-
ខេត្តកំពង់ចាម ឆ្លងថ្មី៣២នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣២នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ តួលេខឆ្លងថ្ងៃនេះ ថយចុះម្នាក់និងតួលេខស្លាប់ម្នាក់ដូចគ្នាប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋ បាលខេត្ត, ការឆ្លងថ្មីទាំង៣២នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៤នាក់, ស្រុកកំពង់សៀម៤នាក់, កោះសូទិន ៣នាក់, ស្រុកចំការលើ៣នាក់, ស្រុកជើងព្រៃម្នាក់, ស្រុកបាធាយម្នាក់, ស្រុកព្រៃឈរ១០នាក់, ស្រុកស្ទឹងត្រង់ ៣នាក់ និងមកពីខេត្តត្បូងឃ្មុំម្នាក់។ ចំណែកអ្នកស្លាប់ ជាបុរសអាយុ ៦០ឆ្នាំ នៃស្រុកចំការលើ ។ ខេត្តកំពង់ចាម គិតមកដល់បច្ចុប្បន្ននេះ មានមនុស្សឆ្លងជំងឺកូវីដ-១៩សរុប ចំនួន៤ពាន់៣៧៥នាក់, ព្យាបាលជាសះស្បើយ ចំនួន៣ពាន់៤៥៩នាក់ និងមានអ្នកស្លាប់ចំនួន១០៤នាក់។ នៅក្នុងខេត្តស្វាយរៀងនោះ ការឆ្លងប្រភេទ Delta បានកើតលើមនុស្សចំនួន១២នាក់ផងដែរ។
-
ខេត្តស្វាយរៀង ឆ្លងថ្មី២៥នាក់ និងស្លាប់៣នាក់ (Video Inside)

ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៥នាក់ និងស្លាប់៣នាក់ក្នុងរយៈពេល២៤ម៉ោង ចុង ក្រោយនេះ។ នេះជាតួលេខឆ្លងថយចុះ១៣នាក់និងតួលេខស្លាប់៣នាក់ដូចគ្នាប្រៀបធៀបនឹងម្សិលមិញ។ យោង តាមរដ្ឋបាលខេត្ត, ការឆ្លងថ្មីទាំង២៥នាក់នោះ រួមមានកម្មកររោងចក្រ២នាក់, ការធ្វើតេស្តលើអ្នកសង្ស័យ នានា រកឃើញ១០នាក់ និង១១នាក់ទៀត ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩។ ចំណែកអ្នកស្លាប់ទាំង៣នាក់រួមមាន ទី១ស្ត្រីអាយុ៦០នៅក្រុងបាវិត, ទី២ ស្ត្រីអាយុ៥៣ឆ្នាំនៅស្រុកស្វាយទាប និងទី៣ ស្ត្រីអាយុ៧១ឆ្នាំនៅក្រុង ស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់១៦១នាក់, ព្យាបាលជាសះស្បើយចំនួន ៤ពាន់៦១៤នាក់ និងមានអ្នកស្លាប់កើនសរុបចំនួ១១៧នាក់។
-
ខេត្តព្រៃវែង ឆ្លងថ្មី៧០នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៧០នាក់និងស្លាប់២នាក់ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ ។ នេះជាតួលេខឆ្លងកើន១៨នាក់និងតួលេខស្លាប់កើនម្នាក់ថែមទៀតបើប្រៀបធៀបនឹងម្សិលមិញ។ យោងតាម រដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៧០នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង១៣នាក់, ស្រុកព្រះសេ្ដច១០នាក់, ស្រុកកំពង់ ត្របែក៩នាក់, ស្រុកពារាំង៨នាក់, ស្រុកកំចាយមារ៦នាក់, ស្រុកពាមរក៍៦នាក់, ស្រុកបាភ្នំ៥នាក់, ស្រុកពាមជរ ៤នាក់, ស្រុកស្វាយអន្ទរ៣នាក់, ស្រុកមេសាង២នាក់, ស្រុកកញ្ជ្រៀច២នាក់ និងស្រុកស៊ីធរកណ្ដាល២នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់ គឺទី១បុរសអាយុ៤៦ឆ្នាំជាពលរដ្ឋរស់នៅស្រុកព្រះស្ដេច និងទី២ ស្ត្រីអាយុ៧០ឆ្នាំនៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៤ពាន់៩៨២នាក់ក្នុងនោះ២នាក់ បានឆ្លងនឹងវីរុសបំប្លែងថ្មីDelta, ព្យាបាលជាសះស្បើយចំនួន៣ពាន់៧២០ នាក់និងស្លាប់៨៧នាក់។
-
កម្ពុជាត្រូវរង់ចាំ៦ឆ្នាំទៀត ទើបសេវាប្រព័ន្ធទូរស័ព្ទមានដំណើរការល្អ (Video Inside)

