-
មកដល់ពេលពេលនេះ កម្ពុជារកបានវ៉ាក់សាំងប្រមាណជា ២០លាន ដូសរួចហើយ ទាំងវ៉ាក់សាំងជំនួយ និងការបញ្ជាទិញ, ខណះព្រឹក នេះ វ៉ាក់សាំងស៊ីណូវ៉ាក់ ៣លានដូសទៀត បន្តដឹកមកដល់កម្ពុជា (មានវវីដេអូ)

-
ប្រមុខដឹកនាំកម្ពុជា សម្រេចបន្តការអនុវត្តយុទ្ធនាការពង្រឹង វិធាន ការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ចំនួន៧ថ្ងៃទៀត ចាប់ ពីថ្ងៃទី១៣-១៩ ខែសីហា ខណៈខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បើក ឡើងវិញ (មានវីដេអូ)

-
ទិវាសត្វដំរីពិភពលោក១២សីហា៖ យើងរួមគ្នាការពារ និងអភិរក្សដំរី ឱ្យបានគង់វង្ស (មានវីដេអូ)

-
បទ ៖ ៨ខេត្ត កំពុងប្រយុទ្ធប្រឆាំងនឹង Delta (ឃីង សាន់)

បទ ៖ ៨ខេត្ត កំពុងប្រយុទ្ធប្រឆាំងនឹង Delta លំនាំបទ ៖ ចុកឈាមនៅប៉ៃលិន ច្រៀងដោយ ៖ លោក ឃីង សាន់ និពន្ធទំនុកតាមលំនាំដើម ៖ ឯកឧត្តម ហ៊ឹម សុភា(នភា) សម្រួលបទភ្លេង ៖ លោក រិន ធីរ៉ា ដឹកនាំថត និងចងក្រងឯកសារ ៖ លោក ហុង ប៊ុនណា កាត់តវីដេអូ ៖ លោក សាន សុធា ផ្នែកអក្ខរាវិរុទ្ធ ៖ ឈុន+សំអាត+សុផាណា ដឹកនាំផលិត និងគ្រប់គ្រងខ្លឹមសារ ៖ ឯកឧត្តម អេង កេងឈុន ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន
-
បទ ៖ កេរ្តិ៍ឈ្មោះ TYDA ចារជាប់ក្នុងចិត្ត (ចាប សក្កណា)

លំនាំបទ ៖ លួចស្នេហ៍លួចទុក្ខ ច្រៀងដោយ ៖ លោក ចាប សក្កណា និពន្ធទំនុកតាមលំនាំដើម ៖ លោក ជួន មករា សម្រួលបទភ្លេង ៖ លោក រិន ធីរិទ្ធ ដឹកនាំថត និងចងក្រងឯកសារ ៖ លោក ហុង ប៊ុនណា កាត់តវីដេអូ ៖ លោក ហុង ដារ៉ាវុធ ផ្នែកអក្ខរាវិរុទ្ធ ៖ ឈុន+សំអាត+សុផាណា ដឹកនាំផលិត និងគ្រប់គ្រងខ្លឹមសារ ៖ ឯកឧត្តម អេង កេងឈុន ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន
-
កម្ពុជាមាតុភូមិយើង ១២ សីហា ២០២១

មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង១២.សីហា.២០២១LD មកដល់ពេលពេលនេះ កម្ពុជារកបានវ៉ាក់សាំងប្រមាណជា ២០លានដូសរួចហើយ ទាំងវ៉ាក់សាំងជំនួយ និងការបញ្ជាទិញ, ខណះព្រឹកនេះ វ៉ាក់សាំងស៊ីណូវ៉ាក់ ៣លានដូសទៀត បន្តដឹកមកដល់កម្ពុជា៕ឃ្លីបLD4 ប្រមុខដឹកនាំកម្ពុជា សម្រេចបន្តការអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ចំនួន៧ថ្ងៃទៀត ចាប់ពីថ្ងៃទី១៣-១៩ ខែសីហា ខណៈខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បើកឡើងវិញ៕អានLD1 ទិវាសត្វដំរីពិភពលោក១២សីហា៖ យើងរួមគ្នាការពារនិងអភិរក្សដំរីឱ្យបានគង់វង្ស៕ឃ្លីបTG1 មនុស្ស ៤១៥៤នាក់ និងយានយន្ត ៩៩០គ្រឿង ត្រូវបានអប់រំ ពិន័យ និងបញ្ជូនទៅតុលាការ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី១១ ខែសីហា៕អានTG មន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា នឹងទទួលបានប្រាក់ឧបត្ថម្ភ៥ម៉ឺនរៀល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សម្រាប់ខែកញ្ញា ឆ្នាំ២០២១ ដោយស្វ័យប្រវត្តិ ៕….អានផ្ទាល់..D3 កិច្ចប្រជុំ ពិនិត្យ និងវាយតម្លៃលើខ្លឹមសារសេចក្តីព្រាងចុងក្រោយ នៃផែនទីបង្ហាញផ្លូវ ស្តីពីប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ ៕…អ្នកនាង រ័ត្ន ចរិយា …ឃ្លីប…(រដ្ឋមន្រ្តីកសិកម្ម)LD3 អាជ្ញាធរខេត្តព្រះសីហនុ ប្រកាសបើកដំណើរការផ្សារលើឡើងវិញ នៅព្រឹកនេះ៕…លោក ខៀវ សាវ៉ុន រាយការណ៍ផ្ទាល់LD2 អភិបាលខេត្តសៀមរាប…
-
មនុស្ស៣នាក់ស្លាប់ ដោយសារការលង់ទឹក ក្នុងថ្ងៃតែមួយនៅក្រចេះ (Video Inside)

