Category: ទូរទស្សន៍

  • ខេត្តក្រចេះ ឆ្លងថ្មី១៣នាក់ (Video Inside)

    ខេត្តក្រចេះ ឆ្លងថ្មី១៣នាក់ (Video Inside)

    ខេត្តក្រចេះបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១៣នាក់បន្ថែមទៀតនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងថយចុះម្នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញឆ្លងថ្មី ទាំងនោះ គឺជាពលរដ្ឋរស់ស្រុកស្នួល ៨នាក់ , ក្រុងក្រចេះ ៣នាក់ និង ស្រុកសំបួរ ២នាក់ ។ ខេត្តក្រចេះ គិត ត្រឹមថ្ងៃនេះបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៤១នាក់ ព្យាបាលជាសះស្បើយចំនួន ២៧២នាក់ និងមានអ្នកស្លាប់ចំនួន ៨នាក់។

  • ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី២៨នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី២៨នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តកំពង់ឆ្នាំងបានរកឃើញការឆ្លងថ្មីចំនួន២៨នាក់និងមានការស្លាប់១នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នេះ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មិ២៨នាក់នេះ បានកើតលើពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង៦នាក់, ស្រុកកំពង់ ត្រឡាចម្នាក់,ស្រុកំពង់លែង៣នាក់,ស្រុកជលគីរី២នាក់, ស្រុកទឹកផុស១ម្នាក់, ស្រុកបរិបូរណ៍៣នាក់, ស្រុករលា ប្អៀរ១២នាក់។ ចំណែកអ្នកស្លាប់ថ្មី១ម្នាក់ គឺជាស្ដ្រីអាយុ៥៥ឆ្នាំ នៅស្រុករលាប្អៀរ ។ ខេត្តកំពង់ឆ្នាំង មាន ការឆ្លង សរុប២ពាន់៤៣នាក់និងការស្លាប់ចំនួន៥០នាក់។

  • ខេត្តកំពង់ធំ ឆ្លងថ្មី១១០នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តកំពង់ធំ ឆ្លងថ្មី១១០នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តកំពង់ធំបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនរហូតដល់ ១១០នាក់ និងមានអ្នកស្លាប់ថ្មី ២នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងកើនខ្ពស់ជាងម្សិលមិញរហូតដល់ទៅ ៦១នាក់ ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុងស្ទឹងសែន ៨២នាក់, ស្រុកកំពង់ ស្វាយ ៣នាក់, ស្រុកស្ទោង ៨នាក់, ស្រុកសណ្តាន់ ៤នាក, ស្រុកសំបូរ ម្នាក់, ស្រុកបារាយណ៍ ៣នាក់, ស្រុក សន្ទុក ៧នាក់ និងឆ្លងលើពលរដ្ឋនៅស្រុកតាំងគោក ២នាក់ ។ ខេត្តកំពង់ធំ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២ពាន់ ៤៤២នាក់, អ្នកជាសះស្បើយមានចំនួន ១ពាន់ ៤១៤នាក់ និងមាន អ្នកស្លាប់ បានកើនដល់៧០នាក់ ហើយ ៕

  • ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១៣១នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១៣១នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣១នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខថយចុះ១៨នាក់បើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការរកឃើញឆ្លងថ្មីក្នុងខេត្ត បន្ទាយមានជ័យថ្ងៃនេះ គឺជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន៩៨នាក់ និង៣២នាក់ ដទៃទៀត ជាករណីឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ ។ ការឆ្លងនៅថ្ងៃនេះបានកើតលើពល រដ្ឋ នៅក្នុងស្រុកថ្មពួក ២៤នាក់, ស្រុកអូរជ្រៅ ៦នាក់, ស្រុកម៉ាឡៃ ៥នាក់, ក្រុងសិរីសោភ័ណ ៣៤នាក់, ស្រុកមង្គល បុរី១១ នាក់, ស្រុកព្រះនេត្រព្រះ៣នាក់, ស្រុកស្វាយចេក ២នាក់, ក្រុងប៉ោយប៉ែត ២៤នាក់, ស្រុកភ្នំស្រុកម្នាក់ និង ពលរដ្ឋមកពីខេត្តបាត់ដំបង៤នាក់, មកពីខេត្តកំពង់ស្ពឺ ម្នាក់, ខេត្តកំពង់ចាម ម្នាក់, ខេត្តពោធិ៍សាត់៧នាក់, ខេត្ត ឧត្តរមានជ័យ៤នាក់, ខេត្តកំពត ម្នាក់, ខេត្តព្រៃវែង ម្នាក់ និងពលរដ្ឋមកពីរាជធានីភ្នំពេញម្នាក់។ ខេត្តបន្ទាយ មានជ័យ នៅថ្ងៃនេះបានព្យាបាលអ្នកជំងឺឲ្យជាសះស្បើយចំនួន ៦២០ នាក់…

  • ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៣៤នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៣៤នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងកើនឡើងចំនួន២នាក់ បើធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្តអ្នកទើបរកឃើញ ឆ្លង ថ្មីទាំងនោះ គឺរួមមានករណីឆ្លងនៅក្នុងសហគមន៍ចំនួន២៥នាក់ និង ៩នាក់ ដទៃទៀតជាករណីឆ្លងលើពលករ ដែលកំពុងធ្វើចត្តាឡីស័ក ។ ការឆ្លងនៅក្នុងសហគមន៍ក្នុងខេត្តឧត្តរមានជ័យនៅថ្ងៃនេះ បានកើតលើពលរដ្ឋ នៅ ក្នុងក្រុងសំរោង ២០នាក់, ស្រុកចុងកាល់ម្នាក់, ស្រុកអន្លង់វែង ២នាក់, ស្រុកត្រពាំងប្រាសាទ ម្នាក់ និងឆ្លងលើ អ្នកដំណើរមកពីខេត្តសៀមរាប ម្នាក់ ។ ខេត្តឧត្តរមានជ័យ បច្ចុប្បន្ន មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥ពាន់ ២៩៦ នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១ពាន់ ៥៩០នាក់ និងមានអ្នកស្លាប់ ៩នាក់ ៕

  • អប្សរាព្រឹកនេះ ១១ សីហា ២០២១

    អប្សរាព្រឹកនេះ ១១ សីហា ២០២១

    វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ L0      កម្ពុជា រកឃើញអ្នកចាក់វ៉ាក់សាំង លេខរៀងទី ៨លាន នៅខេត្តស្ទឹងត្រែង ៕…អានផ្ទាល់… V1      រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រាប់អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញថា កុំធ្វេសប្រហែសរឿងកូវីដ-១៩ ព្រោះថា ទោះបីជាយើងបានចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ចំនួន៣ដូសហើយក៏ដោយ បើមិនមានការប្រុងប្រយ័ត្ន វីរុសនេះនឹងឆ្លងមកខ្លួនយើងជាក់ជាមិនខាន៕…ឃ្លីប…(វណ្ណា) C7     ក្រសួងសុខាភិបាល ចេញសារាចរណែនាំ ស្តីពីវិធានការនៃការរួមចំណែកកាត់បន្ថយការរីករាលដាល នៃ ជំងឺកូវីដ19 ដោយមានចំនួន៧ចំណុច ៕ …អានផ្ទាល់ L2      សម្ដេចពិជ័យសេនា ទៀ បាញ់ រំលឹក ពេទ្យយោធា អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការ សុខាភិបាល ក្នុងអំឡុងពេល ចុះចាក់វ៉ាក់សាំង ខណៈវីរុស Delta បានឆ្លងចូលក្នុងសហគមន៍ ៕    …ឃ្លីប… L1      លោកជំទាវ យក់ សម្បត្តិ ថា រាជរដ្ឋាភិបាល ផ្តល់ថវិកាបន្ថែមជាង ៧ពាន់លានរៀល ទៅតាមបណ្តាខេត្ត…

