-
អប្សរាព្រឹកនេះ ១២ សីហា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ ថ្ងៃនេះ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំងសុីណូវ៉ាក់ ចំនួន ៣លានដូស ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន នឹងដឹកមកដល់កម្ពុជា។ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាបានដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំង( សុីណូវ៉ាក់)ចំនួន ៣លានដូសបន្ថែមទៀត ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន នឹងដឹកមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃទី ១២ខែ សីហា ឆ្នាំ ២០២១៕ ចប់ យៈពេល១១ថ្ងៃនៃការចាប់ផ្តើមដំណើរការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ក្រុមគ្រូពេទ្យចាក់បានចំនួន ៤០៣,៥៦២នាក់ ខណៈទូទាំងប្រទេសចាក់បានចំនួន៨,៥១៩,៧១៤នាក់ (គិតត្រឹមថ្ងៃទី១១ ខែសីហា)។ វ៉ាក់សាំងដែលប្រើសម្រាប់ចាក់ជូនក្មេងៗ និងយុវវ័យគឺជាវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលផលិតឡើងដោយក្រុមហ៊ុននៅក្នុងប្រទេសចិន ៕ ចប់ D7 រាជរដ្ឋាភិបាល ចេញសេចក្តីណែនាំ ស្តីពីការបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ៕…អានផ្ទាល់ (Page) D4 រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យអារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យ…
-
ចាប់ខ្លួនជនសង្ស័យឆ្លងកូវីដ១៩ ដែលរត់គេចខ្លួនពីកន្លែងព្យាបាល (Video Inside)

ជនសង្ស័យ ដែលបំពាននឹងវិធានសុខាភិបាល ដោយការរត់គេចច្រើនដងពីកន្លែងព្យាបាលជំងឺកូវីដ១៩ ត្រូវ បានកម្លាំងសម្ថកិច្ចចាប់ខ្លួននិងបញ្ជួនទៅតុលាការ។ ជនសង្ស័យអាយុ ២៤ឆ្នាំ ឈ្មោះ សឿង វត្ថា មានទីលំនៅ ក្នុងភូមិទួលរកា១, សង្កាត់ចាក់អង្រែក្រោម នៃខណ្ឌមានជ័យ។ សេចក្តីរាយការណ៍ពីសម្ថកិច្ច បានឲ្យដឹងថា បុរសឈ្មោះសឿង វត្ថា ដែលត្រូវបានគេរកឃើញមានវិជ្ជមានកូវីដ១៩នោះ បានធ្វើការរត់គេចពីការព្យាបាល យ៉ាងហោចចំនួន២ដងចាប់តាំងពីថ្ងៃទី២៦ កក្កដា នោះមក ។ ជនសង្ស័យរូបនោះ កាលពីថ្ងៃទី២៦កក្កដា បាន រត់ចេញពីមន្ទីរពេទ្យព្រះអង្គឌួង ប៉ុន្តែត្រូវបានរកឃើញវិញនិងយកមកព្យាបាលនៅមន្ទីរពេទ្យជ័យជម្នះថ្ងៃទី២៧ កក្កដា។ ក្រោយការព្យាបាលបានជាង១០ថ្ងៃរួចមក គឺនៅថ្ងៃទី០៧ សីហា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ សឿង វុត្ថា រូបនោះ បានបន្តរត់ចេញពីមន្ទីរពេទ្យជ័យជំនះទៀត ។ ក្រោយការបាត់ខ្លួនរយៈពេល៤ថ្ងៃ, បុរសរូបនោះ ត្រូវគេរកឃើញ និងឃាត់ខ្លួននៅថ្ងៃទី១១សីហាវេលាទាបភ្លឺនៅក្នុងក្រុងតាខ្មៅខេត្តកណ្តាល។ សមត្ថកិច្ចបញ្ជាក់ ថាជនសង្ស័យដែលបំពាននឹងវិធានសុខាភិបាលនេះ ត្រូវបានបញ្ជូនទៅតុលាការខេត្តកណ្តាលដើម្បីអនុវត្តតាម វិធានការច្បាប់។ យោងតាមច្បាប់ បទល្មើសមិន គោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី ១លាន ទៅ ៥លានរៀល,…
-
ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង៩ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

-
ក្រសួងសុខាភិបាល ពង្រីកគោលដៅចាក់វ៉ាក់សាំងដូសទី៣បន្ថែម (Video Inside)

ការចាក់វ៉ាក់សាំងដូសទី៣ក្នុងរាជធានីភ្នំពេញបានពង្រីកតាមខេត្តចំនួន១៧ និងលើក្រុមអ្នកសារព័ត៌មានថែម ទៀតទន្ទឹមនឹងយុទ្ធនាការកំពុងចាក់លើខេត្ត៧ដែលជាប់នឹងព្រំដែនថៃ។ ក្រសួងសុខាភិបាលក្នុងសេចក្តីជួន ដំណឹងបន្ថែមថ្ងៃទី ១១ ខែសីហា បានបញ្ជាក់ថាដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ កាន់តែមាន ប្រសិទ្ធភាព, ការចាក់វ៉ាក់សាំង AstraZeneca នៃដូសជំរុញ ឬដូសទី៣ នឹងពង្រីកដល់មន្រ្តីរាជការដែលជាគោល ដៅអាទិភាពជាបន្តបន្ទាប់ និងការចាក់នៅតាមបណ្តាខេត្តទាំង១៧ដទៃទៀតផងដែរ។ ក្នុងសេចក្តីជួនដំណឹង បន្ថែមនោះ មន្ត្រីកាកបាទក្រហមថ្នាក់ជាតិ, កម្លាំងនគរបាលថ្នាក់ជាតិ, និងអ្នកសារព័ត៌មានក្នុងរាជធានីភ្នំពេញ ក៏ជាគោលដៅអាទិភាពនៃការទទួលបានចាក់វ៉ាក់សាំងដូសទី៣ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីជួន ដំណឹងបន្ថែមដដែលនៅបានបញ្ជាក់លក្ខខណ្ឌក្នុងការទទួលបាននូវវ៉ាក់សាំងដូសទី៣ AstraZenecaនោះ ដោយ អ្នកដែលចាក់វ៉ាក់សាំងស៊ីណូហ្វាមឬស៊ីណូវ៉ាក់ទាំង២ដូសរួច ត្រូវរង់ចាំរយៈពេលគម្លាតពី៦ខែទៅ៨ខែសិន ទើប អាចទទួលការចាក់វ៉ាក់សាំងដូសជម្រុញនោះបាន។ ដោយឡែកអ្នកទទួលបានវ៉ាក់សាំង២ដូស AstraZeneca រួច នឹងត្រូវរង់ចាំការណែនាំនៅពេលក្រោយ។
-
រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋ បានចំនួនជាង១២ម៉ឺន៦ពាន់នាក់ (Video Inside)

ពលរដ្ឋចំនួន១២ម៉ឺន៦ពាន់៨៦០នាក់ បានទទួលការចាក់វ៉ាក់សាំងរយៈពេល២៤ម៉ោងកន្លងមកនេះដែលនាំឲ្យ ចំនួនមនុស្សដែលបានទទួលវ៉ាក់សាំង បានកើនសារុប៨លាន៣សែន៩ម៉ឺន៦ពាន់៦១៣នាក់, ក្នុងនោះអ្នកបាន ចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន៦លាន៤សែន៣ម៉ឺន៨ពាន់៧៧០នាក់។ មនុស្សទី៨លាន ដែលទទួលបាន