កម្ពុជាត្រូវរង់ចាំយ៉ាងហោចរយៈពេល៦ឆ្នាំទៀតដើម្បីការរៀបចំដំណើរការប្រព័ន្ធសេវាទូរស័ព្ទបានល្អប្រសើរ នៅទូទាំងប្រទេស។ ប្រព័ន្ធទាក់ទងទូរស័ព្ទក្នុងប្រទេសកម្ពុជា បានរងនឹងការរិះគន់នូវភាពរអាក់រអួល, សេវាទាក់ ទងមិនល្អ, ពេលខ្លះនិយាយដាច់ពាក់កណ្តាលទី ដែលចំណោទទាំងនេះ ត្រូវគេបន្ទោសថាដោយសារតែការ បង្គោលអង់តែនទូរស័ព្ទទាក់ទង នៅមិនទាន់បានពង្រាយគ្រប់គ្រាន់តាមទីកន្លែងជាច្រើន ជាពិសេសក្នុង តំបន់ ដាច់ស្រយាល។ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោកជាវ៉ាន់ដេត ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី ៩សីហា ជាមួយនឹងបណ្តាប្រធាននៃអង្គភាពព័ត៌មាននានា បានបញ្ជាក់ថាការជម្រុញពង្រាយអង់តែនទូរស័ព្ទ នៅ ទូទាំងប្រទេសនោះ នឹងត្រូវបញ្ចប់ក្នុងឆ្នាំ២០២៧ដែលពេលនោះ នឹងធានាបាននូវប្រព័ន្ធសេវាគ្របដណ្តប់ ដោយ មិនថានៅទីជនបទឬនៅទីតំបន់ដាច់ស្រយាលនោះឡើយ។ យោងតាមតួលេខគិតត្រឹមខែកក្កដាឆ្នាំ២០២០ កម្ពុ ជាមានអ្នកប្រើអ៊ីនធើណិតជាង១៥លាននាក់, អ្នកប្រើប្រាស់គណនី Facebook ជាង១០លានគណនី, រីឯ អ្នក ប្រើប្រាស់ទូរស័ព្ទចល័តសរុបជាង២០លានស៊ីមកាតដែលជាចំនួនដ៏ច្រើនសន្ធឹក, ប៉ុន្តែការយកចិត្តទុកលើគុណ ភាពសេវាបំរើអតិថិជនប្រើប្រាស់វិញនៅមានការខ្វះចន្លោះជាច្រើនដោយសារតែការដាក់បង្គោលអង់តែនទូរស័ព្ទ ពង្រាយចាប់សេវា មិនបានរៀបចំល្អត្រឹមត្រូវឡើយ។
-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៩ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

-
ក្រសួងសុខាភិបាល មិនអនុញ្ញាតអ្នកឆ្លងវីរុសបំប្លែងថ្មី Delta ព្យាបាលតាមផ្ទះឡើយ (Video Inside)

ក្រសួងសុខាភិបាលនឹងមិនអនុញ្ញាតឲ្យអ្នកឆ្លងមេរោគបំប្លែងថ្មី Delta អាចទៅធ្វើការព្យាបាលនៅតាមផ្ទះឡើយ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកម៉ម ប៊ុន ហេង បានបញ្ជាក់ការសម្រេចមិនអនុញ្ញាតនេះ ក្នុងលិខិតមួយកាល ពីថ្ងៃទី៩សីហា ប្រាប់ទៅប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត, មន្ត្រីទទួលបន្ទុកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលនៅថ្នាក់ជាតិ និងថ្នាក់រាជធានីខេត្តទាំងអស់។ លិខិតរបស់លោក រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថាក្រសួងតម្រូវឲ្យអ្នកឆ្លងវីរុសបំប្លែងថ្មី Delta ត្រូវទៅទទួលការព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឬមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ដែលបានកំណត់ អាស្រ័យទៅតាមកត្តា សុខភាពជាក់ស្ដែងរបស់អ្នកជំងឺ។ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ប្រភេទបំប្លែងថ្មី Delta កើតលើ មនុស្សចំនួន៣៨៥នាក់ ដែលក្នុងនោះរួមមានការឆ្លងលើពលករវិលត្រឡប់មកពីប្រទេសថៃ, ការឆ្លងលើអ្នក ដំណើរចូលប្រទេសកម្ពុជាតាមយន្តហោះ, ការឆ្លងលើបុគ្គលិកសុខាភិបាល និងលើអ្នកភូមិក្នុងសហគមន៍ ផងដែរ៕
-
រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋបានចំនួនជាង១១ម៉ឺន៧ពាន់នាក់ (Video Inside)