-
ចំណូលរកពីកំពង់ផែស្វយ័តភ្នំពេញបន្តធ្លាក់ចុះ (Video Inside)

ចំណូលរកបានពីកំពង់ផែស្វយ័តភ្នំពេញ ក្នុងរយៈពេល៦ខែដើមឆ្នាំដែលកំពុងរងនឹងវិបត្តិកូវីដ១៩នេះ មានចំនួន ១៥លាន៣០ម៉ឺន៧ពាន់៧២១ ដុល្លារ។ យោងតាមរបាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញ, ចំណូលក្នុងរយៈ ពេល៦ខែដើមឆ្នាំនេះ បានកើនឡើង៨% បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០កន្លងមក។ ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញដែលទទួលបាននៅឆមាសទី១ ឆ្នាំ២០២១នេះ រួមមានទី១ ចំណូលពីប្រតិបត្តិការផែ មានចំនួន១១លាន៩១ម៉ឺន៦ពាន់៣៩៩ដុល្លារ, ទី២ ចំណូលបានពីអាជ្ញាធរផែ មានចំនួន ១លាន៦៦ម៉ឺន៤ពាន់ ៧៦៦ដុល្លារ,ទី៣ ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ២១ម៉ឺន៤ពាន់៨ដុល្លារ, និងទី៤ ចំណូលផ្សេងៗ មាន ចំនួន ១លាន៥១ម៉ឺន២ពាន់៥៤៨ដុល្លារ។ បញ្ជាក់ថា នៅឆ្នាំ២០២០ កំពង់ផែស្វយ័តក្រុងភ្នំពេញ រកចំណូលបាន ២៩លាន៤៨ម៉ឺន៧ពាន់៣៧៨ដុល្លារ ធ្លាក់ចុះ៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ដែលមានចំណូលចំនួន៣១លាន៣១ម៉ឺន១ពាន់២៦៤ដុល្លារ។
-
តួលេខទេសចរបរទេស មកកម្ពុជាបន្តធ្លាក់ចុះ (Video Inside)

ចំនួនភ្ញៀវអន្តរជាតិមកប្រទេសម្ពុជាកាន់តែបន្តធ្លាក់ចុះ ជាពិសេសក្នុងរយៈពេល៦ខែដើមឆ្នាំនេះដោយសារតែ វិបត្តិនៃជម្ងឺរាតត្បាតកូវីដ១៩។ ចំនួនភ្ញៀវទេសចរអន្តរជាតិ មានចំនួនប្រមាណ១០ម៉ឺន២ពាន់៥៦០នាក់។ របាយ ការណ៍ក្រសួងទេសចរណ៍ថ្ងៃនេះបានបញ្ជាក់ថាតួលេខ នៃចំនួនភ្ញៀវទេសចរណ៍បរទេសនេះ បានធ្លាក់ចុះប្រ មាណ៩១.៣% បើធៀបទៅនឹងឆមាសទី១ឆ្នាំ២០២០។ របាយការណ៍បញ្ជាក់ថា ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកតាមច្រកផ្លូវអាកាសមានចំនួន ៤ម៉ឺន៦ពាន់ ២៤៩នាក់, ភ្ញៀវចូលមកតាមផ្លូវគោកមានចំនួន៥ម៉ឺន ៦ពាន់៣០៩ នាក់ និងភ្ញៀវបរទេសមកតាមផ្លូវទឹកមានតែ២នាក់ប៉ុណ្ណោះ។ របាយការណ៍រៀបរាប់បន្ថែមថាភ្ញៀវទេសចរណ៍បរទេសដែលចូលមកកម្ពុជាច្រើនជាងគេនោះ គឺទីមួយទេស ចរថៃដែលមានចំនួន៥ម៉ឺន២ពាន់២៩០នាក់, ទី២. ទេសចរចិនដែលមានចំនួន២ម៉ឺន៩ពាន់៧៥១ នាក់ , ទី៣. ទេសចរវៀតណាមមានចំនួន៦ពាន់៩៥៦ នាក់ , ទី៤. ទេសចរឥណ្ឌូណេស៊ីមានចំនួន ៣ពាន់៤១៥ នាក់ និងទី៥. ទេសចរកូរ៉េខាងត្បូង ដែលមានចំនួន១ពាន់៨៣៣នាក់ ។
-
រយៈពេល៧ខែ ចាប់អាល់កុលក្លែងក្លាយជិត១០០តោន (Video Inside)

អាល់កុលក្លែងក្លាយជិត១០០តោនត្រូវបានរកឃើញ និងរឹបអូសក្នុងរយៈពេល៧ខែដើមឆ្នាំ២០២១។ យោងតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ, ក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២១នេះ អាល់កុលក្លែងក្លាយដែលប្រើប្រាស់ជាតិមេតាណុលជាង៩៦តោនដាក់លក់លើទីផ្សារ ត្រូវបានបង្ក្រាប។ អាល់កុលក្លែងក្លាយប្រើប្រាស់ជាតិមេតាណុល គឺសារធាតុបង្កភាពប៉ះពាល់ធ្ងន់ធ្ងរដល់ សុខ ភាព, សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានអំពាវនាវអាជីវករទាំងអស់ សូមប្រកបអាជីវកម្មរបស់ខ្លួន ដោយតម្លាភាព និងសមធម៌ ព្រមទាំងឈរលើស្មារតីសុចរិតភាពនិងការទទួលខុសត្រូវ ដើម្បីប្រទេសកម្ពុ ជា អាចរួចផុតពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងពេលដ៏ខ្លីខាងមុខនេះ។