ថវិកាឧបត្ថម្ភ១០លានរៀលនិងសម្ភារៈផ្សេងៗពីរាជរដ្ឋាភិបាលកម្ពុជា គឹជាស្ត្រីអាយុ៥៧ឆ្នាំឈ្មោះថឹង ថា រស់នៅ ក្នុងភូមិដនឡុង, ឃុំសេកុង, ស្រុកសៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង។ កម្ពុជាដែលមានប្រជាពលរដ្ឋសរុបចំនួន ១៦ លាននាក់ ទំហំភាគរយនៃការចាក់វ៉ាក់សាំងនាពេលនេះ ទើបបានប្រមាណ៥២,៤៨% តែប៉ុណ្ណោះ។ រាជរដ្ឋាភិ បាលកម្ពុជា ក្នុងសប្តាហ៍នេះបានពង្រីក ការចាក់ដូសទី៣ បន្ថែមទៀត ដែលជាដូសជម្រុញបន្ថែម លើពលរដ្ឋ មួយចំនួនដើម្បីបង្កាទប់ស្កាត់ការឆ្លងវីរុសបំប្លែងថ្មី Delta ដែលកំពុងធ្វើចរាចរណ៍ក្នុងរាជធានីនិងតាមបណ្តា ខេត្តមួយចំនួន។ យោងតាមក្រសួងសុខាភិបាល ការចាក់ដូសទី៣ ឬដូសជម្រុញដែលទើបនឹងចាប់ផ្តើម ក្នុង សប្តាហ៍នេះ ទើបនឹងចាក់បានលើមនុស្សចំនួន៦ម៉ឺន៧ពាន់៦៣៧នាក់នោះទេ។
-
កម្ពុជា ឆ្លងកូវីដ១៩ថ្មី ចំនួន៤៨៦ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩នៅថ្ងៃនេះបានបន្តថយចុះជាងពីម្សិលមិញចំនួន១៣ករណីដែលជាតួលេខបង្ហាញភាពវិវត្តន៍ ល្អនៃចំណាត់ការទប់ស្កាត់និងកាត់បន្ថយការឆ្លងរាលដាលជម្ងឺកូវីដ១៩។ ការឆ្លងនៅថ្ងៃនេះមានចំនួន៤៨៦ករណី ដែលជាតួលេខស្ថិតក្នុងខ្ទង់៤០០ ដែលមានក្នុងរយៈពេល២ថ្ងៃជាប់គ្នាមកនេះ។ ក្នុងខែសីហានេះ ការឆ្លងដែល មានជាង៦០០ករណីនៅថ្ងៃទី១សីហាដំបូង, បានបន្តធ្លាក់មកនៅជាង៥០០ករណីរយ:ពេល៨ថ្ងៃជាប់ៗគ្នា, និង បន្តធ្លាក់ចុះមកខ្ទង់៤០០នារយៈពេល២ថ្ងៃជាប់គ្នាមកនេះថែមទៀត។ ក្នុងចំណោមការឆ្លង ៤៨៦ករណីថ្ងៃនេះ ការ ឆ្លងចូលក្នុងសហគមន៍រយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៣៦៧ករណី។ នេះជា តួលេខថយចុះ ចំនួន ៧ករណី បើប្រៀបធៀបនឹងម្សិលមិញ។ ចំណែកការឆ្លងមកពីក្រៅប្រទេសមាន ចំនួន ១១៩ករណីដែលថយចុះ ៦ករណីដែរបើប្រៀបធៀបនឹងម្សិលមិញ។ ការស្លាប់ថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយ នេះ មានចំនួន១២នាក់ ដែលថយចុះ៥នាក់ប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៧២ថ្ងៃកន្លង មកនេះ បានកើនឡើង ដល់៧ម៉ឺន១ពាន់៣០ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី១១ខែសីហា ការឆ្លងសរុបទូទាំងប្រទេសមានចំនួន៨ម៉ឺន៣ពាន់ ៣៨៤ករណី, ការស្លាប់សរុបកើនចំនួន១ពាន់៦១៤នាក់ និង ការព្យាបាលជាសះស្បើយ សរុបមានចំនួន ៧ម៉ឺន៧ពាន់៧៥៤នាក់។
-
លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បន្តចុះពិនិត្យវឌ្ឍនភាពការរៀបចំមណ្ឌលព្យាបាលកូវីដ១៩ នៅបន្ទាយមានជ័យ និងប៉ៃលិន (Video Inside)

អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តដំណើរ ចុះទីកាន់ខេត្តដទៃទៀតដែលស្ថិតនៅជាប់ព្រំដែនថៃបន្ទាប់ពីខេត្តឧត្តរមានជ័យដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ១៩កម្រិតស្រាល។ ខេត្តទាំង៧ដែលជាប់ព្រំដែនថៃ គឺជាខេត្តដែលតែងទទួល ពលករខ្មែរវិល ត្រឡប់មកពីប្រទេសថៃក្នុងស្ថានភាពដែលវីរុសកូវីដ១៩កំពុងរាតត្បាតខ្លាំងក្លា ជាពិសេសវីរុស បំប្លែង ថ្មី Delta ។ ដំណើរបន្ទាបពីខេត្តឧត្តរមានជ័យ គឺខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន។
-
រដ្ឋាភិបាលសម្រេចបន្តបិទខ្ទប់ខេត្តទាំង៨ជាប់ព្រំដែនថៃ៧ថ្ងៃទៀត (Video Inside)

រដ្ឋាភិបាលបានសម្រេចបន្តបិទខ្ទប់ខេត្តដែលជាប់ព្រំដែនថៃនិងខេត្តសៀមរាបក្នុងរយៈពេល៧ថ្ងៃបន្តទៀត ដើម្បី ការទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ប្រភេទបំប្លែងថ្មី Delta ។ គួរបញ្ជាក់កាលពីថ្ងៃទី២៩កក្កដាកន្លងមកនេះ រាជរដ្ឋា ភិបាលបានដាក់ចេញការបិទខេត្តទាំង៨នេះរួចម្តងមកហើយក្នុងការអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធនិង ទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ១៩។ សេចក្តីណែនាំមួយរបស់រាជរដ្ឋាភិបាលថ្ងៃនេះ បានសរសេរថាការបិទ ក្នុងរយៈពេល១៤ថ្ងៃមកនេះ «បានជួយដល់ការគ្រប់គ្រងនិងការពន្យាពេលបានមួយកម្រិតនូវការឆ្លងរាលដាល ទ្រង់ទ្រាយធំក្នុងសហគមន៍នៃមេរោគបំប្លែងថ្មី Delta »។ ការបិទខ្ទប់ជំហានទីមួយនោះ នឹងត្រូវអស់សុពលភាពនៅពាក់កណ្តាល អាធ្រាត្រថ្ងៃទី១២សីហា។ សេចក្តីណែ នាំថ្មីរបស់រាជរដ្ឋាភិបាល បានសម្រេចបន្តការអនុវត្តយុទ្ធនាការពង្រឹង វិធានការប្រយុទ្ធនិង ទប់ស្កាត់ការឆ្លង រាលដាលជម្ងឺកូវីដ១៩ក្នុងខេត្តទាំង៨ដដែលនោះ រយៈពេល៧ថ្ងៃបន្ថែម ទៀត ចាប់ពីពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី១៣សីហាដល់ថ្ងៃទី១៩សីហា។
-
កម្ពុជារកឃើញវីរុសបំប្លែងថ្មី Delta ៤៤ករណី (Video Inside)

កម្ពុជាបានរកឃើញវីរុសកូវីដ១៩នៃប្រភេទបំប្លែងថ្មី Delta ចំនួន៤៤ករណីបន្ថែមទៀត ដែលនាំឲ្យការឆ្លងសរុប នៃវីរុសបំប្លែងថ្មីដ៏កាចសាហាវនេះ បានកើនឡើងដល់៤២៩ករណីហើយក្នុងប្រទេសកម្ពុជា។ យោងតាមក្រសួង សុខាភិបាល, វីរុសបំប្លែងថ្មី Delta ៤៤ករណីថ្មីនេះ ត្រូវបានរកឃើញកាលពីថ្ងៃទី១០សីហាដែលរួមមាន៣ករណី នៅរាជធានីភ្នំពេញ, ៤ករណីនៅខេត្តកំពង់ស្ពឺ, ៤ករណីដទៃទៀតនៅខេត្តសៀមរាប, ៤ករណីដាច់ដោយឡែក