ពលរដ្ឋចំនួន១១ម៉ឺន៧ពាន់៧៨៥នាក់ បានទទួលការចាក់វ៉ាក់សាំងរយៈពេល២៤ម៉ោងកន្លងមកនេះដែលនាំឲ្យ ចំនួនមនុស្សដែលបានទទួលវ៉ាក់សាំង បានកើនសរុប៨លាន២សែន៦ម៉ឺន៩ពាន់៧៤៤នាក់, ក្នុងនោះអ្នកបាន ចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន៥លាន៩សែន៤ម៉ឺន៩ពាន់៨៧៩នាក់។ កម្ពុជាដែលមានប្រជាពលរដ្ឋចំនួន ១៦លាននាក់ ទំហំភាគរយនៃការចាក់វ៉ាក់សាំងនាពេលនេះ ទើបបានប្រមាណ៥១កណ្តក់សញ្ញា៦៨ភាគរយនៅ ទន្ទឹមនឹងចំណាត់ការដាក់ចេញការចាក់ដូសទី៣ដែលជាដូសជម្រុញបន្ថែមទៀតលើពលរដ្ឋមួយចំនួនដើម្បីការ បង្កាទប់ស្កាត់ការឆ្លងវីរុសបំប្លែងថ្មី Delta ដែលកំពុងធ្វើចរាចរណ៍ក្នុងរាជធានីនិងតាមបណ្តាខេត្តមួយចំនួន។ យោងតាមក្រសួងសុខាភិបាល ការចាក់ដូសទី៣ ឬដូសជម្រុញដែលទើបនឹងចាប់ផ្តើមក្នុងសប្តាហ៍នេះ ទើបនឹង ចាក់បានលើមនុស្សចំនួន១ម៉ឺន៨ពាន់១៩៧នាក់នោះទេ។
-
ក្រសួងសុខាភិបាល ណែនាំការធ្វើតេស្តរកកូវីដ១៩ តាមកន្លែងអង្គភាព និងស្ថាប័ន (Video Inside)

ក្រសួងសុខាភិបាលបានប្រាប់ស្ថាប័នរដ្ឋ, ក្រុមហ៊ុន, សហគ្រាស, រោងចក្រនិងទីតាំងដែលមានអង្គការចាត់ តាំង ត្រូវធ្វើតេស្តជាប្រចាំទៅលើមន្ត្រីនិងបុគ្គលិករបស់ខ្លួនដើម្បីរួមចំណែកដល់ការកាត់បន្ថយការរីករាលដាល នៃ ជម្ងឺកូវីដ១៩។ ការប្រាប់ធ្វើតេស្តលើបុគ្គលិកនេះ បានធ្វើតាមរយៈសារាចរណែនាំមួយនៅថ្ងៃអង្គារទី១០សីហា ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បន្តចែកចាយឧបករណ៍តេស្តរហ័សក្នុងតម្លៃដើមដែលបានជាវមក ពីខាងក្រៅ។ សារាចរណែនាំ៧ចំណុចចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកម៉មប៊ុនហេង បាន ណែនាំមន្ទីរពេទ្យឯកជននិងគ្លីនីក ត្រូវផ្តល់សេវាធ្វើតេស្តរហ័សដល់ប្រជាពលរដ្ឋក្នុងតម្លៃទាបសមស្របគ្រាដែល ការយកសំណាកលើពលរដ្ឋដែលមិនមានលទ្ធភាពទិញឧបករណ៍តេស្តរហ័ស ត្រូវរៀបចំធ្វើនៅតាមស្រុក ខណ្ឌ ឬតាមឃុំនិងសង្កាត់។ សេចក្តីណែនាំដដែល បានប្រាប់ឧសថស្ថាននិងឧសថស្ថានរង ត្រូវលក់ឧបករណ៍តេស្ត រហ័សក្នុងតម្លៃសមស្របដើម្បីឪ្យប្រជាជនមានលទ្ធភាពទិញយកមកធ្វើតេស្តដោយមានការត្រួតពិនិត្យហ្មត់ចត់ ដោយក្រុមសិក្សានិងស្រាវជ្រាវរកឳសថនិងបរិក្ខាសម្រាប់ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩។
-
កម្ពុជា ឆ្លងកូវីដ១៩ ចំនួន៤៩៩ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ(Video Inside)