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីថ្ងែនេះផ្តល់ជូនលោកអ្នកនូវការសម្រេចរាល់ កិច្ចការងារដែលអ្នកកំពុងប្រតិបត្តិ។ ក្នុងនោះដែរ ការពិភាក្សាចរចាគួរតែត្រូវធ្វើឡើងនៅពេលនេះផងដែរ ពីព្រោះរាល់ពាក្យសំដីរបស់អ្នកនឹងមានមនុស្សយកចិត្តទុកដាក់ និងគាំទ្រណាស់។ ទិសសំណាងបំផុតក្នុងពេលនេះ គឺទិសនិរតី នៅទីនោះលោកអ្នកអាចនឹងរពឹងថាទទួលបានឳកាសច្រើន។ ដោយឡែក បញ្ហាតូចតាចខ្លះអាចនឹងប្រាកដខ្លួននៅរវាងពេលព្រឹកតែម្តង ដូច្នេះសូមព្យាយាមអត់ធ្មត់ ហើយអនុគ្រោះឲ្យបានច្រើន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងមុខរបររកស៊ីមានភាពរីកចម្រើនលូតលាស់ល្អប្រសើរណាស់។ ថ្ងៃនេះចូរខំប្រឹងប្រែងធ្វើទំនាក់ទំនងជាមួយថ្នាក់លើ ប៉ុន្តែមិនមានន័យថាត្រូវយកចិត្តយកថ្លើមគេនោះទេ។ លោកអ្នកទទួលបានអំណោយផលក្នុងការពិនិត្យ វាយតម្លៃ និងធ្វើការអនុវត្តការងារដោយងាយស្រួលណាស់ ដូច្នេះចូរខំប្រឹងប្រែងបំពេញនាទីរបស់អ្នក ទាំងនេះហើយជាចំណុចដែលនឹងត្រូវកត់សម្គាល់។ ដោយឡែក សូមប្រុងប្រយ័ត្នចំពោះពេលវេលា ប្រយ័ត្នក្រែងមិនអាចបញ្ចប់ការងារបានទាន់ពេល។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកល្អជាមធ្យម។ រាល់មុខរបរការងាររបស់អ្នកមានដំណើរការយ៉ាងរលូន ចំណែកអ្នកគាំទ្រក៏ច្រើនផងដែរ។ លោកអ្នកអាចទទួលដំណឹងក្នុងការចាកចេញបំពេញការងារផ្លូវឆ្ងាយ ដូច្នេះសូមត្រៀមខ្លួន ព្រមទាំងពិនិត្យរាល់កិច្ចការទាំងអស់កុំឲ្យមានការខ្វះខាត។ ក្នុងនោះសូមចងចាំថា ការជឿទុកចិត្តត្រូវតែស្ថិតនៅក្នុងកំរិតដែលអាចគ្រប់គ្រងបាន។ អ្នកមិនមានហេតុផលណាមួយទៅជាមនុស្សដែលផ្តល់ឲ្យអ្នកគ្រាន់តែអារម្មណ៍ស្រមៃនោះទេ។ ក្រៅពីនេះ ​សូមចំណាយពេល និងយកចិត្តទុកដាក់ចំពោះសេចក្តីសុខក្នុងក្រុមគ្រួសារឡើងវិញ។ ឆ្នាំថោះ…

  • ខេត្តសៀមរាប ឆ្លងថ្មី៦៩នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តសៀមរាប ឆ្លងថ្មី៦៩នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៦៩នាក់, ជាសះស្បើយ២៦០នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងថយចុះ៣០នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នក ឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប២៩នាក់, ស្រុកអង្គរជុំ៦នាក់, ស្រុកជីក្រែង៦នាក់, ស្រុកសូទ្រ និគម៩នាក់, ស្រុកពួក១១នាក់, ស្រុកក្រឡាញ់៤នាក់, ស្រុកប្រាសាទបាគងម្នាក់,  ស្រុកស្រីស្នំម្នាក់, មកពីខេត្ត រតនគិរីម្នាក់និងឆ្លងលើពលករមកពីប្រទេសថៃម្នាក់។ ចំណែកអ្នកស្លាប់ជាបុរសអាយុ៣៧ឆ្នាំ នៃស្រុកសូទ្រនិគម ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៤៧០នាក់, ព្យាបាលជាសះ ស្បើយចំនួន៣ពាន់ ២២៥នាក់និងអ្នកស្លាប់បានកើនដល់៦៣នាក់។