ទៀតនៅក្នុងខេត្តព្រះវិហារ, មួយករណីនៅក្នុងខេត្តកោះកុង, ១៤ករណីនៅក្នុងខេត្តឧត្តរមានជ័យ, មួយករណីនៅ ខេត្តបន្ទាយមានជ័យ, មួយករណីនៅក្នុងខេត្តកំពង់ធំនិង១២ករណីនៅក្នុងខេត្តស្វាយរៀង។ សេចក្តីជូនព័ត៌មាន ក្រសួងសុខាភិបាលថ្ងៃនេះបានបញ្ជាក់ថាការរកឃើញថ្មីទាំងនេះ បានបង្ហាញឲ្យឃើញថាវីរុស Delta បាននិង កំពុងបន្តរាតត្បាតវាយលុកចូលក្នុងសហគមន៍, ជាពិសេសក្នុងខេត្តឧត្តរមានជ័យ, រាជធានីភ្នំពេញ, សៀមរាប, ព្រះវិហារ, កំពង់ចាម, កំពង់ធំនិងបណ្តាខេត្តមួយចំនួនទៀត។ ក្រសួងសុខាភិបាលបានអំពាវនាវពលរដ្ឋត្រូវចេះ ផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនឲ្យស្របតាមពាក្យស្លោកថា រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ១៩តាមបែបគន្លង ថ្មី ក្នុងបរិបទប្រយុទ្ធនឹងជម្ងឺកូវីដ១៩សម្តៅបង្កា, គ្រប់គ្រងនិងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ១៩ជាពិសេស ពពួកប្រភេទបំប្លែងថ្មីនេះ ឬប្រភេទបំប្លែងថ្មីផ្សេងទៀតដែលអាចកើតមានក្នុងប្រទេសកម្ពុជាជាយថាហេតុណា មួយ។ ក្រសួងសុខាភិបាលបានអំពាវនាវការអនុវត្តវិធានការ៣កុំនិង៣ការពារឲ្យបានខ្ជាប់ខ្ជួនជាទីបំផុត។
-
វ៉ាក់សាំងចិន ស៊ីណូវ៉ាក់ ៣លានដូស នឹងមកដល់ថ្ងៃស្អែកនេះ (Video Inside)

វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៣លានដូសនឹងដឹកមកដល់កម្ពុជានៅថ្ងៃព្រហស្បតិ៍ ស្អែកនេះនៅទន្ទឹមនឹងកម្ពុជា កំពុងសម្រុកយុទ្ធនាការចាក់លើពលរដ្ឋយ៉ាងខ្លាំងក្លា។ កម្ពុជាដែលមានពលរដ្ឋ១៦លាននាក់ យុទ្ធនាការចាក់ វ៉ាក់ សាំងលើពលរដ្ឋបានជាង៥២ភាគរយហើយ។ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ បានថ្លែងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៣លានដូសដែលជាវ៉ាក់សាំងបញ្ជាទិញពីរដ្ឋាភិបាលចិន នឹង ដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃទី ១២ខែ សីហា ឆ្នាំ ២០២១។ កម្ពុជាបានទិញនិងទទួលជំនួយវ៉ាក់សាំងពីប្រទេសចិន មានចំនួនសារុប១៨លាន៧សែនដូសហើយ ក្នុងនោះ វ៉ាក់សាំង៣លាន២សែនដូសគឺជាជំនួយឥតសំណង, ចំណែកវ៉ាក់សាំង១៥លាន៥សែនដូស គឺជាវ៉ាក់សាំងបញ្ជា ទិញ។ មន្ត្រីរដ្ឋាភិបាលបានថ្លែងថានៅក្នុងពេលឆាប់ៗខាងមុខនេះទៀត ភាគីចិននឹងផ្តល់ជំនួយជា សម្ភារៈបន្ទាន់ តម្លៃជាង២០លានយ័នជូនភាគីកម្ពុជាសម្រាប់ការបង្កាទប់ស្កាត់វីរុសឆ្លង ដែលសម្ភារៈទាំងនោះ រួមមានម៉ាស៊ីន អុកស៊ីហ្សែនសម្រាប់វេជ្ជសាស្រ្ត, ម៉ាស៊ីនជំនួយដកដង្ហើម និងសម្លៀកបំពាក់ការពារជាដើម។