ការឆ្លងជំងឺកូវីដ១៩នៅថ្ងៃនេះមានចំនួន៤៩៩ករណី ដែលជាតួលេខឆ្លង ទាបជាងគេលើកដំបូងគិតចាប់តាំង ពីដើមសីហាមកនេះ។ ការឆ្លងដែលមានជាង៦០០ករណីនៅថ្ងៃទី១សីហាដំបូង, បានបន្តធ្លាក់មកនៅជាង៥០០ ករណីរយ:ពេល៨ថ្ងៃជាប់ៗគ្នា, និងនៅថ្ងៃទី១០សីហានេះការឆ្លងបានធ្លាក់ពីខ្ទង់ជាង៥០០មកនៅជាង៤០០ករណី ដែលជាលើកដំបូងបង្អស់ក្នុងខែសីហានេះ។ ការឆ្លងចំនួន៤៩៩ករណីនៅថ្ងៃអង្គារិ៍នេះបានថយចុះ ចំនួន៩ករណី បើប្រៀបធៀបនឹងម្សិលមិញ។ ក្នុងចំណោមការឆ្លង ៤៩៩ករណីថ្ងៃនេះ ការឆ្លងចូលក្នុងសហគមន៍រយៈពេល២៤ ម៉ោងចុងក្រោយនេះ មានចំនួន៣៧៤ករណី។ នេះជាតួលេខថយចុះចំនួន១៣ករណី បើប្រៀបធៀបនឹងម្សល មិញ។ ចំណែកការឆ្លងមកពីក្រៅប្រទេសមាន ចំនួន ១២៥ករណីដែលកើនឡើង៤ករណីប្រៀបធៀបនឹងម្សិលមិញ។ ការស្លាប់ថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន១៧នាក់ដែលថយចុះ៦នាក់ប្រៀបធៀប នឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៧១ថ្ងៃកន្លង មកនេះ បានកើនឡើងដល់៧ម៉ឺន៦៦៣ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី១០ខែសីហា ការឆ្លងសរុបទូទាំងប្រទេសមានចំនួន ៨ម៉ឺន២ពាន់៨៩៨ករណី, ការស្លាប់សរុបកើនចំនួន១ពាន់៦០២នាក់ និងការព្យាបាលជាសះស្បើយ សរុបមាន ចំនួន ៧ម៉ឺន៧ពាន់៣៧នាក់។
-
ឃាត់មនុស្ស១ពាន់៦៨២នាក់បំពានវិធានសុខាភិបាលរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

មនុស្សចំនួន ១ពាន់ ៦៨២នាក់ ថែមទៀហើយ ត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោងកន្លងមកនេះ ក្នុងអំពើ ល្មើសបំពាន និងវិធានសុខាភិបាល ក្នុងស្ថានការណ៍ដែលរាជរដ្ឋាភិបាលកំពុងបន្តឹងការអនុវត្តច្បាប់ប្រឆាំង នឹង ការឆ្លងកូវីដ១៩។ មន្ត្រីគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បានថ្លែងនៅថ្ងៃអង្គារនេះថា សមត្ថកិច្ច នៅបានឃាត់យានយន្តចំនួន៨១១ គ្រឿង និងផាកពិន័យជាប្រាក់បាន ចំនួន៤៦លាន ១សែនរៀល ក្នុងការអនុវត្តវិធានការច្បាប់ចំនួន ៩១១ ករណី។ យោងតាមច្បាប់ បទល្មើសមិន គោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី ១លាន ទៅ ៥លានរៀល, ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និង ពិន័យជាប្រាក់ពី ២លាន ទៅ ១០លានរៀល បើអំពើនោះបានបណ្ដាលឲ្យមានការ ចម្លង ជំងឺកូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លាន ទៅ ២០ លានរៀល បើអំពើនោះបាន បណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