-
ខេត្តសៀមរាប ឆ្លងថ្មី៩៤នាក់ (Video Inside)

ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩៤នាក់ ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លង កើនឡើង៣៥នាក់បើប្រៀបធៀបនឹងម្សិលមិញ។ ខេត្តសៀមរាបនៅថ្ងៃនេះផងដែរ បានប្រកាសការកឃើញ ឆ្លងនៃវីរុសបំប្លែងថ្មី Delta ចំនួន៤ករណីថែមទៀត។ យោងតាមរដ្ឋ បាលខេត្ត អ្នកឆ្លងថ្មីទាំង៩៤នាក់នោះ គឺរួម មានពលរដ្ឋក្នុងក្រុងសៀមរាប២៥នាក់, ស្រុកពួក៥៨នាក់, ស្រុកសូទ្រនិគម៦នាក់, ស្រុកប្រាសាទបាគង៥នាក់។ រដ្ឋបាលខេត្តសៀមរាបក៏បានបញ្ជាក់ថា នៅថ្ងៃទី១០សីហាក៏មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣៣៧នាក់បាន ជាសះស្បើយផងដែរ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៦៥១នាក់, ព្យាបាលជាសះ ស្បើយចំនួន៣ពាន់៥៦២នាក់និងស្លាប់៦៣នាក់។
-
ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី៣១នាក់និងស្លាប់១នាក់ (Video Inside)

ខេត្តកំពង់ឆ្នាំង បានរកឃើញការឆ្លងថ្មី៣១នាក់ ដែលជាតួលេខឆ្លងកើន៣នាក់បើប្រៀបធៀបនឹងម្សិលមិញ។ ខេត្តកំពង់ឆ្នាំងមានមនុស្សស្លាប់ម្នាក់ផងដែរនៅថ្ងៃនេះ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី៣១នាក់ថ្ងៃនេះ បាន ឆ្លងលើពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង១២នាក់, ស្រុកកំពង់ត្រឡាច៣នាក់, ស្រុកកំពង់លែង៣នាក់, ស្រុកជលគីរី២ នាក់, ស្រុកបរិបូរណ៍៦នាក់, ស្រុកសាមគ្គីមានជ័យ៤នាក់និងបានឆ្លងលើអ្នកដំណើរមកពីខេត្តកំពង់ធំម្នាក់។ ចំណែកអ្នកស្លាប់ថ្មីម្នាក់ថ្ងៃនេះ គឺជាស្ត្រីអាយុ៧៤ឆ្នាំនៃស្រុកកំពង់លែង។ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងសរុប ២ពាន់៧៤នាក់ និងការស្លាប់មានចំនួន៥១នាក់។
-
ខេត្តកំពង់ធំ ឆ្លងថ្មី១០២នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តកំពង់ធំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១០២នាក់ និងមានអ្នកស្លាប់ថ្មី ២នាក់ ថែមទៀត ក្នុង រយៈ ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខថយចុះចំននួ ៨នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ ខេត្តកំពង់ធំនៅថ្ងៃនេះ បានប្រកាសរកឃើញការឆ្លងវីរុស Delta ចំនួន១ករណីផងដែរ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លង១០២ករណីនៅថ្ងៃនេះ បានកើតលើពលរដ្ឋជាអ្នកក្រុងស្ទឹងសែន ៥៧នាក់, ស្រុកកំពង់ស្វាយ ៩នាក់, ស្រុកសន្ទុក៨ នាក់, ស្រុកបារាយណ៍ ២១នាក់, ស្រុកតាំងគោក ៤នាក់, ស្រុកសំបូរ ម្នាក់ និងស្រុក សណ្តាន់២នាក់ ។ ខេត្តកំពង់ធំ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២ពាន់ ៥៤៤នាក់, មានអ្នកជាសះស្បើយចំនួន ១ពាន់ ៤៣០នាក់ និងមានអ្នកស្លាប់សរុបចំនួន ៧២នាក់ ហើយ ។
-
ខេត្តកំពង់ចាម ឆ្លងថ្មី៣៦នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣៦នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងកើន៤នាក់និងតួលេខស្លាប់កើនម្នាក់ទៀតបើប្រៀបធៀបនឹងម្សិលមិញ។ យោងតាម រដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៣៦នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម១៤នាក់, ស្រុកកំពង់សៀម៦នាក់, ស្រុកកង មាស៣នាក់, ស្រុកកោះសូទិនម្នាក់, ស្រុកចំការលើ៤នាក់, ស្រុកបាធាយម្នាក់, ស្រុកព្រៃឈរ៣នាក់, ស្រុកស្ទឹង ត្រង់៣នាក់ និងមកពីខេត្តត្បូងឃ្មុំម្នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់ រួមមានទី១ បុរសជនជាតិខ្មែរអាយុ ៥៤ឆ្នាំ មកពីស្រុកស្នួលខេត្តក្រចេះ និងទី២ ស្ត្រីជនជាតិខ្មែរអាយុ៤៩ឆ្នាំ នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ខេត្តកំពង់ចាម គិតមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ-១៩សរុប ចំនួន៤ពាន់៤១១ករណី, ព្យាបាលជា សះស្បើយចំនួន៣ពាន់៥៣១នាក់ និងចំនួនអ្នកស្លាប់កើនដល់១០៦នាក់ហើយ។
-
ខេត្តត្បូងឃ្មុំ ឆ្លងថ្មី១០នាក់ (Video Inside)