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងអាចសម្រេច ការងារ ទាំងឡាយ ដែលមានក្នុងដៃ ឬការងារដែលលោកអ្នកកំពុងរងចាំលទ្ធផលជាយូរណាស់មកហើយ។ លោកអ្នកអាចចាប់យកការងារថ្មី ឬការបណ្តាក់ទុនធំ ឬផ្លាស់ប្តូរទីកន្លែងការងារ តាមការប៉ងប្រាថ្នា ប៉ុន្តែការរក្សាស្ថានភាពការងារចាស់គួរតែមានភាពល្អប្រសើរជាង។ ថ្ងៃនេះប្រសិនបើអ្នកមានបំណងធ្វើដំណើរឆ្ងាយសូមចងចាំថា ការនិយាយ ស្តីជះឥទ្ធិពលដល់សុខសុវត្ថិភាពរបស់អ្នក។ ក្រៅពីនេះ សូមមានភាពរហ័រហួន បំពេញការងារក្រោមការទទួលខុសត្រូវឲ្យបានចប់រួចរាល់ កុំទុករហូតដល់ថ្ងៃស្អែក។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីក្នុងថ្ងៃនេះសន្យាថា លោកអ្នកនឹងទទួល បានភាពរីកចម្រើននៅក្នុងអាជីវកម្ម។ ទន្ទឹមនឹងនោះដែរ សូមរក្សាល្បឿនក្នុងការអនុវត្តការងារជានិច្ច។ ក្នុងពេលនេះជំនួយហាក់មិនសូវសមប្រកបនោះទេ អ្នកមានមនុស្ស ជួយយកអាសារ ប៉ុន្តែអ្នកចាំឈ្នានីសក៏មិនតិចប៉ុន្មានដែរ ដូច្នេះសូមមានភាពឈ្លាសវៃកំណត់ដឹងស្ថានភាពនេះ។ ក្នុងពេលនេះដែរសូមលោក អ្នកកុំចូលទៅពាក់ព័ន្ធនឹងរឿង លុយកាក់ ពិសេសករណីខ្ចីបុល បើមិនដូច្នេះលោកអ្នកអាចប្រទះនឹងការខាតបង់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរនានានឹងអាចទទួលបានលទ្ធផលជាទីពេញចិត្ត។ ហើយប្រសិនបើអ្នកគិតចង់ផ្លាស់ប្តូរការងារ ឬធ្វើការវិនិយោគទុនក៏អាចធ្វើទៅបានដោយគ្មានហេតុផលជំទាស់ឡើយ។ ក្នុងនោះប្រសិនបើលោកអ្នកមានបំណងពិគ្រោះយោបល់…

  • ខេត្តត្បូងឃ្មុំ ឆ្លងថ្មី២០នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ ឆ្លងថ្មី២០នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ នៅថ្ងៃនេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២០នាក់ និងមានអ្នកស្លាប់ ម្នាក់ ថែមទៀតហើយ ។ នេះជាតួលេខឆ្លងកើនខ្ពស់ជាងម្សិលមិញចំនួន ៧នាក់ ។ ការឆ្លងនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុង សួង ២នាក់, ស្រុកមេមត់ ម្នាក់, ស្រុកពញាក្រែក ៦នាក់, ស្រុកអូររាំងឪ ៤នាក់ និងស្រុកត្បូងឃ្មុំ ៧នាក់ ។ ខេត្ត ត្បូងឃ្មុំ នៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន ១៩នាក់ ៕