Category: ទូរទស្សន៍

  • កម្ពុជាត្រៀមបញ្ជូនកងកម្លាំងមួកខៀវជាង៣០០នាក់ ទៅប្រទេសម៉ាលី (Video Inside)

    កម្ពុជាត្រៀមបញ្ជូនកងកម្លាំងមួកខៀវជាង៣០០នាក់ ទៅប្រទេសម៉ាលី (Video Inside)

    កម្ពុជាគ្រោងនឹងបញ្ជូនកម្លាំងមួកខៀវកម្ពុជាជាង៣០០នាក់ទៅប្រទេសម៉ាលី នៅពាក់កណ្ដាលខែកញ្ញាខាងមុខ នេះដើម្បីធ្វើការផ្លាស់ប្តូរកម្លាំងចាស់។ អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងនៅថ្ងៃនេះជុំវិញគម្រោងបញ្ជួនកងកម្លាំងមួកខៀវជាង៣០០នាក់ទៅប្រទេសម៉ាលីដើម្បីបំពេញ បេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែង បញ្ជាក់ថាកងកម្លាំងមួកខៀវកម្ពុជាទាំងជាង៣០០នាក់ នឹងត្រូវទទួលការចាក់វ៉ាក់សាំងដូសទី៣រួចរាល់មុននឹង ចាកចេញពីប្រទេសកម្ពុជា។ កងម្លាំងទាំង៣០០នាក់នោះមានកងអនុសេនាធំលេខ ២៨៨ និងកងអនុសេនាធំ វិស្វកម្មលេខ៩២៧ ដែលរួមមានកម្លាំងជាយោធិននារីចំនួន២៦រូប។ កម្ពុជាចាប់តាំងពីឆ្នាំ ២០០៦ មក បាន បញ្ជូនកងកម្លាំងមួកខៀវចំនួន ៧ពាន់១២៣ នាក់ក្នុងនោះមានស្ត្រី ៤១៩ នាក់ ក្នុងការចូលរួម បេសកកម្មថែរក្សា សន្តិភាពរបស់អង្គការសហប្រជាជាតិ។ បច្ចុប្បន្ន កម្ពុជានៅមានកងកម្លាំងប្រមាណ ៨០០ នាក់ដែលកំពុង ចូលរួមបេសកកម្មនៅក្នុងប្រទេសចំនួន៤ រួមមានប្រទេសស៊ូដង់ខាងត្បូង, សាធារណរដ្ឋអាហ្វ្រិកកណ្តាល, ប្រទេសលីបង់ និងប្រទេសម៉ាលី។

  • ភ្លៀងបន្តធ្លាក់ក្នុងមួយសប្តាហ៍ទៅមុខ (Video Inside)

    ភ្លៀងបន្តធ្លាក់ក្នុងមួយសប្តាហ៍ទៅមុខ (Video Inside)

    ភ្លៀងនឹងបន្ដធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ ខណៈកម្ពុជាទទួលរងនូវឥទ្ធិពល ខ្យល់មូសុងនិរតីខ្សោយនិងឥទ្ធិពលជ្រលងប្រព័ន្ធសម្ពាធទាប ITCZ។ យោងតាមការព្យាករណ៍របស់ ក្រសួងធន ធានទឹកនិងឧតុនិយម រវាងពីថ្ងៃទី១១រហូតដល់ថ្ងៃទី១៧ ខែសីហា បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល អាច នឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ផងដែរ។ ការព្យាករណ៍បង្ហាញថា ផ្នែកខ្លះនៃបណ្តាខេត្តនៅភាគកណ្តាល និងភាគខាងត្បូង នឹងអាចមានភ្លៀងធ្លាក់ច្រើន ។ ចំណែកបណ្តាខេត្ត ជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឦសាន ភ្លៀងនឹងអាចធ្លាកក្នុងកម្រិតពីតិចទៅបង្គួរ ។ ដោយឡែក តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ ការព្យាករណ៍ សីតុណ្ហភាពកម្ដៅអតិបរមា ក្នុងសប្ដាហ៍ទៅ មុខទៀតនេះ នឹងមានរវាងពី៣១ ទៅ ៣៥ អង្សាសេ។ ក្រសួងធនធានទឹក បានដាស់តឿនដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះ បាតុភូត ភ្លៀង ផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ដែលនឹងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតជាយថាហេតុ។

  • អាជ្ញាធររាជធានីភ្នំពេញ រឹតបន្តឹងការអនុវត្តសណ្តាប់ធ្នាប់តាមដងផ្លូវ (Video Inside)