ខេត្តត្បូងឃ្មុំ បានរកឃើញការឆ្លងថ្មី១០នាក់ថ្ងៃនេះ ដែលជាតួលេខឆ្លងថយចុះ១០នាក់បើប្រៀបធៀបនឹងម្សិល មិញ។ យោងតាមរដ្ឋបាលខេត្ត, ការឆ្លងថ្ងៃនេះ បានកើតលើពលរដ្ឋក្នុងក្រុងសួង២នាក់, ស្រុកអូររាំងឳ២នាក់, ស្រុកមេមត់ម្នាក់, ស្រុកពញាក្រែក៤នាក់, និងការឆ្លងលើពលរដ្ឋជាអ្នកដំណើរមកពីខេត្តព្រៃវែងម្នាក់។ ខេត្តត្បួង ឃ្មុំថ្ងៃនេះ បានព្យាបាលជាសះស្បើយមនុស្សចំនួន៤០នាក់ផងដែរ។
-
ខេត្តស្វាយរៀង ឆ្លងថ្មី៣២នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣២នាក់ និងស្លាប់២នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងកើនឡើង៧នាក់និងតួលេខស្លាប់ថយចុះម្នាក់បើប្រៀបធៀបនឹងម្សិលមិញ។ ខេត្ត ស្វាយរៀងនៅថ្ងៃនេះ បានប្រកាសការរកឃើញវីរុសបំប្លែងថ្មី Delta ចំនួន១២ករណីផងដែរ។ យោង តាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៣២នាក់ថ្ងៃនេះ រួមមានកម្មកររោងចក្រ៤នាក់, ធ្វើតេស្តលើអ្នកសង្ស័យ រកឃើញ ២១នាក់ និង៦នាក់ដទៃទៀត ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមាន បុរស អាយុ៧៩ឆ្នាំនិងអាយុ៧១ឆ្នាំនៃស្រុកកំពង់រោទិ៍។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៥ពាន់ ២១៨នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់៦៩៩នាក់ និងមានអ្នកស្លាប់សរុបចំនួ១១៩នាក់។
-
ខេត្តព្រៃវែង ឆ្លងថ្មី៦៤នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦៤នាក់និងស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងថយចុះ៦នាក់និងតួលេខស្លាប់ថយចុះម្នាក់ប្រៀបធៀបនឹងតួលេខម្សិលមិញ។ យោងតាមរដ្ឋ បាលខេត្តការឆ្លងថ្មីទាំង៦៤នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៣នាក់, ស្រុកព្រះសេ្ដច២៤នាក់, ស្រុកកំចាយមារ ៩នាក់, ស្រុកស្វាយអន្ទរ៦នាក់, ស្រុកពាមជរ៦នាក់, ស្រុកពារាំង៥នាក់, ស្រុកបាភ្នំ៥នាក់, ស្រុកមេសាង២នាក់, ស្រុកកញ្ជ្រៀច២នាក់ និង ស្រុកកំពង់ត្របែក២នាក់។ ចំណែកអ្នកស្លាប់ជា បុរសអាយុ៦៧ឆ្នាំនៃស្រុកព្រះសេ្ដច។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់៤៦២នាក់ ព្យាបាលជាសះស្បើយ៣ពាន់៩០៧នាក់ និង ចំនួន មនុស្សស្លាប់បានកើនដល់៨៨នាក់។
-
រដ្ឋបាលរាជធានី បន្តបំរាមគោចរ៧ថ្ងៃ និងវិធានការរដ្ឋបាល១៤ថ្ងៃ (Video Inside)

