម្លៃហេតុការណ៍ទាំងនោះ ហើយក៏ត្រូវដាក់មនោសញ្ចេតនាឲ្យឆ្ងាយពីគោលការណ៍របស់អ្នក។…

  • អប្សរាព្រឹកនេះ ២០ សីហា ២០២១

    អប្សរាព្រឹកនេះ ២០ សីហា ២០២១

    វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ V1    រាជរដ្ឋាភិបាល សម្រេចបិទបញ្ចប់យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្រោយអនុវត្តបាន២១ថ្ងៃ ប៉ុន្តែណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត បន្តអនុវត្តវិធានការសុខាភិបាលជាក់ស្តែង៕…អានផ្ទាល់ SB1  សម្តេច ហេង សំរិន ជួបសន្ទនាការងារ ជាមួយប្រធានរដ្ឋសភាឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីបម្រើផលប្រយោជន៍ ប្រជាជនទំាងសងខាង ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក ថេត វិចិត្រ + កាត់ត លោក ហេង សម្បត្តិ + បញ្ជូលសម្លេង កញ្ញា ឃុន ស្រីណុច) L3    សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់កិត្តិយស អានសុន្ទរកថា មុននឹងគ្រប់វត្តអារាម និងព្រះវិហារ នៃគ្រប់សាសនា ត្រូវបន្លឺសំឡេងស្គរ ជួងកងរំពង ដើម្បីជាការដាស់ស្មារតី ដល់ប្រជាពលរដ្ឋ ឲ្យបន្ដប្រុងប្រយ័ត្ន ពីជំងឺកូវីដ១៩ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក វ៉េង លីមហួត…