    អាជ្ញាធររាជធានីភ្នំពេញ រឹតបន្តឹងការអនុវត្តសណ្តាប់ធ្នាប់តាមដងផ្លូវ (Video Inside)

    អាជ្ញាធររាជធានី បានរឹតបន្តឹងការអនុវត្តសណ្តាប់ធ្នាប់តាមដងផ្លូវដោយការចាប់ផ្តើមធ្វើតាមមហាវិថីម៉ៅសេ ទុង ។ ការចុះអនុវត្តរយៈពេល២ថ្ងៃកន្លងមកនេះ, សមត្ថកិច្ចបានស្ទូចយករថយន្តចំនួន៩គ្រឿងដែលចតលើទ្រូងផ្លូវ និងបានដកហូតសម្ភារៈជាច្រើនដែលបង្កប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

  • ទំហំពាណិជ្ជកម្មកម្ពុជា និងអាមេរិកកាន់តែកើនឡើង (Video Inside)

    ទំហំពាណិជ្ជកម្មកម្ពុជា និងអាមេរិកកាន់តែកើនឡើង (Video Inside)

    ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិកសម្រេចបានជាង៤ពាន់លានដុល្លារ ក្នុងរយ:ពេល៧ខែដើមឆ្នាំ២០២១នេះ ។ គួរ បញ្ជាក់ថាទំហំពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកកាលពីក្នុងឆ្នាំ២០២០កន្លងមក មានប្រមាណ ៦ពាន់ ៩២០លានដុល្លារ ដែលតួលេខនេះ ត្រូវក្រសួងពាណិជ្ជកម្មកម្ពុជាបញ្ជាក់ថាបានកើន ឡើងប្រមាណ ១៧,៨% បើធៀប ទៅនឹងឆ្នាំ២០១៩។ ប៉ុន្តែគិតត្រឹមរយៈពេល៧ខែ ដើមឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក សម្រេចបានដល់៤ពាន់៧៧លានដុល្លារ ដែលតួលេខនេះបានកើនឡើង៣៧.៨៤% បើប្រៀបធៀបនឹង រយៈពេលដូចគ្នា នៅឆ្នាំ២០២០ ដែលក្នុងរយៈពេលដូចគ្នានោះ មានចំនួន២ពាន់៩៥៧លានដុល្លារ។ សេចក្តីរាយ ការណ៍បានបន្តថា ក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០២១នេះ កម្ពុជាបាននាំទំនិញចេញទៅសហរដ្ឋអាមេរិក ក្នុង ទំហំទឹកប្រាក់ជាង៣ពាន់៨៦៧លានដុល្លារ ខណៈការនាំចូលពីអាមេរិកវិញ ក្នុងទំហំទឹកប្រាក់ជាង២០៩លាន ដុល្លារ។ ផលិតផលសំខាន់ៗ ដែលកម្ពុជានាំចេញទៅអាមេរិក មានសម្លៀកបំពាក់, សម្ភារៈសម្រាប់ការធ្វើដំណើរ, កង់ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីសហរដ្ឋអាមេរិកវិញ រួមមានដូចជារថយន្ត, គ្រឿងយន្ត, គ្រឿងអលង្ការ, គ្រឿងសំអាង, សម្ភារៈអគ្គិសនី, គ្រឿងអេឡិចត្រូនិក និងសម្ភារៈប្រើប្រាស់មួយ ចំនួនទៀត។

  • ខេត្តស្ទឹងត្រែង ឆ្លងថ្មី២នាក់ (Video Inside)

    ខេត្តស្ទឹងត្រែង ឆ្លងថ្មី២នាក់ (Video Inside)

    ខេត្តស្ទឹងត្រែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២នាក់ ថែមទៀត ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងកើនឡើងចំនួន ម្នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីក្នុងខេត្តស្ទឹង ត្រែង នៅថ្ងៃនេះ បានកើតលើពលរដ្ឋជាអ្នកដំណើរមកពីខេត្តត្បូងឃ្មុំ ២នាក់ ។ ខេត្តស្ទឹងត្រែងគិតរហូតមកដល់ ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥០៩នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៤៥៥នាក់ និង មានស្លាប់ចំនួន ៤នាក់ ៕

  • ខេត្តព្រះវិហារ ឆ្លងថ្មី៧នាក់ (Video Inside)

    ខេត្តព្រះវិហារ ឆ្លងថ្មី៧នាក់ (Video Inside)

    ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៧នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងខ្ពស់ជាងម្សិលមិញចំនួន ៤នាក់។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងក្នុងខេព្រះវិហារ នៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុងព្រះវិហារ ចំនួន២នាក់ និង ៥នាក់ ទៀត ជាពលរដ្ឋនៅក្នុងស្រុកជាំក្សាន្ត ។ ខេត្តព្រះវិហារ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៥៤នាក់ ក្នុងនោះមានអ្នកជា សះស្បើយចំនួន ៤២១នាក់ និងមានអ្នកស្លាប់ចំនួន ២នាក់ ៕

  • ខេត្តមណ្ឌលគិរី ឆ្លងថ្មី៧នាក់ (Video Inside)

    ខេត្តមណ្ឌលគិរី ឆ្លងថ្មី៧នាក់ (Video Inside)

    ខេត្តមណ្ឌលគិរី បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៧នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជា តួលេខឆ្លងកើនឡើងចំនួន ៣នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត ការរកឃើញឆ្លងថ្មីនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុងសែនមនោរម្យ ៥នាក់ និងពលរដ្ឋជាអ្នកដំណើរមកពីខេត្តកណ្តាល ម្នាក់។ ខេត្ត មណ្ឌលគិរី  គិតត្រឹមថ្ងៃ១០សីហានេះ ចំនួនអ្នកឆ្លងកូវីដ១៩សរុបមាន៣៩៣នាក់, ព្យាបាលជាសះស្បើយ២៨០ នាក់និងមានស្លាប់ចំនួន៣នាក់៕

  • ខេត្តប៉ៃលិន ឆ្លងថ្មី១០៦នាក់ (Video Inside)

    ខេត្តប៉ៃលិន ឆ្លងថ្មី១០៦នាក់ (Video Inside)

    ខេត្តប៉ៃលិន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១០៦នាក់ ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នេះ ដែលជាតួលេខឆ្លងកើនឡើងចំនួន៨២នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើប រកឃើញ ឆ្លងថ្មី នៅថ្ងៃនេះគឺសុទ្ធតែជាពលករមកពីប្រទេសថៃ កំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌល ទាំងអស់។ ករណីឆ្លង លើ ពលករដែលកំពុងធ្វើចត្តាឡីស័ករួមមានពលរដ្ឋនៃខេត្ដប៉ៃលិនចំនួន៤នាក់ ,ខេត្តព្រៃវែង ៣៨នាក់, ខេត្តបាត់ដំបង ១៦នាក់ ,ខេត្តឧត្តរមានជ័យ៥នាក់ ,ខេត្តបន្ទាយមានជ័យ ១១នាក់,ខេត្តសៀមរាប  ៨នាក់, ខេត្តតាកែវ១ម្នាក់, ខេត្តកំពង់ធំ ៣នាក់, ខេត្តពោធិ៍សាត់ ២នាក់, កំពង់ចាម២នាក់, ក្រចេះ២នាក់, កំពត៤នាក់, កំពង់ឆ្នាំង ម្នាក់, ខេត្តកណ្ដាល១ម្នាក់, ខេត្តកំពង់ស្ពឺម្នាក់ និងមកពីខេត្ដត្បូងឃ្មុំម្នាក់។

  • ខេត្តកោះកុង រកឃើញការឆ្លងកូវីដ១៨នាក់ (Video Inside)

    ខេត្តកោះកុង រកឃើញការឆ្លងកូវីដ១៨នាក់ (Video Inside)

    ខេត្តកោះកុង បានរកឃើញឆ្លងកូវីដ១៩ថ្ងៃនេះចំនួន១៨នាក់ដែលជាតួលេខឆ្លងថយចុះ១៥នាក់បើប្រៀបធៀប នឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីថ្ងៃនេះ បានកើតលើពលរដ្ឋក្រុងខេមរភូមិ១ម្នាក់, ស្រុកបូទុម សាគរ១ម្នាក់ និងស្រុកស្រែអំបិល១៥នាក់។  ខេត្តកោះកុង ថ្ងៃនេះ បានព្យាបាលជាសះស្បើយ ចំនួន៨០នាក់។

  • ខេត្តកែប ឆ្លងថ្មី៦នាក់ (Video Inside)

    ខេត្តកែប ឆ្លងថ្មី៦នាក់ (Video Inside)

    ខេត្តកែប បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦នាក់ នៅក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជា តួលេខកើនឡើងចំនួន ៥នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្តអ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញឆ្លងថ្មីទាំងនោះ គឺជាពលរដ្ឋក្រុងកែបម្នាក់ និងនៅស្រុកដំណាក់ចង្អើ ៥នាក់ ។