រដ្ឋបាលរាជធានី បានដាក់ចេញនូវសេចក្តីសម្រេចវិធានការរដ្ឋបាលរយៈពេល១៤ថ្ងៃនិងបម្រាមគោចរ រយៈ៧ថ្ងៃបន្តទៀតបើទោះបីជាការឆ្លងប្រចាំថ្ងៃទូទាំងប្រទេសបានធ្លាក់មកនៅក្នុងខ្ទង់ជាង៤០០ករណីក៏ដោយ។ រាជធានីភ្នំពេញទន្ទឹមនឹងតួលេខធ្លាក់ចុះប៉ុន្តែសេចក្តីរាយការណ៍បានបង្ហាញការរកឃើញការឆ្លងវីរុសបំប្លែងថ្មី Delta ជាបន្តបន្ទាប់ផងដែរ។ យោងតាមសេចក្តីសម្រេចថ្ងៃទី១១សីហា, រាជធានីនឹងបិទបណ្តោះអាសន្ននូវ សកម្មភាពការងារ, បិទការប្រកបមុខរបរឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលកូ វីដ១៩, បិទការជួបជុំឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន, ចំណែកបំរាមគោចរនឹងមានរវាងពី ម៉ោង១០យប់ដល់ ម៉ោង៣ភ្លឺ។ សេចក្តីសម្រេចបានកំណត់ការអនុវត្តវិធានការរដ្ឋបាលរយៈពេល១៤ថ្ងៃចាប់ពីកណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី១៣សីហាដល់ថ្ងៃទី២៦សីហា, ចំណែកការអនុវត្តបំរាមគោចរ នឹងបន្តរយៈពេល៧ថ្ងៃ ចាប់ពីពាក់ កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី១៣សីហាដល់ថ្ងៃទី១៩សីហា។ សេចក្តីសម្រេចដដែលនៅបានសរសេរ លំអិតពាក់ព័ន្ធនឹងការបង្រៀនតាមប្រព័ន្ធ Online, ការធ្វើអាជីវកម្មក្លឹបកម្សាន្តនានា និងកន្លែងជាច្រើនទៀត នៃ ទីសប្បាយដ្ឋាន។
-
មន្ទីរពេទ្យយោធា ចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៣ លើក្រុមអតីតយុទ្ធជន (Video Inside)

-
ឃាត់មនុស្ស៤ពាន់១៦៧នាក់ ដែលបំពានវិធានការសុខាភិបាល រយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

មនុស្សចំនួន ៤ពាន់១៦៧នាក់ ថែមទៀហើយ ត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោងកន្លងមកនេះ ក្នុងអំពើ ល្មើសបំពាន និងវិធានសុខាភិបាល។ មន្ត្រីគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្នឹងជម្ងឺកូវីដ-១៩ លោកឧត្តម សេនីយ៍ឯក ម៉ៅ ពៅ បានថ្លែងនៅថ្ងៃពុធនេះថា សមត្ថកិច្ច បានបញ្ជួនជនសង្ស័យ១៣នាក់ទៅតុលាការ, ឃាត់ យានយន្តចំនួន៩៩០ គ្រឿង និងផាកពិន័យជាប្រាក់បាន ចំនួន២៦លានរៀល ក្នុងការអនុវត្តវិធានការច្បាប់ចំនួន ២ពាន់៥៨ ករណី។